ប្រហែលជាចំណងជើងនៃអត្ថបទនេះធ្វើអោយបងប្អូនអ្នកអានមានការឆ្ងល់ ថាតើអ្នកសរសេរចង់និយាយពីអ្វី។ នៅក្នុងរូបភាពនេះ អ្នកមើលឃើញ លុយក្រដាស ២០ ដុល្លារ មួយសន្លឹក និង រូបគំនូរបុរសកំសត់ម្នាក់។
រឿងនេះកើតឡើងម្សិលមិញ នៅផ្សារក្នុងភូមិឪពុកម្តាយខ្ញុំ។ មានបុរសម្នាក់កំពុងតែឈរដូរលុយ។ ម្ចាស់ហាងប្តូរប្រាក់ពិនិត្យមើលលុយដុល្លារបុរសនោះ។ គាត់ឃើញមានឆ្នូតទឹកប៊ិចប្រហែលកន្លះថ្នាំងដៃ។ ម្ចាស់ហាងបាននិយាយទៅកាន់បុរសនោះថា “សុំទោស លុយនេះ ដូរបាន តែត្រូវ កាត់ទឹក ប្រហែល ៥ ដុល្លារ”។ ខ្ញុំឈរនៅទីនោះ រង់ចំាប្តូរលុយដែរ។ ឃើញដូច្នោះ ខ្ញុំមានអារ្មណ៍ អាណិតបុរសនោះខ្លំាងណាស់។ បើគិតមើលទៅ លុយនោះ មិនរហែកអីទេ វាគ្រាន់តែមានគំនូសបន្តិច ហើយខ្ញុំឆ្ងល់ថា មិចបានជា ត្រូវកាត់ទឹកជិត ៣០ ទៅ ៤០ % វិញ។
បុរសនោះបានឆ្លើយទៅកាន់ម្ចាស់ហាងនោះ ថា “អត់អីទេពូ! អរគុណ” រួចក៏រៀបនឹងចេញដំណើរទៅ។ ភ្នែករបស់ខ្ញុំវិលសម្លឹងទៅមើលទឹកមុខគាត់ និង មើលសកម្មភាពរបស់គាត់រៀបនឹងជិះម៉ូតូចេញពីកន្លែងដូរលុយ។ ខ្ញុំឃើញ បង្វិចសម្ពាយរបស់គាត់ មើលទៅគាត់ទំនងជាអ្នកដំណើរពីចម្ងាយ ហើយប្រហែលជាគាត់ត្រូវវិលបកទៅស្រុកភូមិគាត់វិញ ដោយទឹកមុខក្រៀមក្រំនិងការមិនអាចដូរលុយប្រលាក់ទឹកស្នាមឆ្នូតបន្តិចនេះ។ រំពេចនោះ ខ្ញុំដឹងថា លុយដុល្លារនោះ ខ្ញុំអាច យកទៅចាយនៅទីក្រុងបាន ឬ អាចទម្លាក់ចូលក្នុងកុង ធានាគារបាន។
បន្ទាប់ពីខ្ញុំប្តូរលុយខ្លួនឯងរួចមក ខ្ញុំបានដើរសំដៅទៅបុរសម្នាក់នោះ ដែលគាត់រៀបនឹងចេញដំណើរ។ ខ្ញុំប្រាប់គាត់ថា “តើ បងចង់ប្តូរ លុយនេះ ជាមួយខ្ញុំបានទេ ខ្ញុំអោយបង ៨០០០០ រៀល ហើយខ្ញុំមិនកាត់ទឹក អីទេ?” ពេលលឺដូច្នេះ បុរសម្នាក់នោះ ផ្លាស់ប្តូរទឹកមុខរបស់គាត់ មកស្រស់ស្រាយវិញ គាត់ថា “បាទ បាទ បង ខ្ញុំព្រម ” ។ ខ្ញុំក៏ហុចលុយ ៨០០០០ មឺុនអោយគាត់ ប្តូរនឹងលុយ ២០ ដុល្លារប្រលាក់បន្តិចរបស់គាត់។ បុរសនោះ ធាក់ម៉ូតូគាត់ចេញដំណើរទៅភូមិគាត់ ដោយទឹកមុខរីករាយឡើងវិញ។
ពេលខ្ញុំសរសេររឿងនេះឡើង មិនមែនចង់ទាញចំណាប់អារម្មណ៍ពីចិត្តសប្បុរសពីខ្លួនឯងនោះទេ។ ខ្ញុំគ្រាន់តែចង់អោយបងប្អូនមិត្តអ្នកអាន ជាពិសេសបងប្អូនអាជីវករ សូមមេត្តាពិចារណារ ដោយមានចិត្តមេត្តាធម៏ យោគយល់ ដល់បងប្អូនរួមជាតិដែលលោកមិនមានចំណេះដឹងច្រើនពីសង្គម។ តាមពិតទៅរឿងនេះ មិនមែនជាររៀបរកលុយតាមផ្លូវត្រឹមត្រូវនោះទេ បើតាមការយល់ឃើញខ្ញុំ នេះជាការឆ្លៀតឱកាសទៅវិញទេ ព្រោះលុយនេះ មិនមែនរហែកខ្លំាងនោះទេ វាគ្រាន់តែមានការប្រលាក់ទឹកឆ្នូតបន្តិច។ ហើយបើទោះជាត្រូវកាត់ទឹក ក៏មិនដល់ថ្នាក់ ៣០ ទៅ ៤០ ភាគរយនោះដែរ។
មួយវិញទៀត៥ ដុល្លារ ស្មើរនឹង ២០០០០ រៀល ។ ចំនួននេះ បើនៅទីក្រុង គឺអ្នកត្រូវធ្វើការ កន្លះថ្ងៃ ហើយ បើនៅស្រុកភូមិជនបទវិញ អ្នកអាចត្រូវធ្វើការ ពេញមួយថ្ងៃឯណោះ។
បងប្អូនអាចផ្តល់មតិយោបល់ខាងក្រោមនេះបាន។
Check & Meet Us
[ameliacatalog]
I believe that youth is playing an important role in their society. Youth can give up their dreams when the resources in theirs are either neglected or uncovered. Once they feel valued, loved, dignity, and hope they will begin to use their life in a meaningful way.
ZenCortex is a specialized liquid supplement meticulously designed to promote healthy hearing.
Formulated with natural ingredients carefully studied by scientists,
it provides vital nutrients to inner ear cells. Unlike traditional supplements, ZenCortex offers
holistic support to the entire auditory system, aiming
beyond physical benefits to enhance overall hearing health.
I don’t think the title of your article matches the content lol. Just kidding, mainly because I had some doubts after reading the article.
lj5j4e
Can you be more specific about the content of your article? After reading it, I still have some doubts. Hope you can help me.