ស.ហ.អ ពិចារណាផ្តល់ជំនួយរាប់ពាន់លានដុល្លារបន្ថែមដល់អ៊ុយក្រែន

បើយោងតាមគេហទំព័រកាសែត VOA បានអោយដឹងថា សភាសហរដ្ឋអាមេរិកគ្រោងនឹងបោះឆ្នោតសម្រេចបញ្ចេញទឹកប្រាក់រហូតដល់ ៣៣ កោដលានដុល្លារ ដែលជាទឹកប្រាក់ជំនួយយោធា នឹងជំនួយមនុស្សធម៍ទៅកាន់ប្រទេសអ៊ុយក្រែន។ 

ទើបតែមួយសប្តាហ៍កន្លងទៅនេះ អាមេរិកទើបតែបញ្ចេញកញ្ចប់ថវិការជំនួយយោធា ១៥០ លានដុល្លារដល់ប្រទេសអ៊ុយក្រែន ។ មកដល់ពេលនេះ ប្រទេសអ៊ុយក្រែនបានទទួលជំនួយទឹកប្រាក់សរុបប្រមាណជាង ៣.៨ កោដលានដុល្លារមកហើយមពីសហរដ្ឋអាមេរិក។ នេះបើយោងតាម សារព័ត៍មាន អាហ្សាហ្សេរ៉ា (AI Jazeera)។

លោកប្រធានាធិបតី ចូរបាយឌិន បាននិយាយថារដ្ឋបាលលោកបានអនុម័តបញ្ចូនសព្វាវុធ នឹង សំភារះយោធាជាច្រើនទៅកាន់ប្រទេសអ៊ុយក្រែន។ រីឯ លោក អេនធូនី ប្លីងខិន រដ្ឋលេខាធិកា នឹង លោក ឡយ អូស្ទីន លេខាក្រសួងការពារជាតិសហរដ្ឋអាមេរិកក៏បានជំរុញឲ្យសភាអាមេរិកបោះឆ្នោតសម្រេច នឹងចាត់វិធានបន្ទាន់អោយបានមុនថ្ងៃទី ១៩ ខែ ឧសភាខាងមុខនេះ ជាពេលវេលាមួយដែលពួកគេរំពឹងទុកថា ការដកកងកម្លាំងទ័ពអាចនឹងត្រូវអស់។ 

Mr. Mitch McConnell

ព្រឹទ្ធបុរសតំណាងជនភាគតិចក្នុងសភាអាមេរិក លោក មិត ម៉ាក់ខូណេល បាននិយាយកាលពីថ្ងៃច័ន្ទថា សភាកំពុងពិចារណានូវវិធានការមួយចំនួនបន្ថែម នៅក្នុងនិតិវិធីច្បាប់ ហើយរូបលោកនឹងព្យាយាមពន្លឿនវាអោយកើតឡើងកាន់តែឆាប់។ 

លោក ម៉ាក់ខូណេល គឺជាថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូបមកពីគណបក្ស សាធារណដ្ឋ ហើយរូបលោកផ្ទាល់បានចូលរួមយ៉ាងសកម្មក្នុងការប្រឆាំងនូវការឈ្លានពានរបស់ប្រទេសរុស្សីមកលើប្រទេសអ៊ុយក្រែន។ 

នៅលើគេហទំព័រផ្លូវការរបស់លោកផ្ទាល់ ព្រឹទ្ធបុរសរូបនេះបានថ្លែងជាសារជំរុញមួយថា សហរដ្ឋអាមេរិក នឹង សម័ន្ធមិត្តណាតូ ត្រូវតែបន្ថែម ជំនួយសំភារៈ នឹង សព្វាវុធយោធាបន្ថែមទៀតអោយឲ្យប្រទេសអ៊ុយក្រែន ដើម្បីទប់ទល់នូវការឈ្លានពានរបស់រុស្សី។ 

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃច័ន្ទកន្លងទៅនេះ លោកប្រធានាធិតី ចូបាយឌិន បានចុះហត្ថលេខាមួយនៅក្នុងច្បាប់ដែលផ្តល់អោយរូបលោកនូវអំណាចថ្មីមួយក្នុងការពន្លឿនការបញ្ចូនសំភារៈយោធា នឹងជំនួយផ្គត់ផ្គង់ផ្សេងៗទៀត ទៅអោយប្រទេសអ៊ុយក្រែន ក្រោមកម្មវិធីមួយ ដែលយកគំរូតាមច្បាប់អាមរិកមួយក្នុងសម័យសង្រ្គាមលោកលើកទី២បង្កើតឡើងក្នុងគោលបំណងជួយបណ្តាប្រទេសអឺរ៉ុបក្នុងការប្រយុទ្ធប្រឆាំងនឹងទ័ព ណាស្សី របស់អាឡឺម៉ង់។ 

នៅក្នុងអំណាចនៃច្បាប់ថ្មីនេះផងដែរ គឺផ្តល់សិទ្ធិពិសេសអោយ ប្រធានាធិបតី ក្នុងតួនាទីជាមេបញ្ជាការទ័ពកំពូល អាមេរិកអាចពន្លឿនការពាំនាំសព្វាវុធ នឹងជំនួយផ្គត់ផ្ទង់ចាំបាច់ទៅដល់ដៃប្រទេសអ៊ុយក្រែនដោយពុំចាប់បាច់ឆ្លងកាត់និតិវិធីដ៏ស្មុគស្មាញនៅក្នុងការិយាល័យធិបតេយ្យច្បាប់របស់អាមេិរក។

Facebook
Twitter
LinkedIn
  • VATANAK2011

    Related Posts

    តើអ្វីទៅជាកសិកម្មភាពតាមរបៀបព្រះជាម្ចាស់?

