ការប្រុងប្រយ័ត្នពេលប្រឈមក្នុងជម្លោះ
ខាងក្រោមគឺជាបទពិសោធន៍របស់ខ្ញុំផ្ទាល់ ស្តីពីការប្រឈមដ៏គួរអោយគ្រោះថ្នាក់នាល្ងាចមួយ។ ការសម្រេចរបស់ខ្ញុំគឺប៊ិះតែ ធ្វើអោយខ្ញុំរងរបួស ឬ បាត់បង់អាយុជីវិតក៏ថាបាន ប្រសិនបើការវាយតម្លៃស្ថានការណ៍គ្រោះថ្នាក់របស់ខ្ញុំធ្វើមិនត្រឹមត្រូវ។ នេះគ្រាន់តែមាតិការ រំលឹក និង ដាស់តឿនដល់យុវជនមួយចំនួន មុននិង សម្រេចចិត្តឆ្លើយតបទៅនឹងស្ថានភាពអ្វី គួរគប្បីគិតពីសារះសំខាន់សំខាន់ និង ជៀសវាងគ្រោះថ្នាក់ដល់អាយុជីវិតរបស់យើងបាន។ https://www.youtube.com/watch?v=m3qwPQ6o3rI Facebook Telegram WhatsApp
អ៊ុយក្រែនបាញ់មីស៊ីល Storm Shadow ចក្រភពអង់គ្លេសទៅរុស្ស៊ីជាលើកដំបូង
សារព័ត៍មាន BBC បានរាយការណ៍ថា អ៊ុយក្រែនបានប្រើប្រាស់មីស៊ីល Storm Shadow ដែលផ្គត់ផ្គង់ដោយចក្រភពអង់គ្លេស បាញ់ទៅកាន់គោលដៅយោធាសំខាន់ៗនៅក្នុងប្រទេសរុស្ស៊ីជាលើកដំបូង។ ប្រទេសអ៊ុយក្រែនត្រូវបានដាក់កម្រិតក្នុងការប្រើកាំជ្រួចរយៈចម្ងាយឆ្ងាយក្នុងព្រំដែនរបស់ខ្លួន។សេចក្តីរាយការណ៍អំពីការវាយប្រហារកើតឡើងបន្ទាប់ពីអ៊ុយក្រែនត្រូវបានផ្តល់ការអនុញ្ញាតពីទីក្រុងវ៉ាស៊ីនតោនក្នុងការបាញ់មីស៊ីលដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិកនៅទឹកដីរុស្ស៊ី។ រដ្ឋាភិបាលបានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះ ប៉ុន្តែមន្ត្រីបានបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិ John Healey បាននិយាយទៅកាន់សមភាគីអ៊ុយក្រែនរបស់គាត់កាលពីយប់ថ្ងៃអង្គារនេះ។ ការឆ្លើយតបរបស់រដ្ឋមន្រ្តីទំនងជាត្រូវអនុវត្តការប្រុងប្រយ័ត្នចំពោះរបាយការណ៍នេះ ដោយសារតែមានការព្រួយបារម្ភលើ ទំនាក់ទំនងជាមួយនិងប្រទេសរុស្ស៊ី ក៏ដូចជាដើម្បីធានាថាការបាញ់នេះ គឺមិនមែនដឹកនាំដោយចក្រភពអង់គ្លេសនោះទេ។ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន Rustem Umerov ក៏បានបដិសេធក្នុងការបញ្ជាក់ថា ប្រទេសរបស់លោកបានប្រើប្រាស់មីស៊ីល Storm Shadow នៅក្នុងទឹកដីរុស្ស៊ី ប៉ុន្តែបាននិយាយថា ខ្លួនកំពុងប្រើប្រាស់គ្រប់មធ្យោបាយដើម្បីការពារប្រទេសជាតិខ្លួនប៉ុណ្ណោះ…
Protected: កម្ពុជាត្រូវរៀនសូត្រអ្វីខ្លះ ពីឧបទេវហេតុផ្ទាំងអេក្រង់ខៀវ របស់ក្រុមហ៊ុន Microsoft
There is no excerpt because this is a protected post.
តើអ្វីទៅជាកសិកម្មភាពតាមរបៀបព្រះជាម្ចាស់?
