តើអ្វីទៅជាកម្មវិធី Covax ហើយ វាជួយវ៉ាក់សំាងដល់ប្រទេសកំពុងអភិវឌ្ឍន៍យ៉ាងដូចម្តេច?

តាមប្រភពកាសែត Wall Street Journal បានចុះផ្សាយកាលពីថ្ងៃនេះថា បណ្តាប្រទេសក្រីក្រជាច្រើនកំពុងប្រឈមការគ្រោះថ្នាក់ដោយសារតែកង្វះវ៉ាក់សំាងសម្រាប់ចាក់អោយប្រជាជនរបស់ខ្លួន។ កម្មវិធី Covax នេះមានទិសដៅក្នុងការផ្តល់ជំនួយថ្នាំចាក់វ៉ាក់សំាង អោយបានយ៉ាងតិច ២០% នៃប្រជាជនមកពីបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។ កម្មវិធី Covax គឺជាយុទ្ធនាការដ៏សំខាន់របស់ពិភពលោកក្នុងការចូលរួមចំណែកផ្តល់វ៉ាក់សំាងប្រឆំាងជម្ងឺ កូវីដ-១៩ ទៅដល់បណ្តាប្រទេសក្រីក្រជំុវិញពិភពលោក។ កម្មវីធីនេះបានចាប់ផ្តើមឡើងដោយអង្គការ សហប្រជាជាតិ សហការតាមរយៈស្ថាប័នអង្គការពីទៀត មានដូចជា Gavi សម័ន្ធមិត្តវ៉ាក់សំាង និង សម័ន្ធនវានុវត្តន៍ត្រៀមទប់ទល់ជម្ងឺរាតត្បាតសាកល (Coalition for Epidemic Preparedness Innovations) ដែលធ្វើការទៅលើការបញ្ជូនវ៉ាក់សាំងទៅកាន់បណ្តាប្រទេសក្រីក្រ ដោយសារតែប្រទេសទំាងនោះជួបឧបសគ្គក្នុងការទទួលបាន វ៉ាក់សំាងការពារ។

Covax ជាអតិជនដូចបណ្តាប្រទេសជឿនលឿនដែរ គឺបានព្រមព្រៀងទិញជាមួយក្រុមហ៊ុនផលិតវ៉ាក់សំាង មុនវ៉ាក់សំាងត្រូវបានសាកល្បង និង ត្រូវបានអនុម័តដោយអ្នកច្បាប់ឱសថសាកល។ ថវិការទិញវ៉ាក់សំាងរបស់ Covax ត្រូវបានឧបត្ថមភាគច្រើនដោយរដ្ឋាភិបាលលោកខាងលិច និង ស្ថាប័នមនុស្សធម៍ផ្សេងៗមានដូចជា អង្គការមូលដ្ឋាន របស់លោក BillGate  និង ភរិយារបស់លោកគឺអ្នកស្រី Melinda ។

Covax មានគោលដៅផ្តល់ វ៉ាក់សំាងកូវីដ 19 ដោយឥតគិតថ្លៃ ទៅដល់ យ៉ាងហោចណាស់អោយបាន ២០ % នៃចំនួនប្រជាជនក្នុងប្រទេសក្រីក្រ អោយបានមុនចុងឆ្នំា ២០២១។ មានប្រទេសដ៏ទៃទៀតជាង ៥០ រួមមាន កាណាដា នឹងប្រទេសដែលមានប្រាក់ចំណូលមធ្យម ដូចជា អាព្រិចខាងត្បូង និង មិចស៊ីកូ បានបញ្ជាទិញវ៉ាក់សំាងទំាងនោះដែរ តែ ពួកគេត្រូវតែបង់ថ្លៃទៅតាមចំនួន ដូសដែលខ្លួនទិញ។

តើCovax បានបញ្ជាទិញវ៉ាក់សំាងកូវីដពីក្រុមហ៊ុនណាខ្លះ?

Covax បានព្រមព្រៀងជាមួយក្រុមហ៊ុនផលិត វ៉ាក់សំាងធំៗជាច្រើន ដែលមានដូចជា ក្រុមហ៊ុន Pfizer Inc., Johnson & Johnson និង Novavax Inc។  ក៏ប៉ុន្តេនៅក្នុងអំឡុងពេល ពាក់កណ្តាលឆ្នំា ២០២១ វ៉ាក់សំាង ភាគច្រើនត្រូវបានទទួលការផ្គត់ផ្គង់ដោយ AstraZeneca PLC និង សាកលវិទ្យាល័យ Oxford។ វ៉ាក់សាំង Astra Zeneca (​អាស្រ្តា ហ្សេណាហ្គា) ត្រូវបានគេព្យាករណ៍ថា នឹងត្រូវបានដាក់អោយប្រើប្រាស់ក្នុងរយៈពេលពេញ មួយឆ្នំា ចំណែកឯវ៉ាក់សាំងកូវីដ១៩ ដ៏ទៃទៀតមានដូចជា J&J and Novavax ក៏ត្រូវបានគេរំពឹងថានឹងទទួលបានការអនុម័តអោយប្រើប្រាស់ដោយ ស្ថាប័នឱសថសាកលផងដែរ។

សម្រាប់ការផ្សព្វផ្សាយពាណិជ្ចកម្ម សូមទំនាក់ទំនងមកកាន់ ទូរស័ព្ទលេខ / ០៩២ ៩៥៣ ៦៧២  / ០៧០ ២៦៩​​ ៦០៥ Email: [email protected]
Facebook
Twitter
LinkedIn
  • VATANAK2011

    Related Posts

    តើអ្វីទៅជាកសិកម្មភាពតាមរបៀបព្រះជាម្ចាស់?

