ឥទ្ឋិពលថ្នាំញៀនបំផ្លាញជីវិតអ្នក

បញ្ហាថ្នំាញៀនជារឿងដ៏ស្មុគស្មាញនៅក្នុងសង្គមខ្មែរ ក៏ដូចជាបណ្តាសង្គមដ៏ទៃទៀតនៅលើពិភពលោក។ ភាគច្រើនគេសង្កេតឃើញថា យុវជនប្រុសស្រី គឺស្ថិតក្នុងវ័យដែលងាយនឹងធ្លាក់ចូលទៅក្នុងផ្លូវអបាយមុខ ប្រសិនបើមិនប្រុងប្រយ័ត្ន។  ជាក់ស្តែងកាលពីពេលថ្មីៗនេះ បើយោងតាមម្ចាស់អាខោន ឈ្មោះថា ជាង ជាតិ បោះដុំនឹងរាយបរិក្ខាត្រជាក់ បានបង្ហោះរូបភាពនៃព្រឹត្តិការណ៍ដ៏គួរអោយតក់ស្លត់មួយ ស្តីពីបុរសម្នាក់ដែលគេសង្ស័យថាជាមនុស្សញៀនថ្នំាបានឡើងលើបង្គោលភ្លើងបំពាក់ដោយតង់ស្យុងខ្ពស់ ហើយព្យាយាមវាយ នឹងកន្រ្ទាក់ខ្សែរកាបអគ្គិសនីរហូតដល់ឆក់ធ្លាក់មកដល់ដី។  បើពិនិត្យតាមខ្សែរអាត់វិដេអូនេះ គេឃើញមានហ្វូងមហាជនបាននំាគ្នាស្រែកបញ្ឈប់ និង ព្យាយាមគប់ដុំថ្មដើម្បីគំរាម និងផ្អាកសកម្មភាពរបស់បុរសម្នាក់នេះ។  ដោយអកុសល បុរសដែលមានវ័យ ៤០ ឆ្នាំជាងរូបនេះទំនងជាស្ថិតក្រោមឥទ្ធិពលថ្នាំញៀនបានសម្រេចកន្រ្ទាក់ខ្សែរកាបដែលផ្ទុកតង់ស្យុងភ្លើងខ្ពស់រហូតឆក់ធ្លាក់មកដល់ដី។  យើងមិនអាចសន្និដ្ឋានបានទេថាតើបុរសម្នាក់នេះបានបាត់បង់ជីវិត ឬ សន្លប់បាត់ស្មារតី ត្បិតអាខោនខាងលើ ពុំបានបញ្ជាក់ឡើយ។ …

ស្ថានភាព និងការពង្រឹងទំនាក់ទំនងរវាង អាមេរិក និង កម្ពុជា

បើសិនយើង ក្រលេកទៅមើលកំណត់ត្រាប្រវត្តិសាស្រ្ត បន្ទាប់ពីកម្ពុជាទទួលបានឯករាជ្យពេញបរិបូណ៌ពីអាណានិគមនិយមបារាំង អាមេរិកបានចាប់ផ្តើមស្ថានទូតរបស់ខ្លួននៅកម្ពុជាដំបូងបង្អស់ នៅថ្ងៃទី ២៩ មិថុនា ឆ្នាំ១៩៥០ ក្រោមការតែងតាំងលោក ដូណាល់ ហៀត (Donald R. Heath)ជាឯកអគ្គរដ្ឋទូតអាមេរិចកាំងប្រចាំទីក្រុងភ្នំពេញ ( គោលនយោបាយ នឹង ប្រវត្តិសាស្រ្ត -គេហទំព័រស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញ) រហូតមកដល់ពេលនេះ ទំនាក់ទំនងរវាង សហរដ្ឋអាមេរិក និង ព្រះរាជាណាចក្រកម្ពុជា បានប្រមាណជាងកន្លះ សតវត្សមកហើយ។ តើកម្ពុជា មានទំនាក់ទំនងនយោបាយ នឹង សេដ្ឋកិច្ច…

