កិច្ចព្រមព្រៀងជំហានដំបូងរវាងអាមេរិកនិងចិនដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្ម

News Source Click here


(ប្រភព៖ការសែត BBC)  អ្វីដែលពិភពលោកកំពុងតែរងចំាមើលបានចាប់ផ្តើម លេចឡើងបន្តិចម្តងៗ។ នោះគឺជាការព្រមចូលតុចរចាររវាងមហាអំណាចសេដ្ឋកិច្ចទំាងពីរ គឺរវាងសហរដ្ឋអាមេរិក និង ចិន។

បើតាមលោកប្រធានាធិបតីនៃសហរដ្ឋអាមេរិក លោក ដូណាល់ត្រំា បានថ្លែងថា ការចុះកិច្ចព្រមព្រៀងនេះគឺនំាការផ្លាស់ប្តូរវិជ្ជមានថែមទៀតសម្រាប់សេដ្ឋកិច្ចអាមេរិក។

បើតាមលោក ជេរ៉េមៀ វ៉តធើមែន (JeremieWaterman​) ដែលជាប្រធានមជ្ឈមណ្ឌលកិច្ចការប្រទេសចិននៅឯសភាពាណិជ្ជកម្មអាមេរិក បានមានប្រសាសន៍ថា ៖ មានកិច្ចការជាច្រើនទៀតដែលប្រទេសទំាងពីរត្រូវដោះស្រាយ។ វាជាការប្រសើរហើយដែលប្រទេសទំាង២បានចុះកិច្ចព្រមព្រៀងលើកដំបូងនេះ តែពួកគេមិនត្រូវអូសបន្លាយពន្យាពេលកិច្ចចរចារបន្ទាប់អោយកាន់តែយូរនោះទេ។



លោកប្រធានាធិបតីនៃសហរដ្ឋអាមេរិក ដូណាល់ត្រំា បានមានប្រសាសន៍ថា ការរួមគ្នាគឺយើងអាចកែប្រែកំហុសឆ្គងរបស់យើងពីអតីតកាលបាន ហើយយើងអាចនំាអោយមានអនាគតថ្មីមួយសម្រាប់ សន្តិសុខសេដ្ឋកិច្ច និង យុត្តិធម៍សេដ្ឋកិច្ច។

តើប្រទេសទំាងពីរបានព្រមព្រៀងលើកិច្ចការអ្វីខ្លះ?

១. ប្រទេសចិនបានប្តេជ្ញាបង្កើនការបញ្ជាទិញទំនិញសហរដ្ឋអាមេរិកអោយបានឈានដល់តម្លៃ ២០០ កោដលានដុល្លា ក្នុងនោះរួមមាន ភាគីចិនត្រូវបញ្ជាការទិញ ពីខាងភាគីអាមេរិក ដូចជា ផលិតផលកសិកម្ម ចំនួន ៣២ កោដលានដុល្លា ផលិតផលរោងចក្រ ៧៨ កោដលានដុល្លា ថាមពល ៥២ កោដលានដុល្លា និង សេវាកម្ម ៣៨ កោដលានដុល្លា។

២. ចិនយល់ព្រមចាត់វិធានការបង្ក្រាបបន្ថែមទៅលើការចម្លងកូពី ឬ ការក្លែងបន្លំ ផលិតផលដែលធ្វើអោយប៉ះពាល់យីហោល្បីៗ និង អនុញ្ញាតអោយក្រុមហ៊ុនបរទេសមានភាពងាយស្រួលក្នុងប្តឹងផ្តល់ប្រសិនមានករណី លួចចម្លងកម្មសិទ្ឋិបញ្ញាជាដើម។

៣. សហរដ្ឋអាមេរិកយល់ព្រម រក្សា រនំាងពន្ឋត្រឹម ២៥% លើទំនិញចិនដែលមានតម្លៃទឹកប្រាក់ ៣៦០ កោដលានដុល្លា ដែលនំាចូលសហរដ្ឋអាមេរិក។ ចំនែកឯខាងភាគីចិនវិញគឺ ត្រូវរក្សារនំាងពន្ឋដែលខ្លួនបានដាក់លើទំនិញអាមេរិកដែលមានទឹកប្រាក់ ជាង​១០០ កោដលានដុល្លា។

សម្រាប់ចំនុចទី ៣ នេះគឺចង់មានន័យថា ប្រទេសទំាងពីរគឺមិនត្រូវបន្តបន្ថែមរនំាងពន្ឋតទៅទៀតនោះទេ។

