តើ វាក់សាំង កូវីដ-១៩ របស់ Moderna ខុសពី វាក់សាំង Pfizer/BioNTech យ៉ាងដូចម្ដេច?

បើយោងតាម កាសែត BBC ចុះផ្សាយថ្ងៃនេះ បានអោយដឹងថា រដ្ឋាភិបាលអាមេរិកសម្រេចអោយ ក្រុមហ៊ុន Moderna អាចមានសិទ្ធិ ចែកចាយ វាក់សាំងកូវីដ ១៩ បាន ហើយ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Moderna ជា ក្រុមហ៊ុនឯកជន ដែល បង្កើតវាក់សាំងទី ២ នៅសហរដ្ឋអាមេរិក បន្ទាប់ពី ក្រុមហ៊ុន Pfizer និង BioNTech បានរួមគ្នាបង្កើតវាក់សាំង លើក ដំបូង។

ក្រុមហ៊ុន Maderna ជាក្រុមហ៊ុន ស្រាវជ្រាវវិជ្ជសាស្ត្រ របស់សហរដ្ឋអាមេរិក ដែលមានមូលដ្ឋាននៅក្នុងរដ្ឋ ម៉ាសាជូសេដ (Massachusetts) ។ បច្ចេកវិទ្យារបស់ Moderna គឺការចាក់បញ្ចូល ហ្សែន mNRA ចូលទៅក្នុងកោសិកាមនុស្ស។

អ្វីដែលដែលជាដំណឹងល្អនោះ គឺ ថា វាក់សាំងរបស់ក្រុមហ៊ុន Moderna  គឺមានសុវត្ថិភាព និង ប្រសិទ្ធិភាព ៩៤% ។ នេះបើយោងតាមអ្នកច្បាប់ បានរាយការណ៍នៅដើមសប្តាហ៍នេះ (BBC)។

តើ វាក់សាំង របស់ ក្រុមហ៊ុន Moderna ខុស ពី វាក់សាំងរបស់ក្រុមហ៊ុន Pfizer និង BioNtech យ៉ាងម៉េចខ្លះ ?

វាក់សាំង Moderna  ជាប្រភេទ ហ្សែន  RNA កូដ វីរុស ដូចគ្នា នឹង Pfizer/BioNTech  ។ ការចាក់ គឺចំនួន ២ ដង ដូចគ្នា ក៏ប៉ុន្តែ គម្លាត ចាក់លើកទី២ របស់ Moderna គឺ ២៨ ថ្ងៃ ខណៈពេលដែល Pfizer/BioNTech  ត្រឹមតែ ២១ ថ្ងៃតែប៉ុណ្ណោះ។

ចំពោះប្រសិទ្ធិភាពវិញ បើតាមទិន្នន័យ BBC បង្ហាញថា វាក់សាំង Moderna  មានប្រសិទ្ធភាព ៩៥% តែ Pfizer/BioNTech  មានប្រសិទ្ធភាព ៩០% ។

ដោយឡែក កម្រិតសីតុណ្ហភាព ក្នុងការផ្ទក វាក់សាំងរបស់ក្រុមហ៊ុន Moderna  គឺមានលក្ខណៈ ទាបជាង គឺ – ២០ អង់ស្សា រីឯ Pfizer/ BioNTech គឺ -៧០ អង់ស្សា។

នេះគឺមានន័យថា វាក់សាំង របស់ក្រុមហ៊ុន Pfizer/BioNTech ត្រូវការ កម្រិតសីតុណ្ហភាពត្រជាក់ ខ្លាំងជាង កម្រិតត្រជាក់របស់ Moderna ។ 

បើសម្លឹងទៅមើល លក្ខណៈពិសេសនេះវិញ គឺថា វាក់សាំងរបស់ក្រុមហ៊ុន Moderna ប្រហែលជាអាច ដឹកជញ្ជូន បានល្អជាង ព្រោះ វា ទុកបាន រហូតដល់ ៦ ខែ ឯណោះ។