ប្រធានាធិបតីអាមេរិកចុះហត្ថលេខាសម្រួលការបញ្ជូនជំនួយយោធាទៅប្រទេសអ៊ុយក្រែន

វ៉ាស៊ីនតោន៖ កាលពីថ្ងៃច័ន្ទក្នុងសប្តាហ៍នេះ លោកប្រធានាធិបតីអាមេរិក ចូរបាយឌិន បានចុះហត្ថលេខាលើសេចក្តីព្រៀងច្បាប់ថ្មីមួយដើម្បីសម្រួលដល់ និតិវិធីច្បាប់ដ៏ស្មុគស្មាញ ក្នុងការបញ្ជូនជំនួយសព្វាវុធទៅកាន់ប្រទេសអ៊ុយក្រែនក្នុងការទប់ទល់ជាមួយប្រទេសរុស្សី។  លោក ចូរបាយឌិន បានមានប្រសាសន៍យ៉ាងដូច្នេះថា ” ខ្ញុំចុះហត្ថលេខាសេចក្តីព្រៀងច្បាប់នេះដែលហ្នឹងក្លាយជាឧបករណ៍ដ៏សំខាន់មួយដើម្បីជួយរដ្ឋាភិបាលអ៊ុយក្រែន  នឹងប្រជាជនអ៊ុយក្រែនផ្ទាល់ ដើម្បីឲ្យពួកគេអាចប្រយុទ្ធការពារប្រទេសជាតិរបស់គេ នឹង ការពារប្រជាធិបតេយ្យប្រឆាំងនឹងសង្រ្គាមដ៏សាហាវបង្កឡើងដោយប្រទេសរុស្សី” ។  លោកប្រធានាធិបតីបានបន្តទៀតថា” ការចំណាយលើសង្រ្គាមនេះគឺមិនថោកនោះទេ តែបើទ្រាំសម្ងំពួនគេចពីការឈ្លានពានដ៏អាក្រក់នោះ វារិតតែត្រូវចំណាយកាន់តែខ្ពស់ជាងនេះទៅទៀត” ។  ការចុះហត្ថលេខារបស់លោកប្រធានាធិបតី ចូរបាយឌិន ទៅលើច្បាប់ កម្ចី&ជួលដើម្បីការពារប្រជាធិបតេយ្យអ៊ុយក្រែន ២០២២ (Ukraine Democracy Defense…

ស.ហ.អ ពិចារណាផ្តល់ជំនួយរាប់ពាន់លានដុល្លារបន្ថែមដល់អ៊ុយក្រែន

បើយោងតាមគេហទំព័រកាសែត VOA បានអោយដឹងថា សភាសហរដ្ឋអាមេរិកគ្រោងនឹងបោះឆ្នោតសម្រេចបញ្ចេញទឹកប្រាក់រហូតដល់ ៣៣ កោដលានដុល្លារ ដែលជាទឹកប្រាក់ជំនួយយោធា នឹងជំនួយមនុស្សធម៍ទៅកាន់ប្រទេសអ៊ុយក្រែន។  ទើបតែមួយសប្តាហ៍កន្លងទៅនេះ អាមេរិកទើបតែបញ្ចេញកញ្ចប់ថវិការជំនួយយោធា ១៥០ លានដុល្លារដល់ប្រទេសអ៊ុយក្រែន ។ មកដល់ពេលនេះ ប្រទេសអ៊ុយក្រែនបានទទួលជំនួយទឹកប្រាក់សរុបប្រមាណជាង ៣.៨ កោដលានដុល្លារមកហើយមពីសហរដ្ឋអាមេរិក។ នេះបើយោងតាម សារព័ត៍មាន អាហ្សាហ្សេរ៉ា (AI Jazeera)។ លោកប្រធានាធិបតី ចូរបាយឌិន បាននិយាយថារដ្ឋបាលលោកបានអនុម័តបញ្ចូនសព្វាវុធ នឹង សំភារះយោធាជាច្រើនទៅកាន់ប្រទេសអ៊ុយក្រែន។ រីឯ លោក អេនធូនី ប្លីងខិន…

ជោគជ័យទប់ស្កាត់ជម្ងឺកូវីដ-១៩ នៅប្រទេសអ៊ីស្រាអ៊ែល

បើទោះបីជាយ៉ាងនេះក្តី ចំនួនអ្នកស្លាប់ដោយសារជម្ងឺកូវីដ-១៩ ក្នុងប្រទេសនេះ សរុបមានចំនួន ៦​៣៤៦ នាក់។ ហើយចំនួននេះពុំមានការកើនឡើងនោះតទៅទៀតឡើយ។ នេះបើយោងតាមអ្វីដែលក្រសួងសុខាភិបាលបានចុះផ្សាយ។

សហរដ្ឋអាមេរិក៖ ៨ នាក់ស្លាប់ក្នុងករណីបាញ់រះ ក្នុងអាគារការិយាល័យ FedEx

មានការបាញ់រះមួយបានកើតឡើងនៅមុខការិយាល័យក្រុមហ៊ុនដឹកជញ្ជូនធំ FedEx ក្បែព្រលានយន្តហោះអន្តរជាតិ Indianapolis International Airport នៅក្នុងទីក្រុង Minneapolis កាលពីយប់ថ្ងៃ ព្រហស្បត៍ ទី ១៥ ខែ មេសា ។ ខាងប៉ូលីសបានរាយការណ៍មកថា ខ្មាន់កំាភ្លើងបានបាញ់សម្លាប់ខ្លួនឯង បន្ទាប់មានការបាញ់រះមួយសន្ទុះក្រោយមក។

តើអ្វីទៅជាកម្មវិធី Covax ហើយ វាជួយវ៉ាក់សំាងដល់ប្រទេសកំពុងអភិវឌ្ឍន៍យ៉ាងដូចម្តេច?

