Uber បាត់បង់ច្បាប់ធ្វើអាជីវកម្មក្នុងប្រទេសអង់គ្លេស

ក្រុមហ៊ុន តាក់ស៊ី អ៊ូប៊ើ (Uber)ត្រូវបានក្រសួងសាធារណការនៃទីក្រុងឡុងបានសម្រេចផ្អាកការផ្តល់សិទ្ឋិក្នងការធ្វើអាជីវកម្ម កាលពីពេលថ្មីៗកន្លងទៅនេះ។

ការសម្រេចដកសិទ្ឋិក្នុងការធ្វើអាជីវកម្មនេះ គឺជាការភ្ញាក់ផ្អើលដ៏ធំមួយ នេះក៏ព្រោះតែក្រុមហ៊ុននេះទទួលបានអតិថិជនជាង ៣ លាននាក់ ក្នុងប្រទេសអង់គ្លេស ហើយ ក៏ជាទីផ្សារធំជាងគេក្នុងពិភពលោក។

ខាងក្រសួងសាធារណការទីក្រុងឡុង បានរកឃើញថា មានអ្នកបើកបរ អ៊ូប៊ើ(Uber) ខ្លះមិនបានចុះឈ្មោះត្រឹមត្រូវ ហើយបែជាប្រើប្រាស់គណនេយ្យអ្នកបើកបរដ៏ទៃទៀត ដោយយករថយន្តដែលមិនបានចុះឈ្មោះត្រឹមត្រូវមកដឹកភ្ញៀវទៅវិញ ។

របាយការណ៍សុវត្ថិភាពរបស់ភ្ញៀវត្រូវបានចុះផ្សាយ ថ្មីៗនេះបានអោយដឹងថា មានករណីបំពានផ្លូវភេទ ជាង ៦០០០ ករណី នៅក្នុងសហរដ្ឋអាមេរិក ក្នុងរយះពេលជាង ២ ឆ្នំាមកនេះ។

បើតាមរបាយការណ៍ដ៏ដែលនេះ បានបង្ហាញថា សរុបនៃការធ្វើដំណើរ គឺមានជាង ​២ កោឌលានជើង ហើយក្នុងនោះគឺមាន ការរាយការណ៍ថាអ្នកបើកបរបានបំពាន ផ្លូវភេទ អតិថិជន រហូតដល់ ៥៩៨១ ករណី។

ខាងក្រុមហ៊ុនក៏បានទទួលស្គាល់នូវការខ្វះខាតគុណភាព និង កង្វះខាតការគ្រប់គ្រងប្រព័ន្ឋ ចុះឈ្មោះរបស់អ្នកបើកបរ ។ ទន្ទឹមគ្នានេះដែរ ក្រុមហ៊ុនបានប្តេជ្ញាក្នុងការធ្វើការផ្លា់ស់ប្តូរនូវយុទ្ធសាស្រ្តថ្មី ដើម្បីពង្រឹងអោយមានសុវត្ថិភាពដល់អតិថិជនរបស់ខ្លួនថែមទៀត។

បើគិតមកត្រឹមឆ្នំា ២០១៩ នេះ ក្រុមហ៊ុន អ៊ូប៊ើ ដែលមានដើមកំណើតក្នុងទីក្រុង សានហ្វ្រានស៊ីស្រ្គូ (San Francisco) សហរដ្ឋអាមេរិកគឺមានអាយុកាលជាង ១០ ឆ្នាំ មកហើយ។ ចំណែកចំនួនអ្នកបើប្រាស់មានរហូតដល់ ១១០ លាន នាក់ទូទាំងពិភពលោក។ ភាគហ៊ុនក្រុមហ៊ុននេះ បើគិតរហូតមកដល់ឆ្នំា ២០១៨ មានរហូតដល់ ១០ កោដ លានដុល្លាសហរដ្ឋអាមេរិក។

