អុីស្រាអ៊ែលបន្តវាយប្រហារ ខណៈកិច្ចព្រមព្រៀមផ្អាកបាញ់គ្នាត្រូវបានពន្យាពេល

(ប្រភព BBC) នៅមុននេះបន្តិច ភាគីខាងអុីស្រាអ៊ែលបានអះអាងថាខ្លួននៅតែបន្តធ្វើការវាយប្រហាទៅលើក្រុម ហ៊ា មាស់ ខណៈពេលដែល កិច្ចព្រមព្រៀងផ្អាកបាញ់គ្នាបួនថ្ងៃ ត្រូវបានពន្យាពេល។  បើយោងតាមការកិច្ចព្រមព្រៀងក្នុងការផ្អាកបាញ់គ្នានេះ គឺត្រូវចាប់ផ្តើមនៅថ្ងៃព្រហស្បត៍នេះតែម្តង តែប្រភពពីខាងរដ្ឋាភិបាលអុីស្រាអ៊ែលប្រាប់ថា កិច្ចព្រមព្រៀងនេះត្រូវបានពន្យាេពល យ៉ងហោចណាស់ រហូតដល់ថ្ងៃសុក្រស្អែកនេះដែរ។ 

ប្រទេស កាតា (Qatar)ដែលជាអ្នកសម្របសម្រួលអោយមានកិច្ចព្រមព្រៀងផ្អាកបាញ់គ្នានេះ បានអោយដឹងថា ខ្លួននឹងប្រកាសពីការចាប់ផ្តើមកិច្ចព្រមព្រៀងនេះ នៅប៉ុន្មានម៉ោងខាងមុខនេះ។ 

បើយោងតាម ប្រភព BBC ថ្ងៃនេះ  បានអោយដឹងថា កិច្ចព្រមព្រៀងក្នុងការផ្អាកប្រយុទ្ធនេះ គឺត្រូវបានធ្វើឡើងក្នុងការឯកភាពគ្នារវាងភាគីទាំងសងខាង។ ក្រុម ហាម៉ាស់ នឹងដោះលែង ចំណាប់ខ្មាំង ៥០ នាក់ ហើយ ភាគគីអុីស្រាអ៊ែលនឹងដោះលែង ជនជាតិប៉ាឡិស្ទីនដែលជាប់ឃុំឃាំងចំនួន ១៥០ នាក់។ 

មុនការចាប់ផ្តើមកិច្ចព្រមព្រៀងនេះ អុីស្រាអ៊ែលបានប្រកាសថ្ងៃនេះថា ខ្លួនបានបន្តវាយប្រហារទៅលើគោលដៅ ៣០០ ទីតាំងរបស់ក្រុម ហាម៉ាស់ ដែលគោលដៅទាំងនោះមាន រូងក្រោមដី និង ទីតាំងលាក់សព្ធាវុធមួយចំនួនទៀត។ 

Accredited 120-hour TESOL/TEFL course

Earn your qualification to start teaching overseas & online

ខណៈពេលជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តីការបរទេសរបស់ប្រទេសអង់គ្លេស Lord Cameron បានមកដល់ តំបន់ ឃីប៉ូត ប៉េរី  Kibbutz Be’eri ក្នុងទឹកដីអុីស្រាអ៊ែលដែលជាតំបន់ប្រជនស៊ីវិលត្រូវបានសម្លាប់យ៉ាងរង្គាលពីក្រុម ហ៊ាម៉ាស់ កាលពីថ្ងៃ ទី ០៧ ខែ តុលាកន្លងទៅនេះ។ 

គួរបញ្ជាក់ផងដែរថា មកដល់ពេលនេះ អុីស្រាអ៊ែលបានបន្តចូលវាយលុកចូល តំបន់ កាហ្សា (Gaza ) កម្ទេចរូងក្រោមដីរបស់ក្រុមហាម៉ាស់  បន្ទាប់ពីការវាយប្រហារដ៏គួរអោយភ្ញាក់ផ្អើលមួយកាលពីថ្ងៃទី ០៧ ខែតុលា ដែលបណ្តាលអោយខាងអុីស្រាអ៊ែល មានប្រជាជនប្រមាណ ១២០០ នាក់បានស្លាប់នឹង ២៤០ នាក់ជាងត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងនៅក្នុងតំបន់ កាហ្សា (Gaza)។ រីឯ ខាង ក្រុម ហាម៉ាស់វិញ បើយោងតាម របាយការណ៍ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុម ហាម៉ាស បានអោយដឹងថា មានមនុស្ស ១ ម៉ឺន ៤ ពាន់នាក់ត្រូវបានសម្លាប់នៅតំបន់ កាហ្សា (Gaza) រហូតមកដល់ពេលនេះ៕