នេះគឺជាកិច្ចសន្ទនាជាមួយ អតីតនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម ហើយក៏ធ្លាប់មានបទពិសោធន៍ការងារហាត់ការនៅប្រទេសអ៊ីស្រាអ៊ែល មួយឆ្នាំផងដែរ។
ម៉ាឡេស៊ីកំពុងតាមដានកាប៉ាល់ដឹកប្រេងមួយដែលរត់គេចខ្លួន ក្រោយបុកគ្នា
(BBC) ប្រទេសម៉ាឡេស៊ីកំពុងតែតាមដាន កាប៉ាល់មួយគ្រឿងដែលបានរត់គេចខ្លួនបន្ទាប់ពីកប៉ាល់ដឹកដឹកប្រេងដ៏ធំមួយនេះបានបុកជាមួយកប៉ាល់មួយទៀត មុនពេលរត់ចេញពីកន្លែងកើតហេតុ និងបិទប្រព័ន្ធតាមដានរបស់វាចេញពីសន្តិសុខសមុទ្ររបស់ប្រទេសម៉ាឡេស៊ី។
សន្តិសុខជាតិឆ្នេរសមុទ្ររបស់ប្រទេសម៉ាឡេស៊ីបានអោយដឹងថា ខ្លួនបានកំណត់ទីតាំង និងបានឃាត់ខ្លួនកាប៉ាល់មួយឈ្មោះថា ស៊ើរ៉េ វ័ន្ត ( Ceres I )ដែលមានលើកទង់ជាតិ São Tomé និង Príncipe នៅឯឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសម៉ាឡេស៊ី។
តើអ្វីទៅ ដែលបង្កអោយមានភាពចលាចល បច្ចេកវិទ្យាសាកល?
កាលពីម្សិលមិញនេះ ពិភពលោកមានភាពចលាចលមួយបានកើតឡើងបន្ទាប់ពីមានការកាត់ផ្តាច់ប្រព័ន្ធទំនាក់ទំនងសាកល។ ក្នុងនោះមានការផ្អាកជើងហោះហោះរជុំវិញពិភពលោក វិស័យសេវាធនាគារ និងសេវាថែទាំសុខភាពផ្សេងៗក៏រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ។ ក្រុមហ៊ុនអាកាសចរហោះហើរត្រូវបានផ្អាកដោយសារតែបញ្ហា IT ដែលជាកំហុសមួយដែលធ្វើឱ្យកុំព្យូទ័រជាច្រើនបង្ហាញអេក្រង់កំហុសពណ៌ខៀវ។ ចំណែកឯនៅខាងកម្ពុជាយើងវិញ កាលពីម្សិលមិញមានការរអ៊ាក់រអ៊ួល សេវាធនាគារ ABA ផងដែរ តែទោះជាយ៉ាងណាក៏ដោយ ពុំទាន់មានការអះអាងឬបញ្ជាក់ណាមួយថា មានបញ្ហាបច្ចេកវិទ្យានៅកម្ពុជាមានការប៉ះពាល់ជាមួយបញ្ហា ប្រព័ន្ធទំនាក់ទំនងសាកលនោះទេ។ បើយោងតាមសារព័ត៍មានបរទេស គេសង្កេតឃើញមានអ្នកដំណើរតាមយន្តហោះប្រទេសផ្សេងៗត្រូវតម្រង់ជួរវែងៗ ដោយសារការពន្យារពេល និងការលុបចោលជើងហោះហើរនៅអាកាសយានដ្ឋានជុំវិញពិភពលោក ព្រោះតែការចុះឈ្មោះត្រូវធ្វើឡើងដោយដៃ។ តើអ្វីទៅដែលជាបញ្ហាបង្ករអោយមានភាពចលាចលសាកលនេះ? ក្រុមហ៊ុនសន្តិសុខតាមអ៊ីនធឺណិត ឬ Cybersecurity ឈ្មោះថា Crowdstrike បានទទួលស្គាល់ថាបញ្ហាគឺបណ្តាលមកពីការអាប់ដេត (Updates)…
ជប៉ុននិងជួយកម្ពុជានាំចេញស្វាយចន្ទីអោយឈានមុខគេលើពិភពលោក
គេហទំព័របរទេសមួយឈ្មោះថា https://asia.nikkei.com/ បានដកស្រង់ព័ត៍មានពីទីក្រុង ហាណូយ ប្រទេសវៀតណាម បានអោយដឹងថា មានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជប៉ុនមួយបានជួយកម្ពុជាបោះជំហានដ៏ធំឆ្ពោះទៅរកការក្លាយជាអ្នកនាំចេញគ្រាប់ស្វាយចន្ទីលំដាប់កំពូលរបស់ពិភពលោក ដែលនេះគឺជាគោលដៅមួយដ៏វែងឆ្ងាយសម្រាប់កម្ពុជា។ នៅដើមខែមិថុនាកន្លងទៅនេះ ក្រុមហ៊ុនមួយឈ្មោះថា មីរ័ត្ន ហូលឌីង (Mirarth Holdings) បានប្រារព្ធពិធីបញ្ចប់សាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីតូចមួយ នៅខេត្តកំពង់ធំ ភាគកណ្តាល ជាប់ខេត្តសៀមរាប។ បើយោងតាមលោកអភិបាលរងខេត្តកំពង់ធំ លោក ញឹក បាន ខេង (Nhek Ban Kheng) មានប្រសាសន៍ថា “រោងចក្រថ្មីនេះ ជានិមិត្តរូបនៃយុទ្ធសាស្ត្ររបស់កម្ពុជា ដើម្បីក្លាយជាអ្នកនាំចេញគ្រាប់ស្វាយចន្ទីធំជាងគេលើពិភពលោក”។ ការអភិវឌ្ឍន៍មជ្ឈមណ្ឌលកែច្នៃ គឺជាគំនិតផ្តួចផ្តើមដ៏សំខាន់របស់…
ក្រុមហ៊ុន Kaspersky កម្ចាត់វីរុសរបស់រុស្ស៊ីនឹងបិទប្រតិបត្តិការនៅសហរដ្ឋអាមេរិកបន្ទាប់ពីការហាមឃាត់
ប្រភព CNN : ក្រុមហ៊ុនកម្ចាត់មេរោគកុំព្យូទ័រ ឈ្មោះថា Kaspersky របស់រុស្ស៊ីបាននិយាយកាលពីថ្ងៃច័ន្ទសប្តាហ៍នេះថាខ្លួននឹង “ផ្អាកជាបណ្តើរៗ”នូវប្រតិបត្តិការ ហើយក៏និងបញ្ឈប់បុគ្គលិករបស់ខ្លួន បន្ទាប់ពីក្រសួងពាណិជ្ជកម្មបានប្រកាសពីការហាមឃាត់ក្រុមហ៊ុននេះលក់ផលិតផលរបស់ខ្លួននៅសហរដ្ឋអាមេរិក។ បើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន ការបិទប្រតិបត្តិការនៅទឹកដីសហរដ្ឋអាមេរិករបស់ Kaspersky Lab នឹងចាប់ផ្តើមនៅថ្ងៃទី 20 ខែកក្កដាខាងមុខនេះ។ គិតមកដល់ពេលនេះ ក្រុមបានដំណើរជិតពីរទសវត្សរ៍ហើយ។ Kaspersky បានបដិសេធយ៉ាងខ្លាំងចំពោះការលើកឡើង របស់មន្ត្រីអាមេរិកថា រដ្ឋាភិបាលរុស្ស៊ីអាចប្រើប្រាស់កម្មវិធីកម្ចាត់មេរោគដ៏ពេញនិយមរបស់ Kaspersky មួយនេះ ក្នុងគោលបំណងឃ្លាំមើលជនជាតិអាមេរិកតាមរយៈការលួចចូល ឬការប្រមូលទិន្នន័យផ្សេងៗ។ បើគិតពីចំនួនមនុស្សប្រើប្រាស់កម្មវិធីកម្ចាត់មេរោគនេះ គឺមានជាង 400 លាននាក់…
Snipers ការពារលោកអតីតប្រធានាធិបតី បានបាញ់សម្លាប់ខ្មាន់កាំភ្លើង ទាន់ពេល!
ក្រុមអង្គរក្សសម្ងាត់(Snipers) របស់លោក ដូណាល់ត្រាំ បានបាញ់សម្លាប់ខ្មាន់កាំភ្លើងភ្លាមៗបន្ទាប់ពីខ្មាន់កាំភ្លើងរូបនោះបានធ្វើការបាញ់សំដៅមកលើបេក្ខជនប្រធានាធិបតី ដូណាល់ត្រាំ ខណៈពេលដែលលោកកំពុងតែថ្លែងសារនយោបាយមួយក្នុងរដ្ឋ ផេនហ្សាវ៉េញ្ញា (Pennsylvania)។ បើតាមប្រភពបានអោយដឹងថាខ្មាន់កាំភ្លើងគឺស្ថិតលើដំបូលអាគារមួយ ចម្ងាយប្រមាណ ១២០-១៥០ ម៉ែត្រ ពីឆាករបស់លោកអតីតប្រធានាធិបតី ដូណាល់ត្រាំ។ តាមរបាយការណ៍ បានឲ្យដឹងថា មានការស្រែកថា មានមនុស្សនៅលើដំបូល – រំពេចនោះ ប្រហែលខ្មាន់កាំភ្លើងចាប់ផ្តើមដឹងថាបែកការ ក៏សម្រុកបាញ់តម្រង់ទៅតែម្តង។ ដោយសំណាងល្អ គ្រាប់មិនបានបាញ់ចំគោលដៅនោះទេ គ្រាន់តែចំស្លឹកត្រចៀក ដែលបង្កឲ្យលោក ដូណាល់ត្រាំមានការរងរបួស។ ការបាញ់ប៉ងធ្វើឃាតនេះ ក៏ផ្លាតត្រូវចំអ្នកចូលម្នាក់បណ្តាលឲ្យស្លាប់តែម្តង។យុវជនដែលជាខ្មាន់កាំភ្លើងនោះ មានឈ្មោះថា Thomas…