សហរដ្ឋអាមេរិក បានសម្រេចបញ្ចេញ គម្រោងវាយប្រហារ ទីតាំងយោធាពិសេសៗរបស់អីរ៉ង់ៗ ដែលកំពុងមានមូលដ្ឋានប្រតិបត្តិការយោធា នៅតំបន់ អ៊ីរ៉ាក់ និង ស៊ីរ៉ី។ នៅប៉ុន្មានថ្ងៃខាងមុខនេះ អាចរាប់ពីថ្ងៃនេះទៅ ថាសហរដ្ឋអាមេរិកនឹងបើកការវាយប្រហារ ទៅលើ កងយោធាពិសេសៗ ដែលក្រុមនេះ ទទួលការទំនុកបម្រុង ផ្គត់ផ្គង បណ្តុះបណ្តាលដោយ កងកម្លាំងឆ្មាំបដិវត្ត(RGF) របស់អីរ៉ង់។
ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកពេលនេះ គឺកើតឡើងបន្ទាប់ពីមានការវាយប្រហារមូលដ្ឋានទ័ពអាមេរិក ដែលមានទីតាំងនៅ ព្រំដែនហ្ស៊កដង់ (Jordan) ជាប់នឹងប្រទេស ស៊ីរី(Syria)។ ការវាយប្រហារនេះបានសម្លាប់យោធាអាមេរិក ៣ រូប។ សហរដ្ឋអាមេរិក បានគិតពិចារណានូវជម្រើសយោធាក្នុងការឆ្លើយតប នេះក៏ព្រោះថា វានឹងបង្កឲ្យស្ថានភាព បជ្ឍឹមបូព៌ា អាចវិលត្រលប់ទៅភាពចលាចលកាន់តែធំជាងនេះ។ បើយោងតាមអ្នកវិភាគ ការមិនឆ្លើយតប (វាយបក) របស់អាមេរិក ក៏ជាបញ្ហា – មានន័យថា បើនៅស្ងៀមក៏ ប្រថុយនឹងទទួលការវាយប្រហារបន្តទៀតពីក្រុមឧទាមទាំងនេះ។ បើវាយប្រហារបក ក៏ប្រឈមនឹងការរុញច្រានស្ថានភាពបជ្ឈឹមបូព៌ាឲ្យកាន់តែដុនដាបជាងមុន។
អ្វីមួយដែលនាំឲ្យកម្តៅប៉ះទង្គិចនេះកាន់តែធំ គឺនៅពេលដែលប្រទេស អឺុរ៉ង់សម្រេចប្រលូកចូលសមរភូមិសង្រ្គាមខ្លាំងនៅបជ្ឈឹមបូពា៍។
ងាកមករឿង សង្រ្គាមអ៊ីស្រាអែលវិញ – មេដឹនាំក្រុម ហាម៉ាស់បាន ស្ងាត់ៗ ឡើងទៅទីក្រុង គ្រីមឡាំង រុស្សី ដើម្បីជជែកពី ទំនាក់ទំនង។ បើយោងតាម ព័ត៌មានច្បាស់ការដែលគួរឲ្យទុកចិត្តបានគឺ ខាងរុស្សីបានទទួលស្គាល់នូវទំនាក់ទំនង តែក៏ ស្នើរឲ្យក្រុមហាម៉ាស់ ដោះលែងចំណាប់ខ្មាំង អ៊ីស្រាអែលផងដែរ។
ក្រុមដែលវាយហារ មូលដ្ឋានទ័ពអាមេរិក កាលពីថ្ងៃអាទិត្យកន្លងទៅនេះ គឺ ជាក្រុម តស៊ូអីស្លាម ( Islamic Resistance) នៅប្រទេសអីរាក់ ដែលទទួលការ បណ្តុះបណ្តាលពី កងទ័ព អីរ៉ង់ – កងទ័ពឆ្មាំបដិវត្តន៍(Revolutionary Gurad Force) ។
អ្វីមួយដែលជាក្តី បារម្ភគឺថា បើសិន អីរ៉ង់ សម្រេច ប៉ះទង្គិចយោធាផ្ទាល់ជាមួយអាមេរិក អ៊ីស្រាអែល និងសម័ន្ធមិត្តមួយចំនួនទៀត នោះភាពវឹកវរនៅមជ្ឈឹមបូព៌ាកាន់អាក្រក់ខ្លាំងជាងមុន ហើយទីផ្សារប្រេងពិភពលោក នឹងកាន់តែជួបវិបត្តិធ្ងន់ធ្ងរ ។