អង្គការសុខភាពពិភពលោកប្រឈមការបាត់បង់ថវិការួមចំណែកពីអាមេរិក

បើតាមរបាយការណ៍ព័ត៌មានពី FoxNews ក្នុងថ្ងៃនេះបានចុះផ្សាយថា អង្គការសុខភាពពិភពលោក កំពុងតែរងការិះគន់យ៉ាងខ្លាំង ហើយរដ្ឋាភិបាលអាមេរិកកំពុងតែពិចារណាដករាល់ប្រាក់ឧបត្ថមទាំងអស់ចេញពីស្ថាប័នមួយនេះ។

តើមូលហេតុអ្វី?

ភាគីអាមេរិករិះគន់ស្ថាប័ននេះថាជាអ្នករណបចិន ទាក់ទិនជាមួយនឹងជម្ងឺ កូវីដ១៩។ គួររំលឹកផងដែរថា រដ្ឋាភិបាលលោក ប្រធានាធិបតី ដូណាល់ត្រាំ ធ្លាប់ហៅជម្ងឺ កូវីដ១៩ នេះថា ជា ជម្ងឺចិន ។ ទង្វើនេះធ្វើឲ្យភាគីចិនមានការខឹងសម្បា ហើយស្នើសុំឱ្យអង្គការសុខភាពពិភពលោកអន្តរាគមន៍។ អង្គការសុខភាពពិភពលោកក៏ស្នើសុំឱ្យសហរដ្ឋអាមេរិក កុំភ្ជាប់ជម្ងឺជាមួយប្រទេស ឬជាមួយរឿងនយោបាយ។

អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ រដ្ឋបាលលោកត្រាំទាមទារអោយមានការធ្វើវិសោធនកម្មលើថ្នាក់ដឹកនាំរបស់អង្គការសុខភាពពិភពលោក បើពុំដូច្នោះទេ ស្ថាប័ននេះនឹងលែងទទួលថវិការឧបត្ថម្ភរួមចំណែកគាំទ្រពីសហរដ្ឋអាមេរិកតទៅទៀតហើយ។

តើខាងថ្នាក់ដឹកនាំជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោកមានប្រតិកម្មយ៉ាងម៉េច?

លោក អគ្គនាយករបស់អង្គការសុខភាពពិភពលោក លោក Tedros Adhanom បានឆ្លើយតបទៅកាន់សហរដ្ឋអាមេរិកថា បើសិនប្រទេសចិន និង សហរដ្ឋអាមេរិកនៅតែមិនចុះសម្រុងនឹងគ្នា ឬ មិនសហការទេ នោះ និងមានសាកសពវេចខ្ចប់ក្នុងថង់ផ្លាស្ទីក នឹងនៅតែបន្តកើនឡើង។

  • Related Posts

    លោក ពូទីន ព្រមានលោកខាងលិច បន្ទាប់ពីវាយប្រហារអ៊ុយក្រែនដោយមីស៊ីលឆ្លងទ្វីប

    លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន បានចេញសារព្រមានក្តៅៗទៅកាន់ប្រទេសលោកខាងលិចបន្ទាប់ពីប្រទេសទាំងនោះបានអនុញ្ញាតិអោយអ៊ុយក្រែនប្រើប្រាស់សព្វាវុធទំនើបរបស់ខ្លួនមកវាយប្រហារចូលក្នុងទឹកដីរុស្សី។  ជាការឆ្លើយតប ទៅនឹងអ៊ុយក្រែនប្រើប្រាស់ម៉ីស៊ីលរយះចម្ងាយឆ្ងាយ ៦ គ្រាប់របស់សហរដ្ឋអាមេរិច រុស្សីបានប្រើប្រាស់ ម៉ីស៊ីលវាយបកវិញ។  ម៉ីស៊ីលដែលរុស្សីបានប្រើនោះ គឺមានឈ្មោះថា Oreshnik ឬភាសាអង់គ្លេសជាបច្ចេកទេសគឺហៅថា Intermediate range ballistic missile (IRBM) ដែលបានបាញ់ចេញពីតំបន់ភាគខាងត្បូងរបស់រុស្សីឈ្មោះថា អាស្រ្តាខាន Astrakhan ។ ការវាយប្រហារនេះ គឺផ្លោងសំដៅទៅកាន់ទីកន្លែងមួយនៅតំបន់ ឌីនិបប្រូ (Dnipro) របស់ប្រទេសអ៊ុយក្រែន។  លោកប្រធានាធិបតី ពូទីន…

    តើអ្វីទៅជាកសិកម្មភាពតាមរបៀបព្រះជាម្ចាស់?

    នេះគឺជាកិច្ចសន្ទនាជាមួយ អតីតនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម ហើយក៏ធ្លាប់មានបទពិសោធន៍ការងារហាត់ការនៅប្រទេសអ៊ីស្រាអ៊ែល មួយឆ្នាំផងដែរ។​

    One thought on “អង្គការសុខភាពពិភពលោកប្រឈមការបាត់បង់ថវិការួមចំណែកពីអាមេរិក

    Leave a Reply

    Your email address will not be published. Required fields are marked *

    You Missed

    ប៉ាគីស្ថានប្រឆាំងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើកម្មវិធីមីស៊ីល ដោយហៅថាជាការរើសអើង

    ប៉ាគីស្ថានប្រឆាំងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើកម្មវិធីមីស៊ីល ដោយហៅថាជាការរើសអើង

    “ប្រធានាធិបតី លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ត្រូវការ លោកដូណាល់ត្រាំ ឈនៅខាងអ៊ុយក្រែន

    “ប្រធានាធិបតី លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ត្រូវការ លោកដូណាល់ត្រាំ ឈនៅខាងអ៊ុយក្រែន

    ​​បម្រើ​ម្ចាស់​ពីរ​នៅ​ក្នុង​ ម៉ាថាយ ៦ៈ​២៤

    ​​បម្រើ​ម្ចាស់​ពីរ​នៅ​ក្នុង​ ម៉ាថាយ ៦ៈ​២៤

    លោក ពូទីន ព្រមានលោកខាងលិច បន្ទាប់ពីវាយប្រហារអ៊ុយក្រែនដោយមីស៊ីលឆ្លងទ្វីប

    លោក ពូទីន ព្រមានលោកខាងលិច បន្ទាប់ពីវាយប្រហារអ៊ុយក្រែនដោយមីស៊ីលឆ្លងទ្វីប

    ការប្រុងប្រយ័ត្នពេលប្រឈមក្នុងជម្លោះ

    ការប្រុងប្រយ័ត្នពេលប្រឈមក្នុងជម្លោះ

    អ៊ុយក្រែន​បាញ់​មីស៊ីល Storm Shadow ចក្រភព​អង់គ្លេស​ទៅ​រុស្ស៊ី​ជា​លើក​ដំបូង

    អ៊ុយក្រែន​បាញ់​មីស៊ីល Storm Shadow ចក្រភព​អង់គ្លេស​ទៅ​រុស្ស៊ី​ជា​លើក​ដំបូង