កម្មវិធី Covax គឺជាយុទ្ធនាការដ៏សំខាន់របស់ពិភពលោកក្នុងការចូលរួមចំណែកផ្តល់វ៉ាក់សំាងប្រឆំាងជម្ងឺ កូវីដ-១៩ ទៅដល់បណ្តាប្រទេសក្រីក្រជំុវិញពិភពលោក។ កម្មវីធីនេះបានចាប់ផ្តើមឡើងដោយអង្គការ សហប្រជាជាតិ សហការតាមរយៈស្ថាប័នអង្គការពីទៀត មានដូចជា Gavi សម័ន្ធមិត្តវ៉ាក់សំាង និង សម័ន្ធនវានុវត្តន៍ត្រៀមទប់ទល់ជម្ងឺរាតត្បាតសាកល (Coalition for Epidemic Preparedness Innovations) ដែលធ្វើកា

ពលរដ្ឋស្ទឹងមានជ័យ ៣០០ នាក់ធ្វើចត្តាឡីស័ក ទទួលអំណោយពីសម្តេចតេជោ

ពិធីចែកអំណោយនេះ ត្រូវបានធ្វើឡើង នៅថ្ងៃទី ៣ ខែ មិនា ដោយមាន វត្តមាន លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជំនួសមុខ អោយថ្នាក់ដឹកនំានៃរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។

ជម្ងឺកូវីដបំលែងថ្មីបង្កការគំរាមកំហែងខ្ពស់

អ្នកស្រីក៏បន្តមានប្រសាន៍យ៉ាងដូច្នេះ “សូមស្តាប់ខ្ញុំអោយបានច្បាស់ថា​ ក្នុងកម្រិតនៃករណីទំាងនេះ ដោយមានការរីករាលដាលនៃការបំលែងថ្មីរបស់ជម្ងឺនេះ ជំហររបស់យើងគឺបរាជ័យ បើទោះជាមានកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លំាងក៏ដោយ។ ការបំលែងថ្មីនៃជម្ងឺនេះ គឺជាការគំរាមកំហែងសម្រាប់ប្រជាជនទូទៅ និង ប៉ះពាល់ដល់ការអភិវឌ្ឍន៍វាក់សំាងផងដែរ”។

លោកដូណាល់ត្រាំ ព្រមចុះហត្ថលេខាលើកញ្ចប់ជំនួយថវិការ ៩០០ ពាន់ លានដុល្លារ

ប៉ុន្មានថ្ងៃមុននេះ លោកប្រធានាធិបតីបានបដិសេដក្នុងការចុះហត្ថលេខាលើកញ្ចប់ថវិការនេះ ដោយសំណាងថា ពលរដ្ឋអាមេរិចកំាងទទួលបានត្រឹមម្នាក់ ៦០០ ដុល្លារ ហើយលោកគិតថាចំនួននេះគឺទាបជាងអ្វីដែលលោកចង់ផ្តល់ជូន។

You Missed

ប៉ាគីស្ថានប្រឆាំងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើកម្មវិធីមីស៊ីល ដោយហៅថាជាការរើសអើង
“ប្រធានាធិបតី លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ត្រូវការ លោកដូណាល់ត្រាំ ឈនៅខាងអ៊ុយក្រែន
​​បម្រើ​ម្ចាស់​ពីរ​នៅ​ក្នុង​ ម៉ាថាយ ៦ៈ​២៤
លោក ពូទីន ព្រមានលោកខាងលិច បន្ទាប់ពីវាយប្រហារអ៊ុយក្រែនដោយមីស៊ីលឆ្លងទ្វីប
ការប្រុងប្រយ័ត្នពេលប្រឈមក្នុងជម្លោះ
អ៊ុយក្រែន​បាញ់​មីស៊ីល Storm Shadow ចក្រភព​អង់គ្លេស​ទៅ​រុស្ស៊ី​ជា​លើក​ដំបូង