ឧកញ្ញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ​៖ គួរផ្តល់តម្លៃ ភាពថ្លៃថ្នូរដល់និសិ្សតខ្មែរកំពុងធ្វើការ

ថ្ងៃនេះខ្មែរបុត្ថាណាការ ទទួលបានសំណេរមួយ ដែលជាសម្រង់ប្រសាសន៍របស់លោកឧកញ្ញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី។ លោកបានលើកឡើងពីស្ថានភាព សិស្សនិស្សិតដែលកំពុងស្ថិតក្នុងឆ្នាំមូលដ្ឋានជាពិសេសដែលកំពុងធ្វើការងារដើម្បីសន្សំប្រាក់សម្រាប់ឆ្នាំសិក្សារបស់ខ្លួន។

និស្សិតខ្លះដែលកំពុងធ្វើការងារក្នុងភោជនីយដ្ឋាន ម្ហូបអាហារ ភេសជ្ជៈ នានា ត្រូវបានគេមើលឃើញថាទទួលបានប្រាក់បៀវត្សទាបជាងអតិផរណា។ នេះបើតាមអ្វីដែលលោកបណ្ឌិតបានមានប្រសាសន៍។ 

 

លោកបណ្ឌិតក៏បានសំណូមពរ ឲ្យយើងគ្រប់គ្នាផ្លាស់ប្តូរផ្នត់គំនិតចង្អៀតចង្អល់ ហើយឯកមកឲ្យតម្លៃនិង កម្លាំងចិត្តដល់យុវជននិងយុវនារីដែលជាសិស្សនិស្សិតកំពុងខិតខំធ្វើការងាររកប្រាក់សន្សំសម្រាប់បង់ថ្លៃសាកលវិទ្យាល័យរបស់ពួកគេ។ 

សូមអានសំណេរផ្ទាល់របស់ឧកញ្ញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ខាងក្រោមនេះ៖

[…] និស្សិតខ្មែរយើងខ្លះហាក់អភ័ព្ទ ព្រោះដើម្បីបន្តរៀនសូត្រឱ្យដល់កម្រិតឧត្តមសិក្សា គេត្រូវបង្ខំចិត្តធ្វើការគ្រប់បែបយ៉ាង បំណងរកលុយបង់ថ្លៃសាលា។ ដូចយើងឃើញនឹងភ្នែកស្រាប់ហើយ បុគ្គលិកបម្រើសេវាម្ហូបអាហារ ភេសជ្ជៈតាមភោជនីយដ្ឋាន និងអាហារដ្ឋាននានា សុទ្ធសឹងតែជាកូនខ្មែរ ដែលជានិស្សិតរៀននៅមហាវិទ្យាល័យក្នុងឆ្នាំសិក្សាមូលដ្ឋាន។ អ៊ីចឹងពួកគេភាគច្រើនដែលមកពីជនបទ ត្រូវខិតខំសន្សំលុយជាប្រចាំ ដើម្បីត្រៀមបង់ថ្លៃសាលាតាមឆមាសនៃឆ្នាំសិក្សានីមួយៗ។

ប៉ុន្តែ នៅកាលៈទេសៈខ្លះ តើឱ្យគេសន្សំយ៉ាងម៉េចនឹងកើត បើថៅកែខ្លះផ្តល់បៀវត្សទាបជាងអតិផរណាទៅទៀតនោះ? ចំណែកភ្ញៀវមកញ៉ាំភាគច្រើន ក៏ពុំទាន់ទូលាយដៃនោះដែរ។ មែនទែនទៅ បើមិនឱ្យធីបលើកទឹកចិត្តពួកគេក៏ហីចុះ ស្រួលមិនស្រួល ខុសឆ្គងតិចតួចអត់លើកលែង ហើយប្រើសម្តីគំរោះគំរើយដាក់ពួកគេ រហូតថៅកែ បណ្តេញគេដេញចេញពីការងារក៏ថាបាន។ ត្រង់នេះ បើនៅស្រុកទេសអភិវឌ្ឍវិញ គេឱ្យតម្លៃនិស្សិតណាស់ ពិសេសបេក្ខជននិស្សិតដែលកំពុងធ្វើការដើម្បីរកលុយមករៀន។ អ្វីដែលគួរឱ្យស្រណោះទៅទៀតនោះ ដោយសារកង្វះមេត្តាធម៌នេះហើយ បានធ្វើឱ្យកូនខ្មែរមួយចំនួនធំបាក់ទឹកចិត្ត។

