ដោយ៖ វង សេរីវឌ្ឍន:
ភ្នំពេញ ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១៨
***
រហូតមកដល់បច្ចុប្បន្ននេះ រូបសំណាកស្រ្តីម្នាក់ទូលសត្វកញ្ចែម្យ៉ាងដែលមានឈ្មោះថា Boll Weevil (ប៉ូល វីវល់) នៅតែឈរបង្ហាញខ្លួននៅក្នុងរដ្ឋមួយឈ្មោះថា អាឡាបាម៉ា Alabama សហរដ្ឋអាមេរិក។
តើមូលហេតុអ្វីបានជានៅក្នុងឆ្នាំ ១៩១៩ កសិករអាមេរិចកំាង បាននំាគ្នាសាងសង់រូបសំណាកនេះឡើង?
នៅក្នុងតំបន់មួយឈ្មោះថា Coffee County នៃរដ្ឋ អាឡាបាម៉ា សហរដ្ឋអាមេរិក កសិករអាមេរិចកំាងធ្លាប់រស់យ៉ាងសម្បូរសប្បាយដោយសារផលដំណាំ កប្បាស។ ដំណាំកប្បាសនេះបានផ្តល់ប្រាក់ចំណូលសេដ្ឋកិច្ចក្នុងតំបន់ រាប់រយលាន ដុល្លាក្នុងមួយឆ្នាំៗ។ តែភាពសម្បូរសប្បាយពីទិន្នផលកប្បាសរបស់ពលរដ្ឋកសិករអាមេរិកនៅតំបន់នោះមិនបាននៅឋិតថេរយូរអង្វែងឡើយ នៅពេលដែលមានវត្តមានរបស់សត្វចង្រៃ កញ្ចែ ប៉ូល វីវល់ Boll Weevil នេះ។
បើយោងតាមលោក ឡ រ៉េន ប៊យស៊ុន័រ Lorraine Boissoneault ដែលជាអ្នកសសេរអត្ថបទមួយដែលមានឈ្មោះថា ហេតុអ្វីបានជាក្រុង អាឡាបាម៉ា មានរូបសំណាក រំលឹកគុណសត្វកញ្ចែ ចង្រៃដែលបំផ្លាញដំណាំខ្លាំងបំផុតក្នុងប្រវត្ថិសាស្រ្តអាមេរិក ក្នុងគេហទំព័រ smithsonian.com លោកបានសរសេរថា សត្វល្អិតចង្រៃនេះមានប្រភពមកពី ប្រទេស មុិចស៊ិកូ តំាងពីឆ្នំា ១៨៩២។ នៅពេលដែលសត្វនេះបានចូលមកបង្កើតកូនចៅច្រើនឡើងៗ វាបានបំផ្លាញដំណាំកប្បាសរបស់កសិករអាមេរិចកាំងខាងត្បូងរដ្ឋ អាឡាបាម៉ា អស់ជាង ២៣ កោដលានដុល្លាអាមេរិក។
លើសពីនេះទៅទៀត ការបំផ្លិចបំផ្លាញនេះបង្កអោយមានការអស់សង្ឃឹមយ៉ាងខ្លំាងដល់កសិករអាមេរិចកាំង។ កសិករបានចំណាយថវិការជាច្រើនទិញថ្នាំ បាញ់សម្លាប់សត្វកញ្ចែដ៏ចង្រៃនេះ ។ តែដោយគួរអោយសោកស្តាយ ទាំងការចំណាយខ្ពស់លើ ថ្នំាបាញ់ និង ប្រសិទ្ឋិភាពខ្សោយរបស់ថ្នាំ ទិន្នផលដំណាំកប្បាសបានធ្លាក់ចុះរហូតដល់វិស័យកសិកម្មកប្បាសក្នុងរដ្ឋទាំងមូលត្រូវរងគ្រោះយ៉ាងធ្ងញ់ធ្ងរ។ កសិករមួយចំនួនត្រូវចំណាកស្រុកទៅរដ្ឋដ៏ទៃទៀតដើម្បីរកការងារធ្វើផ្សេងក្រៅពីដំាដំណាំកប្បាស។
ប្រសិនបើសត្វកញ្ចែ Boll Weevil នេះវាបំផ្លាញប៉ុណ្ណឹងហើយ ចុះហេតុអ្វីបានជាគេនូវតែសង់រូបសំណាកដឹងគុណវាទៀត?
