ជីវិតគឺថ្លៃជាងទ្រព្យសម្បត្តិ

កាលពីមុន អោយតែមុនក្រោកពីដំណេក តែងតែមានអារម្មណ៍ថា ត្រូវក្រោកឡើងអោយលឿន ត្រូវតែចេញទៅកន្លែងណាមួយ ដូចជាសាលារៀន កន្លែងការងារ ឬ ទៅធ្វើនេះ ធ្វើនោះ ជួបអ្នកនេះ ឬ ជួបអ្នកនោះ។ ហើយបើសិន មិនក្រោកអោយបានពីព្រលឹមទេ ហាក់ដូចជា បាត់ឱកាស ឬ មានអារម្មណ៍ថាខ្ជះខ្ជាយពេលវេលា យ៉ាងម៉េច។

អ្វីៗទាំងអស់ ហាក់ដូចជាមានការប្រែប្រួលចាប់តាំងពីល្បឿននៃការឆ្លងជម្ងឺ Covid-19 កាន់តែខ្លាំងឡើងៗ។ ជីវិតហាក់ដូចជា លែងសូវ មមាញឹកដូចមុន។

ជម្ងឺមួយនេះ ហាក់ដូចជាដាស់ស្មារតីរបស់ខ្ញុំ អោយរៀនចេះគិត ថាតើអ្វីទៅដែលសំខាន់ជាងគេ សម្រាប់ជីវិត។ នៅពេលដែលគិតដល់ចំណុចនេះ ខ្ញុំក៏មានសំនួរមួយទៀត។ តើ អោយជីវិត ធូស្រាលបានយ៉ាងម៉េច បើយើងមិនខំ មិនប្រឹង ?

សូមអោយខ្ញុំចែករំលែក ខគម្ពីររបស់ព្រះជាម្ចាស់ជាមួយអ្នក។ នៅក្នុងខព្រះគម្ពីរនេះ ព្រះយេស៊ូ មានព្រះបន្ទូលជាប្រស្នាអំពី សេដ្ធីដ៏ឆោតល្ងង់ម្នាក់។

” បន្ទាប់មក ព្រះអង្គមានព្រះ‌បន្ទូលទៅបណ្ដា‌ជនថា៖ «ចូរប្រយ័ត្ន កុំលោភ‌លន់ចង់បានទ្រព្យ‌សម្បត្តិឲ្យសោះ។ ទោះបីមនុស្សមានសម្បត្តិបរិបូណ៌យ៉ាងណាក៏ដោយ ក៏ជីវិតគេមិនអាស្រ័យនៅលើទ្រព្យ‌សម្បត្តិឡើយ»។

ព្រះអង្គមានព្រះ‌បន្ទូលជាពាក្យប្រស្នាទៅគេថា៖ «មានបុរសម្នាក់ជាសេដ្ឋី ដីធ្លីរបស់គាត់បានផ្ដល់ភោគផលយ៉ាងបរិបូណ៌។ គាត់រិះគិតក្នុងចិត្តថា “ខ្ញុំគ្មានកន្លែងដាក់ភោគផលទាំងអស់របស់ខ្ញុំទេ តើខ្ញុំត្រូវធ្វើដូចម្ដេច?”។

គាត់គិតទៀតថា “ខ្ញុំត្រូវតែធ្វើយ៉ាងនេះ គឺរុះជង្រុកទាំងប៉ុន្មានរបស់ខ្ញុំចោល ហើយសង់ជង្រុកឲ្យធំៗជាង រួចខ្ញុំប្រមូលស្រូវ ព្រមទាំងភោគផលទាំងអស់មកដាក់ក្នុងជង្រុកថ្មីនោះ។

បន្ទាប់មក ខ្ញុំនឹងនិយាយប្រាប់ខ្លួនខ្ញុំថា ឱខ្ញុំអើយ! មានសម្បត្តិយ៉ាងច្រើនបរិបូណ៌ បម្រុងទុកចិញ្ចឹមជីវិតសម្រាប់ច្រើនឆ្នាំ ខ្ញុំត្រូវសម្រាក គិតតែស៊ីផឹកសប្បាយទៅ!”។

ប៉ុន្តែ ព្រះ‌ជាម្ចាស់មានព្រះ‌បន្ទូលទៅកាន់សេដ្ឋីនោះថាៈ“នែ៎ មនុស្សឆោតល្ងង់អើយ! យប់នេះ យើងនឹងផ្ដាច់ជីវិតអ្នកហើយ ដូច្នេះ ទ្រព្យ‌សម្បត្តិដែលអ្នកបានប្រមូលទុកសម្រាប់ខ្លួនអ្នក នឹងបានទៅជារបស់នរណាវិញ?”។

អ្នកណាប្រមូលទ្រព្យ‌សម្បត្តិទុកសម្រាប់តែខ្លួនឯង ហើយគ្មានសម្បត្តិសួគ៌នៅក្នុងខ្លួន អ្នកនោះប្រៀបបីដូចជាសេដ្ឋីនោះដែរ»។”

