របាយការណ៍៖ កុមារកម្ពុជា ជាង ៧០០ នាក់ កើតជម្ងឺទឹកនោមផ្អែម

បើយោងតាមសារព័ត៍មានក្នុងស្រុក បានអោយដឹងថា កុមារនៅកម្ពុជាអាយុចន្លោះពី៤ ដល់១៤ឆ្នាំ ជិត៧០០នាក់  កើតជំងឺទឹកនោមផ្អែម ប្រភេទ១ ក្នុងរយៈពេលជាង២០ឆ្នាំ ។ ការសិក្សានេះត្រូវបានធ្វើឡើងនៅមន្ទីរពេទ្យភ្នំពេញ និងខេត្តសៀមរាប។ 

តែទោះជាយ៉ាងណា លោក សាស្ត្រាចារ្យ គី សន់ទី ដែលជា ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ បានមានប្រសាសន៍ថា ជំងឺទឹកនោមផ្អែកប្រភេទទី១ ដែលរកឃើញនៅក្នុងកុមារកម្ពុជាយើងនេះ មិនមែនទើបតែរកឃើញឥលូវនោះទេ គឺចាប់តាំងពីឆ្នាំ១៩៩៧ មកម្លេះ។

គន្លឹះទាំង ៣ ដើម្បី ការរីកចម្រើន

លោកសាស្រ្តាចារ្យ ក៏បានបញ្ជាក់ផងដែរថា របាយការណ៍នៃការរកឃើញកុមារជាង ៧០០ នាក់នេះ គឺមិនមែនជាទិន្នន័យក្នុងឆ្នាំ ២០២៤នេះទេ តែវាការបូកសរុបទិន្នន័យសរុប។ សាស្ត្រាចារ្យ​ ​គី​ ​ស​ន់​ទី​ ​បញ្ជាក់​ថា​៖​ ​«​ការ​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម​ ​គឺ​ព្យាបាល​មួយ​ជីវិត​ ​ប្រើ​ថ្នាំ​មួយ​ជីវិត​ ​បើ​ប្រើប្រាស់​ត្រឹមត្រូវ​ទៀងទាត់​ទៅ​កុមារ​អាច​មាន​សុខភាព​ដូចគេដូចឯង​ដែរ​ ​អ្នកខ្លះ​អាច​ចេញទៅ​ប្រកបរបរ​ ​មាន​ប្ដី​ប្រពន្ធ​ក្រុម​គ្រួសារ​ធម្មតា​ ​ដល់​កុមារ​មាន​អាយុ​ដល់​២​០​ឆ្នាំ​ ​ពួកគេ​អាចប​ន្ត​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ផ្សេងៗ​ទៀត​បាន​»​។​

អនុប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ លោកវេជ្ជបណ្ឌិត ឃុន លាងឈុន  បានមានប្រសាសន៍ថា ពិតជាមានការកើនឡើងជំងឺទឹកនោមផ្អែម ២០ករណី កើតឡើងជារៀងរាល់ឆ្នាំ។ ជំងឺប្រភេទនេះ គឺមាននៅមន្ទីពេទ្យគន្ធបុប្ផាទាំងនៅភ្នំពេញ និងសៀមរាប កើនឡើងចំនួន៦៩៨នាក់ ក្នុងនោះនៅមន្ទីពេទ្យគន្ធបុប្ផាខេត្តសៀមរាប មានចំនួន៣០៩នាក់ (ប្រភព៖ khmertimeskh) ។

3 tips to be Successful

ជំងឺទឹកនោមផ្អែមភាគច្រើនមានអាយុចន្លោះពី៤-១៤ឆ្នាំ។ ជំងឺទឹកនោមផ្អែម គឺជាជំងឺដែលបណ្តាលមកពីខ្វះខាតអាំងស៊ុយលីន ឬលំពែងមិនផលិតអាំងស៊ុយលីនគ្រប់គ្រាន់។ គេមិនទាន់ដឹងច្បាស់នៅឡើយពីមូលហេតុនៃជំងឺនេះនៅឡើយទេ។ 

បើយោងតាមលោកគ្រូ សាស្រ្តាចារ្យ ឃុន លាងឈុន ជម្ងឺនេះ គឺបណ្តាលមកពីកង្វះខាតអាំងស៊ុយលីន ឬលំពែងមិនផលិតអាំងស៊ុយលីនគ្រប់គ្រាន់។ ជំងឺទឹកនោមផ្អែម ជាជំងឺដែលកើតតាមរយៈការកើនឡើងជាតិស្ករខ្ពស់នៅក្នុងឈាម ដែលបណ្តាលមកពីការស៊ាំជាមួយអកម៉ូនអាំងស៊ុយលីន និងការផលិតអកម៉ូនអាំងស៊ុយលីនមិនគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់។ 

