កំណាព្យ៖ អាពាហ៍ពិពាហ៍
កំណាព្យ: អាពាហ៍ពិពាហ៍ —————————— អាពាហ៍ពិពាហ៍ រៀនយោគយល់គ្នា រៀនចេះអត់ឱន រៀនផ្តល់អោយគ្រប់ រៀនផ្តល់អោយគ្រាន់ រៀនដោះអោយទាន់ មុនក្លាយជាធំ។ អាពាហ៍ពិពាហ៍ ពេលខឹងនឹងគ្នា រៀនចេះរំសាយ កំហឹងអាចដល់ វិនាសអន្ដរាយ រឿងក្តៅក្រហាយ ត្រូវប្រុងប្រយ័ត្ន។ អាពាហ៍ពិពាហ៍ …
UN៖ មន្ទីពេទ្យសំខាន់នៅ Gaza លែងដំណើរការ
យោងតាមកាសែត BBC ដែលទើបតែចុះផ្សាយនៅថ្ងៃនេះ បានអោយដឹងថា អង្គការសុខភាពពិភពលោក ឬ WHO បានចេញសេចក្តីថ្លែងការណ៍ថា មន្ទីពេទ្យដ៏ធំឈ្មោះថា AI-Shifa នៅតំបន់ កាហ្សារ Gaza លែងដំណើរការជាធម្មតាតទៅទៀតហើយ។ ការវាយប្រហារពី សំណាក់កងទ័ពអ៊ីស្រាអ៊ែល ទៅលើ សកម្មជនប្រយុទ្ធ Hamass បានកំពុងតែធ្វើអោយស្ថានភាពនេះរិតតែអាក្រក់ទៅទៀត។ បើយើងតាម ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុម ហាម៉ាស់ បានចេញផ្សាយថា ចំនួនអ្នកស្លាប់នៅតំបន់កាហ្សា មានរហូតដល់ ២៣០០ នាក់ហើយមកដល់ពេលនេះ។ ការសែត BBC…
អគារទីក្រុងម៉ូស្កូរត្រូវបានវាយប្រហារជាថ្មី
អាគារនៃទីក្រុងម៉ូស្កូមួយកន្លែងរងការវាយប្រហារ
រឿងប្រុញ-ប្រាជ្ញ៖ បញ្ហាអាក្រក់លើពិភពលោក
ប្រុញ ៖ ប្រាជ្ញ, តើឯងដឹងទេថា មួយរយៈនេះ មានរឿងអាក្រក់ៗជាច្រើន នៅក្នុងសង្គម ដូចជាគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ទារក ស្លាប់ដាច់ដៃដាច់ជើង បាញ់ប្រហារជីវិតដូចសត្វធាតុ។ ប្រាជ្ញ៖ សម្លាញ់ នៅក្នុងសង្គមមនុស្ស តាមរយៈបណ្តាញប្រព័ន្ធព័ត៍មានសង្គម ឯងគ្រាន់តែឃើញត្រឹមមួយច្បិចតែប៉ុណ្ណោះ។ វានៅមានរឿងសាហាវៗ ជាច្រើនទៀតដែលបានកើតឡើងក្នុងទីងងឹត ដែលមនុស្សលោកប្រពឹត្តិ ដែលឯងមិនដឹង ។ តទៅមុខទៀត យល់ល្អឯងគួររៀនបិទភ្នែក បិទត្រចៀក បិទការគិតខ្លះ ពេលឃើញរឿងរ៉ាវអាក្រក់ផ្សេងៗ នៅលើហ្វេសប៊ុក ដើម្បីបញ្ជៀសភាពភ័យខ្លាច និង តក់ស្លុតផ្សេងៗ។…
វិភាគ៖ ស្ថានភាពអ៊ុយក្រែន & រុស្សី
អ៊ុយក្រែន ប្រទេសដ៏តូច បន្តទទួលការគាំទ្រផ្នែកយោធាពេញទំហឹង ពីបណ្តាប្រទេសប្រកាន់លិទ្ធិប្រជាធិបតេយ្យ។ រុស្សី មហាអំណាចកុម្មុយនីស្តពិភពលោក គណនាខុស ប៉ាន់ស្មានខុស ខ្វះការគាំទ្រពីសម័ន្ធមិត្តខ្លួន ។ មហាអំណាច កុម្មុយនីស្តពិភពលោក អះអាងថា ខ្លួនប្រើពេល ៣ ថ្ងៃដើម្បី ក) ធ្វើប្រតិបត្តិការយោធាពិសេសដើម្បីរំដោះ ប្រជាជន។ ខ) ចោទថា ឥទ្ធិពលលិទ្ធិប្រជាធិបតេយ្យនិងសាយភាយចូលមកទឹកដីខ្លួន តាមរយៈ ប្រទេសតូច អ៊ុយក្រែន នៅពេលប្រទេសដ៏តូចនេះសម្រេចចូលជាសម្ពន័មិត្តរួបរួម (NATO) ដោយហេតុផលនេះ ខ្លួនត្រូវវាយប្រហារការពារទុកមុន។ ប្រមាណជាមួយខែក្រោយមក…
