សហរដ្ឋអាមេរិក៖ ៨ នាក់ស្លាប់ក្នុងករណីបាញ់រះ ក្នុងអាគារការិយាល័យ FedEx

(ទីក្រុង អុីនឌីអែបឡេស) – បើយោងតាមប្រភពព័ត៍មាន កាសែត AP របស់សហរដ្ឋអាមេរិក មុននេះបន្តិចបានអោយដឹងថា មានករណី បាញ់រះមួយបានកើតឡើង នៅយប់ថ្ងៃទី១៥ ខែ មេសា ដែលបណ្តាលអោយមាន មនុស្ស ៨ នាក់បានបាត់បង់អាយុជីវិត។ មានការបាញ់រះមួយបានកើតឡើងនៅមុខការិយាល័យក្រុមហ៊ុនដឹកជញ្ជូនធំ FedEx ក្បែព្រលានយន្តហោះអន្តរជាតិ Indianapolis International Airport នៅក្នុងទីក្រុង Minneapolis  កាលពីយប់ថ្ងៃ ព្រហស្បត៍ ទី ១៥ ខែ មេសា ។ ខាងប៉ូលីសបានរាយការណ៍មកថា ខ្មាន់កំាភ្លើងបានបាញ់សម្លាប់ខ្លួនឯង បន្ទាប់មានការបាញ់រះមួយសន្ទុះក្រោយមក។

នៅក្នុងព្រឹត្តិការណ៍បាញ់ប្រហារនេះ ក៏មានមនុស្សជាច្រើនទៀតបានរងរបួស ។ ភិនភាគរបស់ខ្មាន់កំាភ្លើងពុំទាន់ដឹងច្បាស់នៅឡើយទេ ខណៈពេលដែលមន្រ្តីប៉ូលីសកំពុងធ្វើការស៊ើបអង្កេត និង ប្រមូលព័ត៍មាន។​ មន្រ្តីដ៏ដែលនេះក៏បានប្រាប់ថា ខ្លួនមិនទាន់អាចសន្និដ្ឋានបានទេថា ខ្មាន់កំាភ្លើងអាចជា បុគ្គលិកនៅក្នុងក្រុមហ៊ុនដឹកជញ្ជូន FedEx មួយនេះ។ ម៉ោងប្រមាណ ១១ យប់ ក្រុមមន្រ្តីប៉ូលីសត្រូវបានគេទាក់ទងឲ្យមកកាន់កន្លែងកើតហេត្ ខណៈពេលដែលកំពុងមានការផ្ទុះអាវុធ។ ក្រោយមក គេឃើញ ខ្មាន់កំាភ្លើងបានបាញ់សម្លាប់ខ្លួនឯងតែម្តង។

សមាជិកក្រុមគ្រួសារបុគ្គលិកនៃក្រុមហ៊ុន FedEx បានមកជួបជំុគ្នានៅក្នុងសណ្ឋាគាមួយ ដើម្បីស្តាប់ព័ត៍មានស្តីពីបងប្អូនរបស់ពួកគេ។ អ្នកខ្លះនិយាយថា គោលការណ៍របស់ក្រុមហ៊ុនគឹមិនអនុញ្ញាតិឲ្យបុគ្គលិកប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងការងារនោះឡើយ ដែលនេះជាការលំបាកក្នុងការទំនាក់ទំនងជាមួយក្រុមគ្រួសារ។  ចង់សាកល្បងធ្វើលំហាត់ភាសាអង់គ្លេសខាងក្រោម?” 

  • VATANAK2011

    Related Posts

    តើអ្វីទៅជាកសិកម្មភាពតាមរបៀបព្រះជាម្ចាស់?

    នេះគឺជាកិច្ចសន្ទនាជាមួយ អតីតនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម ហើយក៏ធ្លាប់មានបទពិសោធន៍ការងារហាត់ការនៅប្រទេសអ៊ីស្រាអ៊ែល មួយឆ្នាំផងដែរ។​

    ម៉ាឡេស៊ីកំពុងតាម​ដាន​កាប៉ាល់ដឹក​ប្រេង​មួយដែលរត់គេចខ្លួន ក្រោយ​បុក​គ្នា

    (BBC) ប្រទេសម៉ាឡេស៊ីកំពុងតែតាមដាន កាប៉ាល់មួយគ្រឿងដែលបានរត់គេចខ្លួនបន្ទាប់ពីកប៉ាល់ដឹកដឹកប្រេងដ៏ធំមួយនេះបានបុកជាមួយកប៉ាល់មួយទៀត មុនពេលរត់ចេញពីកន្លែងកើតហេតុ និងបិទប្រព័ន្ធតាមដានរបស់វាចេញពីសន្តិសុខសមុទ្ររបស់ប្រទេសម៉ាឡេស៊ី។

    សន្តិសុខជាតិឆ្នេរសមុទ្ររបស់ប្រទេសម៉ាឡេស៊ីបានអោយដឹងថា ខ្លួនបានកំណត់ទីតាំង និងបានឃាត់ខ្លួនកាប៉ាល់មួយឈ្មោះថា ស៊ើរ៉េ វ័ន្ត ( Ceres I )ដែលមានលើកទង់ជាតិ São Tomé និង Príncipe នៅឯឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសម៉ាឡេស៊ី។

    You Missed

    Protected: កម្ពុជាត្រូវរៀនសូត្រអ្វីខ្លះ ពីឧបទេវហេតុផ្ទាំងអេក្រង់ខៀវ របស់ក្រុមហ៊ុន Microsoft

    Protected: កម្ពុជាត្រូវរៀនសូត្រអ្វីខ្លះ ពីឧបទេវហេតុផ្ទាំងអេក្រង់ខៀវ របស់ក្រុមហ៊ុន Microsoft

    តើអ្វីទៅជាកសិកម្មភាពតាមរបៀបព្រះជាម្ចាស់?

    តើអ្វីទៅជាកសិកម្មភាពតាមរបៀបព្រះជាម្ចាស់?

    ម៉ាឡេស៊ីកំពុងតាម​ដាន​កាប៉ាល់ដឹក​ប្រេង​មួយដែលរត់គេចខ្លួន ក្រោយ​បុក​គ្នា

    ម៉ាឡេស៊ីកំពុងតាម​ដាន​កាប៉ាល់ដឹក​ប្រេង​មួយដែលរត់គេចខ្លួន ក្រោយ​បុក​គ្នា

    តើអ្វីទៅ ដែលបង្កអោយមានភាពចលាចល បច្ចេកវិទ្យាសាកល?

    តើអ្វីទៅ ដែលបង្កអោយមានភាពចលាចល បច្ចេកវិទ្យាសាកល?

    ជប៉ុន​និងជួយ​កម្ពុជា​​នាំចេញ​ស្វាយ​ចន្ទីអោយឈានមុខគេលើពិភពលោក

    ជប៉ុន​និងជួយ​កម្ពុជា​​នាំចេញ​ស្វាយ​ចន្ទីអោយឈានមុខគេលើពិភពលោក

    ក្រុមហ៊ុន Kaspersky កម្ចាត់វីរុសរបស់រុស្ស៊ីនឹងបិទប្រតិបត្តិការនៅសហរដ្ឋអាមេរិកបន្ទាប់ពីការហាមឃាត់

    ក្រុមហ៊ុន Kaspersky កម្ចាត់វីរុសរបស់រុស្ស៊ីនឹងបិទប្រតិបត្តិការនៅសហរដ្ឋអាមេរិកបន្ទាប់ពីការហាមឃាត់