លូកា 12:15‭-‬21 គខប

  • Related Posts

    រឿងប្រុញ-ប្រាជ្ញ៖ បញ្ហាអាក្រក់លើពិភពលោក

    ប្រុញ ៖ ប្រាជ្ញ, តើឯងដឹងទេថា មួយរយៈនេះ មានរឿងអាក្រក់ៗជាច្រើន នៅក្នុងសង្គម ដូចជាគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ទារក ស្លាប់ដាច់ដៃដាច់ជើង បាញ់ប្រហារជីវិតដូចសត្វធាតុ។ ប្រាជ្ញ៖ សម្លាញ់ នៅក្នុងសង្គមមនុស្ស តាមរយៈបណ្តាញប្រព័ន្ធព័ត៍មានសង្គម ឯងគ្រាន់តែឃើញត្រឹមមួយច្បិចតែប៉ុណ្ណោះ។ វានៅមានរឿងសាហាវៗ ជាច្រើនទៀតដែលបានកើតឡើងក្នុងទីងងឹត ដែលមនុស្សលោកប្រពឹត្តិ ដែលឯងមិនដឹង ។ តទៅមុខទៀត យល់ល្អឯងគួររៀនបិទភ្នែក បិទត្រចៀក បិទការគិតខ្លះ ពេលឃើញរឿងរ៉ាវអាក្រក់ផ្សេងៗ នៅលើហ្វេសប៊ុក ដើម្បីបញ្ជៀសភាពភ័យខ្លាច និង តក់ស្លុតផ្សេងៗ។…

    “ឆ្នែតហើយ ទើបគេមកច្រៀង មិនមែនច្រៀងហើយបានឆ្អែតទេ”

    កាលពី ៥ ឆ្នាំមុន ខ្ញុំបានទទួលអាហាររូបករណ៍ ទៅសិក្សាផ្លាស់ប្តូរបទពិសោធន៍ វិជ្ជាជីវៈការងារ និង រៀនសូត្រភាពជាអ្នកដឹកនាំនៅសហរដ្ឋអាមេរិក។ ឬហៅជាភាសាខ្មែរថា កម្មវិធីជំនួបប្រកបវិជ្ចាជីវះ របស់អ្នកដឹកនាំវ័យក្មេងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ កម្មវិធីនេះផ្តល់ឱកាសដល់យុវជនដ៏មានសក្តានុពល មកពីក្នុងតំបន់ អាស៊ាន ដែលមកពីស្ថានប័ន អង្គការ ស្ថានប័នក្រុមហ៊ុនឯកជន ឬ បុគ្គលិករដ្ឋាភិបាល មកសិក្សាស្វែងយល់ ពង្រឹង និង ពង្រីកទំនាក់ទំនង ជម្រុញអោយមានការយល់ដឹងពីគ្នាទៅវិញទៅមក រវាងអាស៊ាន និង សហរដ្ឋអាមេរិក ជាប្រយោជន៍ដើម្បីអោយអ្នកដឹកនាំជំនាន់ក្រោយរៀនចេះពីការសហការគ្នាជាដៃគូ ចេះធ្វើការងារជាក្រុម ឲ្យទទួលបានផលផ្លែជានិរន្ត៍។ …

    One thought on “ជីវិតគឺថ្លៃជាងទ្រព្យសម្បត្តិ

    1. Howdy! I cojld havce sworn I’ve been to this website befoore but afger looking at some oof tthe
      poists I resalized it’s neew to me. Nonetheless, I’m csrtainly happpy I found it aand
      I’ll bee bookmarking it annd checking bacfk regularly!

    Leave a Reply

    Your email address will not be published. Required fields are marked *

    You Missed

    ប៉ាគីស្ថានប្រឆាំងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើកម្មវិធីមីស៊ីល ដោយហៅថាជាការរើសអើង

    ប៉ាគីស្ថានប្រឆាំងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើកម្មវិធីមីស៊ីល ដោយហៅថាជាការរើសអើង

    “ប្រធានាធិបតី លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ត្រូវការ លោកដូណាល់ត្រាំ ឈនៅខាងអ៊ុយក្រែន

    “ប្រធានាធិបតី លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ត្រូវការ លោកដូណាល់ត្រាំ ឈនៅខាងអ៊ុយក្រែន

    ​​បម្រើ​ម្ចាស់​ពីរ​នៅ​ក្នុង​ ម៉ាថាយ ៦ៈ​២៤

    ​​បម្រើ​ម្ចាស់​ពីរ​នៅ​ក្នុង​ ម៉ាថាយ ៦ៈ​២៤

    លោក ពូទីន ព្រមានលោកខាងលិច បន្ទាប់ពីវាយប្រហារអ៊ុយក្រែនដោយមីស៊ីលឆ្លងទ្វីប

    លោក ពូទីន ព្រមានលោកខាងលិច បន្ទាប់ពីវាយប្រហារអ៊ុយក្រែនដោយមីស៊ីលឆ្លងទ្វីប

    ការប្រុងប្រយ័ត្នពេលប្រឈមក្នុងជម្លោះ

    ការប្រុងប្រយ័ត្នពេលប្រឈមក្នុងជម្លោះ

    អ៊ុយក្រែន​បាញ់​មីស៊ីល Storm Shadow ចក្រភព​អង់គ្លេស​ទៅ​រុស្ស៊ី​ជា​លើក​ដំបូង

    អ៊ុយក្រែន​បាញ់​មីស៊ីល Storm Shadow ចក្រភព​អង់គ្លេស​ទៅ​រុស្ស៊ី​ជា​លើក​ដំបូង