មានមនុស្សមួយចំនួនមានការយល់ច្រឡំថា បើឆ្លង Covid-19 ពួកគេនឹងស្លាប់។ តើពិតដែរឬទេ?
តាមពិតទៅនេះមិនមែនជាការពិតនោះទេ។ វីរុសដែលបង្កអោយមាន Covid-19 មានឈ្មោះថា SARS-CoV-2 ។ វាដូចគ្នាទៅនឹង វីរុស HIV ដែលបង្កអោយមាន ជំងឺ ម៉្យាងគឺ Aids។ វីរុស Sars-CoV-2 ដែលបង្កអោយមានជំងឺ Covid-19 នេះគឺសាហាវជាង វីរុសផ្ដាសាយធម្មតា ១០ ដង។ នេះបើយោងតាម លោក Anthony Fauci, (director of the National Institute of Allergy and Infectious Diseases) លោកជានាយក ក្នុងវិទ្យាស្ថានថ្នាក់ជាតិជំងឺឆ្លង និង អាឡាក់ហ្សី (សហរដ្ឋអាមេរិក)។
ជាទូទៅ កោសិកានៃសិរីរាងកាយរបស់មនុស្សរងការវាយប្រហារពី បាក់តេរី ឬ វីរុស ហើយបង្កអោយមានជំងឺផ្សេងៗ។
ចំពោះ បាក់តេរី វាមានទំហំធំជាង វីរុស ក្នុងសារពាង្គកាយរបស់មនុស្ស ហើយវារស់នៅក្រៅកោសិកា ។
វីរុសគ្រុនស្វិតដៃជើង វាមានទំហំ ៣០ ណានូមែត្រ ចំនែកឯ វីរុស Sars-CoV-2 នេះមានទំហំ ១២០ ណានូមែត្រ។ កោសិកាឈាមមនុស្សមានទំហំ ១៩២០ ណានូម៉ែត្រ គឺ ១៦ ដងធំជាងវីរុស SARS-CoV-2។
បើតាមការសិក្សា បាក់តេរីអាច ពង្រីកចំនួនខ្លួនឯង (កូពី) កាន់តែច្រើនឡើង តាមរយៈ បំនែកម៉ូលេគុល ។ ជាធម្មតា មេរោគបាក់តឺរីត្រូវបានព្យាបាលដោយការប្រើប្រាស់ថ្នាំ ផ្សះ ឬ យើងហៅថា អង់ទីបុយទីក (antibiotics) ។ វីរុសមានលក្ខណៈ ខុសពីបាក់តេរី វារស់ខាងក្នុងកោសិកាមនុស្ស គឺវាគ្រប់គ្រងប្រព័ន្ធដំណើរការកោសិកា។ វាហាក់បីដូចជា ចោរមកចាប់ម្ចាស់ផ្ទះធ្វើជាចំណាប់ខ្មាំង ឬ វិញ្ញាណខ្មោចចូលខ្លួនមនុស្ស។ នេះមានន័យថា បើពេទ្យប្រើថ្នាំសម្លាប់វីរុស គឺ ស្មើនឹងសម្លាប់កោសិកាមនុស្ស ឬ សម្លាប់មនុស្សតែម្តង។ ពេទ្យបានត្រឹមយកវីរុសមកធ្វើជា វាក់សាំុងតែប៉ុណ្ណោះ។
ជាទូទៅ វីរុស SARS-CoV-2 ដែលបង្កអោយមានជំងឺ Covid-19 នេះវា បាត់ទៅវិញ ដោយសារ ប្រព័ន្ធការពារ (immune system) ក្នុងខ្លួនមនុស្សខ្លាំងជាង កម្លាំងរបស់វីរុស។ ភាគច្រើន អ្នកស្លាប់ដោយសារវីរុសនេះ ច្រើនមានវ័យចំណាស់ អ្នកមានប្រព័ន្ធការពាររាងកាយខ្សោយ ឬ អ្នកមានជំងឺផ្សេងៗ ក្នុងខ្លួនស្រាប់។
ដូច្នេះ វាមិនមានន័យថា ពេលយើងឆ្លងវីរុស នេះ យើងនិងត្រូវស្លាប់នោះទេ។ បងប្អូនគ្រាន់តែអនុវត្តវិធានការការពារ ដោយការ លាងសំអាតដៃ ទៀងទាត់ និង វិធានការអនាម័យផ្សេងៗទៀត
សូមព្រះប្រទានពរ និង ការពារ បងប្អូន
3mzh7c
I don’t think the title of your article matches the content lol. Just kidding, mainly because I had some doubts after reading the article.
The incidence of edema was 6 on AVANDAMET compared with 7 on rosiglitazone and 3 on metformin 60mg priligy 77 96 In Monoclonal Antibodies and Cancer Therapy, Alan R
[url=https://fastpriligy.top/]donde comprar priligy mexico[/url] However, the combination of MDM2 inhibitors with DNA damaging chemotherapies could be harmful to normal cells and may therefore cause undesired side effects Brummelkamp et al