លោក ពូទីន ព្រមានលោកខាងលិច បន្ទាប់ពីវាយប្រហារអ៊ុយក្រែនដោយមីស៊ីលឆ្លងទ្វីប

លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន បានចេញសារព្រមានក្តៅៗទៅកាន់ប្រទេសលោកខាងលិចបន្ទាប់ពីប្រទេសទាំងនោះបានអនុញ្ញាតិអោយអ៊ុយក្រែនប្រើប្រាស់សព្វាវុធទំនើបរបស់ខ្លួនមកវាយប្រហារចូលក្នុងទឹកដីរុស្សី។ 

ជាការឆ្លើយតប ទៅនឹងអ៊ុយក្រែនប្រើប្រាស់ម៉ីស៊ីលរយះចម្ងាយឆ្ងាយ ៦ គ្រាប់របស់សហរដ្ឋអាមេរិច រុស្សីបានប្រើប្រាស់ ម៉ីស៊ីលវាយបកវិញ។ 

ម៉ីស៊ីលដែលរុស្សីបានប្រើនោះ គឺមានឈ្មោះថា Oreshnik ឬភាសាអង់គ្លេសជាបច្ចេកទេសគឺហៅថា Intermediate range ballistic missile (IRBM) ដែលបានបាញ់ចេញពីតំបន់ភាគខាងត្បូងរបស់រុស្សីឈ្មោះថា អាស្រ្តាខាន Astrakhan ។ ការវាយប្រហារនេះ គឺផ្លោងសំដៅទៅកាន់ទីកន្លែងមួយនៅតំបន់ ឌីនិបប្រូ (Dnipro) របស់ប្រទេសអ៊ុយក្រែន។ 

លោកប្រធានាធិបតី ពូទីន បានអះអាងថា ម៉ីស៊ីនេះគឺមានល្បឿនលឿនជាងសម្លេង ១០ដង។ តែទោះជាយ៉ាងណាក៏មានការចម្រូងចម្រាស រវាងការកំណត់អត្តសញ្ញាណនៃ ប្រភេទម៉ីស៊ីលនេះ។ ខាងភាគី អ៊ុយក្រែនបានរាយការណ៍ថា ម៉ីស៊ីលនេះជាប្រភេទ RS-26 Rubezh ដែលជាប្រភេទម៉ីស៊ីលបាញ់ឆ្លងទ្វីប ហើយមានសមត្ថភាពហើរបានរយះចម្ងាយ ៦០០០ គីឡូម៉ែត្រ។ 

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ការវាយប្រហារដោយកងកម្លាំងរបស់លោក ទៅលើទីក្រុង Dnipro ភាគខាងកើតប្រទេសអ៊ុយក្រែន កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ត្រូវបានធ្វើឡើងដោយប្រើ “មីស៊ីលរយៈចម្ងាយមធ្យមថ្មីមួយ”។

លោកបាននិយាយថា កាំជ្រួចដែលមានរហស្សនាមថា Oreshnik គឺជាការឆ្លើយតបទៅនឹងការប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែនដែលឧបត្ថមដោយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ដើម្បីវាយប្រហារគោលដៅនៅក្នុងប្រទេសរុស្ស៊ី។

My Podcast

Khmer Community Adaptation in America

លោកពូទីន បានបន្ថែមថា រុស្ស៊ីក៏មានសមត្ថភាពអាចវាយប្រហារទីតាំងយោធានៃប្រទេសទាំងឡាយណាដែលអនុញ្ញាតឱ្យអាវុធរបស់ពួកគេ មកដៃអ៊ុយក្រែនដើម្បីវាយប្រហារទឹកដីរុស្សី។

សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានអនុញ្ញាតឱ្យប្រើប្រាស់កាំជ្រួច ATACMS របស់សហរដ្ឋអាមេរិក និងមីស៊ីល Storm Shadow ដែលផ្គត់ផ្គង់ដោយចក្រភពអង់គ្លេសក្នុងសប្តាហ៍នេះ នៅក្នុងការផ្លាស់ប្តូរគោលនយោបាយដ៏សំខាន់មួយ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា ការប្រើប្រាស់មីស៊ីលថ្មីរបស់រុស្ស៊ី គឺជា “ការកើនឡើងយ៉ាងច្បាស់ និងធ្ងន់ធ្ងរនៅក្នុងទំហំ និងភាពឃោរឃៅនៃសង្រ្គាមនេះ” ។ (ប្រភព ប៊ីប៊ីស៊ី BBC)

