ភាពតប់ប្រមល់ និង ភាពឯកកោរបស់មនុស្ស?
កំហឹង ការខកចិត្ត ធុនថប់ និង អំពើហិង្សាមួយចំនួនគឺអាចបណ្តាលមកពីការដែលមិនចេះ ទប់ និង គ្រប់គ្រង ត្រ្តេស (Stress) របស់យើង។
ថ្ងៃនេះ ខ្មែរបុត្ថាណាកា បានធ្វើការសម្ភាសន៍ ក៏ដូចជាចែករំលែកនូវចំណេះដឹង បទពិសោធន៍ខ្លះៗសម្រាប់បងប្អូន ហើយសង្ឃឹមផងដែរថា យើងម្នាក់ៗនឹងចេះ រៀនគ្រប់គ្រងផ្លូវអារម្មណ៍ ផ្លូវចិត្ត និង ផ្លូវកាយអោយបានកាន់តែប្រសើរ ជាពិសេសក្នុងអំឡុងពេលដែលគ្រប់ៗគ្នាកំពុងតែឆ្លងកាត់រដូវកាល រំាងខ្ទប់ទីក្រុងដោយសារជម្ងឺកូវីដ-១៩។
ប្រសិនបើយើងម្នាក់ៗរងសម្ពាធដោយតម្រូវឲ្យស្ថិតក្នុងកន្លែងតូច ចង្អៀត តើវាអាចធ្វើអោយយើងមានភាពធុនថប់ដែរ ឬទេ? ចុះប្រសិនបើប្អូនមានធនធានតិចតួចក្នុងស្ថានភាពនេះ តើបងប្អូនមានអារម្មណ៍យ៉ាងដូចម្តេច?
លោកគ្រូ មានិត ក៏ធ្លាប់មានបទពិសោធន៍ក្នុងជីវិតរបស់គាត់កាលពីក្មេង ហើយលោកគ្រូក៏បានចែករំលែកពីរបៀបដែលគាត់ដោះស្រាយស្ថានភាពដូច្នោះដែរ។
លោកអ្នកអាចចំណាយពេលស្តាប់ និងទស្សនា វិដេអូខាងក្រោមនេះ ដើម្បីទទួលបានចំណេះដឹង ក៏ដូចជាបទពិសោធន៍ខ្លះដែល លោកគ្រូទំាងពីរ ចែករំលែកអំពី របៀបក្នុងការដោះស្រាយភាពតានតឹង តប់ប្រមល់ និង ភាពឯកកោកិច្ចសន្ទនាខាងក្រោមនេះ យើងធ្វើជាភាសាខ្មែរ តែវាលគ្មិនយើងបានប្រើប្រាស់ភាសាអង់គ្លេសខ្លះៗដើម្បីទាក់ទាញ យុវជនដែលនិយមភាសាអង់គ្លេស