សភាតំណាងរាស្រ្តអាមេរិកបានបោះឆ្នោតទម្លាក់ លោកដូ ណាល់ត្រាំ

កាលពីថ្ងៃពុធកន្លងទៅនេះ សភាតំណាងរាស្រ្តសហរដ្ឋអាមេរិកបានបោះឆ្នោតទម្លាក់លោកប្រធានាធិបតី ដូ ណាល់ ជេ ត្រំា ក្រោមបទចោទប្រកាន់ ២ ករណី។ ករណីទី ១ គឺដោយសារលោកបានរំល្មោភបំពានអំណាចជាប្រធានាធិបតីខ្លួនឯងដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ ហើយករណីទី ២​ គឺមកពីលោកបានរំាងថ្កាត់ដំណើរការរបស់សភាអាមេរិក។

សម្រាប់បទចោទប្រកាន់ទី១ (ការរំល្មោភអំណាចនីតិប្រតិបត្តិ) មានសម្លេងគំាទ្រ ២៣០ ទល់នឹង សម្លេងប្រឆំាង ១៩៧ ហើយចំណែកឯ បទចោទប្រកាន់ទី ២ (ការបង្កការរំាងស្ទះដំណើរការសភាវិញ) មានសម្លេងគំាទ្រ ២២៩ ទល់នឹងសម្លេងប្រឆំាង ១៩៨។

តែបើក្រលេកមើលអោយជាក់ស្តែង សម្លេងទំាងអស់នេះស្ទើរតែជាសម្លេងពេញអង្គរវាងគណបក្សទំាងពីរ។ បក្សប្រជាធិបតេយ្យក្នុងសភាតំណាងរាស្រ្តអាមេរិក មានសមាជិករហូតដល់ ២៣០ នាក់ជាង ចំណែកឯខាងបក្សសាធារណរដ្ឋវិញមានប្រហែលខ្ទង់ ១៩៧ រូប។ នេះគឺបង្ហាញថា បក្សប្រជាធិបតេយ្យគឺមានសម្លេងភាគច្រើន។

សម្រាប់សមាជិកបក្សសាធារណរដ្ឋយល់ឃើញថា ការស្នើច្បាប់ទម្លាក់ប្រធានាធិបតីនេះគឺជាផែនការណ៍របស់បក្សប្រជាធិបតេយ្យជាយូរមកហើយ គឺចាប់តំាងពីលោកប្រធានាធិបតីឡើងកាន់អំណាចមកម្ល៉េះ។ ហើយពួកគេពុំរកឃើញភស្តុតាងជាក់ស្តែង ឬ បទឧក្រិដ្ឋ ណាធ្ងន់ធ្ងរដែលនំាអោយមានការទម្លាក់ប្រធានាធិបតីនោះទេ។

សម្រាប់សមាជិកមកពីបក្សប្រជាធិបតេយ្យវិញយល់ឃើញថា លោកប្រធានាធិបតីបានបំពាន និង បង្កគ្រោះថ្នាក់ដល់រដ្ឋធម្មនុញ្ញប្រទេសទំាងមូល។ ដូច្នេះហើយទើបពួកគេបានជម្រុញអោយមានការរៀបចំនីតិវិធី និងការប្រកាសច្បាប់នៃរដ្ឋធម្មនុញ្ញស្តីពីការទម្លាក់ប្រធានាធិបតី។

អ្នកនំាពាក្យអោយសភាតំណាងរាស្រ្តនៃសហរដ្ឋអាមេរិកអ្នកស្រី ណានស៊ី ផែលុបស៊ី ( Nancy Pelosi) ហាក់បីដូចជា ស្ទាក់ស្ទើរក្នុងការបញ្ជូនសំណុំរឿងឡើងទៅកាត់ក្តីនៅក្នុងសភាជាន់ខ្ពស់ (ព្រឹទ្ឋិសភា) នៅឡើយ។

