ក្រុមហ៊ុន Kaspersky កម្ចាត់វីរុសរបស់រុស្ស៊ីនឹងបិទប្រតិបត្តិការនៅសហរដ្ឋអាមេរិកបន្ទាប់ពីការហាមឃាត់

ប្រភព CNN : ក្រុមហ៊ុនកម្ចាត់មេរោគកុំព្យូទ័រ ឈ្មោះថា Kaspersky របស់រុស្ស៊ីបាននិយាយកាលពីថ្ងៃច័ន្ទសប្តាហ៍នេះថាខ្លួននឹង “ផ្អាកជាបណ្តើរៗ”នូវប្រតិបត្តិការ ហើយក៏និងបញ្ឈប់បុគ្គលិករបស់ខ្លួន បន្ទាប់ពីក្រសួងពាណិជ្ជកម្មបានប្រកាសពីការហាមឃាត់ក្រុមហ៊ុននេះលក់ផលិតផលរបស់ខ្លួននៅសហរដ្ឋអាមេរិក។

បើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន ការបិទប្រតិបត្តិការនៅទឹកដីសហរដ្ឋអាមេរិករបស់ Kaspersky Lab នឹងចាប់ផ្តើមនៅថ្ងៃទី 20 ខែកក្កដាខាងមុខនេះ។ គិតមកដល់ពេលនេះ ក្រុមបានដំណើរជិតពីរទសវត្សរ៍ហើយ។ 

Kaspersky បានបដិសេធយ៉ាងខ្លាំងចំពោះការលើកឡើង របស់មន្ត្រីអាមេរិកថា រដ្ឋាភិបាលរុស្ស៊ីអាចប្រើប្រាស់កម្មវិធីកម្ចាត់មេរោគដ៏ពេញនិយមរបស់ Kaspersky មួយនេះ ក្នុងគោលបំណងឃ្លាំមើលជនជាតិអាមេរិកតាមរយៈការលួចចូល ឬការប្រមូលទិន្នន័យផ្សេងៗ។

បើគិតពីចំនួនមនុស្សប្រើប្រាស់កម្មវិធីកម្ចាត់មេរោគនេះ គឺមានជាង 400 លាននាក់ និងក្រុមហ៊ុន 240,000 នៅទូទាំងពិភពលោកកំពុងតែប្រើប្រាស់ផលិតផលកម្មវិធីរបស់ Kaspersky Lab ។ គ្រាន់តែចំនួនមនុស្ស និងក្រុមហ៊ុនទាំងនោះនៅសហរដ្ឋអាមេរិកមិនច្បាស់លាស់ទេ។

ជួរមន្រ្តីរដ្ឋាភិបាលសហរដ្ឋអាមេរិកត្រូវបានគេហាមឃាត់រួចហើយមិនអោយមានការប្រើប្រាស់កម្មវិធី Kaspersky Labនោះទេ ដោយសារកត្តាសុវត្ថិភាពបច្ចេកវិទ្យា។ ការសម្រេចបែបនេះគឺមិនធ្លាប់មានពីមុនមកនោះទេ។ កាលអំឡុងឆ្នាំ 2021 លោកប្រធានាធិបតី Joe Biden បានចុះហត្ថលេខាក្នុងនាមការពារទិន្នន័យផ្ទាល់ខ្លួនរបស់ពលរដ្ឋអាមេរិចកាំង ពីការឈ្លានពាន របស់”សត្រូវបរទេស” និងបទបញ្ជាពាក់ព័ន្ធផ្សេងៗទៀត ក៏ត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតី Donald Trump ក្នុងឆ្នាំ 2019 ផងដែរ។ 

ក្រុមហ៊ុនកម្ចាត់វីរុសកុំព្យូទ័រ Kaspersky Labត្រូវបានបង្កើតឡើងនៅទីក្រុងមូស្គូក្នុងឆ្នាំ 1997 ហើយបានរីកចម្រើនទៅជាក្រុមហ៊ុនកម្មវិធីកម្ចាត់មេរោគដ៏ជោគជ័យបំផុតមួយរបស់ពិភពលោកជាមួយនឹងគូប្រជែងរបស់អាមេរិកដូចជា McAfee និង Symantec ។ 

អ្នកស្រាវជ្រាវរបស់ Kaspersky Lab ដែលត្រូវបានទទួលស្គាល់ថាជាថ្នាក់កំពូលនៅក្នុងឧស្សាហកម្មសន្តិសុខតាមអ៊ីនធឺណិត តែក៏ត្រូវបានគេស្គាល់ថាជាក្រុមដែលត្រូវបានប្រើប្រាស់ដោយ រដ្ឋាភិបាលជាច្រើនរួមមានរុស្ស៊ី សហរដ្ឋអាមេរិក និងអ៊ីស្រាអែលក្នុងគោលបំណងលួចទិន្នន័យពីអ្នកប្រើប្រាស់ ហើយការគំរាមកំហែងនេះក៏បានប៉ះពាល់ដល់មនុស្សជាច្រើនដែលប្រើប្រាស់កម្មវិធីនេះ។ 

Facebook
Telegram
WhatsApp
  • VATANAK2011

    Related Posts

    ម៉ាឡេស៊ីកំពុងតាម​ដាន​កាប៉ាល់ដឹក​ប្រេង​មួយដែលរត់គេចខ្លួន ក្រោយ​បុក​គ្នា

    (BBC) ប្រទេសម៉ាឡេស៊ីកំពុងតែតាមដាន កាប៉ាល់មួយគ្រឿងដែលបានរត់គេចខ្លួនបន្ទាប់ពីកប៉ាល់ដឹកដឹកប្រេងដ៏ធំមួយនេះបានបុកជាមួយកប៉ាល់មួយទៀត មុនពេលរត់ចេញពីកន្លែងកើតហេតុ និងបិទប្រព័ន្ធតាមដានរបស់វាចេញពីសន្តិសុខសមុទ្ររបស់ប្រទេសម៉ាឡេស៊ី។