ក្រសួងព្រមាននូវហានិភ័យជាមួយការវិនិយោគ OL Group
បើយោងតាមសារព័ត៍មាន ខ្មែរថាម ចុះផ្សាយនៅថ្ងៃនេះ បានអោយដឹងថា គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាអគ្គលេខាធិការដ្ឋាន របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនបានអនុញ្ញាតិផ្តល់អាជ្ញាប័ណ្ណសិទ្ធិដល់ ក្រុមហ៊ុន French OL Group នោះទេ។ គួរបញ្ជាក់ផងដែរថា គេសង្កេតឃើញមានយុវជនមួយចំនួន បានធ្វើការដាក់ទុនថវិការវិនិយោគជាមួយ កម្មវិធីភ្នាល់បាល់នេះ។ បើយោងតាមយុវជនមួយរូប ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ខ្មែរបុត្ថាណាការ ថា ការវិនិយោគនេះ គឺពុំទាន់ឃើញមានការខាតបង់អ្វីនោះទេ។ រូបលោក បានដាក់ប្រាក់ ខ្ទង់ ៦០ ទៅ ៧០ ដុល្លារសហរដ្ឋអាមេរិក។ មកដល់ពេលនេះ ប្រាក់បណ្តាក់ទុនរបស់គាត់បានកើនរហូតដល់…
“ឆ្នែតហើយ ទើបគេមកច្រៀង មិនមែនច្រៀងហើយបានឆ្អែតទេ”
កាលពី ៥ ឆ្នាំមុន ខ្ញុំបានទទួលអាហាររូបករណ៍ ទៅសិក្សាផ្លាស់ប្តូរបទពិសោធន៍ វិជ្ជាជីវៈការងារ និង រៀនសូត្រភាពជាអ្នកដឹកនាំនៅសហរដ្ឋអាមេរិក។ ឬហៅជាភាសាខ្មែរថា កម្មវិធីជំនួបប្រកបវិជ្ចាជីវះ របស់អ្នកដឹកនាំវ័យក្មេងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ កម្មវិធីនេះផ្តល់ឱកាសដល់យុវជនដ៏មានសក្តានុពល មកពីក្នុងតំបន់ អាស៊ាន ដែលមកពីស្ថានប័ន អង្គការ ស្ថានប័នក្រុមហ៊ុនឯកជន ឬ បុគ្គលិករដ្ឋាភិបាល មកសិក្សាស្វែងយល់ ពង្រឹង និង ពង្រីកទំនាក់ទំនង ជម្រុញអោយមានការយល់ដឹងពីគ្នាទៅវិញទៅមក រវាងអាស៊ាន និង សហរដ្ឋអាមេរិក ជាប្រយោជន៍ដើម្បីអោយអ្នកដឹកនាំជំនាន់ក្រោយរៀនចេះពីការសហការគ្នាជាដៃគូ ចេះធ្វើការងារជាក្រុម ឲ្យទទួលបានផលផ្លែជានិរន្ត៍។ …
ឧកញ្ញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ៖ គួរផ្តល់តម្លៃ ភាពថ្លៃថ្នូរដល់និសិ្សតខ្មែរកំពុងធ្វើការ
ថ្ងៃនេះខ្មែរបុត្ថាណាការ ទទួលបានសំណេរមួយ ដែលជាសម្រង់ប្រសាសន៍របស់លោកឧកញ្ញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី។ លោកបានលើកឡើងពីស្ថានភាព សិស្សនិស្សិតដែលកំពុងស្ថិតក្នុងឆ្នាំមូលដ្ឋានជាពិសេសដែលកំពុងធ្វើការងារដើម្បីសន្សំប្រាក់សម្រាប់ឆ្នាំសិក្សារបស់ខ្លួន។ និស្សិតខ្លះដែលកំពុងធ្វើការងារក្នុងភោជនីយដ្ឋាន ម្ហូបអាហារ ភេសជ្ជៈ នានា ត្រូវបានគេមើលឃើញថាទទួលបានប្រាក់បៀវត្សទាបជាងអតិផរណា។ នេះបើតាមអ្វីដែលលោកបណ្ឌិតបានមានប្រសាសន៍។ លោកបណ្ឌិតក៏បានសំណូមពរ ឲ្យយើងគ្រប់គ្នាផ្លាស់ប្តូរផ្នត់គំនិតចង្អៀតចង្អល់ ហើយឯកមកឲ្យតម្លៃនិង