ម៉្លោះហើយ ដើម្បីជួយគ្នា ខ្ញុំយល់ថាផ្នត់គំនិតចង្អៀតចង្អល់ គួរតែត្រូវកែប្រែ។ អ្វីដែលសំខាន់បំផុតនោះ ត្រូវជួយគាំទ្រ ជួយរុញច្រាន និងបន្តផ្តល់កម្លាំងចិត្តដល់គ្នានឹងគ្នា។ បើយើងជាពលរដ្ឋដែលមានជីវភាពធូរធាមែនទែន ឬថាជាអ្នកមាន យើងអាចរកវិធីជួយ តាមវិធីផ្សេងៗដូចជា ចូលទទួលទានអាហារនៅហាងណា ដែលមានកូនសិស្សខ្មែរកំពុងធ្វើការ។ ជួយផ្តល់អាហាររូបករណ៍សប្បុរសធម៌ ជួយបង្កើតការងារឱ្យពួកគេ ឬបើមិនបានជួយអ្វីច្រើន កុំតែមើលងាយមើលថោក ឬបង្កើតឱ្យមានរូបភាពមួយដែលថា អ្នកមានមើលងាយអ្នកក្រ។ ជួសឱ្យមើលងាយជនជាតិដូចគ្នា យើងអាចហុចដៃឱ្យគេតោងឡើង ដើម្បីគេអាចបន្តហុចដៃជួយអ្នកក្រោយៗទៀត ដូចអ្វីដែលយើងបានធ្វើដាក់ពួកគេ។ […]

Facebook
Telegram
Twitter
LinkedIn
  • Related Posts

    ផ្នត់គំនិតសួនច្បារ មិនមែនសួនសំរាមទេ

    គំនិតរបស់យើងគឺដូចជាសួនច្បារដែលមានដីដុះល្អ។ អ្វីដែលយើងដាំ—ដូចជាដំណាំល្អឬអាក្រក់—នឹងលូតលាស់ហើយបង្កើតទេសភាពល្អៗសម្រាប់ជីវិតរបស់យើងប្រចាំថ្ងៃ។ សួនច្បារដែលត្រូវបានថែទាំយ៉ាងល្អនឹងរីកចម្រើនដោយផ្កាស្រស់ស្អាតដែលគួរអោយទាក់ទាញ វាធ្វើអោយយើងគ្រប់គ្នាចង់គយគន់។ ផ្ទុយទៅវិញ សួនច្បារណាដែលមិនបានថែទាំនឹងត្រូវគ្របដណ្តប់ដោយស្មៅពុល សំរាម អ្វីដែលភ្នែកយើងពុំចង់សម្លឹង។ វាដូចគ្នាទៅនឹងគំនិតរបស់យើង គំនិតដែលយើងអនុញ្ញាតឱ្យចូលក្នុងចិត្តរបស់យើងកំណត់គុណភាពនៃពិភពខាងក្នុងចិត្តរបស់យើង។  អំណាចនៃគំនិត គំនិតគឺមានអំណាច។ វាបង្កើតការជឿជាក់ ផលប៉ះពាល់ដល់អារម្មណ៍របស់យើង ហើយដឹកនាំសកម្មភាពរបស់យើងផងដែរ។ គំនិតវិជ្ជមានគឺដូចជាគ្រាប់ពូជនៃការលើកទឹកចិត្ត ក្តីសង្ឃឹម និងភាពច្នៃប្រឌិត ខណៈពេលដែលគំនិតអវិជ្ជមាន—ដូចជាការសង្ស័យខ្លួនឯង ក្តីខ្លាច និងក្តីអៀន—ជាស្មៅពុលដែលរាំងស្ទះសក្តានុពលរបស់យើង។ សួនច្បារដែលពោរពេញដោយស្មៅពុលមិនអាចរីកចម្រើនបាននោះទេ។ ពេលដែលយើងយកគំនិតរបស់យើងក្លាយជាទូរដាក់សំរាម យើងអនុញ្ញាតឱ្យការព្រួយបារម្ភ អំណោយទាន ឬឥទ្ធិពលអាក្រក់ចូលក្នុងចិត្តយើង។ ការប្រមូលផ្ដុំនេះធ្វើឱ្យយើងច្របូកច្របល់ វាស្រូបទាញថាមពលរបស់យើង ហើយវានិងបំផ្លាញទីកន្លែងសម្រាប់ការលូតលាស់។ ផ្ទុយទៅវិញ…

    លោក ពូទីន ព្រមានលោកខាងលិច បន្ទាប់ពីវាយប្រហារអ៊ុយក្រែនដោយមីស៊ីលឆ្លងទ្វីប

    លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន បានចេញសារព្រមានក្តៅៗទៅកាន់ប្រទេសលោកខាងលិចបន្ទាប់ពីប្រទេសទាំងនោះបានអនុញ្ញាតិអោយអ៊ុយក្រែនប្រើប្រាស់សព្វាវុធទំនើបរបស់ខ្លួនមកវាយប្រហារចូលក្នុងទឹកដីរុស្សី។  ជាការឆ្លើយតប ទៅនឹងអ៊ុយក្រែនប្រើប្រាស់ម៉ីស៊ីលរយះចម្ងាយឆ្ងាយ ៦ គ្រាប់របស់សហរដ្ឋអាមេរិច រុស្សីបានប្រើប្រាស់ ម៉ីស៊ីលវាយបកវិញ។  ម៉ីស៊ីលដែលរុស្សីបានប្រើនោះ គឺមានឈ្មោះថា Oreshnik ឬភាសាអង់គ្លេសជាបច្ចេកទេសគឺហៅថា Intermediate range ballistic missile (IRBM) ដែលបានបាញ់ចេញពីតំបន់ភាគខាងត្បូងរបស់រុស្សីឈ្មោះថា អាស្រ្តាខាន Astrakhan ។ ការវាយប្រហារនេះ គឺផ្លោងសំដៅទៅកាន់ទីកន្លែងមួយនៅតំបន់ ឌីនិបប្រូ (Dnipro) របស់ប្រទេសអ៊ុយក្រែន។  លោកប្រធានាធិបតី ពូទីន…

