បើតាមប្រភពកាសែតក្នុងស្រុកមួយ ដែលបានដកស្រង់ព័ត៍មានពីបរទេស បានអោយដឹងថា សង្រ្គាមរវាងប្រទេសរុស្សី និង ប្រទេសអ៊ុយក្រែនបានប៉ះពាល់សេដ្ឋកិច្ចយ៉ាងខ្លាំងនៅក្នុងប្រទេសរុស្សី។
វិស័យដែលបានប៉ះពាល់ខ្លាំងជាងគេនោះគឺមានដូចជា ម្ហូបអាហារ និង ប្រេងឥន្ធនៈ ជាពិសេស និង រួមមានរបស់ប្រើប្រាស់ជាច្រើនទៀត។ គិតមកត្រឹមខែកញ្ញានេះ អតិផលរិណា ឡើងមកដល់ ៦ ភាគរយ នេះបើយោងតាមប្រភពដ៏ដែល។
ឥទ្ធិពលសេដ្ឋកិច្ចនេះ បានរាលដាលរហូតធ្វើអោយបំណុលរបស់រដ្ឋាភិបាលរុស្សីជួបវិបត្តិតែម្តង ចំណែកខាងយោធារបស់រុស្សីវិញ នោះក៏កំពុងជួបបញ្ហាត្រាំត្រែង និង បញ្ហាមួយចំនួនទៀតដោយសារអាកាសធាតុមិនល្អ។
ដោយឡែកខាងលោកប្រធានាធិបតីអ៊ុយក្រែន វៀឡាឌីមៀហ្សាឡិនស្គី ក៏បានបន្តអំពាវនាវសូមអោយរដ្ឋាភិបាលអាមេរិកបន្តជួយគាំទ្រខ្លួន ព្រោះសង្រ្គាមឈ្លានពាននេះគឺបង្កការប៉ះពាល់យ៉ាងខ្លាំង ខាងផ្នែកសេដ្ឋកិច្ច បូករួមនឹងការខូចខាតហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើនសន្ធឹក។ លោកអតីតប្រធានាធិបតី ដូណាល់ ត្រាំ ក៏ត្រូវបានអញ្ជើញមកទស្សនៈកិច្ចនៅក្នុងទីក្រុងគៀវផងដែរ ដើម្បីពិនិត្យមើលទិដ្ឋភាពជាក់ស្តែងពីទំហំដែលត្រូវបានខូចខាតដោយសារសង្រ្គាមឈ្លានពាននេះ។
នៅក្នុងកិច្ចសម្ភាសន៍មួយ លោកប្រធានាធិបតី ហ្សាឡិនស្គី បានព្រមានលោកខាងលិចថា បើសិនជារុស្សីអាចកម្ទេចអ៊ុយក្រែន ឬ លេបត្របាក់ប្រទេសដ៏តូចមួយនេះបាន រុស្សីក៏នឹងអាចទៅវាយប្រហារបណ្តាប្រទេសនៅបែកខាងអ៉ឺរ៉ុបតទៅទៀតបានដែរ។ ហើយ ជាលទ្ធផល ជំនាន់កូនចៅរបស់ពួកលោកខាងលិច និងត្រូវប្រលូកចូលទៅក្នុងសមរភូមិសង្រ្គាមបង្ហូរឈាមនេះ។
គន្លឹះ ៣ យ៉ាងដើម្បីរីកចម្រើនក្នុងជីវិត
គួរបញ្ជាក់ផងដែរថា នៅខាងសភាអាមេរិចកាំង ជំនួយថវិការត្រូវបានសម្រេច ដោយមួយផ្នែកធំត្រូវបានបញ្ជូនទៅជួយប្រទេសអ៊ីស្រាអ៊ែល និង មួយផ្នែកទៀតបញ្ជូនទៅកាន់អ៊ុយក្រែន ដោយពុំមានការបង្កើនឡើងដូចតាមការស្នើរសុំរបស់ប្រធានាធិបតី លោក ចូរ បាយឌិន នោះឡើយ។
ប្រសិនជាចោទជាសំណួរថា តើការបែកចែងនេះ អាចធ្វើអោយសហរដ្ឋអាមេរិច អាចធ្លាក់ក្នុងបញ្ហាសេដ្ឋកិច្ចដែរ ឬទេ ប្រសិនបើខ្លួនកំពុងព្យាយាម ជួយប្រទេស អ៊ុយក្រែនផង និង អ៊ីស្រាអ៊ែលផងក្នុងពេលតែមួយ?
នោះគឺជាអ្វីដែលពុំអាចសន្និដ្ឋានបានប្រាកដនោះទេ ត្បិត មហាអំណាចដ៏ធំមួយនេះ ហាក់ដូចមិនសូវបង្អង់ដៃលូកចូលក្នុងសង្រ្គាមនៅ បែកខាងអាស៊ីកណ្តាល ឬ តំបន់
មជ្ឈិមបូព៌ាទាល់តែសោះ។