ក្តីស្រម៉ៃចង់ក្លាយជាគ្រូបង្រៀន របស់ក្មេងខាត់ស្បែកជើងតាមផ្លូវ

អត្ថបទរៀបរាប់ពីខ្សែជីវិតរបស់លោក គ្រូ វង សេរីវឌ្ឍនះ ។ នេះជាអត្ថបទរៀបរៀងឡើងវិញ ពីការសរសេរដើមរបស់លោក (ហ៊ុន កែវវាសនា)

ថ្ងៃ ច័ន្ទ ទី ២៨ ខែ មករា ឆ្នាំ ២០១៩

«អំឡុងពេលចន្លោះឆ្នាំ ១៩៩៤ ដល់ ១៩៩៩ ខ្ញុំធ្លាប់គេងស្រមៃថា ខ្ញុំកំពុងរៀនភាសាអង់គ្លេស។
ប៉ុន្តែការពិតនៅតែជាការពិត។ ការពិតដែលពេលខ្ញុំក្រោកឡើងខ្ញុំមិនមែនកាន់សៀវភៅទៅរៀនទេ ខ្ញុំត្រូវកាន់ច្រាសខាត់ស្បែកជើងនិងកាសែតដើរលក់តាមហាងបាយ និងតាមផ្លូវនានា ដើម្បីរកលុយដើម្បីជួយផ្គត់ផ្គង់ការសិក្សារៀនសូត្រ និង ជួយជីវភាពគ្រួសារខ្លះៗ។ ខ្ញុំនិងបងប្រុសវឌ្ឍនា តែងតែក្រោកពីព្រឹកម៉ោងប្រហែល ៤ ទៅ ៥ ព្រឹក ឡើងទៅយកការសែតលក់ ហើយពេលរសៀលខ្ញុំស្ពាយធុងស៉ារ៉ាខាត់ស្បែកជើងដើរចូលពីហាងមួយ ទៅហាងមួយ ពីតុមួយ ទៅតុមួយ
ហើយឃ្លាដែលខ្ញុំតែងតែប្រើនោះគឺ “ពូ! អ៊ុំ ! ខាត់ស្បែកជើងទេពូ?” ។ 



ខ្ញុំធ្លាប់អង្គុយតាមចញ្ចើមផ្លូវសំលឹងមើលក្មេងៗដ៏ទៃដៃកាន់ប៊ិច សៀវភៅ ចូលសាលា។ខ្ញុំហាក់បីដូចជាមើលមិនឃើញត្រើយភ្លឺស្វាងនៃអនាគតរបស់ខ្ញុំសោះឡើយ។ ជីវភាពក្រលំបាកចំនេះដឹងមិនមានព្រោះរៀនពុំសូវចេះ ហើយពេលខ្លះតែងតែគិតថាខ្លួនឯងគ្មានបានការនិងមិនអាច ឬ ពុំគួរឈោងចាប់អ្វីនោះឡើយ។ 

ខ្ញុំពិតជាចង់ចេះនិយាយភាសាអង់គ្លេសឲ្យបានស្ទាត់ជំនាញ ព្រោះពេលឃើញគេនិយាយភាសាអង់គ្លេសម្តងៗ វាមើលទៅអស្ចារ្យណាស់។ ទោះជាស្រឡាញ់ភាសាបរទេសមែន ប៉ុន្តែខ្ញុំមិនដែលបានរៀនត្រឹមត្រូវទេ។ ពេលទំនេរ ពីការខាត់ស្បែកជើង និងលក់កាសែត ខ្ញុំបែរជាចំណាយពេលដើរលេងអត់ប្រយោជន៍។ ខ្ញុំក៏ធ្លាប់សេពគប់ជាមួយក្រុមបងតូច បងធំ។ រឿងវៃ ឬ តប់រឿងធាក់ រឿងបំផ្លិចបំផ្លាញ ខ្ញុំមានបទពិសោធន៍ក្រែលហើយ។  ហើយកាលហ្នឹងខ្ញុំពិតជាមិនដឹងថាជីវិតខ្ញុំនឹងទៅជាយ៉ាងណាទេ។ ពេលរៀនចប់ថ្នាក់ទី៩ ខ្ញុំខឹងខ្លួនឯង និងចង់រត់ចេញពីផ្ទះ ពីព្រោះ ជំនាញក៏គ្មាន ចំណេះក៏អត់ គ្រួសារក៏ក្រ ហើយខ្ញុំក៏លែងចង់ដើរខាត់ស្បែកជើង ឬលក់កាសែតទៀតដែរ ពីព្រោះខ្ញុំធំជាងមុន និងចាប់ផ្តើមខ្មាស់ខ្លួនឯង ជាពិសេសចេះខ្មាស់យុវនារីស្អាតៗដែលរៀននៅសាលាជាមួយគ្នា។


