ជប៉ុន​និងជួយ​កម្ពុជា​​នាំចេញ​ស្វាយ​ចន្ទីអោយឈានមុខគេលើពិភពលោក

គេហទំព័របរទេសមួយឈ្មោះថា  https://asia.nikkei.com/ បានដកស្រង់ព័ត៍មានពីទីក្រុង ហាណូយ ប្រទេសវៀតណាម បានអោយដឹងថា មានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជប៉ុនមួយបានជួយកម្ពុជាបោះជំហានដ៏ធំឆ្ពោះទៅរកការក្លាយជាអ្នកនាំចេញគ្រាប់ស្វាយចន្ទីលំដាប់កំពូលរបស់ពិភពលោក ដែលនេះគឺជាគោលដៅមួយដ៏វែងឆ្ងាយសម្រាប់កម្ពុជា។ 

នៅដើមខែមិថុនាកន្លងទៅនេះ ក្រុមហ៊ុនមួយឈ្មោះថា មីរ័ត្ន ហូលឌីង (Mirarth Holdings)  បានប្រារព្ធពិធីបញ្ចប់សាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីតូចមួយ នៅខេត្តកំពង់ធំ ភាគកណ្តាល ជាប់ខេត្តសៀមរាប។

បើយោងតាមលោកអភិបាលរងខេត្តកំពង់ធំ លោក ញឹក បាន ខេង (Nhek Ban Kheng) មានប្រសាសន៍ថា “រោងចក្រថ្មីនេះ ជានិមិត្តរូបនៃយុទ្ធសាស្ត្ររបស់កម្ពុជា ដើម្បីក្លាយជាអ្នកនាំចេញគ្រាប់ស្វាយចន្ទីធំជាងគេលើពិភពលោក”។

ការអភិវឌ្ឍន៍មជ្ឈមណ្ឌលកែច្នៃ គឺជាគំនិតផ្តួចផ្តើមដ៏សំខាន់របស់ អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបច្ចុប្បន្នកាន់តំណែងជាប្រធានព្រឹទ្ធសភានៅក្នុងព្រះរាជាណាចក្រកម្ពុជា។ កំពង់ធំ បឹងទន្លេសាប ដែលជាបឹងទឹកសាបដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ និងត្រូវបានគេស្គាល់ថាជា “បេះដូងនៃប្រទេសកម្ពុជា” ។ ខេត្តនេះក៏ជាកន្លែងដែលសម្បូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក។

https://mirarth.co.jp/en

បើទោះជាកម្ពុជាជាប្រទេសផលិតគ្រាប់ស្វាយចន្ទីយ៉ាងច្រើនក៏ដោយ បើយោងតាមប្រភពព័ត៍មានបានអោយដឹងថា កសិករដាំចន្ទីភាគច្រើនមិនមានប្រាក់ចំណូលគ្រប់គ្រាន់ដើម្បីទាញខ្លួនចេញពីភាពក្រីក្រនោះទេ នេះក៏ដោយសារប្រទេសនេះបញ្ជូនគ្រាប់ស្វាយចន្ទីទៅប្រទេសជិតខាងដើម្បីកែច្នៃ និងនាំចេញឡើងវិញ។

 

សម្រាប់ការគាំទ្រ
ខ្មែរបុត្ថាណាការ

បន្តរក្សាចុះផ្សាយ ឬ ផ្សព្វផ្សាយបន្ត ព័ត៍មាន ចំណេះដឹង និងការអប់រំសម្រាប់បម្រើយុវជនជំនាន់ក្រោយ អោយផ្តោតលើ ការអានព័ត៍មាន ក្នុងគោលបំណង ដើម្បីរីកចម្រើន កម្លាំងបញ្ញា ជាពិសេសដើម្បីលើកស្ទួយ ការអានរបស់ប្អូនៗជំនាន់ក្រោយ។ 

ក្រុមហ៊ុន មីរ័ត្ន Mirarth រោងចក្រថ្មីនេះមានខ្សែចង្វាក់ផលិតកម្មកែច្នៃចំនួនពីរដែលនាំមកពីប្រទេសវៀតណាម។ រោងចក្រអាចច្នៃគ្រាប់មិនទាន់បកបានចំនួន 8 តោនក្នុងមួយថ្ងៃ។ គ្រាប់ស្វាយចន្ទីអាចបាត់បង់ខ្ទង់ប្រមាណ 3 ភាគ 4 ក្នុងការកៃច្នៃ។ រោងចក្រនេះអាចដឹកជញ្ជូនគ្រាប់ចន្ទីបាន 2 តោនក្នុងមួយថ្ងៃ។ ប្រសិនបើរោងចក្រនេះដំណើរការ 300 ថ្ងៃក្នុងមួយឆ្នាំវានឹងអាចដឹកជញ្ជូនបាន 600 តោនក្នុងមួយឆ្នាំ។

