រឿងប្រុញ÷ អ្នកណា ខ្លាចជាង?

ប្រុញជាអ្នករស់តាមផ្លូវ គ្មានជម្រក គ្មានផ្ទះ គ្មានដីធ្លី និងគ្មានទ្រព្យសម្បត្តិ រីឯ ប្រាជ្ញវិញ គាត់គឺជាអ្នកមានទ្រព្យសម្បត្តិ មានផ្ទះ មានជំនួញ មានអ្វីៗសព្វបែបយ៉ាង។ ក្នុងស្ថានភាពជម្ងឺរាតត្បាតសាកល ប្រាជ្ញជួបប្រុញ ហើយក៏ចាប់ផ្តើមសន្ទនា។

ប្រាជ្ញ: ប្រុញ, យើងប្រាប់ឯងហើយអោយខិតខំ អោយក្លាយជាអ្នកជោគជ័យដូចយើង។ ឃើញទេ គ្រប់ៗគ្នា ខ្លាចជម្ងឺរាតត្បាតសាកលនេះខ្លាំងណាស់។ ឃើញទេ អ្នកដែលខ្វះខាត គឺជាអ្នកលំបាកខ្លាំងណាស់ក្នុងស្ថានភាពនេះ ដូចឯងអញ្ចឹង។

ប្រុញ: ត្រូវណាស់់ សម្លាញ់, អ្នកដែលខ្វះខាតដូចជាគ្នាគឺមានការលំបាកខ្លំាងណាស់។ តែសម្លាញ់ អារឿងលំបាកហ្នឹង គ្នាឆ្លងកាត់សឹងតែរាល់ថ្ងៃ។ គ្នាសុំានឹងវាហើយ។

ប្រាជ្ញ: ចុះ ឯងអត់ខ្លាចស្អីទេឬ?

ប្រុញ: អារឿងអត់អីសុី គ្នាមិនសូវបារម្ភទេ ព្រោះឆ្លងកាត់សឹងតែរាល់ថ្ងៃ។ និយាយតាមត្រង់ទៅ គ្នាគ្មានធនាគាររឹបអូសផ្ទះ សព្វថ្ងៃដើរដេកតាមផ្ទះគេ ឥឡូវគេដេញចេញដោយសារគេរើសអើង ខ្លាចឆ្លង។ អារឿងស្លាប់ ទៀតសោត ក៏គ្នាមិនព្រួយដែរ ព្រោះគ្នាគ្មានខ្វាយខ្វល់រឿងសល់ទ្រព្យសម្បត្តិច្រើនពេកលើផែនដីនេះទេ។ សម្រាប់គ្នា បើរស់ស្រួលជាងស្លាប់ គ្នាយករស់ តែបើរស់ពោរពេញដោយភាពលំបាក យាប់យឺន តើសម្លាញ់គិតថាគ្នាគួរសម្រេចយកមួយណា?

ប្រាជ្ញ: អុញ!

  • Related Posts

    រឿងប្រុញ-ប្រាជ្ញ៖ បញ្ហាអាក្រក់លើពិភពលោក

    ប្រុញ ៖ ប្រាជ្ញ, តើឯងដឹងទេថា មួយរយៈនេះ មានរឿងអាក្រក់ៗជាច្រើន នៅក្នុងសង្គម ដូចជាគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ទារក ស្លាប់ដាច់ដៃដាច់ជើង បាញ់ប្រហារជីវិតដូចសត្វធាតុ។ ប្រាជ្ញ៖ សម្លាញ់ នៅក្នុងសង្គមមនុស្ស តាមរយៈបណ្តាញប្រព័ន្ធព័ត៍មានសង្គម ឯងគ្រាន់តែឃើញត្រឹមមួយច្បិចតែប៉ុណ្ណោះ។ វានៅមានរឿងសាហាវៗ ជាច្រើនទៀតដែលបានកើតឡើងក្នុងទីងងឹត ដែលមនុស្សលោកប្រពឹត្តិ ដែលឯងមិនដឹង ។ តទៅមុខទៀត យល់ល្អឯងគួររៀនបិទភ្នែក បិទត្រចៀក បិទការគិតខ្លះ ពេលឃើញរឿងរ៉ាវអាក្រក់ផ្សេងៗ នៅលើហ្វេសប៊ុក ដើម្បីបញ្ជៀសភាពភ័យខ្លាច និង តក់ស្លុតផ្សេងៗ។…