(នេះគ្រាន់តែជារូបភាព ប្រហាក់ប្រហែលអ្វីដែលលោកគ្រូ វឌ្ឍន:ធ្លាប់ធ្វើកាលនៅពីក្មេង)


ទោះជាយ៉ាងណា ជីវិតខ្ញុំប្រៀបដូចជាផ្កាដែលទើបតែត្រូវទឹកសន្សើមធ្លាក់លើអញ្ចឹង។ ក្នុងឆ្នាំ២០០៣ ខ្ញុំបានចាប់ផ្តើមកែប្រែជីវិតសម្រេចចិត្តចូលរៀនភាសាអង់គ្លេសនៅមជ្ឈមណ្ឌលកសាងមូលដ្ឋានជីវិតថ្មី។ កាលនោះខ្ញុំបានជួបមិត្តល្អៗជាច្រើន ភាគច្រើនសុទ្ឋជាអ្នករៀនសូត្រ។ ខ្ញុំពិតជាសប្បាយចិត្តយ៉ាងខ្លាំងដែលក្រោយពីរៀនបានប្រាំមួយខែ ខ្ញុំអាចនិយាយអង់គ្លេសបាន។ ពីឆ្នាំ ២០០៣ ដល់ ២០០៥ ជីវិតខ្ញុំផ្លាស់ប្តូរដូចមេឃនិងដី។ អង្គការជីវិតថ្មីពិតជាបានផ្តល់អោយខ្ញុំមានជីវិតថ្មីពិតប្រាកដមែនគឺថ្មីខាងឥរិយាបទ អត្តចរិក ពីកាចមកស្លូត ពីមើលមុខមិនបាន មកចេះមានស្នាមញញឹម។ រៀនបានពីរឆ្នាំសោះខ្ញុំអាចរកលុយបានខ្លះៗតាមរយៈការបកប្រែនិងនាំភ្ញៀវជាដើមហើយក្រៅពីរៀនភាសាអង់គ្លេសខ្ញុំក៏ទទួលបានការបណ្តុះបណ្តាលជំនាញខាងការគ្រប់គ្រងការដឹកនាំ និងមេរៀនពីសីលធម៌ក្នុងភាពជាគ្រីស្ទបរិស័ទ្ឋ។

ខ្ញុំពិតជានឹកស្មានមិនដល់សោះថាខ្ញុំមានវាសនាដូចរាល់ថ្ងៃនេះរាល់ថ្ងៃដែលខ្ញុំបើកភ្នែកឡើងខ្ញុំកាន់សៀភៅ និងឯកសារចេញទៅបង្រៀននិងរៀបចំខ្លួនទៅបកប្រែភាសាអង់គ្លេសតាមកម្មវិធីផ្សេងៗ។ វាពិតជាពិបាក នឹងយល់ណាស់
ថាតើអនាគតវាមានរូបរាងដូចម្តេច។ ខ្ញុំធ្វើជាក្មេងខាត់ស្បែកជើងដល់ទៅ១០ឆ្នាំ អត់ចេះអង់គ្លេសសូម្បីមួយម៉ាត់ រៀនក៏មិនកើត ជំនាញក៏គ្មាន ប៉ុន្តែចុងក្រោយ ខ្ញុំបែរជាក្លាយទៅជាគ្រូបង្រៀនភាសាអង់គ្លេស ជាអ្នកអប់រំយុវជនទូទៅ
ជានាយកក្នុងស្រុករបស់អង្គការមួយ ជាអ្នកប្រឹក្សាយោបល់ជាប្រធានគម្រោងកសិកម្មសហការណ៍ជាមួយកសិករអាមេរិកំាង ជាអ្នកបកប្រែនិងអ្នកសម្របសម្រួលកម្មវិធីៗ ហើយក៏ជាវាលគ្មិនក្នុងកម្មវិធីជជែកសាធារណះផ្សេងៗទៀតផងដែរ។»

