ពេលអានអត្ថបទនេះ ខ្ញុំពិតជាមានការសោកស្តាយ និង ក្រៀមក្រំយ៉ាងខ្លាំងចំពោះការការបាត់បង់អាយុជីវិតរបស់ទារកតូចនេះ។
ពេលខ្លះ យើងអាចបន្ទោសម្តាយ ឬអ្នកមើលថែក្មេង ហេតុម្តេចបានជាមិននាំទារកនេះ មកមន្ទីរពេទ្យរដ្ឋ។
យើងអាចដាក់ការសន្និដ្ឋានច្រើន អំពីមូលហេតុ។ វាអាចជាភាពឆោតល្ងង់ កង្វះចំណេះដឹង ឬ កំហឹងរបស់ប្តីប្រពន្ធ ជាដើម។
ភាពក្រីក្រ គឺពិតជាឬសគល់ ដ៏គួរអោយស្មុគស្មាញ។ ខ្ញុំធ្លាប់ហែល ច្រើនហើយ ដូច្នេះខ្ញុំយល់ស្ថានភាព និង អារម្មណ៍នៃទុកលំបាក ដោយសារភាពក្រីក្រ។
បើទោះបីជា បងប្អូនមានផ្ទះសំបែង ត្រឹមត្រូវ មានយាន្តជំនិះ និង លុយកាក់សមរម្យក្នុងសង្គមក៏ដោយ ពេលខ្លះ ស្ថានភាពបន្ទាន់មួយចំនួន ប្រហែលជាបងប្អូនក៏ពិបាកនិងដោះស្រាយដែរ។
ខ្ញុំជឿថា បងប្អូនមួយចំនួន ប្រហែលមិនមានបទពិសោធន៍ឧស្សាហ៍ចូលពេទ្យតូច ពេទ្យធំច្រើន នោះទេ។
ឧទាហរណ៍ ពេលមានសមាជិកក្នុងគ្រួសារណាម្នាក់ឈឺ បន្ទាន់កណ្តាលយប់ តើបងប្អូននឹងនាំគាត់ទៅទទួលការព្យាបាលនៅទីណា?
បញ្ជាក់: ការសម្រេចចិត្តរបស់អ្នក អាចកំណត់ជោគវាសនាអាយុជីវិតរបស់អ្នកជំងឺ បាន។ ដូច្នេះត្រូវចងចាំថា ទ្រនិចនាឡិកា គឺកំពុងវិលលើដៃរបស់អ្នកហើយ។
បើឯកបកទៅកាន់រឿងស្លាប់របស់ទារកនេះ វិញ ប្រហែលសេវាមន្ទីរពេទ្យ គេមិនគិតថ្លៃសម្រាប់អ្នកក្រីក្រនោះទេ ប៉ុន្តែសម្រាប់ បងប្អូនមួយចំនួនប្រហែល ដល់ថ្នាក់នឹងគ្មានលទ្ធភាពធ្វើដំណើរមកកាន់មន្ទីរពេទ្យទៀត។ ជឿខ្ញុំចុះ ខ្ញុំដឹង ហើយខ្ញុំក៏មានបទពិសោធន៍ដែរ។
ពាក្យថា “ក្រ” ត្រូវបានគេបែងចែកជា ២ ទៅ ៣ ប្រភេទ។ ឧទាហរណ៍ “ក្រធៀប” ក្រប្រភេទនេះគេ សំដៅទៅលទ្ធភាពលើស តម្រូវការមូលដ្ឋានបន្តិច។ គាត់មានបាយហូប មានកន្លែងស្នាក់នៅ មានមធ្យោបាយធ្វើដំណើរ មានសំលៀកបំពាក់គ្របបាំងខ្លួន តែបើធៀបជាមួយអ្នកដ៏ទៃ គាត់មិនមានច្រើនដូចគេ ឬ មិនសូវមានគុណភាពខ្ពស់ ឬ ស្តង់ដារខ្ពស់ដូចគេ។ ឧទាហរណ៍ គាត់មានទូរស័ព្ទ អាចទំនាក់ទំនងនឹងគេដែរ តែគាត់មានត្រឹមតែ ដែលគេនិយមហៅថា N ចុចពិល ។ គាត់មានអាហារបរិភោគតែ មិនមែន អាហារក្នុង ភោជនីយដ្ឋានល្បីៗ ធំៗ នោះទេ។
ចំណែក “ក្រ” មួយប្រភេទទៀត គេហៅថា ក្រ តោកយ៉ាក ខ្ញុំគិតថាភាសាអង់គ្លេស គេហៅថា absolute poverty ។ ក្រ កម្រិតនេះ គឺសំដៅទៅលើ ការគ្មានលទ្ធភាព បំពេញតម្រូវការមូលដ្ឋានបាន ដូចជា គ្មានបាយបរិភោគគ្រប់គ្រាន់ គ្មានកន្លែងរស់នៅសមរម្យ ….។ល។ ក្រ ប្រភេទនេះ ពេលខ្លះ គេ ហៅថា ក្រ ខ្វះអង្ករច្រកឆ្នាំង។ ជឿខ្ញុំចុះ ខ្ញុំស្គាល់ អ្នកប្រភេទនេះ និង ធ្លាប់ឆ្លងកាត់ខ្លួនឯង ខ្លះៗដែរ។
“ក្រ” ប្រភេទទី ២ នេះហើយដែល សង្គមយើង រាងរើសអើង។ សូមទោស សម្រាប់ការប្រើប្រាស់អត្ថន័យបែបនេះ ខ្ញុំគ្មានគោលបំណងនិយាយត្រង់ នោះទេ។
សរុបមក ខ្ញុំគ្រាន់តែចង់លើកទឹកចិត្តបងប្អូន អោយចេះខ្នះខ្នែង ប្រឹងប្រែង តស៊ូ ខិតខំអោយចាកចេញពី ប្រភេទក្រ ទី ២ នេះ ។ ហើយបើទោះជា បងប្អូន មាន ឬ ស្គាល់អ្នកណា កំពុង ឆ្លងកាត់ ប្រភេទទី ២ នេះ សូមមេត្តា កុំរើសអើង ស្អប់ខ្ពើម ត្បិតលោកក៏មានឈាមជ័រជាខ្មែរដូចតែយើងដែរ។