រឿងដែលសត្វកញ្ចែចង្រៃនេះនៅមិនទាន់ចប់នៅឡើយទេ។ បើថ្វីត្បិតតែវាបង្កការបំផ្លិចបំផ្លាញធំយ៉ាងណាក៏ដោយ ក៏កសិករអាមេរិចកំាងខ្លះនៅតែមិនបោះបង់ការព្យាយាមដោះស្រាយបញ្ហារបស់ពួកគេដែរ។
បើយោងតាមប្រធានមន្ទីអភិវឌ្ឈន៏ផ្នែកកសិកម្មសហរដ្ឋអាមេរិក USADA កាលពីឆ្នាំ ១៩០៩ បានចាត់ទុកសត្វល្អិតចង្រៃនេះថា ជា រលកបិសាច។ តាមពិតកសិកអាមេរិកអាចងាកទៅរកការដំណាំផ្សេងបាន ក៏ប៉ុន្តែដំណាំកម្រកប្បាសគឺមានតម្លៃទីផ្សាខ្ពស់បំផុតក្នុងសហរដ្ឋអាមេរិក។
អ្វីៗទាំងអស់ប្រែប្រួលនៅពេលដែលបុរសម្នាក់ឈ្មោះថា សេហ្សិន (Sessions) ដែលជាអ្នករកស៊ីលក់គ្រាប់ពូជកសិកម្ម ។ គាត់បានទៅលេង រដ្ឋ South Carolina ក្នុងគោលបំណងស្វែងរកគ្រាប់ពូជដំណាំផ្សេង។ បើផ្នែកទៅលើអាកាសធាតុក្នុងតំបន់ Coffee County , Alabama នេះដំណាំដែលអាចជំនួសកប្បាសបានគឺ មានតែ សណ្តែកតែមួយគត់ ពីព្រោះសត្វល្អិតចង្រៃ Boll Weevil ប៉ូលវីវល មិនអាចស៊ីបានទេ។ លោក សេហ្សិន ក៏បានសម្រេចទិញគ្រាប់សណ្តែកយកមកលក់អោយកសិករម្នាក់ឈ្មោះ បាល់ស្តីន (Baston) ។
លោក បាល់ស្តីន បានចាប់ផ្តើមសាកល្បងដំាសណ្តែកពេញក្នុងចម្បាររបស់លោក។ នៅក្នុងរដូវច្រូតផលដំបូង លោកទទួលបានប្រាក់ចំណូល ៨០០០ ដុល្លា ដែលចំនួននេះគាត់អាចយកទៅសងបំណុលឆ្នាំចាស់របស់គាត់ និង នៅសល់ខ្លះសម្រាប់ប្រើប្រាស់បានក្នុងគ្រួសារទៀតផង។ អ្វីដែលពិសេសនោះគឺថា លោកពុំចំាបាច់ត្រូវចំណាយលើថ្នំាបាញ់ សម្លាប់សត្វកញ្ចែ ប៉ូលវីវល ពីព្រោះសត្វនេះមិនស្គាល់ដំណាំថ្មីនេះទេ។
ដំណឹងអំពីជោគជ័យគ្រាប់សណ្តែកនេះ បានលេចលឺទៅដល់កសិករដ៏ទៃទៀតក្នុងតំបន់ទាំងមូល។ មិនយូរប៉ុន្មាន ដំណាំសណ្តែកនេះបានក្លាយទៅដំណំាផ្តាច់មុខរបស់រដ្ឋ អាឡាបាម៉ា ហើយដោយមានភាពច្នៃប្រឌិត ពួកគេអាចច្នៃទិន្នផលនេះអោយក្លាយទៅជា ប្រេងសណ្តែក ដែលអាចលក់បានក្នុងតម្លៃខ្ពស់បំផុតក្នុងទីផ្សារ។
សេដ្ចកិច្ចក្នុងតំបន់ Coffee County នៃរដ្ឋ Alabama បានរីកចម្រើនឡើងយ៉ាងខ្លាំងតាមរយ:ការដំណំាសណ្តែកនេះ។ ហើយកសិករក្នុងតំបន់នេះក៏ សាងសង់រូបសំណាក សត្វកញ្ចែនេះឡើង ។
វាស្តាប់ទៅហាក់បីដូចជាមិនសូវសមទាល់តែសោះ ព្រោះ ប្រជាជនតំបន់នេះទៅជា រំលឹកគុណអ្វីដែលបំផ្លិចបំផ្លាញគេទៅវិញ។ តែប្រសិនបើយើងមើលទៅលើភាពជាក់ស្តែងទៅ យើងឃើញថា បើសិនជាមិនមានវត្តមានសត្វចង្រៃនេះទេ ប្រហែលជាកសិករក្នុងរដ្ឋអាឡាបាម៉ា នៅបន្តខាតបង់ និងធ្វើអាចនាំអោយសេដ្ឋកិច្ចរដ្ឋទាំងមូលកាន់តែដុនដាបជាងនេះថែមទៀត។
នៅពេលដែលកសិករងាកមកផ្លាស់ប្តូរដំំណាំវិញ គេឃើញថាដំណាំថ្មីនេះបានប្រែក្លាយសេដ្ឋកិច្ចតំបន់ទាំងមូលអោយរីកចម្រើនជាខ្លំាង គឺខ្លំាងជាង ដំណាំកប្បាសទៅទៀត។
តើអ្វីទៅដែលយើងអាចរៀនបាន?
