វិបត្តិអ៊ីរ៉ាក់: ក្រុមភេរវករ(ISIS)កំពុងតែកេណ្ឌទ័ពឡើងវិញ

(ប្រភព: BBC) បើយោងតាម ប្រភពចារកម្មរបស់បញ្ចឹមប្រទេស និង ក្រុម Kurdish បានរាយការណ៍ទៅសារព័ត៌មាន ប៊ីប៊ីស៊ី ថ្មីៗនេះថា សកម្មភាពភាពកេណ្ឌទ័ពរបស់ក្រុម ភេរវករ ហៅថា ISIS កំពុងតែកើនធំឡើងៗ នៅក្នុងតំបន់មួយក្នុងប្រទេសអ៊ីរ៉ាក់។

លោក ឡាហ៊ួ ឡាតាបានី (Lahur Talabany) ដែលជាមន្ត្រីជាន់ខ្ពស់ក្នុងអង្គភាពប្រឆាំងអំពើភេរវកម្មរបស់ពួក ឃើដ (Kurdish) បាននិយាយថាក្រុម ភេរវករ អាយស៊ីស នេះគឺជាក្រុមដ៏គ្រោះថ្នាក់ជាងក្រុម ភេវរករ អាល់កៃដា ទៅទៀត។

លោកបានបន្ថែមថា ពួកគេមាន យុទ្ធសាស្ត្រល្អ មានតាកតិចប្រសើរ បច្ចេកទេសខ្ពស់ នឹងមានធនធានលុយច្រើន។ ម្លោះហើយបានជាគេអាចទិញ រថយន្ត ស្បៀងអាហារ និង សំភារៈផ្សេងៗ យកទៅកន្លែងលាក់ខ្លួនបាន។

ប្រមាណជាង ១២ ខែមកនេះគេបានឃើញមានសកម្មភាព កេណ្ឌទ័ពរបស់ក្រុម អាយស៊ីស នៅតំបន់ក្រុម ឃើដ ដែលមានទីតាំងស្ថិតនៅខាងជើងប្រទេស អ៊ីរ៉ាក់។

កន្លែងលាក់ខ្លួនរបស់ពួកគេគឺនៅតាមជ្រលងភ្នំ ដែលរដ្ឋាភិបាលមានការលំបាកក្នុងការគ្រប់គ្រង ដោយសារពួកគេសង់រូងភ្នំក្រោមដីក្នុងការលាក់ខ្លួន។

លោកបន្តមានប្រសាសន៍ថា បើសិនជាភាពវឹកវរខាងនយោបាយនៅតែបន្តក្នុងរាជធានី បាងដាដ (អ៊ីរ៉ាក់) ច្បាស់ណាស់ថា ក្រុមភេរវករនេះនឹងឆក់ឱកាស វាយក្តោបក្តាប់ឡើងវិញនៅពេលណាមួយជាមិនខាន។

  • VATANAK2011

    Related Posts

    តើអ្វីទៅជាកសិកម្មភាពតាមរបៀបព្រះជាម្ចាស់?

    នេះគឺជាកិច្ចសន្ទនាជាមួយ អតីតនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម ហើយក៏ធ្លាប់មានបទពិសោធន៍ការងារហាត់ការនៅប្រទេសអ៊ីស្រាអ៊ែល មួយឆ្នាំផងដែរ។​

    Snipers ការពារលោកអតីតប្រធានាធិបតី បានបាញ់សម្លាប់ខ្មាន់កាំភ្លើង ទាន់ពេល!

