នៅក្នុង ម៉ាថាយ ៦:២៤ ព្រះយេស៊ូវបានមានបន្ទូលថា « គ្មានអ្នកណាអាចបម្រើម្ចាស់ពីរនាក់បានឡើយ។ ទាំងអ្នកនឹងស្អប់មួយនិងស្រឡាញ់មួយ, ឬអ្នកនឹងត្រូវបានលះបង់ដើម្បីមួយនិងមើលងាយអ្នកផ្សេងទៀត. អ្នកមិនអាចបម្រើព្រះទាំងលុយបានទេ»។
ប្រធានបទស្តីពីថវិការ ការបម្រើព្រះ ការស្រលាញ់ប្រាក់ ការខ្វះខាត និង ការរើសអើងរវាងគ្រីស្ទបរិស័ទ្ធធូរធារ ឬក្រីក្រ ហាក់ដូចជារឿងចម្រូងចម្រាស ឬ ស្រពិចស្រពិលនៅក្នុងបរិយាកាសក្រុមជំនុំឬ សហគមន៍គ្រីស្ទាន។
តើគ្រីស្ទបរិស័ទ្ធដែលមានលុយច្រើន ធូរធារ មានទ្រព្យធនច្រើន នៅលើផែនដីសុទ្ធតែជាជនពុតត្បុត ឬជាមនុស្សមិនស្រលាញ់ព្រះឬ? តើគ្រីស្ទបរិស័ទ្ធដែលមានជួបការខ្វះខាត ភាពក្រីក្រ និងទុក្ខលំបាក នៅលើផែនដីសុទ្ធតែជាអ្នកស្រលាញ់ព្រះខ្លាំងជាង គ្រីស្ទបរិសទ្ធដែលមានធូរធារ ឬ យ៉ាងណា?
ម្ចាស់គឺជាអ្វីដែលធ្វើឲ្យយើងជាទាសករ ( រ៉ូម ៦:១៦ )។ គ្រឿងស្រវឹង តណ្ហា និងលុយសុទ្ធតែជាម្ចាស់ដែលអាចគ្រប់គ្រងលើមនុស្សមួយចំនួនបាន។ ព្រះយ៉េស៊ូវបានព្រមានយើងរាល់គ្នាក្នុងការបម្រើម្ចាស់ពីរ។ ទ្រង់បញ្ជាក់អំពីប្រាក់ (ឬ “ មហាសេដ្ឋី ” ឬ “ទ្រព្យសម្បត្តិ” ដែលជាចៅហ្វាយដែលប្រឆាំងនឹងព្រះ។
បើនិយាយតាមត្រង់ទៅ មិនថា អ្នកមានឬ អ្នកក្រលើ ផែនដីនេះ ម្នាក់ៗសុទ្ធសឹងតែប្រឹងប្រែងក្នុងជីវិត ក្នុងគោលបំណងណាមួយ មិនថាដើម្បីធ្វើការទទួលកម្រៃថវិការយកមកចិញ្ចឹមគ្រួសារ ឬ នាំមនុស្សអោយស្គាល់ព្រះ និងនាំសារព្រះរាជរបស់ព្រះជាម្ចាស់ទៅកាន់អ្នកមិនជឿ ។ល។
បើកាលណាយើងអនុញ្ញាតិអោយអ្វីមួយក្លាយជាម្ចាស់ នោះអ្វីៗផ្សេងៗទៀត យើងនិងដាក់អាទិភាពទាបជាង ហើយនេះគឺជាអ្វីដែលព្រះ មិនសព្វព្រះហឬទ័យអោយមនុស្សជ្រើសរើសអ្វីមួយលើផែនដីនេះមកធ្វើជាព្រះ ឬ ជាម្ចាស់នោះឡើយ។
ព្រះយេស៊ូបានបង្គាប់អោយយើងរាល់គ្នា ឱ្យបោះបង់ចោលចៅហ្វាយនាយដទៃទៀតទាំងអស់ (តណ្ហា មហិឆ្ឆតា និងការលោភលន់នៃសាច់ឈាម)។ ទ្រង់បានហៅលោក ម៉ាថាយពីកន្លែងប្រមូលពន្ធ ( ម៉ាថាយ 9: 9 ) ។ លោក ម៉ាថាយបានស្តាប់បង្គាប់ ហើយដើរចេញពីទ្រព្យសម្បត្តិដ៏ច្រើនលើសលប់ និងកិច្ចការកខ្វក់ជាមួយលុយកាក់។
មានមតិមួយចំនួនជឿថា មានលុយគឺមានអ្វីៗគ្រប់យ៉ាង មានលុយ គឺ អាចជួលខ្មោចអោយកិនម្សៅអោយយើងបាន។ នេះអាចជាសុភាសិតចិនបុរាណ ។ ហេតុដូច្នេះហើយបានជា មនុសមួយចំនួនខិតខំប្រឹងប្រែងធ្វើអ្វីសព្វបែបយ៉ាងដើម្បីប្រាក់។ ការស្វែងរកប្រាក់ ការសន្សំបង្កើតទ្រពធន វាមិនមែនជារឿងខុសឆ្គងនោះទេ ត្បិតព្រះនិងប្រទានពរ យើងនៅពេលយើង ស្មោះត្រង់និងកិច្ចការដ៏តូច ហើយអនុញ្ញាតិអោយទ្រង់បានដឹកនាំយើងទៅកាន់ភាពចម្រុងចម្រើន ភាពមានបានដោយបរិបូរ៍។
3 tips to be Successful
អ្វីដែលជាបញ្ហា គឺនៅពេល យើងមនុស្ស ទាំងអ្នកជឿព្រះ ឬ មិនជឿព្រះ អនុញ្ញាតិអោយ ភាពលោភលន់នៃថវិការ អោយបំណងប្រាថ្នាមួយនេះ ក្លាយជាម្ចាស់ នោះវានិងនាំអោយពួកគេបាត់បង់ តម្លៃ បាត់បង់គោលបំណង ការត្រាស់ហៅដែលព្រះបានរៀបចំសម្រាប់ជីវិតរបស់ពួកគេ។ វាហាក់បីដូចជា បោះបង់ម្ចាស់មួយ ហើយងាកទៅបម្រើព្រះមួយទៀតដូច្នោះអីញ្ចឹង។
ចំណុចដែលសំខាន់នោះ គឺយើងដែលជាគ្រីស្ទបរិស័ទ្ធស្រលាញ់ព្រះ ត្រូវរៀនទុកចិត្តលើព្រះ នោះទ្រង់និងចម្រុងចម្រើន សេដ្ឋកិច្ចបុគ្គល សេដ្ឋកិច្ចក្រុមគ្រួសារ សហគមន៍ និង ប្រទេសជាតិរបស់យើងដូចនៅក្នុង រូបបិយប័ណ្ណដុល្លារសហរដ្ឋអាមេរិច In God we trust នៅក្នុងព្រះ គឺយើងទុកចិត្ត។