ពេលខ្លះក្នុងជីវិតរបស់យើង ឧបសគ្គ ឬ បញ្ហាខ្លះអាចនំាការផ្លាស់ប្តូរមួយយ៉ាងធំ ប្រសិនបើយើងមិនបោះបង់ ហើយខិតខំព្យាយាមធ្វើអ្វីៗទាំងអស់ដើម្បីដោះស្រាយ។
មានពេលមួយរដ្ឋាភិបាលជាតិ និង អន្តរជាតិបានរឹតបន្តឹងទៅលើបារី ហើយផលប៉ះពាល់គឺត្រូវធ្លាក់ដល់កសិករក្នុងខេត្តកំពង់ចាម ដែលនិយមដំាដំណាំថ្នាំជក់ ។ បងប្អូនកសិករបានរអ៊ូថាការរឹតបន្តឹងនេះ បានធ្វើអោយជីវភាពរបស់ពួកគាត់ រងការប៉ះទង្គិចយ៉ាងខ្លំាង។ ពេលដែលបងប្អូនកសិករជួបប្រទះបញ្ហាខាងកសិកម្មនេះ វាធ្វើអោយខ្ញុំនឹកដល់សាច់រឿង សត្វកញ្ចែ ប៉ូលវីវល់ នេះតែម្តង។ ប្រហែលបងប្អូនកសិករអាចពិចារណាឯកមករកដំណាំណាផ្សេង ដែលមានទីផ្សារល្អជាងនេះវិញ។ ខ្ញុំពិតជាចង់ឃើញការផ្លាស់ប្តូរផ្នត់គំនិតមួយរបស់បងប្អូនប្រជាជនខ្មែរ។
តែទោះជាយ៉ាងក៏ដោយ ខ្ញុំបាទមិនអះអាងថាខ្លួនជាអ្នកជំនាញខាងផ្នែកសេដ្ឋកិច្ច ឬ ជំនាញខាងកសិកម្មអីនោះទេ។ ខ្ញុំគ្រាន់តែនឹកឃើញរឿងនេះទៅ គឺចង់ចែករំលែក ដល់មិត្តអ្នកអាន ហើយមួយទៀតក៏ចង់អនុវត្តសរសេរអក្សរខ្មែរអោយបានច្រើនផង។
ប្រហែលអ្នកអាចជាបុរសពីររូប មួយឈ្មោះ សេហ្សិន (អ្នកលក់គ្រាប់ពូជក្នុងស្រុក) ឬ ម្នាក់ទៀតឈ្មោះ បាល់ស្តីន ដែលជាអ្នកសាកល្បងដំបូង។ ប្រសិនបើគ្មានពួកគេទាំងពីរអ្នកនេះទេ ប្រហែល កសិករពុំបានមានឱកាសសាកល្បងដំាសណ្តែកនោះទេមើលទៅ។
សូមអភ័យទោសចំពោះកំហុសអក្ខរាវិរុទ្ឋទាំងឡាយ និងខ្លឹមសារដែលពុំសូវសមគួរ។
សូមកុំភ្លេច ជួយផ្តល់ជាមតិយោបល់ ផង។
សូមអរគុណ
Hi, this is a comment.
To get started with moderating, editing, and deleting comments, please visit the Comments screen in the dashboard.
Commenter avatars come from Gravatar.
wow, I love this theme, amazing!
Your article helped me a lot, is there any more related content? Thanks!
where can i get cheap cytotec without dr prescription Of the ones you have been given, ask your nurse or pharmacist for guidance which to take and when
Can you be more specific about the content of your article? After reading it, I still have some doubts. Hope you can help me.
Thank you for your sharing. I am worried that I lack creative ideas. It is your article that makes me full of hope. Thank you. But, I have a question, can you help me?