នៅក្នុងសន្និសិទកាសែតមួយ ដកស្រង់ដោយសារព័ត៍មាន CBS News លោកប្រធានាធិបតីអាមេរិក លោកចូរបាយឌិន បានថ្លែងប្រាប់ទៅក្រុមអ្នកកាសែតថា “ក្រុម ភេវរករ ហាម៉ាស់ ពិតជាមានទីតាំងទ័ពក្នុងរូងសម្ងាត់នៅខាងក្រោមអាគារមន្ទីពេទ្យ AI Shifa ដែលជាមន្ទីពេទ្យដ៏ធំជាងនៅគេមួយនៅតំបន់ភាគខាងជើងនៃ Gaza ពិតប្រាកដមែន។
អ៊ីស្រាអ៊ែលត្រូវបានទទួលការរិះគន់ពីសហគន៍អន្តរជាតិយ៉ាងខ្លាំង ដោយសារការវាយប្រយុទ្ធចូលទៅក្នុងទឹកដី Gaza ប្រមាណ ពី សប្តាហ៍កន្លងទៅនេះ។ រហូតមកដល់ពេលនេះ មានសេចក្តីរាយការណ៍មកថា ជនជាតិ ប៉ាឡីស្ទីន ជិត ១ ម៉ឺនអ្នកជាងត្រូវបានស្លាប់ដោយសារសង្រ្គាមដ៏ក្តៅគគុករវាង កងទ័ពអ៊ីស្រាអ៊ែល និង ក្រុមសកម្មជនប្រយុទ្ធ ហាម៉ាស់ ដែលជាក្រុមលោកខាងលិច ចាត់ទុកថា ជាក្រុមភេវរករ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ៧ ខែតុលា កន្លងទៅនេះ ក្រុម ហាម៉ាស់បានបើកការវាយប្រហារដ៏គួរអោយភ្ញាក់ផ្អើលមួយ មកលើទឹកដីអ៊ីស្រាអ៊ែល សម្លាប់ជនស៊ីវិល មួយពាន់អ្នកជាង នឹងបានចាប់ ចំណាប់ខ្មាំងជិត ២០០ នាក់។ ក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់នោះ ក៏មាននិស្សិតកម្ពុជាមួយរូបផងដែរ។
បន្ទាប់ពីមានការវាយប្រហារនេះ លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែល ណានយ៉ាតាហូ (Benjamin Netanyahu) បានប្រកាសសង្រ្គាមជាមួយក្រុមសកម្មជន ហាម៉ាស់នេះតែម្តង។ នៅក្នុងបេសកម្មកម្ទេច និង បោសសម្អាតក្រុមហាម៉ាស់នេះ អ៊ីស្រាអ៊ែលបានរកឃើញ រូងក្រោមដីដែលមានចម្ងាយជិត ៧០ គីឡូ លាតសន្ធឹងពីទិសខាងជើងមកខាងត្បូងនៃតំបន់ Gaza។ អ៊ីស្រាអ៊ែលជឿជាក់ថា ក្រុមហាម៉ាស់ បានប្រើប្រាស់ កន្លែងលាក់ខ្លួនសម្ងាត់នេះ ដើម្បីបើកការបាញ់ ម៉ីស៊ីលស្រោច ម្តងម្កាល មកលើទឹកដីអ៊ីស្រាអែល។
ជំហររបស់សហរដ្ឋអាមេរិក គឺហាក់មិន រាំងស្ទះ បេសកម្មយោធារបស់ទ័ពអ៊ីស្រាអ៊ែលដែលកំពុងបើកប្រតិបត្តិការ កម្ទេចក្រុមហាម៉ាស់នោះទេ។
នៅពេលដែលអ្នកកាសែតស្រីមួយរូបបានក្រោកឈរឡើងសួរថា តើសហរដ្ឋអាមេរិកស្កប់ចិត្តឬទេ ដែលឃើញ ជនជាតិប៉ាឡីស្ទីន រួមទាំងកុមារជាច្រើនកំពុងតែត្រូវបានសម្លាប់ដោយភាគីខាងអ៊ីស្រាអែល ហើយសួរថាតើ សហរដ្ឋអាមេរិកមានជំហរយ៉ាងណាក្នុងការបញ្ឈប់ទង្វើរដែល អ្នកការសែតចោទថា ជាអំពើរប្រល័យពូជសាសន៍។
លោកប្រធានាធិបតី ចូរ បាយឌិន ហាក់មានការស្ទាក់ស្ទើរក្នុងការឆ្លើយសំណួរដ៏លំបាកនេះ តែលោកក៏បានលើកឡើងថា ក្រុមហាម៉ាស់នេះ ពិតជាបានយក ជនស៊ីវិលធ្វើជាខែលការពារទ័ពរបស់ខ្លួន។ ហើយក្រុមនេះបានសម្ងំលាក់ខ្លួននៅខាងក្រោមអាគារមន្ទីពេទ្យដ៏ធំមួយនេះ។
តែទោះជាយ៉ាងណាក៏ដោយ លោកប្រធានាធិបតី អាមេរិកបានបញ្ជាក់ថា សហរដ្ឋអាមេរិកគឺមិន គាំទ្រជាដាច់ខាត ប្រសិន អ៊ីស្រាអ៊ែលពិតជាចង់ គ្របគ្រង់ក្តោបក្តាប់ ទឹកដី Gaza នោះ។
(ខាងក្រោមនេះជា វិដេអូ ដើមដែល លោកប្រធានាធិបតី អាមេរិក ចូរ បាយឌិន កំពុងឆ្លើយសំនួរនៅក្នុងសន្និសិទការសែត)