  • VATANAK2011

    Related Posts

    លោក ពូទីន ព្រមានលោកខាងលិច បន្ទាប់ពីវាយប្រហារអ៊ុយក្រែនដោយមីស៊ីលឆ្លងទ្វីប

    លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន បានចេញសារព្រមានក្តៅៗទៅកាន់ប្រទេសលោកខាងលិចបន្ទាប់ពីប្រទេសទាំងនោះបានអនុញ្ញាតិអោយអ៊ុយក្រែនប្រើប្រាស់សព្វាវុធទំនើបរបស់ខ្លួនមកវាយប្រហារចូលក្នុងទឹកដីរុស្សី។  ជាការឆ្លើយតប ទៅនឹងអ៊ុយក្រែនប្រើប្រាស់ម៉ីស៊ីលរយះចម្ងាយឆ្ងាយ ៦ គ្រាប់របស់សហរដ្ឋអាមេរិច រុស្សីបានប្រើប្រាស់ ម៉ីស៊ីលវាយបកវិញ។  ម៉ីស៊ីលដែលរុស្សីបានប្រើនោះ គឺមានឈ្មោះថា Oreshnik ឬភាសាអង់គ្លេសជាបច្ចេកទេសគឺហៅថា Intermediate range ballistic missile (IRBM) ដែលបានបាញ់ចេញពីតំបន់ភាគខាងត្បូងរបស់រុស្សីឈ្មោះថា អាស្រ្តាខាន Astrakhan ។ ការវាយប្រហារនេះ គឺផ្លោងសំដៅទៅកាន់ទីកន្លែងមួយនៅតំបន់ ឌីនិបប្រូ (Dnipro) របស់ប្រទេសអ៊ុយក្រែន។  លោកប្រធានាធិបតី ពូទីន…

    តើអ្វីទៅជាកសិកម្មភាពតាមរបៀបព្រះជាម្ចាស់?

    នេះគឺជាកិច្ចសន្ទនាជាមួយ អតីតនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម ហើយក៏ធ្លាប់មានបទពិសោធន៍ការងារហាត់ការនៅប្រទេសអ៊ីស្រាអ៊ែល មួយឆ្នាំផងដែរ។​

    One thought on “Uber បាត់បង់ច្បាប់ធ្វើអាជីវកម្មក្នុងប្រទេសអង់គ្លេស

    Leave a Reply

    Your email address will not be published. Required fields are marked *

    You Missed

    លោក ពូទីន ព្រមានលោកខាងលិច បន្ទាប់ពីវាយប្រហារអ៊ុយក្រែនដោយមីស៊ីលឆ្លងទ្វីប

    លោក ពូទីន ព្រមានលោកខាងលិច បន្ទាប់ពីវាយប្រហារអ៊ុយក្រែនដោយមីស៊ីលឆ្លងទ្វីប

    ការប្រុងប្រយ័ត្នពេលប្រឈមក្នុងជម្លោះ

    ការប្រុងប្រយ័ត្នពេលប្រឈមក្នុងជម្លោះ

    អ៊ុយក្រែន​បាញ់​មីស៊ីល Storm Shadow ចក្រភព​អង់គ្លេស​ទៅ​រុស្ស៊ី​ជា​លើក​ដំបូង

    អ៊ុយក្រែន​បាញ់​មីស៊ីល Storm Shadow ចក្រភព​អង់គ្លេស​ទៅ​រុស្ស៊ី​ជា​លើក​ដំបូង

    Protected: កម្ពុជាត្រូវរៀនសូត្រអ្វីខ្លះ ពីឧបទេវហេតុផ្ទាំងអេក្រង់ខៀវ របស់ក្រុមហ៊ុន Microsoft

    Protected: កម្ពុជាត្រូវរៀនសូត្រអ្វីខ្លះ ពីឧបទេវហេតុផ្ទាំងអេក្រង់ខៀវ របស់ក្រុមហ៊ុន Microsoft

    តើអ្វីទៅជាកសិកម្មភាពតាមរបៀបព្រះជាម្ចាស់?

    តើអ្វីទៅជាកសិកម្មភាពតាមរបៀបព្រះជាម្ចាស់?

    ម៉ាឡេស៊ីកំពុងតាម​ដាន​កាប៉ាល់ដឹក​ប្រេង​មួយដែលរត់គេចខ្លួន ក្រោយ​បុក​គ្នា

    ម៉ាឡេស៊ីកំពុងតាម​ដាន​កាប៉ាល់ដឹក​ប្រេង​មួយដែលរត់គេចខ្លួន ក្រោយ​បុក​គ្នា