    នេះគឺជាកិច្ចសន្ទនាជាមួយ អតីតនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម ហើយក៏ធ្លាប់មានបទពិសោធន៍ការងារហាត់ការនៅប្រទេសអ៊ីស្រាអ៊ែល មួយឆ្នាំផងដែរ។​

    ម៉ាឡេស៊ីកំពុងតាម​ដាន​កាប៉ាល់ដឹក​ប្រេង​មួយដែលរត់គេចខ្លួន ក្រោយ​បុក​គ្នា

    (BBC) ប្រទេសម៉ាឡេស៊ីកំពុងតែតាមដាន កាប៉ាល់មួយគ្រឿងដែលបានរត់គេចខ្លួនបន្ទាប់ពីកប៉ាល់ដឹកដឹកប្រេងដ៏ធំមួយនេះបានបុកជាមួយកប៉ាល់មួយទៀត មុនពេលរត់ចេញពីកន្លែងកើតហេតុ និងបិទប្រព័ន្ធតាមដានរបស់វាចេញពីសន្តិសុខសមុទ្ររបស់ប្រទេសម៉ាឡេស៊ី។

    សន្តិសុខជាតិឆ្នេរសមុទ្ររបស់ប្រទេសម៉ាឡេស៊ីបានអោយដឹងថា ខ្លួនបានកំណត់ទីតាំង និងបានឃាត់ខ្លួនកាប៉ាល់មួយឈ្មោះថា ស៊ើរ៉េ វ័ន្ត ( Ceres I )ដែលមានលើកទង់ជាតិ São Tomé និង Príncipe នៅឯឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសម៉ាឡេស៊ី។

    One thought on “តើអ្វីទៅជាកម្មវិធី Covax ហើយ វាជួយវ៉ាក់សំាងដល់ប្រទេសកំពុងអភិវឌ្ឍន៍យ៉ាងដូចម្តេច?

    Leave a Reply

    Your email address will not be published. Required fields are marked *

    You Missed

    Protected: កម្ពុជាត្រូវរៀនសូត្រអ្វីខ្លះ ពីឧបទេវហេតុផ្ទាំងអេក្រង់ខៀវ របស់ក្រុមហ៊ុន Microsoft

    Protected: កម្ពុជាត្រូវរៀនសូត្រអ្វីខ្លះ ពីឧបទេវហេតុផ្ទាំងអេក្រង់ខៀវ របស់ក្រុមហ៊ុន Microsoft

    តើអ្វីទៅជាកសិកម្មភាពតាមរបៀបព្រះជាម្ចាស់?

    តើអ្វីទៅជាកសិកម្មភាពតាមរបៀបព្រះជាម្ចាស់?

    ម៉ាឡេស៊ីកំពុងតាម​ដាន​កាប៉ាល់ដឹក​ប្រេង​មួយដែលរត់គេចខ្លួន ក្រោយ​បុក​គ្នា

    ម៉ាឡេស៊ីកំពុងតាម​ដាន​កាប៉ាល់ដឹក​ប្រេង​មួយដែលរត់គេចខ្លួន ក្រោយ​បុក​គ្នា

    តើអ្វីទៅ ដែលបង្កអោយមានភាពចលាចល បច្ចេកវិទ្យាសាកល?

    តើអ្វីទៅ ដែលបង្កអោយមានភាពចលាចល បច្ចេកវិទ្យាសាកល?

    ជប៉ុន​និងជួយ​កម្ពុជា​​នាំចេញ​ស្វាយ​ចន្ទីអោយឈានមុខគេលើពិភពលោក

    ជប៉ុន​និងជួយ​កម្ពុជា​​នាំចេញ​ស្វាយ​ចន្ទីអោយឈានមុខគេលើពិភពលោក

    ក្រុមហ៊ុន Kaspersky កម្ចាត់វីរុសរបស់រុស្ស៊ីនឹងបិទប្រតិបត្តិការនៅសហរដ្ឋអាមេរិកបន្ទាប់ពីការហាមឃាត់

    ក្រុមហ៊ុន Kaspersky កម្ចាត់វីរុសរបស់រុស្ស៊ីនឹងបិទប្រតិបត្តិការនៅសហរដ្ឋអាមេរិកបន្ទាប់ពីការហាមឃាត់