កម្លាំងចិត្តដល់យុវជននិងយុវនារីដែលជាសិស្សនិស្សិតកំពុងខិតខំធ្វើការងាររកប្រាក់សន្សំសម្រាប់បង់ថ្លៃសាកលវិទ្យាល័យរបស់ពួកគេ។ សូមអានសំណេរផ្ទាល់របស់ឧកញ្ញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ខាងក្រោមនេះ៖ […] និស្សិតខ្មែរយើងខ្លះហាក់អភ័ព្ទ ព្រោះដើម្បីបន្តរៀនសូត្រឱ្យដល់កម្រិតឧត្តមសិក្សា គេត្រូវបង្ខំចិត្តធ្វើការគ្រប់បែបយ៉ាង បំណងរកលុយបង់ថ្លៃសាលា។ ដូចយើងឃើញនឹងភ្នែកស្រាប់ហើយ បុគ្គលិកបម្រើសេវាម្ហូបអាហារ ភេសជ្ជៈតាមភោជនីយដ្ឋាន និងអាហារដ្ឋាននានា…
មហាអំណាចកម្មុយនីស្តរុស្សីបោះជំហានលើវិថីពិបាកថយក្រោយ
មុនសង្រ្គាមឈ្លានពានអ៊ុយក្រែន ចារកម្មលោកខាងលិចបានទម្លាយផែនការរបស់ ប្រទេសរុស្សី ។ បើយោងតាមកាសែត CNN ចុះផ្សាយថ្ងៃទី ១២ ខែ កុម្ភះ ឆ្នាំ ២០២២ ក្រោមចំណងជើងថា “រុស្សីចោទលោកខាងលិចថាផ្សព្វផ្សាយព័ត៍មានមិនពិតអំពីផែនការឈ្លានពានអ៊ុយក្រែន”។ ពេលវេលាកាន់តែគៀកតាមផែនការគ្រោងរបស់លោកប្រធានាធិបតីរុស្សី ពូទីន ក៏ប្រកាសប្រាប់ពិភពលោកនូវផែនការមួយដ៏គួរឲ្យភ្ញាក់ផ្អើល គឺជាប្រតិបត្តិការយោធាពិសេស រំដោះប្រជាជនដែលរងការគាបសង្កត់ នៅតំបន់ Kyiv ភាគខាងកើតអ៊ុយក្រែន ហើយបើតាមផែនការរបស់រុស្សី ខ្លួនអះអាងថាប្រតិបត្តិការនេះនឹងប្រើ រយៈពេលត្រឹម តែ៧២ ម៉ោងប៉ុណ្ណោះ។ លើសពីនេះទៀត មហាអំណាចកុម្មុយនីស្តរុស្សីក៏ចោទប្រកាន់ថា អ៊ុយក្រែន…
ឥទ្ឋិពលថ្នាំញៀនបំផ្លាញជីវិតអ្នក
បញ្ហាថ្នំាញៀនជារឿងដ៏ស្មុគស្មាញនៅក្នុងសង្គមខ្មែរ ក៏ដូចជាបណ្តាសង្គមដ៏ទៃទៀតនៅលើពិភពលោក។ ភាគច្រើនគេសង្កេតឃើញថា យុវជនប្រុសស្រី គឺស្ថិតក្នុងវ័យដែលងាយនឹងធ្លាក់ចូលទៅក្នុងផ្លូវអបាយមុខ ប្រសិនបើមិនប្រុងប្រយ័ត្ន។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ បើយោងតាមម្ចាស់អាខោន ឈ្មោះថា ជាង ជាតិ បោះដុំនឹងរាយបរិក្ខាត្រជាក់ បានបង្ហោះរូបភាពនៃព្រឹត្តិការណ៍ដ៏គួរអោយតក់ស្លត់មួយ ស្តីពីបុរសម្នាក់ដែលគេសង្ស័យថាជាមនុស្សញៀនថ្នំាបានឡើងលើបង្គោលភ្លើងបំពាក់ដោយតង់ស្យុងខ្ពស់ ហើយព្យាយាមវាយ នឹងកន្រ្ទាក់ខ្សែរកាបអគ្គិសនីរហូតដល់ឆក់ធ្លាក់មកដល់ដី។ បើពិនិត្យតាមខ្សែរអាត់វិដេអូនេះ គេឃើញមានហ្វូងមហាជនបាននំាគ្នាស្រែកបញ្ឈប់ និង ព្យាយាមគប់ដុំថ្មដើម្បីគំរាម និងផ្អាកសកម្មភាពរបស់បុរសម្នាក់នេះ។ ដោយអកុសល បុរសដែលមានវ័យ ៤០ ឆ្នាំជាងរូបនេះទំនងជាស្ថិតក្រោមឥទ្ធិពលថ្នាំញៀនបានសម្រេចកន្រ្ទាក់ខ្សែរកាបដែលផ្ទុកតង់ស្យុងភ្លើងខ្ពស់រហូតឆក់ធ្លាក់មកដល់ដី។ យើងមិនអាចសន្និដ្ឋានបានទេថាតើបុរសម្នាក់នេះបានបាត់បង់ជីវិត ឬ សន្លប់បាត់ស្មារតី ត្បិតអាខោនខាងលើ ពុំបានបញ្ជាក់ឡើយ។ …