អុីស្រាអ៊ែលអនុញ្ញាតិឲ្យរថយន្តប្រេង២គ្រឿងក្នុងមួយថ្ងៃដឹកចូល Gaza

(ប្រភព BBC) – ដោយសារ ការរងសម្ពាធពី សហរដ្ឋអាមេរិក ដែលជា សម្ព័ន្ធមិត្តរបស់ខ្លួន អ៊ីស្រាអ៊ែលបានយល់ព្រមឲ្យ មានការដឹកប្រេង ២ គ្រឿង ក្នុងមួយថ្ងៃចូលទៅ តំបន់ Gaza។

បើតាមមន្រ្តីមកពី ស្ថាប័នរដ្ឋរបស់សហរដ្ឋអាមេរិក (States Department) បានឲ្យដឹងថា ចំណុះប្រេងដែលដឹកចូល មានប្រមាណ ១៤ ម៉ឺន លីត្រ ដែលត្រូវបានអនុញ្ញាតិឲ្យឆ្លងចូល ទៅតំបន់ Gaza ក្នុងចន្លោះ ២ ថ្ងៃម្ដង។

គោលបំណងចំបង ក្នុងការអនុញ្ញាតិនេះ គឺដើម្បីឲ្យ អង្គភាពរបស់ក្រុម ការងារមកពី អង្គការសហប្រជាជាតិ អាចដឹក ជញ្ជូនជំនួយដ៏ចាំបាច់ ក្នុង នោះមានទឹក សំភារៈ អនាម័យ ផ្សេងៗ ហើយ លើសពីនេះ ទៀតនោះ គឺ ថាមពលប្រេងនឹងត្រូវបន្ត ប្រើប្រាស់ ដើម្បីឲ្យមាន សេវា ទូរសព្ទ និង អុីនធើណេតឡើងវិញ។

ដោយសារកង្វះប្រេង ឥន្ធនៈ ប្រព័ន្ធ ទូរគមនាគមន៍ ទូរស័ព្ទ និង Internet ត្រូវបាន កាត់ផ្តាច់។

កាលពីថ្ងៃសុក្រ ម្សិលមិញនេះ ក្រុមហ៊ុនផ្តល់សេវា ទូរគមនាគមន៍ ប្រាស្រ័យទាក់ទងសម្រាប់ Gaza បានឲ្យដឹងថាខ្លួនអាចដំណើរការ សេវាឡើងវិញបាន ដោយសារបានទទួល ប្រេងឥន្ធនៈ ពី Unrwa អ៊ុនវ៉ា ដែលជា ភ្នាក់ងារអង្គការសហប្រជាជាតិទទួកបន្ទុកជំនួយសម្រាប់ជនន្តោប្រវេសន៍ ប៉ាឡេស្ទីន។

មន្រ្តីអាមេរិកមួយរូបបានឲ្យដឹងថា រដ្ឋាភិបាល វ៉ាស៊ីនតោនបានដាក់សម្ពាធខ្លាំង ទៅលើ
អុីស្រាអែល ក្នុងការអនុញ្ញាតិឲ្យ រថយន្តដឹកប្រេងចូលទៅ Gaza ដើម្បីបំពេញតម្រូវការខ្វះខាតនៅក្នុងតំបន់។ ប្រភពដដែលបានឲ្យដឹងថា ភាគី អុីស្រាអ៊ែលបានយល់ព្រមនូវសំណើរនេះ តាំងពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ តែអនុវត្តកិច្ចព្រមព្រៀងត្រូវបាន ពន្យាដោយខាង ភាគី អុីស្រាអ៊ែល លើកឡើងនូវហេតុផលពីរយ៉ាង ហេតុផលទីមួយគឺថា នៅភាគខាងត្បូង Gaza ពុំមានការខ្វះប្រេងឥន្ធនៈនោះទេ ហើយហេតុផលទីពីរនោះ ខ្លួនចង់បើកការចចារជាមួយ ក្រុម ហាម៉ាស់ ក្នុងការរំដោះ ចំណាប់ខ្មាំងជាមុនសិន។

តែទោះជាយ៉ាងណាក៏ដោយ ប្រធានភ្នាក់ងារ Unrwa អ៊ុនវ៉ា បានព្រមានកាលពីថ្ងៃ ព្រហស្ប៍សប្តាហ៍មុនថា ខ្លួនចាំបាច់ត្រូវតែផ្អាកសមម្មភាពជំនួយមនុស្សធម៍សិន ប្រសិនបើគ្មាន ប្រេងគ្រប់គ្រាន់។

បើយោងតាមរបាយការណ៍ ភ្នាក់ងារនេះលើកឡើងថា ប្រេងដែលត្រូវការក្នុងមួយថ្ងៃគឺ ១៦ ម៉ឺនលីត្រ ក្នុងការធ្វើសកម្មភាពមនុស្សធម៍ ដែលចំណុះនេះគឺលើស២ ដងពីអ្វីដែលបានចុះកិច្ចព្រមព្រៀងជាមួយ អុីស្រាអ៊ែល។

