ចុចត្រង់នេះដើម្បីចូលមើលអត្ថបទដើម ជាភាសាអង់គ្លេស
បើយោងតាមលោក ខេលី ឡេ ខូផើ ( Kelly-Leigh Cooper ) ដែលជាអ្នកសរសេរអត្ថបទវិភាគមួយអោយកាសែត BBC កាលពីពេលថ្មីៗនេះថា ប្រទេសចិនគួរតែរៀនសូត្រនូវចំនុចមួយចំនួនពីបទពិសោធន៍ដែលកើតមានឡើងក្នុងប្រទេសរបស់ខ្លួន។
កាលពី ១៧ ឆ្នំាមុន គឺនៅក្នុងឆ្នំា ២០០៣ មានជំងឺថ្មីម្យ៉ាង គឺ SARS បានផ្ទុះឡើងក្នុងប្រទេសចិន សម្លាប់មនុស្សជាង ៨០០ នាក់ ហើយ ៨០០០ នាក់ផ្សេងបានឆ្លងមេរោគនេះ។ ក្នុងចំណោមអ្នកស្លាប់ទំាងនេះក៏មាន ក្រុមគ្រួពេទ្យដែលបានព្យាយាមចូលរួមជួយព្យាបាលអ្នកជំងឺផងដែរ។ នេះគឺបង្ហាញយ៉ាងច្បាស់ថា មេរោគដ៏សាហាវមួយនេះគឺសម្លាប់មនុស្សមិនរើសមុខនោះឡើយ សូម្បីតែគ្រូពេទ្យផងដែរ។
ជំងឺ SARS នេះបានឆ្លងទៅកាន់បណ្តាប្រទេស ២៦ ផ្សេងទៀតនៅ លើពិភពលោក។ ប្រទេសចិនក៏រងការរិះគន់យ៉ាងខ្លំាងពីអង្គការសុខភាពពិភពលោកផងដែរ។
ឥឡុវនេះ ប្រមាណជា ១៧ ឆ្នំាក្រោយមក គឺនៅចំក្នុងឆ្នាំនេះតែម្តង នៅក្នុងទីក្រុង Wuhan នៃខេត្ត Hubei នៃប្រទេសចិន មានវិរុសជំងឺសួតម្យ៉ាងទៀតដ៏សាហាវ ឈ្មោះថា ខូរូណា វីរុស (coronavirus) ។ មកដល់ពេលនេះ មនុស្សប្រមាណជិត ១០០ នាក់ ហើយបានស្លាប់ ហើយវីរុសនេះបានរីករាលដាលក្នុងតំបន់អាស៊ីនិង បណ្តាប្រទេសដ៏ទៃទៀតផងដែរ។
លោកបានលើកឡើងនូវ ចំនុច៣ដែលប្រទេសចិនគួរតែរៀនពីគន្លងអតីតកាលរបស់ខ្លួន។
ទីមួយ ៖ ត្រូវសហការជាមួយបណ្តាប្រទេសដ៏ទៃ ដើម្បីទប់ស្កាត់អោយទាន់ពេល
មានការស៊ើបអង្កេតមួយបានធ្វើឡើងទៅលើជំងឺ SARS កាលពី ១៧ ឆ្នំាមុន ។ របាយការណ៍បានបង្ហាញថា នៅក្នុងឆ្នំា ២០០២ វីរុស SARS នេះត្រូវបានគេរកឃើញ ក៏ប៉ុន្តែ មានភាពយឺតយ៉ាវ ហើយត្រូវប្រើពេលរហូតដល់ជិត ១២ ខែ គឺក្នុង ឆ្នំា ២០០៣ ទើប អាជ្ញាធរខេត្ត Guangdong បានបង្ហាញ វិបត្តិជំងឺ SARS នេះ។
ខាងអាជ្ញាធរចិន ដែលមានឈ្មោះថា Chinese Centre for Disease Control and Prevention (CDC) ក៏បានធ្វើការសុំទោសសាធារណះជនផងដែរ។
ទីពីរ ៖ កុំលាក់បាំង ឬ បិទបាំង
ដោយសារខ្វះតម្លាភាពនៃការបញ្ចេញព័ត៍មានគ្រប់ជ្រុងជ្រោយរបស់វីរុស SARS ប្រទេសចិនត្រូវបានទទួលរងនូវការប៉ះពាល់មុខមាត់ជាខ្លំាងនៅលើឆាកអន្តរជាតិ ព្រមទំាងមានការធ្លាក់ចុះខាងផ្នែកសេដ្ឋកិច្ចផងដែរ។
ទីផ្សារត្រូវបានបិទ ជីវភាពប្រជាជនត្រូវបានរំាងស្ទះ ដោយសារចរន្តសេដ្ឋកិច្ចត្រូវបានផ្អាកក្នុងការប្រយុទ្ឋប្រឆំាងនឹងការរីករាលដាលនៃវីរុសនេះ។
អានអត្ថបទព័ត៍មានទាក់ទង វីរុសកូរ៉ូណា បន្ថែមទៀត
នៅពេលដែលខាងភាគីចិនបានសហការណ៍ជាមួយអង្គការសុខភាពពីភពលោក ភាពប្រសើរឡើងបានលេចជារូបរាងឡើង ។ នោះគឺជាការចាត់វិធានការផ្សេងៗ ក្នុងការទប់ស្កាត់កុំអោយមានឆ្លងតគ្នា ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ពីកន្លែងមួយ ទៅកន្លែងមួយផ្សេងទៀត។
ទីបី ៖ ធ្វើអោយជំនួយមន្ទីពេទ្យកាន់តែប្រសើរ
នៅក្នុងសំណេររបស់លោក បានបង្ហាញថា ខាងមន្ទីពេទ្យ បានរកឃើញវីរុសថ្មី ក៏ប៉ុន្តែ ប្រព័ន្ឋទំនាក់ទំនងពីស្ថាប័នសុខភាពមួយ ទៅកាន់ស្ថាប័នសុខភាពមួយទៀតត្រូវ បានសរសេរដោយដៃ និង ទម្រង់ក្រដាស ហើយវាប្រើរយះពេលយូរ ទើបព័ត៍មានបានធ្លាក់ដល់ភាគីពាក់ព័ន្ឋ។
ក្រោយមកទើបខាងរដ្ឋាភិបាលចិនបានបង្កើតអោយមាន ប្រព័ន្ឋឆ្លើយតបបច្ចេកវិទ្យា អនឡាញ ដើម្បីអោយមានការរាយការណ៍ទាន់ពេលវេលា។
Thank you for your sharing. I am worried that I lack creative ideas. It is your article that makes me full of hope. Thank you. But, I have a question, can you help me?
zvuxn1