ក្រសួងព្រមាននូវហានិភ័យជាមួយការវិនិយោគ OL Group

បើយោងតាមសារព័ត៍មាន ខ្មែរថាម ចុះផ្សាយនៅថ្ងៃនេះ បានអោយដឹងថា គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាអគ្គលេខាធិការដ្ឋាន របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនបានអនុញ្ញាតិផ្តល់អាជ្ញាប័ណ្ណសិទ្ធិដល់  ក្រុមហ៊ុន French OL Group នោះទេ។  គួរបញ្ជាក់ផងដែរថា គេសង្កេតឃើញមានយុវជនមួយចំនួន បានធ្វើការដាក់ទុនថវិការវិនិយោគជាមួយ កម្មវិធីភ្នាល់បាល់នេះ។ បើយោងតាមយុវជនមួយរូប ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ខ្មែរបុត្ថាណាការ ថា ការវិនិយោគនេះ គឺពុំទាន់ឃើញមានការខាតបង់អ្វីនោះទេ។ រូបលោក បានដាក់ប្រាក់ ខ្ទង់ ៦០ ទៅ ៧០ ដុល្លារសហរដ្ឋអាមេរិក។ មកដល់ពេលនេះ ប្រាក់បណ្តាក់ទុនរបស់គាត់បានកើនរហូតដល់…

ឥទ្ឋិពលថ្នាំញៀនបំផ្លាញជីវិតអ្នក

បញ្ហាថ្នំាញៀនជារឿងដ៏ស្មុគស្មាញនៅក្នុងសង្គមខ្មែរ ក៏ដូចជាបណ្តាសង្គមដ៏ទៃទៀតនៅលើពិភពលោក។ ភាគច្រើនគេសង្កេតឃើញថា យុវជនប្រុសស្រី គឺស្ថិតក្នុងវ័យដែលងាយនឹងធ្លាក់ចូលទៅក្នុងផ្លូវអបាយមុខ ប្រសិនបើមិនប្រុងប្រយ័ត្ន។  ជាក់ស្តែងកាលពីពេលថ្មីៗនេះ បើយោងតាមម្ចាស់អាខោន ឈ្មោះថា ជាង ជាតិ បោះដុំនឹងរាយបរិក្ខាត្រជាក់ បានបង្ហោះរូបភាពនៃព្រឹត្តិការណ៍ដ៏គួរអោយតក់ស្លត់មួយ ស្តីពីបុរសម្នាក់ដែលគេសង្ស័យថាជាមនុស្សញៀនថ្នំាបានឡើងលើបង្គោលភ្លើងបំពាក់ដោយតង់ស្យុងខ្ពស់ ហើយព្យាយាមវាយ នឹងកន្រ្ទាក់ខ្សែរកាបអគ្គិសនីរហូតដល់ឆក់ធ្លាក់មកដល់ដី។  បើពិនិត្យតាមខ្សែរអាត់វិដេអូនេះ គេឃើញមានហ្វូងមហាជនបាននំាគ្នាស្រែកបញ្ឈប់ និង ព្យាយាមគប់ដុំថ្មដើម្បីគំរាម និងផ្អាកសកម្មភាពរបស់បុរសម្នាក់នេះ។  ដោយអកុសល បុរសដែលមានវ័យ ៤០ ឆ្នាំជាងរូបនេះទំនងជាស្ថិតក្រោមឥទ្ធិពលថ្នាំញៀនបានសម្រេចកន្រ្ទាក់ខ្សែរកាបដែលផ្ទុកតង់ស្យុងភ្លើងខ្ពស់រហូតឆក់ធ្លាក់មកដល់ដី។  យើងមិនអាចសន្និដ្ឋានបានទេថាតើបុរសម្នាក់នេះបានបាត់បង់ជីវិត ឬ សន្លប់បាត់ស្មារតី ត្បិតអាខោនខាងលើ ពុំបានបញ្ជាក់ឡើយ។ …

