វិភាគ៖ ស្ថានភាពអ៊ុយក្រែន & រុស្សី

អ៊ុយក្រែន ប្រទេសដ៏តូច បន្តទទួលការគាំទ្រផ្នែកយោធាពេញទំហឹង ពីបណ្តាប្រទេសប្រកាន់លិទ្ធិប្រជាធិបតេយ្យ។
រុស្សី មហាអំណាចកុម្មុយនីស្តពិភពលោក គណនាខុស ប៉ាន់ស្មានខុស ខ្វះការគាំទ្រពីសម័ន្ធមិត្តខ្លួន ។


មហាអំណាច កុម្មុយនីស្តពិភពលោក អះអាងថា ខ្លួនប្រើពេល ៣ ថ្ងៃដើម្បី
ក) ធ្វើប្រតិបត្តិការយោធាពិសេសដើម្បីរំដោះ ប្រជាជន។

ខ) ចោទថា ឥទ្ធិពលលិទ្ធិប្រជាធិបតេយ្យនិងសាយភាយចូលមកទឹកដីខ្លួន តាមរយៈ ប្រទេសតូច អ៊ុយក្រែន នៅពេលប្រទេសដ៏តូចនេះសម្រេចចូលជាសម្ពន័មិត្តរួបរួម (NATO) ដោយហេតុផលនេះ ខ្លួនត្រូវវាយប្រហារការពារទុកមុន។

ប្រមាណជាមួយខែក្រោយមក រុស្សី មហាអំណាច កុម្មុយនីស្ត ពិភពលោក ប្រកាសកាន់កាប់ទឹកដី ៤ ខេត្តរបស់ អ៊ុយក្រែនជាកូនប្រទេសដ៏តូច។



សង្រ្គាមរវាង ប្រទេសដ៏តូច និង មហាអំណាច កម្មុយនីស្តពិភពលោក មិនទាន់ចប់ទេ។ បើទោះបីជាបាត់បង់ខេត្ត៤ ក៏អ៊ុយក្រែន មិនចុះចាញ់ ខ្លួននៅបន្តពុះពារ ប្រយុទ្ធដើម្បការពារទឹកដី និងទាមទាទឹកដីរបស់ខ្លួនមកវិញ ដល់នាទីចុងក្រោយ។
ដោយមានការគាំទ្រយោធាពេញទំហឹងពីបណ្តាប្រទេសប្រកាន់លិទ្ធិប្រជាធិបតេយ្យពិភពលោក អ៊ុយក្រែនបន្តបោះជំហានវាយបក ជាមួយជំនួយយោធា អាវុធប្លោងទំនើប Himas និង ប្រព័ន្ធការពារ មីស៊ីលដ៏ទៃទៀត រហូតរំដោះបាន ខេត្ត ១ ( Kherson) ត្រលប់មកវិញ។

បណ្តាប្រទេសជឿនលឿន នៅពេលដែលប្រជាជនរិះគន់ គឺថ្នាក់ដឹកនាំគេ “ស្តាប់” រីឯប្រទេស កុម្មុយនីស្ត ពេលពលរដ្ឋខ្លួនរិះគន់ ថ្នាក់ដឹកនាំខ្លួនមិន “ស្តាប់” ហើយថែមទាំង “កាប់&ចាប់” ទៀត។

យុទ្ធសាស្រ្តមហាអំណាច កុម្មុយនីស្ត ពិភពលោក មិនល្អនោះទេ ព្រោះខ្លួន មិនដែរស្តាប់ ប្រជាជន មិនខ្វល់ជីវិតមនុស្ស ល្មោភតែអំណាច អួត និងប្រាថ្នាតែការឈ្លានពាន ពង្រីកទឹកដី។