    “ឆ្នែតហើយ ទើបគេមកច្រៀង មិនមែនច្រៀងហើយបានឆ្អែតទេ”

    កាលពី ៥ ឆ្នាំមុន ខ្ញុំបានទទួលអាហាររូបករណ៍ ទៅសិក្សាផ្លាស់ប្តូរបទពិសោធន៍ វិជ្ជាជីវៈការងារ និង រៀនសូត្រភាពជាអ្នកដឹកនាំនៅសហរដ្ឋអាមេរិក។ ឬហៅជាភាសាខ្មែរថា កម្មវិធីជំនួបប្រកបវិជ្ចាជីវះ របស់អ្នកដឹកនាំវ័យក្មេងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ កម្មវិធីនេះផ្តល់ឱកាសដល់យុវជនដ៏មានសក្តានុពល មកពីក្នុងតំបន់ អាស៊ាន ដែលមកពីស្ថានប័ន អង្គការ ស្ថានប័នក្រុមហ៊ុនឯកជន ឬ បុគ្គលិករដ្ឋាភិបាល មកសិក្សាស្វែងយល់ ពង្រឹង និង ពង្រីកទំនាក់ទំនង ជម្រុញអោយមានការយល់ដឹងពីគ្នាទៅវិញទៅមក រវាងអាស៊ាន និង សហរដ្ឋអាមេរិក ជាប្រយោជន៍ដើម្បីអោយអ្នកដឹកនាំជំនាន់ក្រោយរៀនចេះពីការសហការគ្នាជាដៃគូ ចេះធ្វើការងារជាក្រុម ឲ្យទទួលបានផលផ្លែជានិរន្ត៍។ …

    One thought on “រឿងប្រុញ÷ អ្នកណា ខ្លាចជាង?

    1. I’m impressed, I must say. Seldom do I com acrfoss a blg that’s equally educative and engaging, and
      withkut a doubt, you havce hit the nail on thee head.
      The poblem iis something that noot enough people arre speaking intelliggently about.
      Noow i’m very haappy I stuumbled afross tbis during my hunt foor something regardig this.

    Leave a Reply

    Your email address will not be published. Required fields are marked *

    You Missed

    ប៉ាគីស្ថានប្រឆាំងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើកម្មវិធីមីស៊ីល ដោយហៅថាជាការរើសអើង

    ប៉ាគីស្ថានប្រឆាំងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើកម្មវិធីមីស៊ីល ដោយហៅថាជាការរើសអើង

    “ប្រធានាធិបតី លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ត្រូវការ លោកដូណាល់ត្រាំ ឈនៅខាងអ៊ុយក្រែន

    “ប្រធានាធិបតី លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ត្រូវការ លោកដូណាល់ត្រាំ ឈនៅខាងអ៊ុយក្រែន

    ​​បម្រើ​ម្ចាស់​ពីរ​នៅ​ក្នុង​ ម៉ាថាយ ៦ៈ​២៤

    ​​បម្រើ​ម្ចាស់​ពីរ​នៅ​ក្នុង​ ម៉ាថាយ ៦ៈ​២៤

    លោក ពូទីន ព្រមានលោកខាងលិច បន្ទាប់ពីវាយប្រហារអ៊ុយក្រែនដោយមីស៊ីលឆ្លងទ្វីប

    លោក ពូទីន ព្រមានលោកខាងលិច បន្ទាប់ពីវាយប្រហារអ៊ុយក្រែនដោយមីស៊ីលឆ្លងទ្វីប

    ការប្រុងប្រយ័ត្នពេលប្រឈមក្នុងជម្លោះ

    ការប្រុងប្រយ័ត្នពេលប្រឈមក្នុងជម្លោះ

    អ៊ុយក្រែន​បាញ់​មីស៊ីល Storm Shadow ចក្រភព​អង់គ្លេស​ទៅ​រុស្ស៊ី​ជា​លើក​ដំបូង

    អ៊ុយក្រែន​បាញ់​មីស៊ីល Storm Shadow ចក្រភព​អង់គ្លេស​ទៅ​រុស្ស៊ី​ជា​លើក​ដំបូង