វេជ្ជបណ្ឌិតបន្តថា៖ «បើសិនកើតជំងឺទឹកនោមផ្អែមនេះហើយ គឺធ្វើឱ្យយើងពិបាកក្នុងការរស់នៅ សុខភាពទន់ខ្សោយ ជាទូទៅអ្នកជំងឺប្រឈមទៅនឹងស្លាប់ដោយសារគាំងបេះដូង និង Stroke ព្រោះធ្វើឱ្យលំពែងគាត់ខូច អត់ផលិត និងអត់ចាប់ insulin បានត្រឹមត្រូវ ហើយការចាប់ជាតិស្ករក្នុងឈាមក៏អត់ដំណើរការ។ (ប្រភព៖ Khmertimeskh)

Facebook
Telegram
WhatsApp
  • Related Posts

    ប៉ាគីស្ថានប្រឆាំងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើកម្មវិធីមីស៊ីល ដោយហៅថាជាការរើសអើង

    ប៉ាគីស្ថានបានបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំងចំពោះការដាក់ទណ្ឌកម្មថ្មីៗរបស់សហរដ្ឋអាមេរិកលើកម្មវិធីមីស៊ីលរបស់ខ្លួន។ ក្រសួងការបរទេសបានហៅការដាក់ទណ្ឌកម្មនេះថាជា “ការរើសអើង” ដែលអាចប៉ះពាល់ដល់សន្តិសុខតំបន់ និងស្ថិរភាពអន្តរជាតិ

    “ប្រធានាធិបតី លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ត្រូវការ លោកដូណាល់ត្រាំ ឈនៅខាងអ៊ុយក្រែន

    “ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានស្នើសុំយ៉ាងទាំងចិត្តដល់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីឱ្យគាំទ្រអ៊ុយក្រែនក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ លោក ហ្សេលេនស្គី បានសង្កត់ថា ការចរចារដោយផ្ទាល់ជាមួយលោក ត្រាំ គឺសំខាន់ ដើម្បីបង្ហាញឱ្យឃើញស្ថានភាពនៃសង្គ្រាម និងតួនាទីដ៏សំខាន់នៃការគាំទ្រពីសហរដ្ឋអាមេរិក។ ក្នុងនាមជាអ្នកស្វែងរកសន្តិភាព លោកបានបញ្ជាក់ថា កិច្ចព្រមព្រៀងណាមួយត្រូវមានការធានាសន្តិសុខដ៏រឹងមាំ ដើម្បីទប់ស្កាត់ការខូចខាតនៅពេលអនាគត។”

    You Missed

    ប៉ាគីស្ថានប្រឆាំងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើកម្មវិធីមីស៊ីល ដោយហៅថាជាការរើសអើង

    ប៉ាគីស្ថានប្រឆាំងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើកម្មវិធីមីស៊ីល ដោយហៅថាជាការរើសអើង

    “ប្រធានាធិបតី លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ត្រូវការ លោកដូណាល់ត្រាំ ឈនៅខាងអ៊ុយក្រែន

    “ប្រធានាធិបតី លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ត្រូវការ លោកដូណាល់ត្រាំ ឈនៅខាងអ៊ុយក្រែន

    ​​បម្រើ​ម្ចាស់​ពីរ​នៅ​ក្នុង​ ម៉ាថាយ ៦ៈ​២៤

    ​​បម្រើ​ម្ចាស់​ពីរ​នៅ​ក្នុង​ ម៉ាថាយ ៦ៈ​២៤

    លោក ពូទីន ព្រមានលោកខាងលិច បន្ទាប់ពីវាយប្រហារអ៊ុយក្រែនដោយមីស៊ីលឆ្លងទ្វីប

    លោក ពូទីន ព្រមានលោកខាងលិច បន្ទាប់ពីវាយប្រហារអ៊ុយក្រែនដោយមីស៊ីលឆ្លងទ្វីប

    ការប្រុងប្រយ័ត្នពេលប្រឈមក្នុងជម្លោះ

    ការប្រុងប្រយ័ត្នពេលប្រឈមក្នុងជម្លោះ

    អ៊ុយក្រែន​បាញ់​មីស៊ីល Storm Shadow ចក្រភព​អង់គ្លេស​ទៅ​រុស្ស៊ី​ជា​លើក​ដំបូង

    អ៊ុយក្រែន​បាញ់​មីស៊ីល Storm Shadow ចក្រភព​អង់គ្លេស​ទៅ​រុស្ស៊ី​ជា​លើក​ដំបូង