​​បម្រើ​ម្ចាស់​ពីរ​នៅ​ក្នុង​ ម៉ាថាយ ៦ៈ​២៤

នៅក្នុង ម៉ាថាយ ៦:២៤ ព្រះយេស៊ូវបានមានបន្ទូលថា « គ្មានអ្នកណាអាចបម្រើម្ចាស់ពីរនាក់បានឡើយ។ ទាំងអ្នកនឹងស្អប់មួយនិងស្រឡាញ់មួយ, ឬអ្នកនឹងត្រូវបានលះបង់ដើម្បីមួយនិងមើលងាយអ្នកផ្សេងទៀត. អ្នកមិនអាចបម្រើព្រះទាំងលុយបានទេ»។

ប្រធានបទស្តីពីថវិការ ការបម្រើព្រះ ការស្រលាញ់ប្រាក់ ការខ្វះខាត និង ការរើសអើងរវាងគ្រីស្ទបរិស័ទ្ធធូរធារ ឬក្រីក្រ ហាក់ដូចជារឿងចម្រូងចម្រាស ឬ ស្រពិចស្រពិលនៅក្នុងបរិយាកាសក្រុមជំនុំឬ សហគមន៍គ្រីស្ទាន។ 

តើគ្រីស្ទបរិស័ទ្ធដែលមានលុយច្រើន ធូរធារ មានទ្រព្យធនច្រើន នៅលើផែនដីសុទ្ធតែជាជនពុតត្បុត ឬជាមនុស្សមិនស្រលាញ់ព្រះឬ?  តើគ្រីស្ទបរិស័ទ្ធដែលមានជួបការខ្វះខាត ភាពក្រីក្រ និងទុក្ខលំបាក នៅលើផែនដីសុទ្ធតែជាអ្នកស្រលាញ់ព្រះខ្លាំងជាង គ្រីស្ទបរិសទ្ធដែលមានធូរធារ ឬ យ៉ាងណា?

ម្ចាស់គឺជាអ្វីដែលធ្វើឲ្យយើងជាទាសករ ( រ៉ូម ៦:១៦ )។ គ្រឿងស្រវឹង តណ្ហា និងលុយសុទ្ធតែជាម្ចាស់ដែលអាចគ្រប់គ្រងលើមនុស្សមួយចំនួនបាន។ ព្រះយ៉េស៊ូវបានព្រមានយើងរាល់គ្នាក្នុងការបម្រើម្ចាស់ពីរ។ ទ្រង់បញ្ជាក់អំពីប្រាក់ (ឬ “ មហាសេដ្ឋី ” ឬ “ទ្រព្យសម្បត្តិ” ដែលជាចៅហ្វាយដែលប្រឆាំងនឹងព្រះ។

បើនិយាយតាមត្រង់ទៅ មិនថា អ្នកមានឬ អ្នកក្រលើ ផែនដីនេះ ម្នាក់ៗសុទ្ធសឹងតែប្រឹងប្រែងក្នុងជីវិត ក្នុងគោលបំណងណាមួយ មិនថាដើម្បីធ្វើការទទួលកម្រៃថវិការយកមកចិញ្ចឹមគ្រួសារ ឬ នាំមនុស្សអោយស្គាល់ព្រះ និងនាំសារព្រះរាជរបស់ព្រះជាម្ចាស់ទៅកាន់អ្នកមិនជឿ ។ល។ 

បើកាលណាយើងអនុញ្ញាតិអោយអ្វីមួយក្លាយជាម្ចាស់ នោះអ្វីៗផ្សេងៗទៀត យើងនិងដាក់អាទិភាពទាបជាង ហើយនេះគឺជាអ្វីដែលព្រះ មិនសព្វព្រះហឬទ័យអោយមនុស្សជ្រើសរើសអ្វីមួយលើផែនដីនេះមកធ្វើជាព្រះ ឬ ជាម្ចាស់នោះឡើយ។ 