(វង សេរីវឌ្ឍនៈ សព្វថ្ងៃជាគ្រូបង្រៀនភាសាអង់គ្លេស ជានាយកក្នុងស្រុករបស់អង្គការមួយ ជាអ្នកប្រឹក្សាយោបល់ ជាប្រធានគម្រោងកសិកម្មសហការណ៍ជាមួយកសិករអាមេរិកំាង ជាអ្នកបកប្រែ និងអ្នកសម្របសម្រួលកម្មវិធីផ្សេងៗ ជាអ្នកសម្របសម្រួលទំនាក់ទំនងជាមួយម្ចាស់ជំនួយ ហើយក៏ជាវាលគ្មិនក្នុងកម្មវិធីជជែកសាធារណះផ្សេងៗទៀតផងដែរ។ លោកធ្លាប់ឆ្លងកាត់ការប្រឡងប្រណាំងប្រជែងការនិយាយភាសាអង់គ្លេសជាសាធារណះ ធ្លាប់ជាជើងឯកនិយាយភាសាអង់គ្លេស ជាប់ជ័យលាភីគ្រូបង្រៀនវ័យក្មេងកាលពីឆ្នាំ ២០១៥ ហើយ លោកក៏ធ្លាប់បានដឹកនាំក្រុមចូលប្រកួតជជែកដេញដោលជាភាសាអង់គ្លេសជាសារធាណះ ដោយទទួលបានជើងឯកលេខ ២ ក្នុងប្រទេស ហើយក្រោយមក ក្នុងឆ្នាំ ២០១៧ តាមរយះការប្រកួតប្រជែងកម្មវីធីថ្នាក់ដឹកនាំមួយដ៏ស្វិតស្វាញរបស់រដ្ឋាភិបាលវ៉ាស៊ីនតោន លោកត្រូវបានជ្រើសរើសជាបេក្ខជនជាប់ជ័យលាភីឆ្នើមមួយរូប ហើយត្រូវបញ្ជូនទៅកាន់សហរដ្ឋអាមេរិករយះពេល ៦ សប្តាហ៍ ក្រោមប្រធានបទ ជំរុញសន្ទុះសេដ្ឋកិច្ច និងផ្លាស់ប្តូរបទពិសោធន៍អាជីពការងារជាមួយពលរដ្ឋអាមេរិកំាង  )

  • VATANAK2011

    Related Posts

    រឿងប្រុញ-ប្រាជ្ញ៖ បញ្ហាអាក្រក់លើពិភពលោក

    ប្រុញ ៖ ប្រាជ្ញ, តើឯងដឹងទេថា មួយរយៈនេះ មានរឿងអាក្រក់ៗជាច្រើន នៅក្នុងសង្គម ដូចជាគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ទារក ស្លាប់ដាច់ដៃដាច់ជើង បាញ់ប្រហារជីវិតដូចសត្វធាតុ។ ប្រាជ្ញ៖ សម្លាញ់ នៅក្នុងសង្គមមនុស្ស តាមរយៈបណ្តាញប្រព័ន្ធព័ត៍មានសង្គម ឯងគ្រាន់តែឃើញត្រឹមមួយច្បិចតែប៉ុណ្ណោះ។ វានៅមានរឿងសាហាវៗ ជាច្រើនទៀតដែលបានកើតឡើងក្នុងទីងងឹត ដែលមនុស្សលោកប្រពឹត្តិ ដែលឯងមិនដឹង ។ តទៅមុខទៀត យល់ល្អឯងគួររៀនបិទភ្នែក បិទត្រចៀក បិទការគិតខ្លះ ពេលឃើញរឿងរ៉ាវអាក្រក់ផ្សេងៗ នៅលើហ្វេសប៊ុក ដើម្បីបញ្ជៀសភាពភ័យខ្លាច និង តក់ស្លុតផ្សេងៗ។…

    “ឆ្នែតហើយ ទើបគេមកច្រៀង មិនមែនច្រៀងហើយបានឆ្អែតទេ”