តាមច្បាប់អាមេរិក លុះត្រាតែមានសម្លេង ២ភាគ៣ ក្នុងព្រឹទ្ឋិសភា ទើបមានសិទ្ឋិគ្រប់គ្រាន់ក្នុងការសម្រេចអនុម័ត ដាក់ទោស និង ដកប្រធានាធិបតីចេញពីតំណែងបាន។ នេះគឺមិនទំនងជាទៅរួចនោះទេ ដោយសារជំហរប្រឆំាងជំទាស់មកពីខាងគណបក្សសាធារណរដ្ឋ ហើយទៀតសោត គណបក្សសាធារណរដ្ឋគឺមានសម្លេងច្រើនជាងបក្សប្រជាធិបតេយ្យនៅក្នុងសភាជាន់ខ្ពស់ ឬ ព្រឹទ្ឋិសភា។

លោក ដូ ណាល់ ត្រាំ ឯណោះវិញ កំពុងតែឡកឡឺយដាក់សមាជិកគណបក្សប្រជាធិបតេយ្យ ។​ នៅក្នុងយុទ្ធនាការឃោសនារកសម្លេងឆ្នោតនៅក្នុងរដ្ឋ មុីឈីហ្គេន (Michigan) ហើយបាននិយាយទៅកាន់ហ្វូងអ្នកគំាទ្ររបស់ខ្លួនថា “បក្សប្រជាធិបតេយ្យគឺមានបំណង រិះរកវិធីទម្លាក់ខ្ញុំ តំាងពីថ្ងៃដំបូងពេលខ្ញុំឡើងកាន់ដំណែងជាប្រធានាធិបតីមកម្ល៉េះ។ ហើយបេសកម្មរបស់ពួកគេ​ គឺមានតែស្វែងរកមាត្រាច្បាប់ណាមួយក្នុងការទម្លាក់ប្រធានាធិបតីអោយខានតែបាន។

  • Related Posts

    ផ្នត់គំនិតសួនច្បារ មិនមែនសួនសំរាមទេ

    គំនិតរបស់យើងគឺដូចជាសួនច្បារដែលមានដីដុះល្អ។ អ្វីដែលយើងដាំ—ដូចជាដំណាំល្អឬអាក្រក់—នឹងលូតលាស់ហើយបង្កើតទេសភាពល្អៗសម្រាប់ជីវិតរបស់យើងប្រចាំថ្ងៃ។ សួនច្បារដែលត្រូវបានថែទាំយ៉ាងល្អនឹងរីកចម្រើនដោយផ្កាស្រស់ស្អាតដែលគួរអោយទាក់ទាញ វាធ្វើអោយយើងគ្រប់គ្នាចង់គយគន់។ ផ្ទុយទៅវិញ សួនច្បារណាដែលមិនបានថែទាំនឹងត្រូវគ្របដណ្តប់ដោយស្មៅពុល សំរាម អ្វីដែលភ្នែកយើងពុំចង់សម្លឹង។ វាដូចគ្នាទៅនឹងគំនិតរបស់យើង គំនិតដែលយើងអនុញ្ញាតឱ្យចូលក្នុងចិត្តរបស់យើងកំណត់គុណភាពនៃពិភពខាងក្នុងចិត្តរបស់យើង។  អំណាចនៃគំនិត គំនិតគឺមានអំណាច។ វាបង្កើតការជឿជាក់ ផលប៉ះពាល់ដល់អារម្មណ៍របស់យើង ហើយដឹកនាំសកម្មភាពរបស់យើងផងដែរ។ គំនិតវិជ្ជមានគឺដូចជាគ្រាប់ពូជនៃការលើកទឹកចិត្ត ក្តីសង្ឃឹម និងភាពច្នៃប្រឌិត ខណៈពេលដែលគំនិតអវិជ្ជមាន—ដូចជាការសង្ស័យខ្លួនឯង ក្តីខ្លាច និងក្តីអៀន—ជាស្មៅពុលដែលរាំងស្ទះសក្តានុពលរបស់យើង។ សួនច្បារដែលពោរពេញដោយស្មៅពុលមិនអាចរីកចម្រើនបាននោះទេ។ ពេលដែលយើងយកគំនិតរបស់យើងក្លាយជាទូរដាក់សំរាម យើងអនុញ្ញាតឱ្យការព្រួយបារម្ភ អំណោយទាន ឬឥទ្ធិពលអាក្រក់ចូលក្នុងចិត្តយើង។ ការប្រមូលផ្ដុំនេះធ្វើឱ្យយើងច្របូកច្របល់ វាស្រូបទាញថាមពលរបស់យើង ហើយវានិងបំផ្លាញទីកន្លែងសម្រាប់ការលូតលាស់។ ផ្ទុយទៅវិញ…