ជាក់ស្តែងថ្មីៗនេះ រុស្សី មហាអំណាច កុម្មុយនីស្ត ពិភពលោក ប្លោងរះ មីស៊ីលលើកទី ៨ ចូលមកទីក្រុង Kiv រាប់រយគ្រាប់ ក្នុងចេតនា កម្ទេច ប្រព័ន្ធបណ្តាញអគ្គិសនីទូទាំងប្រទេស របស់ជាតិសាស្រ្តដ៏តូចនេះ ឲ្យបានមុនរដូវរងារចូលមកដល់ ព្រោះថាបើគ្មានភ្លើងទេ ប្រជាជនស៊ីវិល ស្លូតត្រង់និងស្លាប់ក្នុងរដូវរងារព្រោះគ្មាន កម្តៅអគ្គិសនី។

 

កាលពីម្សិលមិញ គេឃើញបន្ទាយទ័ពអាកាសធំៗ២ ស្ថិតនៅក្នុងទឹកដីរុស្សី ត្រូវបានកម្ទេចទាំងស្រុងដោយមិនទាន់ដឹងមូលហេតុ។ គួរឲ្យចាប់អារម្មណ៍ បន្ទាយនេះ ពោរពេញដោយ យន្តហោះទម្លាក់គ្រាប់បែកធំៗ ។ ប្រសិនការវាយប្រហារនេះធ្វើឡើងដោយ ជាតិសាសន៍ដ៏តូចនេះពិតមែន បានសេចក្តីថា អ៊ុយក្រែនមានសមត្ថភាព កម្ចេច មហាអំណាច កុម្មុយនីស្តបាន តែអ្វីដែលខុសគ្នានោះគឺថា ប្រទេសដ៏តូច ប្រហែលមិនចង់ឲ្យការវាយនេះ បែទៅជាសម្លាប់ជីវិតជនស្លូតត្រង់រុស្សីនោះទេ។

ជារួម អ៊ុយក្រែន វាយប្រហារតែតំបន់ យុទ្ធសាស្រ្តកងទ័ពរុស្សី រីឯរុស្សីវាយប្រហារដោយមិនគិត មិនខ្វល់ពីជនស៊ីវិលនៅអ៊ុយក្រែន។ តែទោះជាយ៉ាងណាក៏ដោយ ប្រទេសដ៏តូចមួយនេះ នៅបន្តតស៊ូវាយបក ការពារ និង ទាមទារទឹកដីខ្លួនឡើងវិញ ។ ហើយ វិថីដែលរុស្សីបានជ្រើសរើសគឺពិបាកនឹងដកខ្លួនថយណាស់។

នៅពេលដែល មហាអំណាច កុម្មុយនីស្ត ពិភពលោក កំពុងតែ អន់ថយ ទ្រុឌទ្រោម មានរបបលើពិភពលោក ដែលធ្លាប់ពឹងពាក់រុស្សី កំពុងគេងយ៉ាងភ័យខ្លួន ព្រោះលែងមានខ្នងបង្អែកទៀតហើយ។ រាប់ទាំង លោក អាសាដ នៅ ស៊ីរី ដែលធ្លាប់ប្រើ ឧស្ម័នគីមី សម្លាប់ប្រជាជនស្លូតត្រង់របស់ខ្លួន។ 

រីឯណាប្រទេសចិន ឯណោះវិញ ប្រជាជនរបស់ខ្លួនកំពុងតែក្រោកឈរតវ៉ាប្រឆាំងទៅនឹងចំណាត់ការ ឬ វិធានការទប់ស្កាត់ជម្ងឺកូវីដ សូន្យ ដែលបង្កអោយមានការបិទផ្ទប់អាជីវករ និង របររកស៊ីរបស់ប្រជាពលរដ្ឋ ហើយត្រូវបង្ខំចិត្តចេញមកតទល់ជាមួយអាជ្ញាធររបស់ខ្លួន។ 

វិធានការរបស់ថ្នាក់ដឹកនាំនេះ បានធ្វើអោយមានការប៉ះពាល់ដល់ជីវិត និង ជីវភាពរបស់ជនជាតិជាច្រើន។ 

Facebook
Twitter
LinkedIn
  • VATANAK2011

    Related Posts

    តើអ្វីទៅជាកសិកម្មភាពតាមរបៀបព្រះជាម្ចាស់?