  • Related Posts

    លោក ពូទីន ព្រមានលោកខាងលិច បន្ទាប់ពីវាយប្រហារអ៊ុយក្រែនដោយមីស៊ីលឆ្លងទ្វីប

    លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន បានចេញសារព្រមានក្តៅៗទៅកាន់ប្រទេសលោកខាងលិចបន្ទាប់ពីប្រទេសទាំងនោះបានអនុញ្ញាតិអោយអ៊ុយក្រែនប្រើប្រាស់សព្វាវុធទំនើបរបស់ខ្លួនមកវាយប្រហារចូលក្នុងទឹកដីរុស្សី។  ជាការឆ្លើយតប ទៅនឹងអ៊ុយក្រែនប្រើប្រាស់ម៉ីស៊ីលរយះចម្ងាយឆ្ងាយ ៦ គ្រាប់របស់សហរដ្ឋអាមេរិច រុស្សីបានប្រើប្រាស់ ម៉ីស៊ីលវាយបកវិញ។  ម៉ីស៊ីលដែលរុស្សីបានប្រើនោះ គឺមានឈ្មោះថា Oreshnik ឬភាសាអង់គ្លេសជាបច្ចេកទេសគឺហៅថា Intermediate range ballistic missile (IRBM) ដែលបានបាញ់ចេញពីតំបន់ភាគខាងត្បូងរបស់រុស្សីឈ្មោះថា អាស្រ្តាខាន Astrakhan ។ ការវាយប្រហារនេះ គឺផ្លោងសំដៅទៅកាន់ទីកន្លែងមួយនៅតំបន់ ឌីនិបប្រូ (Dnipro) របស់ប្រទេសអ៊ុយក្រែន។  លោកប្រធានាធិបតី ពូទីន…

    តើអ្វីទៅជាកសិកម្មភាពតាមរបៀបព្រះជាម្ចាស់?

    នេះគឺជាកិច្ចសន្ទនាជាមួយ អតីតនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម ហើយក៏ធ្លាប់មានបទពិសោធន៍ការងារហាត់ការនៅប្រទេសអ៊ីស្រាអ៊ែល មួយឆ្នាំផងដែរ។​

    One thought on “តើ វាក់សាំង កូវីដ-១៩ របស់ Moderna ខុសពី វាក់សាំង Pfizer/BioNTech យ៉ាងដូចម្ដេច?

    Leave a Reply

    Your email address will not be published. Required fields are marked *

    You Missed

    ប៉ាគីស្ថានប្រឆាំងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើកម្មវិធីមីស៊ីល ដោយហៅថាជាការរើសអើង

    ប៉ាគីស្ថានប្រឆាំងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើកម្មវិធីមីស៊ីល ដោយហៅថាជាការរើសអើង

    “ប្រធានាធិបតី លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ត្រូវការ លោកដូណាល់ត្រាំ ឈនៅខាងអ៊ុយក្រែន

    “ប្រធានាធិបតី លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ត្រូវការ លោកដូណាល់ត្រាំ ឈនៅខាងអ៊ុយក្រែន

    ​​បម្រើ​ម្ចាស់​ពីរ​នៅ​ក្នុង​ ម៉ាថាយ ៦ៈ​២៤

    ​​បម្រើ​ម្ចាស់​ពីរ​នៅ​ក្នុង​ ម៉ាថាយ ៦ៈ​២៤

    លោក ពូទីន ព្រមានលោកខាងលិច បន្ទាប់ពីវាយប្រហារអ៊ុយក្រែនដោយមីស៊ីលឆ្លងទ្វីប

    លោក ពូទីន ព្រមានលោកខាងលិច បន្ទាប់ពីវាយប្រហារអ៊ុយក្រែនដោយមីស៊ីលឆ្លងទ្វីប

    ការប្រុងប្រយ័ត្នពេលប្រឈមក្នុងជម្លោះ

    ការប្រុងប្រយ័ត្នពេលប្រឈមក្នុងជម្លោះ

    អ៊ុយក្រែន​បាញ់​មីស៊ីល Storm Shadow ចក្រភព​អង់គ្លេស​ទៅ​រុស្ស៊ី​ជា​លើក​ដំបូង

    អ៊ុយក្រែន​បាញ់​មីស៊ីល Storm Shadow ចក្រភព​អង់គ្លេស​ទៅ​រុស្ស៊ី​ជា​លើក​ដំបូង