(ប្រភពព័ត៍មាន VOA) យោងតាមប្រភពព័ត៍មាន VOA ចុះផ្សាយកាលពីថ្ងៃទី ១៣ ខែ វិច្ឆិការ ឆ្នាំ ២០២៣ ដែលមានចំណងជើង អត្ថបទថា “Man Receives World’s First Eye Transplant” ដែលប្រែថា បុរសម្នាក់ទទួលការវះកាត់ប្តូរភ្នែកដំបូងគេ។
នៅក្នុងអត្ថបទនេះផងដែរ ខ្មែរបុត្ថាណាការ (Khmerbotanaka) បានធ្វើការបកប្រែ សម្រួលមកជាភាសាខ្មែរ ដើម្បីអោយមានភាពងាយស្រួលដល់មិត្តអ្នកអានរបស់យើង។
ការវះកាត់ផ្លាស់ប្តូរភ្នែកដំបូងនេះ គឺធ្វើឡើងនៅក្នុងទីក្រុង ញ៉ូយ៉ក សហរដ្ឋអាមេរិក ដោយលោកវេជ្ជបណ្ឌិត Dr. Eduardo D. Rodriguez ។ ចំណែកអ្នកជម្ងឺដែលទទួលការវៈកាត់នេះមានឈ្មោះថា Aaron James អារ៉ន ជេម។
នៅក្នុងមន្ទីពេទ្យមួយនៅទីក្រុង ញ៉ូយ៉ក New York សហរដ្ឋអាមេរិកបានប្រកាសថាថ្មីៗនេះ ខ្លួនបានធ្វើការវះកាត់ផ្លាស់ប្តូរគ្រាប់ភ្នែកដោយជោគជ័យ ហើយ អ្នកជម្ងឺគឺមានអាការៈសុខភាពល្អជាធម្មតាទេ។
ការវះកាត់នេះគឺធ្វើឡើងកាលពី ខែ ឧសភា ស្ថិតនៅ មណ្ឌលសុខភាព ឡង់ហ្គូន សាកលញ៉ូយ៉ក New York University Langone Health ។
តែបើទោះបីជា ការវះកាត់នេះទទួលបានជោគជ័យក៏ដោយ លោក អារ៉នដែលជាអ្នកជម្ងឺទទួលបានគ្រាប់ភ្នែកថ្មីក៏ពុំទាន់ាអាចមើលឃើញនៅឡើយទេ ហើយខាងមន្ទីពេទ្យបានប្រាប់ថា វាត្រូវការពេលមួយរយៈ មុននឹងគាត់អាចមើលឃើញជាមួយគ្រាប់ភ្នែកថ្មីវិញ។ តែទោះជាយ៉ាងណា លោក អារ៉ន កំពុងតែមានសុខភាពល្អជាធម្មតាទេ។ នេះគឺជាអ្វីដែលពិភពលោកកំពុងរងចាំមើល ពីប្រសិទ្ធិភាពក្នុងការវះកាត់វេជ្ជសាស្រ្តក្នុងការផ្លាស់ប្តូរអវយវៈមនុស្ស។
បើយោងតាម គេហទំព័ររដ្ឋាភិបាលងអាមេរិក នាយកដ្ឋានសុខភាពសប្បុរសធម៍អវយវៈ គឺថាគ្រប់ៗគ្នាអាចធ្វើការសម្បទានអវយវៈរបស់ខ្លួនបាន គឺមិនគិតពីអាយុ ជាតិសាសន៍ ណានោះឡើយ។ តែការធ្វើការស្ម័គ្រចិត្តសម្បទានអវយវៈគឺត្រូវតែធ្វើឡើងក្រោមលក្ខខណ្ឌ និងអនុឡោមតាមច្បាប់របស់រដ្ឋាភិបាលអាមេរិចកាំង។ លោកអ្នកអាចធ្វើការស្វែងយល់បន្ថែមទៀតបានតាមរយៈគេហទំព័ររដ្ឋាភិបាលអាមេរិចកាំង HRSA ។
លោក អារ៉ន Aaron គឺជាងអគ្គិសនី អាយុ ៤៦ ឆ្នាំមកពីទីក្រុង Hot Springs រដ្ឋ Arkansas សហរដ្ឋអាមេរិក។ កាលពីឆ្នាំ ២០២១ លោកជួបឧបទេវហេតុគ្រោះថ្នាក់ដោយសារ ផ្ទុះសេខ្សែចរន្តអគ្គិសនី ហើយបានធ្វើអោយរងរបួសយ៉ាងធ្ងន់ធ្ងរ ជាពិសេសនៅលើផ្ទៃមុខ និង មានស្ថានភាពធ្ងន់ប៊ិះជិតបាត់បង់អាយុជីវិត។ លោកគ្រូ វេជ្ជបណ្ឌិតសម្រេច វៈកាត់យកគ្រាប់ភ្នែកខាងឆ្វេងរបស់គាត់ ដោយសារភាពឈឺចាប់នៃមុខរបួសខ្លាំងពេក។
នេះគឺជាលោក អារ៉ន ហើយ យើងសង្ឃឹមថា លោកនឹងទទួលបានការមើលឃើញដ៏ជោគជ័យ នៅពេលខាងមុខដ៏ខ្លី។