អង្គការសហប្រជាជាតិគាំទ្រផែនការបទឈប់បាញ់អ៊ីស្រាអែល-ហ្គាហ្សារបស់សហរដ្ឋអាមេរិក

បើយោងតាម កាសែតបរទេស BBC ដែលទើបតែចុះផ្សាយថ្ងៃនេះបានអោយដឹងថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបោះឆ្នោតគាំទ្រផែនការបទឈប់បាញ់អ៊ីស្រាអែល-ហ្គាហ្សាដែលស្នើឡើងដោយសហរដ្ឋអាមេរិក។

សំណើនេះកំណត់លក្ខខណ្ឌសម្រាប់ “បទឈប់បាញ់ពេញលេញ និងការបញ្ឈប់តែម្តង” ដែលមានដូចជា ការដោះលែងចំណាប់ខ្មាំងដែលកាន់កាប់ដោយក្រុមហាម៉ាស ការប្រគល់សាកសពចំណាប់ខ្មាំងដែលបានស្លាប់ និងការផ្លាស់ប្តូរអ្នកទោសប៉ាឡេស្ទីនជាដើម។

សមាជិកនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចំនួន 14រូប ក្នុងចំណោម 15នាក់ បានបោះឆ្នោតគាំទ្រសេចក្តីសម្រេចដែលព្រាងដោយសហរដ្ឋអាមេរិក រីឯប្រទេសរុស្ស៊ីវិញធ្វើអនុប្បវាទ(មិនសម្រេចបោះ)នោះឡើយ។ 

គន្លឹះទាំង ៣ ដើម្បី ការរីកចម្រើន

បើយោងតាមសេចក្តីសម្រេចនេះ បានលើកឡើងថា អ៊ីស្រាអែលបានទទួលយកសំណើបទឈប់បាញ់នេះ ហើយជំរុញឱ្យក្រុម Hamas យល់ព្រមផងដែរ។ វាមានន័យថាក្រុមប្រឹក្សាសន្តិសុខបានចូលរួមជាមួយរដ្ឋាភិបាលមួយចំនួន ក៏ដូចជាក្រុម G7 នៃបណ្តាប្រទេសមហាអំណាចសេដ្ឋកិច្ចលើពិភពលោក ក្នុងការគាំទ្រផែនការបីផ្នែកដែលត្រូវបានបង្ហាញដោយប្រធានាធិបតី Joe Biden កាលពីថ្ងៃទី 31 ឧសភា។

ការបោះឆ្នោតទំនងជាបង្កើនសម្ពាធលើភាគីទាំងសងខាង ដើម្បីឆ្លើយតបជាវិជ្ជមានចំពោះផែនការនេះ ក្នុងគោលបំណងបញ្ចប់ជម្លោះ។ វាក៏បានកើតឡើងភ្លាមៗបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានជួបជាមួយមេដឹកនាំបរទេស រួមទាំងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ក្នុងការប៉ុនប៉ងដើម្បីកសាងការគាំទ្រសម្រាប់កិច្ចព្រមព្រៀងសន្តិភាព។
Facebook
Twitter
LinkedIn
  • Related Posts

    ប៉ាគីស្ថានប្រឆាំងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើកម្មវិធីមីស៊ីល ដោយហៅថាជាការរើសអើង

    ប៉ាគីស្ថានបានបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំងចំពោះការដាក់ទណ្ឌកម្មថ្មីៗរបស់សហរដ្ឋអាមេរិកលើកម្មវិធីមីស៊ីលរបស់ខ្លួន។ ក្រសួងការបរទេសបានហៅការដាក់ទណ្ឌកម្មនេះថាជា “ការរើសអើង” ដែលអាចប៉ះពាល់ដល់សន្តិសុខតំបន់ និងស្ថិរភាពអន្តរជាតិ

    “ប្រធានាធិបតី លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ត្រូវការ លោកដូណាល់ត្រាំ ឈនៅខាងអ៊ុយក្រែន

    “ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានស្នើសុំយ៉ាងទាំងចិត្តដល់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីឱ្យគាំទ្រអ៊ុយក្រែនក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ លោក ហ្សេលេនស្គី បានសង្កត់ថា ការចរចារដោយផ្ទាល់ជាមួយលោក ត្រាំ គឺសំខាន់ ដើម្បីបង្ហាញឱ្យឃើញស្ថានភាពនៃសង្គ្រាម និងតួនាទីដ៏សំខាន់នៃការគាំទ្រពីសហរដ្ឋអាមេរិក។ ក្នុងនាមជាអ្នកស្វែងរកសន្តិភាព លោកបានបញ្ជាក់ថា កិច្ចព្រមព្រៀងណាមួយត្រូវមានការធានាសន្តិសុខដ៏រឹងមាំ ដើម្បីទប់ស្កាត់ការខូចខាតនៅពេលអនាគត។”

    You Missed

    ប៉ាគីស្ថានប្រឆាំងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើកម្មវិធីមីស៊ីល ដោយហៅថាជាការរើសអើង

    ប៉ាគីស្ថានប្រឆាំងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើកម្មវិធីមីស៊ីល ដោយហៅថាជាការរើសអើង

    “ប្រធានាធិបតី លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ត្រូវការ លោកដូណាល់ត្រាំ ឈនៅខាងអ៊ុយក្រែន

    “ប្រធានាធិបតី លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ត្រូវការ លោកដូណាល់ត្រាំ ឈនៅខាងអ៊ុយក្រែន

    ​​បម្រើ​ម្ចាស់​ពីរ​នៅ​ក្នុង​ ម៉ាថាយ ៦ៈ​២៤

    ​​បម្រើ​ម្ចាស់​ពីរ​នៅ​ក្នុង​ ម៉ាថាយ ៦ៈ​២៤

    លោក ពូទីន ព្រមានលោកខាងលិច បន្ទាប់ពីវាយប្រហារអ៊ុយក្រែនដោយមីស៊ីលឆ្លងទ្វីប

    លោក ពូទីន ព្រមានលោកខាងលិច បន្ទាប់ពីវាយប្រហារអ៊ុយក្រែនដោយមីស៊ីលឆ្លងទ្វីប

    ការប្រុងប្រយ័ត្នពេលប្រឈមក្នុងជម្លោះ

    ការប្រុងប្រយ័ត្នពេលប្រឈមក្នុងជម្លោះ

    អ៊ុយក្រែន​បាញ់​មីស៊ីល Storm Shadow ចក្រភព​អង់គ្លេស​ទៅ​រុស្ស៊ី​ជា​លើក​ដំបូង

    អ៊ុយក្រែន​បាញ់​មីស៊ីល Storm Shadow ចក្រភព​អង់គ្លេស​ទៅ​រុស្ស៊ី​ជា​លើក​ដំបូង