បើតាមការយល់ឃើញសាមញ្ញ ពាក្យថា ចេះ គឺចង់សំដៅលើ ការស្គាល់របៀប យល់របៀបធ្វើអ្វីមួយ។ ឧទាហរណ៍, ដ៉ារ៉ា ចេះដោះស្រាយលំហាត់។ វាច្បាស់ណាស់់ថា នេះគឺមានន័យថាគាត់យល់របៀប ដឹងរបៀបក្នុងការដោះស្រាយលំហាត់នេះ។
ការរៀនចងចាំ
ការចាំគឺជា សមត្ថភាពក្នុងការផ្ទុកអ្វីដែលយើងមាននៅក្នុងខួរក្បាល វាប្រហាក់ប្រហែលនឹង Memory របស់កំព្យូទ័រដែរ។ ការចងចាំអាចបាត់បង់វិញ ប្រសិនបើមានកត្តាណាមកប៉ះពាល់ ឬ ធ្វើអោយលក្ខណៈអង្គចងចាំ (memory) មានការខូចខាត។ ឧទាហរណ៍: ក្មេងម្នាក់ដើរបណ្តើរ ទន្ទេញរបស់របរដែលខ្លួនត្រូវទិញនៅផ្សារ។ កំពុងតែធ្វើដំណើរទៅផ្សារ ក៏ជំពប់ជើងដួលភ្លាម។ ដោយ ឈឺផង ភ័យផង ក្មេងប្រុសនោះក៏ភ្លេចអ្វីដែលខ្លួនចាំអស់។
ការចាំកើតឡើងពីការទន្ទេញ
ឧទាហរណ៍ ពេលក្មេងរៀនទន្ទេញមេលេខគុណពីរ ។ ច្បាស់ណាស់់ថា ការទន្ទេញគឺដើម្បីអោយចាំ។ អ្វីដែលគាត់ចាំគឺ ២ គុណ ៣ ស្មើនឹង ៦ ហើយ បើ ២ គុណ ៤ ស្មើ ៨ …..។
ការចាំគឺកើតឡើងពីការស្តាប់
ប៉ុន្មាននាក់ក្នុងចំណោមគ្នាយើង ដែលត្រូវគ្រូមួលស្លឹកត្រចៀកនៅពេលដែលយើងខកខាន មិនអាចទន្ទេញមេរៀនដែលគ្រូដាក់ឲ្យធ្វើ។ ប្រហែលនេះជាទណ្ឌកម្មដែលគ្រូគិតថា សិស្សមិនបានយកចិត្តទុកដាក់ស្តាប់មេរៀន។
ការរៀនចេះចាំ
សម្រាប់ក្មេងដែលរៀនចេះចាំគឺថា គាត់មានសមត្ថភាពទាំង២ ទាំងចាំផង និង ទាំងចេះផង។ ឧទាហរណ៍ គាត់ចាំបាន ត្រឹម ២ គុណ ៣ គឺ ៦ ហើយ អ្វីបន្ទាប់គឺគាត់អត់ចាំ។ ក៏ប៉ុន្តែ គាត់ចេះ របៀបរបស់មេគុណ គឺវាគ្រាន់តែយក មេគុណ បូកនឹងចំនួនផលគុណ នោះគាត់នឹងទទួលបានផលគុណបន្ទាប់។ គាត់ស្វែងយល់ថា បើ ២ គុណ ៣ ស្មើ ៦ អញ្ចឹងគាត់គ្រាន់តែយក ៦ បូក ២ នោះគឺស្មើនឹង ២ គុណ ៤ ឬ ២ បូកនឹង ២ដងខ្លួនឯង អោយបាន ៤ ដង ហើយ។ សមត្ថភាពនេះ គឺមានទំនាក់ទំនងរវាងការចាំ និង ការចេះ។
ឧទាហរណ៍មួយទៀតទាក់ទងនឹងសំនួរដែលសួរថាតើមានខេត្តណាខ្លះដែលមានទីតាំងស្ថិតនៅជុំវិញបឹងទន្លេសាប។
បើយើងពឹងផ្អែកលើការចងចាំ ប្រហែលជាយើងត្រូវការទន្ទេញ ឬ ស្តាប់អោយបានច្រើន។ ខ្ញុំជឿថាមានមនុស្សម្នាក់ បានរកឃើញគន្លឹះក្នុងការចងចាំ គាត់បានបង្កើតជាឃ្លាគន្លឹះដើម្បីចងចាំសំនួរខាងលើ។ ឃ្លានោះគឺ សៀមសាត់បាត់ឆ្នាំងធំ ។ ប្រសិនបើយើងយកពាក្យនីមួយៗមកសម្រាយ នោះយើង នឹងឃើញថា មានខេត្ត ៥ ដែលស្ថិតនៅជុំវិញបឹងទន្លេសាប។ ទី១ គឺខេត្ត សៀមរាប ទី២ គឺខេត្ត ពោធិ៍សាត់ ទី ៣ គឺខេត្ត បាត់ដំបង ទី ៤ គឺខេត្តកំពង់ឆ្នាំង និង ទី៥ គឺ ខេត្ត កំពង់ធំ។
រឿងប្រុញ-ប្រាជ្ញ៖ បញ្ហាអាក្រក់លើពិភពលោក
ប្រុញ ៖ ប្រាជ្ញ, តើឯងដឹងទេថា មួយរយៈនេះ មានរឿងអាក្រក់ៗជាច្រើន នៅក្នុងសង្គម ដូចជាគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ទារក ស្លាប់ដាច់ដៃដាច់ជើង បាញ់ប្រហារជីវិតដូចសត្វធាតុ។ ប្រាជ្ញ៖ សម្លាញ់ នៅក្នុងសង្គមមនុស្ស តាមរយៈបណ្តាញប្រព័ន្ធព័ត៍មានសង្គម ឯងគ្រាន់តែឃើញត្រឹមមួយច្បិចតែប៉ុណ្ណោះ។ វានៅមានរឿងសាហាវៗ ជាច្រើនទៀតដែលបានកើតឡើងក្នុងទីងងឹត ដែលមនុស្សលោកប្រពឹត្តិ ដែលឯងមិនដឹង ។ តទៅមុខទៀត យល់ល្អឯងគួររៀនបិទភ្នែក បិទត្រចៀក បិទការគិតខ្លះ ពេលឃើញរឿងរ៉ាវអាក្រក់ផ្សេងៗ នៅលើហ្វេសប៊ុក ដើម្បីបញ្ជៀសភាពភ័យខ្លាច និង តក់ស្លុតផ្សេងៗ។…
priligy otc ART is currently endorsed by practice guidelines as the gold standard for fertility preservation patients with cancer