នីតិវិធីច្បាប់ទម្លាក់ប្រធានាធិបតីអាមេរិក

ភាពតានតឹងរបស់់តំណាងរាស្ត្រមកពីគណបក្ស ប្រជាធិបតេយ្យ និង សាធារណរដ្ឋ កំពុងតែធ្វើឲ្យមានការប្រេះឆារវាងបក្សទាំងពីរ នៅក្នុងសភាជាន់ទាប ឬ សភាតំណាងរាស្ត្រសហរដ្ឋអាមេរិក។ បក្សទាំងពីរ បានធ្វើការដេញដោលគ្នាអស់់មួយរយៈ ទាក់ទងនឹង ករណីបទចោទប្រកាន់ប្រធានាធិបតីថាបានលួចទាក់ទងមេដឹកនាំប្រទេសអ៊ុយក្រែនលោក លោក វ៉ូដេមៀ ហ្សាលិនស្គី ( Volodymyr Zelensky) ដើម្បីឲ្យមានការស៊ើបអង្កេតលើ លោក ជោរបាយឌិន (Joe Biden) អតីតអនុប្រធានាធិបតី សហរដ្ឋអាមេរិក និង កូនប្រុសរបស់លោកផ្ទាល់ ពាក់ព័ន្ធនឹងអំពើពុករលួយ។

បើតាមអ្នកទម្លាយកិច្ចការផ្ទៃក្នុង (whistleblower) ការសន្ទនានេះចាត់ទុកថាជាការរំលោភបំពានលើអំណាចនិតិប្រតិបត្តិរបស់ប្រធានាធិបតី នេះក៏ដោយសារលោក ជោរបាយឌិន (Joe Biden) គឺជាបេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ ហើយការស្នើសុំសុើបអង្កេតក្រៅផ្លូវការនេះ គឺក្នុងគោលបំណងផ្តួលដៃគូរបស់ខ្លួនមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅអាណត្តិក្រោយ។

បក្សទាំងពីរបានជជែក ដេញដោលទៅលើភាពស្អាតស្អំរបស់លោកប្រធានាធិបតី ដោយផ្អែកទៅលើកំណត់ត្រាពាក្យពេចន៍នៃការសន្ទនារវាងលោកប្រធានាធិបតី និង ថ្នាក់ដឹកនាំប្រទេសអ៊ុយក្រែន។

បើទោះជាមានការការពារមកពីខាងគណបក្សសាធារណរដ្ឋក៏ដោយ សាវនាការស្តាប់សាក្សីពាក់ព័ន្ធមួយចំនួននៅក្នុងសភាតំណាងរាស្ត្របានឈានដល់ការ ប្រកាសមាត្រាក្នុងរដ្ឋធម្មនុញ្ញស្តីពីការទម្លាក់ប្រធានាធិបតីសភាអាមេរិក។

គណកម្មការសភាតំណាងរាស្ត្រ៦រូប ត្រូវបានចាត់តាំងក្នុងការស៊ើបអង្កេតលោកប្រធានាធិបតី ដូណាល់ ត្រាំ ហើយបន្ទាប់មកសំណុំបែបបទត្រូវដាក់បញ្ជូនទៅកាន់គណកម្មការអង្គចៅក្រមសភាតំណាងរាស្ត្រ

ដំណាក់កាលស្តាប់សាក្សី និង ប្រមូលភស្តុតាងត្រូវបានបញ្ចប់ ។ បើតាមនិតិវិធី លុះត្រាតែមានភស្តុតាងគ្រប់គ្រាន់ ទើបតំណាងរាស្ត្រ នៃសភាជាន់ទាបអាចធ្វើការបោះឆ្នោតគាំទ្រអោយមានការប្រកាសនូវមាត្រា រដ្ឋធម្មនុញ្ញស្តីពីការទម្លាក់ប្រធានាធិបតី។

និតិវិធីច្បាប់ទម្លាក់ប្រធានាធិបតីអាមេរិក

ក្នុងករណីមិនមានភស្តុតាងគ្រប់គ្រាន់ទេនោះ លោកប្រធានាធិបតីនៅតែបន្តរក្សាតំណែងរបស់ខ្លួនបាន។

តាមជាក់ស្ដែង សមាជិកតំណាងរាស្ត្រគណបក្សប្រជាធិបតេយ្យមានសម្លេងច្រើនជាងនៅក្នុង សភាជាន់ទាប ឬ សភាតំណាងរាស្ត្រ ដូច្នេះហើយ សំណុំរឿងត្រូវបានសម្រេច ដោយមានសម្លេង ២៣ ទល់ ១៧ ។ ដូចេ្នះសំណុំរឿងនឹងឈានដល់ការប្រកាស មាត្រារដ្ឋធម្មនុញ្ញ ទម្លាក់ប្រធានាធិបតី លើបទចោទប្រកាន់ ២ បទ។ មួយគឺ ល្មើសបំពាន អំណាចនិតិប្រតិបត្តិរបស់ខ្លួន និង ទីពីរ ការរាំងថ្កាត់ និតិវិធី ឬ ដំណើរការរបស់សភា។

បទចោទប្រកាន់ទាំងពីរនេះត្រូវច្រានចោលដោយសមាជិកគណបក្សសាធារណរដ្ឋ។ អ្វីដែលនឹងកើតឡើងបន្ទាប់គឺសំណុំរឿងនឹងត្រូវ ធ្លាក់ទៅក្នុងសភាជាន់ខ្ពស់ ឬ ព្រឹទ្ធសភា។ បើតាមនិតិវិធី លុះត្រាតែមាន សម្លេង ២/៣ ទើប ករណីទម្លាក់ប្រធានាធិបតីនេះ ទទួលអំណាចផ្លូវច្បាប់ក្នុងការ ដកប្រធានាធិបតីពីតំណែង និង ប្រឈមមុខនឹងការទទួលទោសរបស់ខ្លួនបាន។