ក្រុមហ៊ុន មីរ័ត្ន Mirarth ដែលមានរោងចក្រនៅខេត្តកំពង់ធំ កំពុងស្វែងរកកម្មករប្រហែល 30 នាក់មកពីគ្រួសារកសិករក្នុងស្រុក ហើយរោងចក្រនេះនឹងក្លាយជាប្រភពចំណូលបន្ថែមដ៏សំខាន់សម្រាប់សេដ្ឋកិច្ចសហគមន៍ពួកគេ។ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងតូក្យូនឹងមិនត្រឹមតែលក់គ្រាប់កែច្នៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រើប្រាស់កាកសំណល់ សម្រាប់ប្រើជាឥន្ធនៈជីវឧស្ម័នផងដែរ។ គ្មានអ្វីនឹងត្រូវបោះចោលឡើយ។

ប្រភពព័ត៍មាន សូមចុចទីនេះ

Facebook
Telegram
WhatsApp
  • Related Posts

    តើអ្វីទៅជាកសិកម្មភាពតាមរបៀបព្រះជាម្ចាស់?

    នេះគឺជាកិច្ចសន្ទនាជាមួយ អតីតនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម ហើយក៏ធ្លាប់មានបទពិសោធន៍ការងារហាត់ការនៅប្រទេសអ៊ីស្រាអ៊ែល មួយឆ្នាំផងដែរ។​

    តើលោកតាខ្ញុំស្លាប់ដោយរបៀបណា?

    សរសេរឡើងវិញ ថ្ងៃ១១ ខែកក្កដា ឆ្នាំ ២០២៤ (ថ្ងៃទី 13 ខែតុលា ឆ្នាំ 2018 ជាសំណេរដំបូង) សរសេរដោយលោក វង សេរីវឌ្ឍនៈ តាំងពីកើតមក ខ្ញុំមិនបានឃើញមុខតារបស់ខ្ញុំទេ។ ខ្ញុំបានសាកសួរលោកយាយ និង ម្តាយរបស់ខ្ញុំដើម្បី រកមូលហេតុដែលតាខ្ញុំស្លាប់កាលសម័យប៉ុលពត។ លោកតារបស់ខ្ញុំបានស្លាប់ដោយសារគាត់ប្រថុយជីវិតទៅស្ទូចត្រី ចិញ្ចឹមលោកយាយខ្ញុំ និងកូនៗរបស់គាត់។  រឿងរ៉ាវដ៏អាក្រក់ត្រូវបានប្រាប់អំពីរបបខ្មែរក្រហមដ៏សែនឃោរឃៅ លោកយាយលោកតា អ៊ុំពូមីងដែលរស់រានមានជីវិតពីរបបនេះភាគច្រើនគឺមិនចង់រំលឹកវានោះទេ ព្រោះវាធ្វើឱ្យទឹកភ្នែកពួកគាត់ស្រក់ និងការឈឺចាប់អាចងើបឡើងវិញ។  របបខ្មែរក្រហមចាប់ផ្តើមឆ្នាំ១៩៧៥  ដល់…

    You Missed

    ប៉ាគីស្ថានប្រឆាំងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើកម្មវិធីមីស៊ីល ដោយហៅថាជាការរើសអើង

    ប៉ាគីស្ថានប្រឆាំងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើកម្មវិធីមីស៊ីល ដោយហៅថាជាការរើសអើង

    “ប្រធានាធិបតី លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ត្រូវការ លោកដូណាល់ត្រាំ ឈនៅខាងអ៊ុយក្រែន

    “ប្រធានាធិបតី លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ត្រូវការ លោកដូណាល់ត្រាំ ឈនៅខាងអ៊ុយក្រែន

    ​​បម្រើ​ម្ចាស់​ពីរ​នៅ​ក្នុង​ ម៉ាថាយ ៦ៈ​២៤

    ​​បម្រើ​ម្ចាស់​ពីរ​នៅ​ក្នុង​ ម៉ាថាយ ៦ៈ​២៤

    លោក ពូទីន ព្រមានលោកខាងលិច បន្ទាប់ពីវាយប្រហារអ៊ុយក្រែនដោយមីស៊ីលឆ្លងទ្វីប

    លោក ពូទីន ព្រមានលោកខាងលិច បន្ទាប់ពីវាយប្រហារអ៊ុយក្រែនដោយមីស៊ីលឆ្លងទ្វីប

    ការប្រុងប្រយ័ត្នពេលប្រឈមក្នុងជម្លោះ

    ការប្រុងប្រយ័ត្នពេលប្រឈមក្នុងជម្លោះ

    អ៊ុយក្រែន​បាញ់​មីស៊ីល Storm Shadow ចក្រភព​អង់គ្លេស​ទៅ​រុស្ស៊ី​ជា​លើក​ដំបូង

    អ៊ុយក្រែន​បាញ់​មីស៊ីល Storm Shadow ចក្រភព​អង់គ្លេស​ទៅ​រុស្ស៊ី​ជា​លើក​ដំបូង