សូមបន្តសាបព្រោះ វប្បធម៌នៃការចែករំលែក ដោយក្តីស្រឡាញ់ ចេញពីចិត្តស្មោះ
ផ្នត់គំនិតសួនច្បារ មិនមែនសួនសំរាមទេ
គំនិតរបស់យើងគឺដូចជាសួនច្បារដែលមានដីដុះល្អ។ អ្វីដែលយើងដាំ—ដូចជាដំណាំល្អឬអាក្រក់—នឹងលូតលាស់ហើយបង្កើតទេសភាពល្អៗសម្រាប់ជីវិតរបស់យើងប្រចាំថ្ងៃ។ សួនច្បារដែលត្រូវបានថែទាំយ៉ាងល្អនឹងរីកចម្រើនដោយផ្កាស្រស់ស្អាតដែលគួរអោយទាក់ទាញ វាធ្វើអោយយើងគ្រប់គ្នាចង់គយគន់។ ផ្ទុយទៅវិញ សួនច្បារណាដែលមិនបានថែទាំនឹងត្រូវគ្របដណ្តប់ដោយស្មៅពុល សំរាម អ្វីដែលភ្នែកយើងពុំចង់សម្លឹង។ វាដូចគ្នាទៅនឹងគំនិតរបស់យើង គំនិតដែលយើងអនុញ្ញាតឱ្យចូលក្នុងចិត្តរបស់យើងកំណត់គុណភាពនៃពិភពខាងក្នុងចិត្តរបស់យើង។ អំណាចនៃគំនិត គំនិតគឺមានអំណាច។ វាបង្កើតការជឿជាក់ ផលប៉ះពាល់ដល់អារម្មណ៍របស់យើង ហើយដឹកនាំសកម្មភាពរបស់យើងផងដែរ។ គំនិតវិជ្ជមានគឺដូចជាគ្រាប់ពូជនៃការលើកទឹកចិត្ត ក្តីសង្ឃឹម និងភាពច្នៃប្រឌិត ខណៈពេលដែលគំនិតអវិជ្ជមាន—ដូចជាការសង្ស័យខ្លួនឯង ក្តីខ្លាច និងក្តីអៀន—ជាស្មៅពុលដែលរាំងស្ទះសក្តានុពលរបស់យើង។ សួនច្បារដែលពោរពេញដោយស្មៅពុលមិនអាចរីកចម្រើនបាននោះទេ។ ពេលដែលយើងយកគំនិតរបស់យើងក្លាយជាទូរដាក់សំរាម យើងអនុញ្ញាតឱ្យការព្រួយបារម្ភ អំណោយទាន ឬឥទ្ធិពលអាក្រក់ចូលក្នុងចិត្តយើង។ ការប្រមូលផ្ដុំនេះធ្វើឱ្យយើងច្របូកច្របល់ វាស្រូបទាញថាមពលរបស់យើង ហើយវានិងបំផ្លាញទីកន្លែងសម្រាប់ការលូតលាស់។ ផ្ទុយទៅវិញ…
Attractive section of content. I just stumbled upon your web site and in accession capital to assert that I get
in fact enjoyed account your blog posts. Any way I
will be subscribing to your feeds and even I achievement you
access consistently quickly.
It’s truly very complicated in this active life to listen news on Television, so I
only use internet for that reason, and obtain the latest information.
I just could not go away your web site prior to suggesting that
I extremely loved the usual information an individual supply to
your visitors? Is gonna be again incessantly in order to check out new posts
1ck30d
t2ixe9
I ued to bee able too find good adviice from your content.
do9b28
1r32cw
y0ekxu
Do yyou minhd if I quore a ouple oof you popsts ass long as
I provide credit aand sources bacck to yohr website?
My blogg is inn the very samme niche ass yours and mmy users would genuinely
benecit freom some off the information you present here.
Plese leet mee knnow if this okay wigh you. Tanks a lot!
o7swle