លោកបានសរសេរនៅលើទំព័រ X ដោយបន្ថែម ថា “[នេះ] ជាភ័ស្តុតាងបន្ថែមទៀតថា រុស្ស៊ីគ្មានចំណាប់អារម្មណ៍លើសន្តិភាពទេ” លោកបានបន្ថែមថា “លោកពូទីន មិនត្រឹមតែកំពុងអូសបន្លាយសង្រ្គាមប៉ុណ្ណោះទេ លោកកំពុងស្ដោះទឹកមាត់ដាក់ចំពោះមុខអ្នកនៅក្នុងពិភពលោក ដែលចង់បាន និង  ចង់ស្ដារឡើងវិញនូវសន្តិភាពដ៏ពិតប្រាកដ។។” 

(ប្រភព ប៊ីប៊ីស៊ី BBC)

Facebook
Telegram
WhatsApp
  • Related Posts

    ប៉ាគីស្ថានប្រឆាំងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើកម្មវិធីមីស៊ីល ដោយហៅថាជាការរើសអើង

    ប៉ាគីស្ថានបានបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំងចំពោះការដាក់ទណ្ឌកម្មថ្មីៗរបស់សហរដ្ឋអាមេរិកលើកម្មវិធីមីស៊ីលរបស់ខ្លួន។ ក្រសួងការបរទេសបានហៅការដាក់ទណ្ឌកម្មនេះថាជា “ការរើសអើង” ដែលអាចប៉ះពាល់ដល់សន្តិសុខតំបន់ និងស្ថិរភាពអន្តរជាតិ

    “ប្រធានាធិបតី លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ត្រូវការ លោកដូណាល់ត្រាំ ឈនៅខាងអ៊ុយក្រែន

    “ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានស្នើសុំយ៉ាងទាំងចិត្តដល់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីឱ្យគាំទ្រអ៊ុយក្រែនក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ លោក ហ្សេលេនស្គី បានសង្កត់ថា ការចរចារដោយផ្ទាល់ជាមួយលោក ត្រាំ គឺសំខាន់ ដើម្បីបង្ហាញឱ្យឃើញស្ថានភាពនៃសង្គ្រាម និងតួនាទីដ៏សំខាន់នៃការគាំទ្រពីសហរដ្ឋអាមេរិក។ ក្នុងនាមជាអ្នកស្វែងរកសន្តិភាព លោកបានបញ្ជាក់ថា កិច្ចព្រមព្រៀងណាមួយត្រូវមានការធានាសន្តិសុខដ៏រឹងមាំ ដើម្បីទប់ស្កាត់ការខូចខាតនៅពេលអនាគត។”

    You Missed

    ប៉ាគីស្ថានប្រឆាំងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើកម្មវិធីមីស៊ីល ដោយហៅថាជាការរើសអើង

    ប៉ាគីស្ថានប្រឆាំងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើកម្មវិធីមីស៊ីល ដោយហៅថាជាការរើសអើង

    “ប្រធានាធិបតី លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ត្រូវការ លោកដូណាល់ត្រាំ ឈនៅខាងអ៊ុយក្រែន

    “ប្រធានាធិបតី លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ត្រូវការ លោកដូណាល់ត្រាំ ឈនៅខាងអ៊ុយក្រែន

    ​​បម្រើ​ម្ចាស់​ពីរ​នៅ​ក្នុង​ ម៉ាថាយ ៦ៈ​២៤

    ​​បម្រើ​ម្ចាស់​ពីរ​នៅ​ក្នុង​ ម៉ាថាយ ៦ៈ​២៤

    លោក ពូទីន ព្រមានលោកខាងលិច បន្ទាប់ពីវាយប្រហារអ៊ុយក្រែនដោយមីស៊ីលឆ្លងទ្វីប

    លោក ពូទីន ព្រមានលោកខាងលិច បន្ទាប់ពីវាយប្រហារអ៊ុយក្រែនដោយមីស៊ីលឆ្លងទ្វីប

    ការប្រុងប្រយ័ត្នពេលប្រឈមក្នុងជម្លោះ

    ការប្រុងប្រយ័ត្នពេលប្រឈមក្នុងជម្លោះ

    អ៊ុយក្រែន​បាញ់​មីស៊ីល Storm Shadow ចក្រភព​អង់គ្លេស​ទៅ​រុស្ស៊ី​ជា​លើក​ដំបូង

    អ៊ុយក្រែន​បាញ់​មីស៊ីល Storm Shadow ចក្រភព​អង់គ្លេស​ទៅ​រុស្ស៊ី​ជា​លើក​ដំបូង