ច្បាប់ថ្មីអូស្រ្តាលី នឹងរិតត្បិតទិដ្ឋាការសម្រាប់សិស្សបរទេស

រដ្ឋាភិបាលអូស្រ្តាលីគ្រោងកាន់បន្ថយសិស្សនិស្សិតបរទេស

     បើយោងតាមព័ត៍មាន VOA ដែលបានចុះផ្សាយកាលពីថ្មីៗនេះ បានអោយដឹងថា រដ្ឋាភិបាលអូស្រ្តាលីនឹង ចេញច្បាប់ដាក់កំហិតទៅលើ ចំនួនសិស្សនិស្សិតដែលចង់មកបន្តការសិក្សានៅប្រទេសអូស្រ្តាលី។ ការកាត់បន្ថយចំនួនសិស្សបរទេសបែបនេះ គឺជាគោលនយោបាយដើម្បីសម្រួលនៅភាពតានតឹងពីបញ្ហាខ្វះខាតលំនៅដ្ឋាន និង បញ្ហាលំហូរខ្លាំងរបស់ជនអន្តោប្រវេសន៍ចូលទៅរស់នៅក្នុងប្រទេសអូស្រ្តាលី។ 

រដ្ឋាភិបាលក្នុងទីក្រុង Canberra បាននិយាយថា កម្មវិធីអប់រំអន្តរជាតិ ដែលនិស្សិតបរទេសមកសិក្សានៅប្រទេសអូស្ត្រាលី គឺអាចជាឱកាសនិយមសម្រាប់ជនអន្តោប្រវេសន៍ និងការក្លែងបន្លំទិដ្ឋាការចូលមកកាន់ប្រទេសអូស្រ្តាលី។ នៅឆ្នាំ 2023 តួលេខផ្លូវការបង្ហាញថា និស្សិតអន្តរជាតិចំនួន 787,000 នាក់បានសិក្សានៅប្រទេសអូស្ត្រាលី ដែលលើសពីកម្រិតចំនួនមុនពេលនៃការរាតត្បាតនៃ COVID-19ទៅទៀត ។

រដ្ឋមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់អូស្រ្តាលីបាននិយាយថា ការកាត់បន្ថយចំនួនសិស្សបរទេសនៅក្នុងវិស័យអប់រំគឺជាផ្នែកមួយនៃផែនការដ៏ធំមួយក្នុងការគ្រប់គ្រងលំហូរចូលនៃជនអន្តោប្រវេសន៍ ហើយក៏ដើម្បីបង្កើនលទ្ធភាព រក្សាលំនៅដ្ឋានសមរម្យ និងដើម្បីដោះស្រាយកង្វះខាតជំនាញក្នុងសេដ្ឋកិច្ចរបស់ប្រទេសផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ស្ថាប័នអប់រំទូទៅរបស់សាកលវិទ្យាល័យបានទទូចថាសំណើនេះនឹងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះជាសាកលរបស់ប្រទេសអូស្ត្រាលីដែលជាគោលដៅស្វាគមន៍ ជាទឹកដីសុវត្ថិភាព និងលំដាប់ពិភពលោកសម្រាប់និស្សិតមកពីប្រទេសផ្សេងៗ។

គន្លឹះទាំង ៣ ដើម្បី ការរីកចម្រើន

ការអប់រំគឺជាការវិស័យនាំចេញមួយដែលប្រទេសអូស្ត្រាលីរកប្រាក់បានច្រើនជាទីបំផុត ប៉ុន្តែរដ្ឋាភិបាលឆ្វេងនិយមនៅទីក្រុងកង់បេរ៉ាបាននិយាយថា វិស័យអប់រំអន្តរជាតិ ដែលរួមមានមហាវិទ្យាល័យភាសាអង់គ្លេសឯកជនតូចៗជាច្រើន គ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ និងសាកលវិទ្យាល័យធំ ៗ ត្រូវបានគេប្រើប្រាស់ជាមធ្យោបាយមួយសម្រាប់ជនអន្តោប្រវេសន៍ដែលគ្មានជំនាញ ហើយពួកគេចូលមកក្នុងទឹកដីប្រទេសអូស្ត្រាលីដើម្បីស្វែងរកឱកាសការងារ និង ការរស់នៅអចិន្ត្រៃយ៍តែម្តង។

