កំណាព្យ ឱ!ផ្លែធូរេន (មហាស្តេចផ្លែ)
(ថ្ងៃ ទី ៩ ខែ មិនា ឆ្នាំ ២០១៩)
*************************
ឱ!ផ្លែអើយផ្លែ អ្នកថ្លៃឥតល្ហែ ថ្លៃកប់ពពក
គគ្រីងគគ្រើម រូបរាងសោគ្រោក ផ្លែខ្លះដំឡោក
នៅតែថ្លៃទៀត។
អាស៊ីថាឈ្មុយ អឺរ៉ុបថាស្អុយ មិនយកខ្លួនបៀត
ក្នុងសណ្ឋាគា មិនអោយចូលទៀត គេថារសជាតិ
ក្លិនអាចម៍កូនក្មេង។
ឱ!ផ្លែអើយផ្លែ អ្នកថ្លៃឥតល្ហែ តម្លៃដូចប្រេង
គ្រប់គ្នាចង់ញុំា ទាំងចាស់ទំាងក្មេង សាកសួរថ្លៃលេង
លឺហើយដាច់ផ្ងារ។
ត្រឹមមួយផ្លែសោះ បើគិតទាំងអស់ សាមសិបដុល្លា
លឺហើយលែងឃ្លាន បិទមាត់ឈប់ហា ឱ!អនិច្ចា
មហាស្តេចផ្លែ!
Facebook
Telegram
WhatsApp