    កាលពី ៥ ឆ្នាំមុន ខ្ញុំបានទទួលអាហាររូបករណ៍ ទៅសិក្សាផ្លាស់ប្តូរបទពិសោធន៍ វិជ្ជាជីវៈការងារ និង រៀនសូត្រភាពជាអ្នកដឹកនាំនៅសហរដ្ឋអាមេរិក។ ឬហៅជាភាសាខ្មែរថា កម្មវិធីជំនួបប្រកបវិជ្ចាជីវះ របស់អ្នកដឹកនាំវ័យក្មេងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ កម្មវិធីនេះផ្តល់ឱកាសដល់យុវជនដ៏មានសក្តានុពល មកពីក្នុងតំបន់ អាស៊ាន ដែលមកពីស្ថានប័ន អង្គការ ស្ថានប័នក្រុមហ៊ុនឯកជន ឬ បុគ្គលិករដ្ឋាភិបាល មកសិក្សាស្វែងយល់ ពង្រឹង និង ពង្រីកទំនាក់ទំនង ជម្រុញអោយមានការយល់ដឹងពីគ្នាទៅវិញទៅមក រវាងអាស៊ាន និង សហរដ្ឋអាមេរិក ជាប្រយោជន៍ដើម្បីអោយអ្នកដឹកនាំជំនាន់ក្រោយរៀនចេះពីការសហការគ្នាជាដៃគូ ចេះធ្វើការងារជាក្រុម ឲ្យទទួលបានផលផ្លែជានិរន្ត៍។ …

    One thought on “ក្តីស្រម៉ៃចង់ក្លាយជាគ្រូបង្រៀន របស់ក្មេងខាត់ស្បែកជើងតាមផ្លូវ

    1. you’re in point of fact a excellent webmaster. The website loading speed is amazing.
      It seems that you’re doing any unique trick. Moreover, The contents are masterwork.
      you have performed a great process on this topic!

    Leave a Reply

    Your email address will not be published. Required fields are marked *

    You Missed

    លោក ពូទីន ព្រមានលោកខាងលិច បន្ទាប់ពីវាយប្រហារអ៊ុយក្រែនដោយមីស៊ីលឆ្លងទ្វីប

    លោក ពូទីន ព្រមានលោកខាងលិច បន្ទាប់ពីវាយប្រហារអ៊ុយក្រែនដោយមីស៊ីលឆ្លងទ្វីប

    ការប្រុងប្រយ័ត្នពេលប្រឈមក្នុងជម្លោះ

    ការប្រុងប្រយ័ត្នពេលប្រឈមក្នុងជម្លោះ

    អ៊ុយក្រែន​បាញ់​មីស៊ីល Storm Shadow ចក្រភព​អង់គ្លេស​ទៅ​រុស្ស៊ី​ជា​លើក​ដំបូង

    អ៊ុយក្រែន​បាញ់​មីស៊ីល Storm Shadow ចក្រភព​អង់គ្លេស​ទៅ​រុស្ស៊ី​ជា​លើក​ដំបូង

    Protected: កម្ពុជាត្រូវរៀនសូត្រអ្វីខ្លះ ពីឧបទេវហេតុផ្ទាំងអេក្រង់ខៀវ របស់ក្រុមហ៊ុន Microsoft

    Protected: កម្ពុជាត្រូវរៀនសូត្រអ្វីខ្លះ ពីឧបទេវហេតុផ្ទាំងអេក្រង់ខៀវ របស់ក្រុមហ៊ុន Microsoft

    តើអ្វីទៅជាកសិកម្មភាពតាមរបៀបព្រះជាម្ចាស់?

    តើអ្វីទៅជាកសិកម្មភាពតាមរបៀបព្រះជាម្ចាស់?

    ម៉ាឡេស៊ីកំពុងតាម​ដាន​កាប៉ាល់ដឹក​ប្រេង​មួយដែលរត់គេចខ្លួន ក្រោយ​បុក​គ្នា

    ម៉ាឡេស៊ីកំពុងតាម​ដាន​កាប៉ាល់ដឹក​ប្រេង​មួយដែលរត់គេចខ្លួន ក្រោយ​បុក​គ្នា