ប្រធានាធិបតីអាមេរិកចុះហត្ថលេខាសម្រួលការបញ្ជូនជំនួយយោធាទៅប្រទេសអ៊ុយក្រែន

វ៉ាស៊ីនតោន៖ កាលពីថ្ងៃច័ន្ទក្នុងសប្តាហ៍នេះ លោកប្រធានាធិបតីអាមេរិក ចូរបាយឌិន បានចុះហត្ថលេខាលើសេចក្តីព្រៀងច្បាប់ថ្មីមួយដើម្បីសម្រួលដល់ និតិវិធីច្បាប់ដ៏ស្មុគស្មាញ ក្នុងការបញ្ជូនជំនួយសព្វាវុធទៅកាន់ប្រទេសអ៊ុយក្រែនក្នុងការទប់ទល់ជាមួយប្រទេសរុស្សី។  លោក ចូរបាយឌិន បានមានប្រសាសន៍យ៉ាងដូច្នេះថា ” ខ្ញុំចុះហត្ថលេខាសេចក្តីព្រៀងច្បាប់នេះដែលហ្នឹងក្លាយជាឧបករណ៍ដ៏សំខាន់មួយដើម្បីជួយរដ្ឋាភិបាលអ៊ុយក្រែន  នឹងប្រជាជនអ៊ុយក្រែនផ្ទាល់ ដើម្បីឲ្យពួកគេអាចប្រយុទ្ធការពារប្រទេសជាតិរបស់គេ នឹង ការពារប្រជាធិបតេយ្យប្រឆាំងនឹងសង្រ្គាមដ៏សាហាវបង្កឡើងដោយប្រទេសរុស្សី” ។  លោកប្រធានាធិបតីបានបន្តទៀតថា” ការចំណាយលើសង្រ្គាមនេះគឺមិនថោកនោះទេ តែបើទ្រាំសម្ងំពួនគេចពីការឈ្លានពានដ៏អាក្រក់នោះ វារិតតែត្រូវចំណាយកាន់តែខ្ពស់ជាងនេះទៅទៀត” ។  ការចុះហត្ថលេខារបស់លោកប្រធានាធិបតី ចូរបាយឌិន ទៅលើច្បាប់ កម្ចី&ជួលដើម្បីការពារប្រជាធិបតេយ្យអ៊ុយក្រែន ២០២២ (Ukraine Democracy Defense…

ស.ហ.អ ពិចារណាផ្តល់ជំនួយរាប់ពាន់លានដុល្លារបន្ថែមដល់អ៊ុយក្រែន

បើយោងតាមគេហទំព័រកាសែត VOA បានអោយដឹងថា សភាសហរដ្ឋអាមេរិកគ្រោងនឹងបោះឆ្នោតសម្រេចបញ្ចេញទឹកប្រាក់រហូតដល់ ៣៣ កោដលានដុល្លារ ដែលជាទឹកប្រាក់ជំនួយយោធា នឹងជំនួយមនុស្សធម៍ទៅកាន់ប្រទេសអ៊ុយក្រែន។  ទើបតែមួយសប្តាហ៍កន្លងទៅនេះ អាមេរិកទើបតែបញ្ចេញកញ្ចប់ថវិការជំនួយយោធា ១៥០ លានដុល្លារដល់ប្រទេសអ៊ុយក្រែន ។ មកដល់ពេលនេះ ប្រទេសអ៊ុយក្រែនបានទទួលជំនួយទឹកប្រាក់សរុបប្រមាណជាង ៣.៨ កោដលានដុល្លារមកហើយមពីសហរដ្ឋអាមេរិក។ នេះបើយោងតាម សារព័ត៍មាន អាហ្សាហ្សេរ៉ា (AI Jazeera)។ លោកប្រធានាធិបតី ចូរបាយឌិន បាននិយាយថារដ្ឋបាលលោកបានអនុម័តបញ្ចូនសព្វាវុធ នឹង សំភារះយោធាជាច្រើនទៅកាន់ប្រទេសអ៊ុយក្រែន។ រីឯ លោក អេនធូនី ប្លីងខិន…

You Missed

ប៉ាគីស្ថានប្រឆាំងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើកម្មវិធីមីស៊ីល ដោយហៅថាជាការរើសអើង
“ប្រធានាធិបតី លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ត្រូវការ លោកដូណាល់ត្រាំ ឈនៅខាងអ៊ុយក្រែន
​​បម្រើ​ម្ចាស់​ពីរ​នៅ​ក្នុង​ ម៉ាថាយ ៦ៈ​២៤
លោក ពូទីន ព្រមានលោកខាងលិច បន្ទាប់ពីវាយប្រហារអ៊ុយក្រែនដោយមីស៊ីលឆ្លងទ្វីប
ការប្រុងប្រយ័ត្នពេលប្រឈមក្នុងជម្លោះ
អ៊ុយក្រែន​បាញ់​មីស៊ីល Storm Shadow ចក្រភព​អង់គ្លេស​ទៅ​រុស្ស៊ី​ជា​លើក​ដំបូង