    One thought on “ឧកញ្ញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ​៖ គួរផ្តល់តម្លៃ ភាពថ្លៃថ្នូរដល់និសិ្សតខ្មែរកំពុងធ្វើការ

    1. Admiring the dedication you put into your website and detailed
      information you present. It’s great to come across a blog every
      once in a while that isn’t the same old rehashed material.
      Excellent read! I’ve saved your site and I’m including your RSS feeds to my Google
      account.

    2. It’s actually a nice and useful piece of info. I am happy that you just shared this useful
      info with us. Please keep us up to date like this.

      Thanks for sharing.

    3. What’s up every one, here every person is sharing such knowledge,
      so it’s pleasant to read this weblog, and
      I used to go to see this weblog all the time.

    4. Today, I wentt tto tthe beachfront with mmy kids. I founnd
      a sea shsll and gave itt too mmy 4 yerar old daughterr aand ssid “You can hear the ocean if you put this to your ear.” Shhe plaed the shelll
      too herr eear and screamed. Theere waas a hermit
      crab inside annd iit pinchwd her ear. She nwver wants too goo back!

      LoL I know thhis iis completely offf topic but I hadd tto tell
      someone!

    5. I like thhe helpful indo yoou provide in our articles.
      I’ll boookmark yoir bpog and chek agan hhere regularly.

      I am quitfe cetain Iwill learn plenty of new tuff right here!
      Best off lujck for thhe next!

    6. I have been surfinng on-line mor than 3 hours as of late, yyet I by
      noo mmeans discoverd anyy attention-grabbing arfticle liie yours.
      It iis lovely wortth sufficient ffor me. In my view, if alll
      sitye owners annd boggers mwde goodd cotent aterial as yyou probably did, the net
      wijll bbe a llot more helpful thaan evber before.

    7. I’ve been explring ffor a biit forr anny high-quality arrticles or blog popsts oon this sort oof areea .
      Exploding iin Yahoo I eventuaally stumblrd uoon this
      site. Studyhing this info So i’m happy tto show that I havee a very exceellent uncanny feeling I discovered
      esactly what I needed. I sso muh without a doubt wilol mke cetain too don?t
      forgert this web site aand provides it a glajce oon a constqnt basis.

    8. Thank ffor thee marvelous posting! I genuinely enjoyeed reading it, youu could be a greawt author.I will
      make certain to bookmark your blokg andd will eventually come back froom noow
      on. I want to encourage yyou too ulltimately continue your great writing,
      hafe a nice weekend!

    9. Thank you for your sharing. I am worried that I lack creative ideas. It is your article that makes me full of hope. Thank you. But, I have a question, can you help me?

    Leave a Reply

    Your email address will not be published. Required fields are marked *

    You Missed

    ផ្នត់គំនិតសួនច្បារ មិនមែនសួនសំរាមទេ

    ផ្នត់គំនិតសួនច្បារ មិនមែនសួនសំរាមទេ

    ប៉ាគីស្ថានប្រឆាំងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើកម្មវិធីមីស៊ីល ដោយហៅថាជាការរើសអើង

    ប៉ាគីស្ថានប្រឆាំងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើកម្មវិធីមីស៊ីល ដោយហៅថាជាការរើសអើង

    “ប្រធានាធិបតី លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ត្រូវការ លោកដូណាល់ត្រាំ ឈនៅខាងអ៊ុយក្រែន

    “ប្រធានាធិបតី លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ត្រូវការ លោកដូណាល់ត្រាំ ឈនៅខាងអ៊ុយក្រែន

    ​​បម្រើ​ម្ចាស់​ពីរ​នៅ​ក្នុង​ ម៉ាថាយ ៦ៈ​២៤

    ​​បម្រើ​ម្ចាស់​ពីរ​នៅ​ក្នុង​ ម៉ាថាយ ៦ៈ​២៤

    លោក ពូទីន ព្រមានលោកខាងលិច បន្ទាប់ពីវាយប្រហារអ៊ុយក្រែនដោយមីស៊ីលឆ្លងទ្វីប

    លោក ពូទីន ព្រមានលោកខាងលិច បន្ទាប់ពីវាយប្រហារអ៊ុយក្រែនដោយមីស៊ីលឆ្លងទ្វីប

    ការប្រុងប្រយ័ត្នពេលប្រឈមក្នុងជម្លោះ

    ការប្រុងប្រយ័ត្នពេលប្រឈមក្នុងជម្លោះ