    លោក ពូទីន ព្រមានលោកខាងលិច បន្ទាប់ពីវាយប្រហារអ៊ុយក្រែនដោយមីស៊ីលឆ្លងទ្វីប

    លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន បានចេញសារព្រមានក្តៅៗទៅកាន់ប្រទេសលោកខាងលិចបន្ទាប់ពីប្រទេសទាំងនោះបានអនុញ្ញាតិអោយអ៊ុយក្រែនប្រើប្រាស់សព្វាវុធទំនើបរបស់ខ្លួនមកវាយប្រហារចូលក្នុងទឹកដីរុស្សី។  ជាការឆ្លើយតប ទៅនឹងអ៊ុយក្រែនប្រើប្រាស់ម៉ីស៊ីលរយះចម្ងាយឆ្ងាយ ៦ គ្រាប់របស់សហរដ្ឋអាមេរិច រុស្សីបានប្រើប្រាស់ ម៉ីស៊ីលវាយបកវិញ។  ម៉ីស៊ីលដែលរុស្សីបានប្រើនោះ គឺមានឈ្មោះថា Oreshnik ឬភាសាអង់គ្លេសជាបច្ចេកទេសគឺហៅថា Intermediate range ballistic missile (IRBM) ដែលបានបាញ់ចេញពីតំបន់ភាគខាងត្បូងរបស់រុស្សីឈ្មោះថា អាស្រ្តាខាន Astrakhan ។ ការវាយប្រហារនេះ គឺផ្លោងសំដៅទៅកាន់ទីកន្លែងមួយនៅតំបន់ ឌីនិបប្រូ (Dnipro) របស់ប្រទេសអ៊ុយក្រែន។  លោកប្រធានាធិបតី ពូទីន…

    One thought on “សភាតំណាងរាស្រ្តអាមេរិកបានបោះឆ្នោតទម្លាក់ លោកដូ ណាល់ត្រាំ

    Leave a Reply

    Your email address will not be published. Required fields are marked *

    You Missed

    ផ្នត់គំនិតសួនច្បារ មិនមែនសួនសំរាមទេ

    ផ្នត់គំនិតសួនច្បារ មិនមែនសួនសំរាមទេ

    ប៉ាគីស្ថានប្រឆាំងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើកម្មវិធីមីស៊ីល ដោយហៅថាជាការរើសអើង

    ប៉ាគីស្ថានប្រឆាំងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើកម្មវិធីមីស៊ីល ដោយហៅថាជាការរើសអើង

    “ប្រធានាធិបតី លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ត្រូវការ លោកដូណាល់ត្រាំ ឈនៅខាងអ៊ុយក្រែន

    “ប្រធានាធិបតី លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ត្រូវការ លោកដូណាល់ត្រាំ ឈនៅខាងអ៊ុយក្រែន

    ​​បម្រើ​ម្ចាស់​ពីរ​នៅ​ក្នុង​ ម៉ាថាយ ៦ៈ​២៤

    ​​បម្រើ​ម្ចាស់​ពីរ​នៅ​ក្នុង​ ម៉ាថាយ ៦ៈ​២៤