លោក Michael Wesley អនុអធិការបតីនៃសាកលវិទ្យាល័យ Melbourne បានប្រាប់ក្រុមហ៊ុន Australian Broadcasting Corp កាលពីថ្ងៃអង្គារថា លោកសង្ឃឹមថា រដ្ឋាភិបាលនឹងកំណត់គោលដៅអ្នកផ្តល់សេវាអប់រំណាដែលប្រព្រឹត្តិខុសច្បាប់។

លោក Wesley បាននិយាយថា “យើងស្វាគមន៍ការបង្ក្រាបលើអ្នកផ្តល់សេវាអប់រំមិនពិតប្រាកដ ដែលផ្តល់នូវច្រកទ្វាមួយ ចូលទៅក្នុងការស្នាក់នៅអចិន្ត្រៃយ៍សម្រាប់អ្នកដែលមិនមែនជាសិស្សពិតប្រាកដ” ។ ហើយ លោក Wesley ក៏ បាននិយាយថា “យើងមានទំនុកចិត្តថានិស្សិតអន្តរជាតិរបស់យើងទាំងអស់គឺជាសិស្សពិតប្រាកដ ហើយដូច្នេះយើងសង្ឃឹមថាឥទ្ធិពលនៃការកាត់បន្ថយទិដ្ឋាការទាំងនេះនឹងបញ្ឈប់នូវចេតនាមិនពិតប្រាកដសម្រាប់សិស្សនិស្សិតដែលមានបំណងចង់មកបន្តការសិក្សានៅប្រទេសអូស្រ្តាលី»។

ការជួលកន្លែងស្នាក់នៅក្នុងទីក្រុងធំៗជាច្រើនរបស់អូស្ត្រាលី ជារឿយៗមានតម្លៃថ្លៃ និងមានការខ្វះខាត។អ្នកវិភាគបាននិយាយថាការឡើងថ្លៃដោយសារមានការវិនិយោគតិចទៅលើលំនៅឋានសមរម្យនៅក្នុងប្រទេស។ស្ថាប័នអប់រំនឹងត្រូវតម្រូវឱ្យសាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សរបស់ពួកគេ ប្រសិនបើពួកគេចង់បានចំនួនសិស្សលើសពីដែនកំណត់នៃច្បាប់កាត់បន្ថយនេះ។ កូតាជាក់លាក់សម្រាប់និស្សិតអន្តរជាតិមិនទាន់ត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅឡើយទេ។

គួរបញ្ជាក់ផងដែរថា ច្បាប់នេះវានឹងប៉ះពាល់ខ្លាំងដល់ សិស្សនិស្សិតកម្ពុជា និង សិស្សនិស្សិតផ្សេងទៀតជាពិសេសមកពីតំបន់អាស៊ីដែលមានបំណងចង់ដាក់ពាក្យស្នើសុំអាហាររូបករណ៍ ទៅសិក្សានៅសាកលវិទ្យាល័យអូស្រ្តាលី។ 

Facebook
Twitter
LinkedIn
  • VATANAK2011

    Related Posts

    តើអ្វីទៅជាកសិកម្មភាពតាមរបៀបព្រះជាម្ចាស់?