មន្រ្តី អុីស្រាអ៊ែលមួយរូបបានឲ្យដឹងថា ការអនុញ្ញាតិឲ្យមានការដឹកជញ្ជូនប្រេងនេះ គឺធ្វើឡើងតាមរយះតំបន់ឆ្លង Rafah សម្រាប់ប្រជាជនស៊ីវិលនៅភាគខាងត្បូងនៃតំបន់ Gaza ដោយមិនឲ្យឆ្លងចូលទៅដល់ដៃក្រុម ភេរវក ហ៊ាម៉ាស់នៅភាគខាងជើងនោះឡើយ។

Facebook
Twitter
LinkedIn
  • VATANAK2011

    Related Posts

    តើអ្វីទៅជាកសិកម្មភាពតាមរបៀបព្រះជាម្ចាស់?

    នេះគឺជាកិច្ចសន្ទនាជាមួយ អតីតនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម ហើយក៏ធ្លាប់មានបទពិសោធន៍ការងារហាត់ការនៅប្រទេសអ៊ីស្រាអ៊ែល មួយឆ្នាំផងដែរ។​

    ម៉ាឡេស៊ីកំពុងតាម​ដាន​កាប៉ាល់ដឹក​ប្រេង​មួយដែលរត់គេចខ្លួន ក្រោយ​បុក​គ្នា

    (BBC) ប្រទេសម៉ាឡេស៊ីកំពុងតែតាមដាន កាប៉ាល់មួយគ្រឿងដែលបានរត់គេចខ្លួនបន្ទាប់ពីកប៉ាល់ដឹកដឹកប្រេងដ៏ធំមួយនេះបានបុកជាមួយកប៉ាល់មួយទៀត មុនពេលរត់ចេញពីកន្លែងកើតហេតុ និងបិទប្រព័ន្ធតាមដានរបស់វាចេញពីសន្តិសុខសមុទ្ររបស់ប្រទេសម៉ាឡេស៊ី។

    សន្តិសុខជាតិឆ្នេរសមុទ្ររបស់ប្រទេសម៉ាឡេស៊ីបានអោយដឹងថា ខ្លួនបានកំណត់ទីតាំង និងបានឃាត់ខ្លួនកាប៉ាល់មួយឈ្មោះថា ស៊ើរ៉េ វ័ន្ត ( Ceres I )ដែលមានលើកទង់ជាតិ São Tomé និង Príncipe នៅឯឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសម៉ាឡេស៊ី។

    You Missed

    Protected: កម្ពុជាត្រូវរៀនសូត្រអ្វីខ្លះ ពីឧបទេវហេតុផ្ទាំងអេក្រង់ខៀវ របស់ក្រុមហ៊ុន Microsoft

    Protected: កម្ពុជាត្រូវរៀនសូត្រអ្វីខ្លះ ពីឧបទេវហេតុផ្ទាំងអេក្រង់ខៀវ របស់ក្រុមហ៊ុន Microsoft

    តើអ្វីទៅជាកសិកម្មភាពតាមរបៀបព្រះជាម្ចាស់?

    តើអ្វីទៅជាកសិកម្មភាពតាមរបៀបព្រះជាម្ចាស់?

    ម៉ាឡេស៊ីកំពុងតាម​ដាន​កាប៉ាល់ដឹក​ប្រេង​មួយដែលរត់គេចខ្លួន ក្រោយ​បុក​គ្នា

    ម៉ាឡេស៊ីកំពុងតាម​ដាន​កាប៉ាល់ដឹក​ប្រេង​មួយដែលរត់គេចខ្លួន ក្រោយ​បុក​គ្នា

    តើអ្វីទៅ ដែលបង្កអោយមានភាពចលាចល បច្ចេកវិទ្យាសាកល?

    តើអ្វីទៅ ដែលបង្កអោយមានភាពចលាចល បច្ចេកវិទ្យាសាកល?

    ជប៉ុន​និងជួយ​កម្ពុជា​​នាំចេញ​ស្វាយ​ចន្ទីអោយឈានមុខគេលើពិភពលោក

    ជប៉ុន​និងជួយ​កម្ពុជា​​នាំចេញ​ស្វាយ​ចន្ទីអោយឈានមុខគេលើពិភពលោក

    ក្រុមហ៊ុន Kaspersky កម្ចាត់វីរុសរបស់រុស្ស៊ីនឹងបិទប្រតិបត្តិការនៅសហរដ្ឋអាមេរិកបន្ទាប់ពីការហាមឃាត់

    ក្រុមហ៊ុន Kaspersky កម្ចាត់វីរុសរបស់រុស្ស៊ីនឹងបិទប្រតិបត្តិការនៅសហរដ្ឋអាមេរិកបន្ទាប់ពីការហាមឃាត់