បើតាមការវិភាគ ភាគីចិនហាក់ដូចជាមិនមានកូនអុកដើរខ្លំាងនោះទេ គឺខ្លួនត្រូវតែសម្របទៅតាមភាគីអាមេរិកសិន។ មានមតិយល់ឃើញមួយចំនួនទៀតថា ការចុះកិច្ចព្រមព្រៀងនេះ គឺមិនទាន់អាចបន្ថូរបន្ថយវិបត្តិសេដ្ឋកិច្ចពិភពលោកនូវឡើយនោះទេ។

  • Related Posts

    លោក ពូទីន ព្រមានលោកខាងលិច បន្ទាប់ពីវាយប្រហារអ៊ុយក្រែនដោយមីស៊ីលឆ្លងទ្វីប

    លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន បានចេញសារព្រមានក្តៅៗទៅកាន់ប្រទេសលោកខាងលិចបន្ទាប់ពីប្រទេសទាំងនោះបានអនុញ្ញាតិអោយអ៊ុយក្រែនប្រើប្រាស់សព្វាវុធទំនើបរបស់ខ្លួនមកវាយប្រហារចូលក្នុងទឹកដីរុស្សី។  ជាការឆ្លើយតប ទៅនឹងអ៊ុយក្រែនប្រើប្រាស់ម៉ីស៊ីលរយះចម្ងាយឆ្ងាយ ៦ គ្រាប់របស់សហរដ្ឋអាមេរិច រុស្សីបានប្រើប្រាស់ ម៉ីស៊ីលវាយបកវិញ។  ម៉ីស៊ីលដែលរុស្សីបានប្រើនោះ គឺមានឈ្មោះថា Oreshnik ឬភាសាអង់គ្លេសជាបច្ចេកទេសគឺហៅថា Intermediate range ballistic missile (IRBM) ដែលបានបាញ់ចេញពីតំបន់ភាគខាងត្បូងរបស់រុស្សីឈ្មោះថា អាស្រ្តាខាន Astrakhan ។ ការវាយប្រហារនេះ គឺផ្លោងសំដៅទៅកាន់ទីកន្លែងមួយនៅតំបន់ ឌីនិបប្រូ (Dnipro) របស់ប្រទេសអ៊ុយក្រែន។  លោកប្រធានាធិបតី ពូទីន…

    តើអ្វីទៅជាកសិកម្មភាពតាមរបៀបព្រះជាម្ចាស់?

    នេះគឺជាកិច្ចសន្ទនាជាមួយ អតីតនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម ហើយក៏ធ្លាប់មានបទពិសោធន៍ការងារហាត់ការនៅប្រទេសអ៊ីស្រាអ៊ែល មួយឆ្នាំផងដែរ។​

    One thought on “កិច្ចព្រមព្រៀងជំហានដំបូងរវាងអាមេរិកនិងចិនដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្ម

    Leave a Reply

    Your email address will not be published. Required fields are marked *

    You Missed

    ប៉ាគីស្ថានប្រឆាំងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើកម្មវិធីមីស៊ីល ដោយហៅថាជាការរើសអើង

    ប៉ាគីស្ថានប្រឆាំងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើកម្មវិធីមីស៊ីល ដោយហៅថាជាការរើសអើង

    “ប្រធានាធិបតី លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ត្រូវការ លោកដូណាល់ត្រាំ ឈនៅខាងអ៊ុយក្រែន

    “ប្រធានាធិបតី លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ត្រូវការ លោកដូណាល់ត្រាំ ឈនៅខាងអ៊ុយក្រែន

    ​​បម្រើ​ម្ចាស់​ពីរ​នៅ​ក្នុង​ ម៉ាថាយ ៦ៈ​២៤

    ​​បម្រើ​ម្ចាស់​ពីរ​នៅ​ក្នុង​ ម៉ាថាយ ៦ៈ​២៤

    លោក ពូទីន ព្រមានលោកខាងលិច បន្ទាប់ពីវាយប្រហារអ៊ុយក្រែនដោយមីស៊ីលឆ្លងទ្វីប

    លោក ពូទីន ព្រមានលោកខាងលិច បន្ទាប់ពីវាយប្រហារអ៊ុយក្រែនដោយមីស៊ីលឆ្លងទ្វីប

    ការប្រុងប្រយ័ត្នពេលប្រឈមក្នុងជម្លោះ

    ការប្រុងប្រយ័ត្នពេលប្រឈមក្នុងជម្លោះ

    អ៊ុយក្រែន​បាញ់​មីស៊ីល Storm Shadow ចក្រភព​អង់គ្លេស​ទៅ​រុស្ស៊ី​ជា​លើក​ដំបូង

    អ៊ុយក្រែន​បាញ់​មីស៊ីល Storm Shadow ចក្រភព​អង់គ្លេស​ទៅ​រុស្ស៊ី​ជា​លើក​ដំបូង