ព្រះយេស៊ូបានបង្គាប់អោយយើងរាល់គ្នា ឱ្យបោះបង់ចោលចៅហ្វាយនាយដទៃទៀតទាំងអស់ (តណ្ហា មហិឆ្ឆតា និងការលោភលន់នៃសាច់ឈាម)។ ទ្រង់បានហៅលោក ម៉ាថាយពីកន្លែងប្រមូលពន្ធ ( ម៉ាថាយ 9: 9 ) ។ លោក ម៉ាថាយបានស្តាប់បង្គាប់ ហើយដើរចេញពីទ្រព្យសម្បត្តិដ៏ច្រើនលើសលប់ និងកិច្ចការកខ្វក់ជាមួយលុយកាក់។ 

មានមតិមួយចំនួនជឿថា មានលុយគឺមានអ្វីៗគ្រប់យ៉ាង មានលុយ គឺ អាចជួលខ្មោចអោយកិនម្សៅអោយយើងបាន។ នេះអាចជាសុភាសិតចិនបុរាណ ។ ហេតុដូច្នេះហើយបានជា មនុសមួយចំនួនខិតខំប្រឹងប្រែងធ្វើអ្វីសព្វបែបយ៉ាងដើម្បីប្រាក់។ ការស្វែងរកប្រាក់ ការសន្សំបង្កើតទ្រពធន វាមិនមែនជារឿងខុសឆ្គងនោះទេ ត្បិតព្រះនិងប្រទានពរ យើងនៅពេលយើង ស្មោះត្រង់និងកិច្ចការដ៏តូច ហើយអនុញ្ញាតិអោយទ្រង់បានដឹកនាំយើងទៅកាន់ភាពចម្រុងចម្រើន ភាពមានបានដោយបរិបូរ៍។ 

 

3 tips to be Successful

អ្វីដែលជាបញ្ហា គឺនៅពេល យើងមនុស្ស ទាំងអ្នកជឿព្រះ ឬ មិនជឿព្រះ អនុញ្ញាតិអោយ ភាពលោភលន់នៃថវិការ អោយបំណងប្រាថ្នាមួយនេះ ក្លាយជាម្ចាស់ នោះវានិងនាំអោយពួកគេបាត់បង់ តម្លៃ បាត់បង់គោលបំណង ការត្រាស់ហៅដែលព្រះបានរៀបចំសម្រាប់ជីវិតរបស់ពួកគេ។ វាហាក់បីដូចជា បោះបង់ម្ចាស់មួយ ហើយងាកទៅបម្រើព្រះមួយទៀតដូច្នោះអីញ្ចឹង។ 

ចំណុចដែលសំខាន់នោះ គឺយើងដែលជាគ្រីស្ទបរិស័ទ្ធស្រលាញ់ព្រះ ត្រូវរៀនទុកចិត្តលើព្រះ នោះទ្រង់និងចម្រុងចម្រើន សេដ្ឋកិច្ចបុគ្គល សេដ្ឋកិច្ចក្រុមគ្រួសារ សហគមន៍ និង ប្រទេសជាតិរបស់យើងដូចនៅក្នុង រូបបិយប័ណ្ណដុល្លារសហរដ្ឋអាមេរិច In God we trust នៅក្នុងព្រះ គឺយើងទុកចិត្ត។ 