Facebook
Twitter
LinkedIn
  • Related Posts

    ប៉ាគីស្ថានប្រឆាំងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើកម្មវិធីមីស៊ីល ដោយហៅថាជាការរើសអើង

    ប៉ាគីស្ថានបានបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំងចំពោះការដាក់ទណ្ឌកម្មថ្មីៗរបស់សហរដ្ឋអាមេរិកលើកម្មវិធីមីស៊ីលរបស់ខ្លួន។ ក្រសួងការបរទេសបានហៅការដាក់ទណ្ឌកម្មនេះថាជា “ការរើសអើង” ដែលអាចប៉ះពាល់ដល់សន្តិសុខតំបន់ និងស្ថិរភាពអន្តរជាតិ

    “ប្រធានាធិបតី លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ត្រូវការ លោកដូណាល់ត្រាំ ឈនៅខាងអ៊ុយក្រែន

    “ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានស្នើសុំយ៉ាងទាំងចិត្តដល់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីឱ្យគាំទ្រអ៊ុយក្រែនក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ លោក ហ្សេលេនស្គី បានសង្កត់ថា ការចរចារដោយផ្ទាល់ជាមួយលោក ត្រាំ គឺសំខាន់ ដើម្បីបង្ហាញឱ្យឃើញស្ថានភាពនៃសង្គ្រាម និងតួនាទីដ៏សំខាន់នៃការគាំទ្រពីសហរដ្ឋអាមេរិក។ ក្នុងនាមជាអ្នកស្វែងរកសន្តិភាព លោកបានបញ្ជាក់ថា កិច្ចព្រមព្រៀងណាមួយត្រូវមានការធានាសន្តិសុខដ៏រឹងមាំ ដើម្បីទប់ស្កាត់ការខូចខាតនៅពេលអនាគត។”

    You Missed

    ប៉ាគីស្ថានប្រឆាំងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើកម្មវិធីមីស៊ីល ដោយហៅថាជាការរើសអើង

    ប៉ាគីស្ថានប្រឆាំងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើកម្មវិធីមីស៊ីល ដោយហៅថាជាការរើសអើង

    “ប្រធានាធិបតី លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ត្រូវការ លោកដូណាល់ត្រាំ ឈនៅខាងអ៊ុយក្រែន

    “ប្រធានាធិបតី លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ត្រូវការ លោកដូណាល់ត្រាំ ឈនៅខាងអ៊ុយក្រែន

    ​​បម្រើ​ម្ចាស់​ពីរ​នៅ​ក្នុង​ ម៉ាថាយ ៦ៈ​២៤

    ​​បម្រើ​ម្ចាស់​ពីរ​នៅ​ក្នុង​ ម៉ាថាយ ៦ៈ​២៤

    លោក ពូទីន ព្រមានលោកខាងលិច បន្ទាប់ពីវាយប្រហារអ៊ុយក្រែនដោយមីស៊ីលឆ្លងទ្វីប

    លោក ពូទីន ព្រមានលោកខាងលិច បន្ទាប់ពីវាយប្រហារអ៊ុយក្រែនដោយមីស៊ីលឆ្លងទ្វីប

    ការប្រុងប្រយ័ត្នពេលប្រឈមក្នុងជម្លោះ

    ការប្រុងប្រយ័ត្នពេលប្រឈមក្នុងជម្លោះ

    អ៊ុយក្រែន​បាញ់​មីស៊ីល Storm Shadow ចក្រភព​អង់គ្លេស​ទៅ​រុស្ស៊ី​ជា​លើក​ដំបូង

    អ៊ុយក្រែន​បាញ់​មីស៊ីល Storm Shadow ចក្រភព​អង់គ្លេស​ទៅ​រុស្ស៊ី​ជា​លើក​ដំបូង