    នេះគឺជាកិច្ចសន្ទនាជាមួយ អតីតនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម ហើយក៏ធ្លាប់មានបទពិសោធន៍ការងារហាត់ការនៅប្រទេសអ៊ីស្រាអ៊ែល មួយឆ្នាំផងដែរ។​

    ម៉ាឡេស៊ីកំពុងតាម​ដាន​កាប៉ាល់ដឹក​ប្រេង​មួយដែលរត់គេចខ្លួន ក្រោយ​បុក​គ្នា

    (BBC) ប្រទេសម៉ាឡេស៊ីកំពុងតែតាមដាន កាប៉ាល់មួយគ្រឿងដែលបានរត់គេចខ្លួនបន្ទាប់ពីកប៉ាល់ដឹកដឹកប្រេងដ៏ធំមួយនេះបានបុកជាមួយកប៉ាល់មួយទៀត មុនពេលរត់ចេញពីកន្លែងកើតហេតុ និងបិទប្រព័ន្ធតាមដានរបស់វាចេញពីសន្តិសុខសមុទ្ររបស់ប្រទេសម៉ាឡេស៊ី។

    សន្តិសុខជាតិឆ្នេរសមុទ្ររបស់ប្រទេសម៉ាឡេស៊ីបានអោយដឹងថា ខ្លួនបានកំណត់ទីតាំង និងបានឃាត់ខ្លួនកាប៉ាល់មួយឈ្មោះថា ស៊ើរ៉េ វ័ន្ត ( Ceres I )ដែលមានលើកទង់ជាតិ São Tomé និង Príncipe នៅឯឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសម៉ាឡេស៊ី។

    One thought on “ស.ហ.អ ពិចារណាផ្តល់ជំនួយរាប់ពាន់លានដុល្លារបន្ថែមដល់អ៊ុយក្រែន

    1. Hey very nice web site!! Man .. Beautiful .. Amazing .. I’ll bookmark your blog and take the feeds also…I am happy to find so many useful information here in the post, we need work out more strategies in this regard, thanks for sharing. . . . . .

    Leave a Reply

    Your email address will not be published. Required fields are marked *

    You Missed

    Protected: កម្ពុជាត្រូវរៀនសូត្រអ្វីខ្លះ ពីឧបទេវហេតុផ្ទាំងអេក្រង់ខៀវ របស់ក្រុមហ៊ុន Microsoft

    Protected: កម្ពុជាត្រូវរៀនសូត្រអ្វីខ្លះ ពីឧបទេវហេតុផ្ទាំងអេក្រង់ខៀវ របស់ក្រុមហ៊ុន Microsoft

    តើអ្វីទៅជាកសិកម្មភាពតាមរបៀបព្រះជាម្ចាស់?

    តើអ្វីទៅជាកសិកម្មភាពតាមរបៀបព្រះជាម្ចាស់?

    ម៉ាឡេស៊ីកំពុងតាម​ដាន​កាប៉ាល់ដឹក​ប្រេង​មួយដែលរត់គេចខ្លួន ក្រោយ​បុក​គ្នា

    ម៉ាឡេស៊ីកំពុងតាម​ដាន​កាប៉ាល់ដឹក​ប្រេង​មួយដែលរត់គេចខ្លួន ក្រោយ​បុក​គ្នា

    តើអ្វីទៅ ដែលបង្កអោយមានភាពចលាចល បច្ចេកវិទ្យាសាកល?

    តើអ្វីទៅ ដែលបង្កអោយមានភាពចលាចល បច្ចេកវិទ្យាសាកល?

    ជប៉ុន​និងជួយ​កម្ពុជា​​នាំចេញ​ស្វាយ​ចន្ទីអោយឈានមុខគេលើពិភពលោក

    ជប៉ុន​និងជួយ​កម្ពុជា​​នាំចេញ​ស្វាយ​ចន្ទីអោយឈានមុខគេលើពិភពលោក

    ក្រុមហ៊ុន Kaspersky កម្ចាត់វីរុសរបស់រុស្ស៊ីនឹងបិទប្រតិបត្តិការនៅសហរដ្ឋអាមេរិកបន្ទាប់ពីការហាមឃាត់

    ក្រុមហ៊ុន Kaspersky កម្ចាត់វីរុសរបស់រុស្ស៊ីនឹងបិទប្រតិបត្តិការនៅសហរដ្ឋអាមេរិកបន្ទាប់ពីការហាមឃាត់