(Fox News) កាលពីរសៀលថ្ងៃអង្គារនេះ លោក ប្រធានាធិបតីអាមេរិក បានសរសេរថា ” អ៊ីរ៉ង់ត្រូវទទួលខុសត្រូវទាំងស្រុងទៅលើការបាត់បង់អាយុជីវិត និងការខូចខាតផ្សេងៗ នៅក្នុងបរិវេណស្ថានទូត។ អ៊ីរ៉ង់ត្រូវបង់ថ្លៃយ៉ាងសម្បើម ។ នេះមិនមែនជាការព្រមានទេ តែជាការគំរាម។ សួស្តីឆ្នាំថ្មី។
ស្ថានទូតអាមេរិកដែលមានមូលដ្ឋានក្នុងទីក្រុងបាងដាដ(ប្រទេសអ៊ីរ៉ាក់) ត្រូវបានបំផ្លិចបំផ្លាញដោយក្រុមបាតុករ និកាយ សីុអេត រាប់ពាន់នាក់។ ពួកគេទំនងជាត្រូវបានទទួលភ្លើងខៀវពីខាងសំណាក់អ៊ីរ៉ង់។ ហ្វូងបាតុករទាំងនេះបានវាយលុកចូល រើកម្ទេចប្រពន្ធ័កាំម៉េរា និងព្រមទាំងបានដុត ប៉ុស្តិ៍សន្តិសុខយាម របស់ស្ថានទូត។
ការផ្ទុះកំហឹងនេះ កើតឡើងបន្ទាប់ពីមានការវាយប្រហារពីដែនអាកាសរបស់អាមេរិកទៅកាន់ទីតាំងធំៗមួយចំនួន នៅក្នុងអ៊ីរ៉ាក់ និង អ៊ីរ៉ង់។ ទីតាំងទាំងនេះជាកន្លែងលាក់ខ្លួនរបស់ ក្រុមប្រយុទ្ធ កាតាប់ ហាប៊ូឡា (Kataeb Hezbollah) ដែលគាំទ្រដោយអ៊ីរ៉ង់។សកម្មជនប្រយុទ្ធប្រមាណជា ២៥ រូបត្រូវបានស្លាប់នៅក្នុងការវាយប្រហារតាមដែនអាកាសរបស់អាមេរិក។
សម្រាប់សហរដ្ឋអាមេរិក ការវាយប្រហារនេះគឺជាការសងសឹកទៅលើការវាយប្រហាររ៉ូកែតរបស់អ៊ីរ៉ង់ដែលធ្វើអោយបាត់បង់អាយុជីវិតពលរដ្ឋអាមេរិចកាំងមួយរូបដែលជាអ្នក វិនិយោគខាងផ្នែកសាងសង់។
បើយោងតាមមន្រ្តីការពារជាតិមួយរូបបានរាយការណ៍ទៅកាសែត Fox News ថា អាមេរិកបាន បញ្ជូនទ័ពម៉ារីន (យោធាពិសេសជើងទឹក) ប្រមាណជាង ១០០ នាក់ទៅកាន់ស្ថានទូតដើម្បីការពារសុវត្ថិភាពដល់បុគ្គលិកនៅទីនោះ។ ជាមួយគ្នានេះដែរ អាមេរិកក៏បានបញ្ជូន ឧទ្ធម្ភាគចក្រ ពិសេសប្រភេទ អាប៉ាជេ (Apache) ហោះពីលើស្ថានទូត ទម្លាក់ភ្លើងសញ្ញា (Flare) ដើម្បីបំបែកហ្វូងបាតុករ។

១,ការសងសឹកទៅលើ(ការ)វាយប្រហាររ៉ូកែតរបស់អ៊ីរ៉ង់
Thanks, Mr. Bean. We have fixed the spelling error.
Your article helped me a lot, is there any more related content? Thanks!
Your article helped me a lot, is there any more related content? Thanks!
Thank you for your sharing. I am worried that I lack creative ideas. It is your article that makes me full of hope. Thank you. But, I have a question, can you help me?
Your point of view caught my eye and was very interesting. Thanks. I have a question for you.
I don’t think the title of your article matches the content lol. Just kidding, mainly because I had some doubts after reading the article.
Thanks for sharing. I read many of your blog posts, cool, your blog is very good.