    ក្រុមអង្គរក្សសម្ងាត់(Snipers) របស់លោក ដូណាល់ត្រាំ បានបាញ់សម្លាប់ខ្មាន់កាំភ្លើងភ្លាមៗបន្ទាប់ពីខ្មាន់កាំភ្លើងរូបនោះបានធ្វើការបាញ់សំដៅមកលើបេក្ខជនប្រធានាធិបតី ដូណាល់ត្រាំ ខណៈពេលដែលលោកកំពុងតែថ្លែងសារនយោបាយមួយក្នុងរដ្ឋ ផេនហ្សាវ៉េញ្ញា (Pennsylvania)។ បើតាមប្រភពបានអោយដឹងថាខ្មាន់កាំភ្លើងគឺស្ថិតលើដំបូលអាគារមួយ ចម្ងាយប្រមាណ ១២០-១៥០ ម៉ែត្រ ពីឆាករបស់លោកអតីតប្រធានាធិបតី ដូណាល់ត្រាំ។  តាមរបាយការណ៍ បានឲ្យដឹងថា មានការស្រែកថា មានមនុស្សនៅលើដំបូល – រំពេចនោះ ប្រហែលខ្មាន់កាំភ្លើងចាប់ផ្តើមដឹងថាបែកការ ក៏សម្រុកបាញ់តម្រង់ទៅតែម្តង។ ដោយសំណាងល្អ គ្រាប់មិនបានបាញ់ចំគោលដៅនោះទេ គ្រាន់តែចំស្លឹកត្រចៀក ដែលបង្កឲ្យលោក ដូណាល់ត្រាំមានការរងរបួស។ ការបាញ់ប៉ងធ្វើឃាតនេះ ក៏ផ្លាតត្រូវចំអ្នកចូលម្នាក់បណ្តាលឲ្យស្លាប់តែម្តង។យុវជនដែលជាខ្មាន់កាំភ្លើងនោះ មានឈ្មោះថា Thomas…

    Leave a Reply

    Your email address will not be published. Required fields are marked *

    You Missed

    Protected: កម្ពុជាត្រូវរៀនសូត្រអ្វីខ្លះ ពីឧបទេវហេតុផ្ទាំងអេក្រង់ខៀវ របស់ក្រុមហ៊ុន Microsoft

    Protected: កម្ពុជាត្រូវរៀនសូត្រអ្វីខ្លះ ពីឧបទេវហេតុផ្ទាំងអេក្រង់ខៀវ របស់ក្រុមហ៊ុន Microsoft

    តើអ្វីទៅជាកសិកម្មភាពតាមរបៀបព្រះជាម្ចាស់?

    តើអ្វីទៅជាកសិកម្មភាពតាមរបៀបព្រះជាម្ចាស់?

    ម៉ាឡេស៊ីកំពុងតាម​ដាន​កាប៉ាល់ដឹក​ប្រេង​មួយដែលរត់គេចខ្លួន ក្រោយ​បុក​គ្នា

    ម៉ាឡេស៊ីកំពុងតាម​ដាន​កាប៉ាល់ដឹក​ប្រេង​មួយដែលរត់គេចខ្លួន ក្រោយ​បុក​គ្នា

    តើអ្វីទៅ ដែលបង្កអោយមានភាពចលាចល បច្ចេកវិទ្យាសាកល?

    តើអ្វីទៅ ដែលបង្កអោយមានភាពចលាចល បច្ចេកវិទ្យាសាកល?

    ជប៉ុន​និងជួយ​កម្ពុជា​​នាំចេញ​ស្វាយ​ចន្ទីអោយឈានមុខគេលើពិភពលោក

    ជប៉ុន​និងជួយ​កម្ពុជា​​នាំចេញ​ស្វាយ​ចន្ទីអោយឈានមុខគេលើពិភពលោក

    ក្រុមហ៊ុន Kaspersky កម្ចាត់វីរុសរបស់រុស្ស៊ីនឹងបិទប្រតិបត្តិការនៅសហរដ្ឋអាមេរិកបន្ទាប់ពីការហាមឃាត់

    ក្រុមហ៊ុន Kaspersky កម្ចាត់វីរុសរបស់រុស្ស៊ីនឹងបិទប្រតិបត្តិការនៅសហរដ្ឋអាមេរិកបន្ទាប់ពីការហាមឃាត់