    សន្តិសុខជាតិឆ្នេរសមុទ្ររបស់ប្រទេសម៉ាឡេស៊ីបានអោយដឹងថា ខ្លួនបានកំណត់ទីតាំង និងបានឃាត់ខ្លួនកាប៉ាល់មួយឈ្មោះថា ស៊ើរ៉េ វ័ន្ត ( Ceres I )ដែលមានលើកទង់ជាតិ São Tomé និង Príncipe នៅឯឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសម៉ាឡេស៊ី។

    តើអ្វីទៅ ដែលបង្កអោយមានភាពចលាចល បច្ចេកវិទ្យាសាកល?

    កាលពីម្សិលមិញនេះ ពិភពលោកមានភាពចលាចលមួយបានកើតឡើងបន្ទាប់ពីមានការកាត់ផ្តាច់ប្រព័ន្ធទំនាក់ទំនងសាកល។ ក្នុងនោះមានការផ្អាកជើងហោះហោះរជុំវិញពិភពលោក វិស័យសេវាធនាគារ និងសេវាថែទាំសុខភាពផ្សេងៗក៏រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ។ ក្រុមហ៊ុនអាកាសចរហោះហើរត្រូវបានផ្អាកដោយសារតែបញ្ហា IT ដែលជាកំហុសមួយដែលធ្វើឱ្យកុំព្យូទ័រជាច្រើនបង្ហាញអេក្រង់កំហុសពណ៌ខៀវ។ ចំណែកឯនៅខាងកម្ពុជាយើងវិញ កាលពីម្សិលមិញមានការរអ៊ាក់រអ៊ួល សេវាធនាគារ ABA ផងដែរ តែទោះជាយ៉ាងណាក៏ដោយ ពុំទាន់មានការអះអាងឬបញ្ជាក់ណាមួយថា មានបញ្ហាបច្ចេកវិទ្យានៅកម្ពុជាមានការប៉ះពាល់ជាមួយបញ្ហា ប្រព័ន្ធទំនាក់ទំនងសាកលនោះទេ។  បើយោងតាមសារព័ត៍មានបរទេស គេសង្កេតឃើញមានអ្នកដំណើរតាមយន្តហោះប្រទេសផ្សេងៗត្រូវតម្រង់ជួរវែងៗ ដោយសារការពន្យារពេល និងការលុបចោលជើងហោះហើរនៅអាកាសយានដ្ឋានជុំវិញពិភពលោក ព្រោះតែការចុះឈ្មោះត្រូវធ្វើឡើងដោយដៃ។ តើអ្វីទៅដែលជាបញ្ហាបង្ករអោយមានភាពចលាចលសាកលនេះ? ក្រុមហ៊ុនសន្តិសុខតាមអ៊ីនធឺណិត ឬ Cybersecurity ឈ្មោះថា Crowdstrike បានទទួលស្គាល់ថាបញ្ហាគឺបណ្តាលមកពីការអាប់ដេត (Updates)…

    You Missed

    Protected: កម្ពុជាត្រូវរៀនសូត្រអ្វីខ្លះ ពីឧបទេវហេតុផ្ទាំងអេក្រង់ខៀវ របស់ក្រុមហ៊ុន Microsoft

    Protected: កម្ពុជាត្រូវរៀនសូត្រអ្វីខ្លះ ពីឧបទេវហេតុផ្ទាំងអេក្រង់ខៀវ របស់ក្រុមហ៊ុន Microsoft

    តើអ្វីទៅជាកសិកម្មភាពតាមរបៀបព្រះជាម្ចាស់?

    តើអ្វីទៅជាកសិកម្មភាពតាមរបៀបព្រះជាម្ចាស់?

    ម៉ាឡេស៊ីកំពុងតាម​ដាន​កាប៉ាល់ដឹក​ប្រេង​មួយដែលរត់គេចខ្លួន ក្រោយ​បុក​គ្នា

    ម៉ាឡេស៊ីកំពុងតាម​ដាន​កាប៉ាល់ដឹក​ប្រេង​មួយដែលរត់គេចខ្លួន ក្រោយ​បុក​គ្នា

    តើអ្វីទៅ ដែលបង្កអោយមានភាពចលាចល បច្ចេកវិទ្យាសាកល?

    តើអ្វីទៅ ដែលបង្កអោយមានភាពចលាចល បច្ចេកវិទ្យាសាកល?

    ជប៉ុន​និងជួយ​កម្ពុជា​​នាំចេញ​ស្វាយ​ចន្ទីអោយឈានមុខគេលើពិភពលោក

    ជប៉ុន​និងជួយ​កម្ពុជា​​នាំចេញ​ស្វាយ​ចន្ទីអោយឈានមុខគេលើពិភពលោក

    ក្រុមហ៊ុន Kaspersky កម្ចាត់វីរុសរបស់រុស្ស៊ីនឹងបិទប្រតិបត្តិការនៅសហរដ្ឋអាមេរិកបន្ទាប់ពីការហាមឃាត់

    ក្រុមហ៊ុន Kaspersky កម្ចាត់វីរុសរបស់រុស្ស៊ីនឹងបិទប្រតិបត្តិការនៅសហរដ្ឋអាមេរិកបន្ទាប់ពីការហាមឃាត់