    នេះគឺជាកិច្ចសន្ទនាជាមួយ អតីតនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម ហើយក៏ធ្លាប់មានបទពិសោធន៍ការងារហាត់ការនៅប្រទេសអ៊ីស្រាអ៊ែល មួយឆ្នាំផងដែរ។​

    ម៉ាឡេស៊ីកំពុងតាម​ដាន​កាប៉ាល់ដឹក​ប្រេង​មួយដែលរត់គេចខ្លួន ក្រោយ​បុក​គ្នា

    (BBC) ប្រទេសម៉ាឡេស៊ីកំពុងតែតាមដាន កាប៉ាល់មួយគ្រឿងដែលបានរត់គេចខ្លួនបន្ទាប់ពីកប៉ាល់ដឹកដឹកប្រេងដ៏ធំមួយនេះបានបុកជាមួយកប៉ាល់មួយទៀត មុនពេលរត់ចេញពីកន្លែងកើតហេតុ និងបិទប្រព័ន្ធតាមដានរបស់វាចេញពីសន្តិសុខសមុទ្ររបស់ប្រទេសម៉ាឡេស៊ី។

    សន្តិសុខជាតិឆ្នេរសមុទ្ររបស់ប្រទេសម៉ាឡេស៊ីបានអោយដឹងថា ខ្លួនបានកំណត់ទីតាំង និងបានឃាត់ខ្លួនកាប៉ាល់មួយឈ្មោះថា ស៊ើរ៉េ វ័ន្ត ( Ceres I )ដែលមានលើកទង់ជាតិ São Tomé និង Príncipe នៅឯឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសម៉ាឡេស៊ី។

    You Missed

    Protected: កម្ពុជាត្រូវរៀនសូត្រអ្វីខ្លះ ពីឧបទេវហេតុផ្ទាំងអេក្រង់ខៀវ របស់ក្រុមហ៊ុន Microsoft

    Protected: កម្ពុជាត្រូវរៀនសូត្រអ្វីខ្លះ ពីឧបទេវហេតុផ្ទាំងអេក្រង់ខៀវ របស់ក្រុមហ៊ុន Microsoft

    តើអ្វីទៅជាកសិកម្មភាពតាមរបៀបព្រះជាម្ចាស់?

    តើអ្វីទៅជាកសិកម្មភាពតាមរបៀបព្រះជាម្ចាស់?

    ម៉ាឡេស៊ីកំពុងតាម​ដាន​កាប៉ាល់ដឹក​ប្រេង​មួយដែលរត់គេចខ្លួន ក្រោយ​បុក​គ្នា

    ម៉ាឡេស៊ីកំពុងតាម​ដាន​កាប៉ាល់ដឹក​ប្រេង​មួយដែលរត់គេចខ្លួន ក្រោយ​បុក​គ្នា

    តើអ្វីទៅ ដែលបង្កអោយមានភាពចលាចល បច្ចេកវិទ្យាសាកល?

    តើអ្វីទៅ ដែលបង្កអោយមានភាពចលាចល បច្ចេកវិទ្យាសាកល?

    ជប៉ុន​និងជួយ​កម្ពុជា​​នាំចេញ​ស្វាយ​ចន្ទីអោយឈានមុខគេលើពិភពលោក

    ជប៉ុន​និងជួយ​កម្ពុជា​​នាំចេញ​ស្វាយ​ចន្ទីអោយឈានមុខគេលើពិភពលោក

    ក្រុមហ៊ុន Kaspersky កម្ចាត់វីរុសរបស់រុស្ស៊ីនឹងបិទប្រតិបត្តិការនៅសហរដ្ឋអាមេរិកបន្ទាប់ពីការហាមឃាត់

    ក្រុមហ៊ុន Kaspersky កម្ចាត់វីរុសរបស់រុស្ស៊ីនឹងបិទប្រតិបត្តិការនៅសហរដ្ឋអាមេរិកបន្ទាប់ពីការហាមឃាត់