    នេះគឺជាកិច្ចសន្ទនាជាមួយ អតីតនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម ហើយក៏ធ្លាប់មានបទពិសោធន៍ការងារហាត់ការនៅប្រទេសអ៊ីស្រាអ៊ែល មួយឆ្នាំផងដែរ។​

    ម៉ាឡេស៊ីកំពុងតាម​ដាន​កាប៉ាល់ដឹក​ប្រេង​មួយដែលរត់គេចខ្លួន ក្រោយ​បុក​គ្នា

    (BBC) ប្រទេសម៉ាឡេស៊ីកំពុងតែតាមដាន កាប៉ាល់មួយគ្រឿងដែលបានរត់គេចខ្លួនបន្ទាប់ពីកប៉ាល់ដឹកដឹកប្រេងដ៏ធំមួយនេះបានបុកជាមួយកប៉ាល់មួយទៀត មុនពេលរត់ចេញពីកន្លែងកើតហេតុ និងបិទប្រព័ន្ធតាមដានរបស់វាចេញពីសន្តិសុខសមុទ្ររបស់ប្រទេសម៉ាឡេស៊ី។

    សន្តិសុខជាតិឆ្នេរសមុទ្ររបស់ប្រទេសម៉ាឡេស៊ីបានអោយដឹងថា ខ្លួនបានកំណត់ទីតាំង និងបានឃាត់ខ្លួនកាប៉ាល់មួយឈ្មោះថា ស៊ើរ៉េ វ័ន្ត ( Ceres I )ដែលមានលើកទង់ជាតិ São Tomé និង Príncipe នៅឯឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសម៉ាឡេស៊ី។

    One thought on “ច្បាប់ថ្មីអូស្រ្តាលី នឹងរិតត្បិតទិដ្ឋាការសម្រាប់សិស្សបរទេស

    Leave a Reply

    Your email address will not be published. Required fields are marked *

    You Missed

    Protected: កម្ពុជាត្រូវរៀនសូត្រអ្វីខ្លះ ពីឧបទេវហេតុផ្ទាំងអេក្រង់ខៀវ របស់ក្រុមហ៊ុន Microsoft

    Protected: កម្ពុជាត្រូវរៀនសូត្រអ្វីខ្លះ ពីឧបទេវហេតុផ្ទាំងអេក្រង់ខៀវ របស់ក្រុមហ៊ុន Microsoft

    តើអ្វីទៅជាកសិកម្មភាពតាមរបៀបព្រះជាម្ចាស់?

    តើអ្វីទៅជាកសិកម្មភាពតាមរបៀបព្រះជាម្ចាស់?

    ម៉ាឡេស៊ីកំពុងតាម​ដាន​កាប៉ាល់ដឹក​ប្រេង​មួយដែលរត់គេចខ្លួន ក្រោយ​បុក​គ្នា

    ម៉ាឡេស៊ីកំពុងតាម​ដាន​កាប៉ាល់ដឹក​ប្រេង​មួយដែលរត់គេចខ្លួន ក្រោយ​បុក​គ្នា

    តើអ្វីទៅ ដែលបង្កអោយមានភាពចលាចល បច្ចេកវិទ្យាសាកល?

    តើអ្វីទៅ ដែលបង្កអោយមានភាពចលាចល បច្ចេកវិទ្យាសាកល?

    ជប៉ុន​និងជួយ​កម្ពុជា​​នាំចេញ​ស្វាយ​ចន្ទីអោយឈានមុខគេលើពិភពលោក

    ជប៉ុន​និងជួយ​កម្ពុជា​​នាំចេញ​ស្វាយ​ចន្ទីអោយឈានមុខគេលើពិភពលោក

    ក្រុមហ៊ុន Kaspersky កម្ចាត់វីរុសរបស់រុស្ស៊ីនឹងបិទប្រតិបត្តិការនៅសហរដ្ឋអាមេរិកបន្ទាប់ពីការហាមឃាត់

    ក្រុមហ៊ុន Kaspersky កម្ចាត់វីរុសរបស់រុស្ស៊ីនឹងបិទប្រតិបត្តិការនៅសហរដ្ឋអាមេរិកបន្ទាប់ពីការហាមឃាត់