ចំណេះដឹង ការអប់រំ និង ព័ត៍មាន
បើតាមប្រភពព័ត៍មាន CNN បានអោយដឹងថា ការឆ្លងរីករាលដាលនៃ វីរុស កូរ៉ូណានេះ កំពុងតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ វាជាក្តីបារម្ភយ៉ាងខ្លំាងដោយសារ ល្បឿននៃការស្លាប់របស់មនុស្ស កើនខ្លំាងជាង វីរុស SARS ទៅទៀត។ វីរុស SARS ក្នុង ឆ្នាំ ២០០៣ បានសម្លាប់មនុស្សសរុបប្រមាណជា ៧៧៤ នាក់ រីឯ វីរុស កូរ៉ូណាវិញ មកដល់ពេលនេះបានសម្លាប់មនុស្សប្រមាណជាង ៨១៣ នាក់ ហើយក៏កំពុងតែបន្តឆ្លងរាលដាលជុំវិញពិភពលោក (ប្រភព៖ CNN)
បើតាមប្រភពដដែល បានអោយដឹងថា អង្គការ សុខភាពពិភពលោកបានបញ្ចូនក្រុមការងារដើម្បីចុះទៅស៊ើបអង្កេតទៅលើករណីនៃការផ្ទុះ វីរុសដ៏សាហាវមួយនេះ។
គួររំលឹកផងដែរថា កាលពីព្រឹកមិញនេះ មានបុរសជនជាតិឥណ្ឌាម្នាក់បានដួលសន្លប់នៅក្នុងព្រលានយន្តហោះអន្តរជាតិ ពោធន៍ចិនតុង។ មានមនុស្ស មួយចំនួនបានគិតថានេះ គឺជាករណីវីរុសផ្លូវដង្ហើមនេះ ក៏ប៉ុន្តែ បើយោងតាម ការសែតក្នុងស្រុក បានអោយដឹងថា ករណីដួលសន្លប់នេះ មិនមានពាក់ព័ន្ឋទៅនឹងវីរុស កូរ៉ូណានោះទេ។
ប្រទេសកម្ពុជាគឺជាប្រទេសក្នុងតំបន់អាស៊ីដែលមានករណី ឆ្លងវីរុសនេះតិចជាងគេ។ ខាងក្រោមនេះគឺជាតារាងតួរលេខ យកចេញពី ការសែត cnn