Facebook
Telegram
WhatsApp
  • VATANAK2011

    Related Posts

    អំណាចនៃការអធិដ្ឋាន

    ខ្ញុំធ្លាប់ជាយុវវ័យដែលឆេះឆួលដោយភ្លើងរបស់ព្រះវិញ្ញាណបរិសុទ្ធពីព្រះជាម្ចាស់។ ខ្ញុំមានអារម្មណ៍ថាមានអ្វីមួយបានជម្រុញខ្ញុំអោយអធិដ្ឋានសម្រាប់ឪពុកម្ដាយរបស់ខ្ញុំនៅម៉ោងប្រហែល ៣ រសៀល។ ខ្ញុំហាក់ជាមិនយល់ហេតុអ្វីបានជាមានការជំរុញឱ្យខ្ញុំអធិស្ឋានសម្រាប់លោកឪពុកអ្នកម្តាយរបស់ខ្ញុំនៅពេលនោះទេ គឺខ្ញុំគ្រាន់តែដឹងថាពួកគេ ត្រូវធ្វើដំណើរទៅធ្វើកិច្ចការងាររបស់ពួកគាត់។ What are the fruit of the Holy Spirit https://www.youtube.com/watch?v=OfZZZ0ROzqM ខ្ញុំបានជួបពួកគាត់នៅពេលល្ងាច។ គាត់បានប្រាប់ខ្ញុំថា ខណៈដែលកំពុងបើកបរល្ងាចមិញ ពួកគាត់ទាំងពីរ ប៊ិះតែមានគ្រោះថ្នាក់ចរាចរប់នៅលើផ្លូវ តែមិនដឹងយ៉ាងម៉េច វាហាក់បីដូចជាមានអ្វីមួយដែលជួយការពារអាយុជីវិតរបស់ពួកគាត់។ អ្វីដែលខ្ញុំជឿនោះគឺថាអំណាចនៃការអធិស្ឋាន។ ពេលខ្លះព្រះរក្សាជីវិតយើងលើផែនដីនេះសម្រាប់គោលបំណងរបស់ផងទ្រង់។ យើងគ្រាន់តែមិនអាចយល់បានច្រើនអំពីគោលបំណងដ៏ពិតនៅក្នុងជីវិតយើងទេ លុះត្រាតែយើងដឹងថាយើងជានរណា ហើយហេតុអ្វីយើងមានវត្តមាននៅលើផែនដីមួយនេះ។ 3 tips…

    You Missed

    ​​បម្រើ​ម្ចាស់​ពីរ​នៅ​ក្នុង​ ម៉ាថាយ ៦ៈ​២៤

    ​​បម្រើ​ម្ចាស់​ពីរ​នៅ​ក្នុង​ ម៉ាថាយ ៦ៈ​២៤

    លោក ពូទីន ព្រមានលោកខាងលិច បន្ទាប់ពីវាយប្រហារអ៊ុយក្រែនដោយមីស៊ីលឆ្លងទ្វីប

    លោក ពូទីន ព្រមានលោកខាងលិច បន្ទាប់ពីវាយប្រហារអ៊ុយក្រែនដោយមីស៊ីលឆ្លងទ្វីប

    ការប្រុងប្រយ័ត្នពេលប្រឈមក្នុងជម្លោះ

    ការប្រុងប្រយ័ត្នពេលប្រឈមក្នុងជម្លោះ

    អ៊ុយក្រែន​បាញ់​មីស៊ីល Storm Shadow ចក្រភព​អង់គ្លេស​ទៅ​រុស្ស៊ី​ជា​លើក​ដំបូង

    អ៊ុយក្រែន​បាញ់​មីស៊ីល Storm Shadow ចក្រភព​អង់គ្លេស​ទៅ​រុស្ស៊ី​ជា​លើក​ដំបូង

    Protected: កម្ពុជាត្រូវរៀនសូត្រអ្វីខ្លះ ពីឧបទេវហេតុផ្ទាំងអេក្រង់ខៀវ របស់ក្រុមហ៊ុន Microsoft

    Protected: កម្ពុជាត្រូវរៀនសូត្រអ្វីខ្លះ ពីឧបទេវហេតុផ្ទាំងអេក្រង់ខៀវ របស់ក្រុមហ៊ុន Microsoft

    តើអ្វីទៅជាកសិកម្មភាពតាមរបៀបព្រះជាម្ចាស់?

    តើអ្វីទៅជាកសិកម្មភាពតាមរបៀបព្រះជាម្ចាស់?