បើមើលតាមទិដ្ឋភាពជាក់ស្តែង សម្លេងរបស់សមាជិករបស់ គណបក្សសាធារណរដ្ឋគឺច្រើនជាង បក្ស ប្រជាធិបតេយ្យ។ ដូច្នេះ សំណុំរឿងប្រហែលជាមានការ លំបាកក្នុងការឈានទៅរកការជោគជ័យក្នុងការទម្លាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

ក្នុងករណីដែលមានការឯកភាពពីខាងសមាជិកមកពីខាងគណបក្សសាធារណរដ្ឋ បង្រ្គប់សម្លេង ២ /៣ លោកប្រធានាធិបតីនឹងត្រូវដកចេញពីតំណែង ហើយ អនុប្រធានាធិបតី និងត្រូវឡើងមកកាន់តំណាងជាប្រធានាធិបតីបណ្តោះអាសន្នសិន។

  • VATANAK2011

    Related Posts

    លោក ពូទីន ព្រមានលោកខាងលិច បន្ទាប់ពីវាយប្រហារអ៊ុយក្រែនដោយមីស៊ីលឆ្លងទ្វីប

    លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន បានចេញសារព្រមានក្តៅៗទៅកាន់ប្រទេសលោកខាងលិចបន្ទាប់ពីប្រទេសទាំងនោះបានអនុញ្ញាតិអោយអ៊ុយក្រែនប្រើប្រាស់សព្វាវុធទំនើបរបស់ខ្លួនមកវាយប្រហារចូលក្នុងទឹកដីរុស្សី។  ជាការឆ្លើយតប ទៅនឹងអ៊ុយក្រែនប្រើប្រាស់ម៉ីស៊ីលរយះចម្ងាយឆ្ងាយ ៦ គ្រាប់របស់សហរដ្ឋអាមេរិច រុស្សីបានប្រើប្រាស់ ម៉ីស៊ីលវាយបកវិញ។  ម៉ីស៊ីលដែលរុស្សីបានប្រើនោះ គឺមានឈ្មោះថា Oreshnik ឬភាសាអង់គ្លេសជាបច្ចេកទេសគឺហៅថា Intermediate range ballistic missile (IRBM) ដែលបានបាញ់ចេញពីតំបន់ភាគខាងត្បូងរបស់រុស្សីឈ្មោះថា អាស្រ្តាខាន Astrakhan ។ ការវាយប្រហារនេះ គឺផ្លោងសំដៅទៅកាន់ទីកន្លែងមួយនៅតំបន់ ឌីនិបប្រូ (Dnipro) របស់ប្រទេសអ៊ុយក្រែន។  លោកប្រធានាធិបតី ពូទីន…

    តើអ្វីទៅជាកសិកម្មភាពតាមរបៀបព្រះជាម្ចាស់?

    នេះគឺជាកិច្ចសន្ទនាជាមួយ អតីតនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម ហើយក៏ធ្លាប់មានបទពិសោធន៍ការងារហាត់ការនៅប្រទេសអ៊ីស្រាអ៊ែល មួយឆ្នាំផងដែរ។​

    One thought on “នីតិវិធីច្បាប់ទម្លាក់ប្រធានាធិបតីអាមេរិក

    1. ១.បើទោះជាមានការពារ —> បើទោះជាមាន(ការ)ការពារ

    Leave a Reply

    Your email address will not be published. Required fields are marked *

    You Missed

    លោក ពូទីន ព្រមានលោកខាងលិច បន្ទាប់ពីវាយប្រហារអ៊ុយក្រែនដោយមីស៊ីលឆ្លងទ្វីប

    លោក ពូទីន ព្រមានលោកខាងលិច បន្ទាប់ពីវាយប្រហារអ៊ុយក្រែនដោយមីស៊ីលឆ្លងទ្វីប

    ការប្រុងប្រយ័ត្នពេលប្រឈមក្នុងជម្លោះ

    ការប្រុងប្រយ័ត្នពេលប្រឈមក្នុងជម្លោះ

    អ៊ុយក្រែន​បាញ់​មីស៊ីល Storm Shadow ចក្រភព​អង់គ្លេស​ទៅ​រុស្ស៊ី​ជា​លើក​ដំបូង

    អ៊ុយក្រែន​បាញ់​មីស៊ីល Storm Shadow ចក្រភព​អង់គ្លេស​ទៅ​រុស្ស៊ី​ជា​លើក​ដំបូង

    Protected: កម្ពុជាត្រូវរៀនសូត្រអ្វីខ្លះ ពីឧបទេវហេតុផ្ទាំងអេក្រង់ខៀវ របស់ក្រុមហ៊ុន Microsoft

    Protected: កម្ពុជាត្រូវរៀនសូត្រអ្វីខ្លះ ពីឧបទេវហេតុផ្ទាំងអេក្រង់ខៀវ របស់ក្រុមហ៊ុន Microsoft

    តើអ្វីទៅជាកសិកម្មភាពតាមរបៀបព្រះជាម្ចាស់?

    តើអ្វីទៅជាកសិកម្មភាពតាមរបៀបព្រះជាម្ចាស់?

    ម៉ាឡេស៊ីកំពុងតាម​ដាន​កាប៉ាល់ដឹក​ប្រេង​មួយដែលរត់គេចខ្លួន ក្រោយ​បុក​គ្នា

    ម៉ាឡេស៊ីកំពុងតាម​ដាន​កាប៉ាល់ដឹក​ប្រេង​មួយដែលរត់គេចខ្លួន ក្រោយ​បុក​គ្នា