តើសត្វកញ្ជែ Boll Weevil ជួយអ្វីខ្លះដល់សេដ្ឋកិច្ចអាមេរិក

ដោយ៖ វង សេរីវឌ្ឍន:

ភ្នំពេញ ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១៨

             ***

រហូតមកដល់បច្ចុប្បន្ននេះ រូបសំណាកស្រ្តីម្នាក់ទូលសត្វកញ្ចែម្យ៉ាងដែលមានឈ្មោះថា Boll Weevil (ប៉ូល វីវល់) នៅតែឈរបង្ហាញខ្លួននៅក្នុងរដ្ឋមួយឈ្មោះថា អាឡាបាម៉ា Alabama  សហរដ្ឋអាមេរិក។ 

តើមូលហេតុអ្វីបានជានៅក្នុងឆ្នាំ ១៩១៩ កសិករអាមេរិចកំាង បាននំាគ្នាសាងសង់រូបសំណាកនេះឡើង?

នៅក្នុងតំបន់មួយឈ្មោះថា Coffee County នៃរដ្ឋ អាឡាបាម៉ា សហរដ្ឋអាមេរិក កសិករអាមេរិចកំាងធ្លាប់រស់យ៉ាងសម្បូរសប្បាយដោយសារផលដំណាំ កប្បាស។  ដំណាំកប្បាសនេះបានផ្តល់ប្រាក់ចំណូលសេដ្ឋកិច្ចក្នុងតំបន់ រាប់រយលាន ដុល្លាក្នុងមួយឆ្នាំៗ។ តែភាពសម្បូរសប្បាយពីទិន្នផលកប្បាសរបស់ពលរដ្ឋកសិករអាមេរិកនៅតំបន់នោះមិនបាននៅឋិតថេរយូរអង្វែងឡើយ នៅពេលដែលមានវត្តមានរបស់សត្វចង្រៃ កញ្ចែ ប៉ូល វីវល់ Boll Weevil នេះ។ 

បើយោងតាមលោក ឡ រ៉េន ប៊យស៊ុន័រ  Lorraine Boissoneault ដែលជាអ្នកសសេរអត្ថបទមួយដែលមានឈ្មោះថា ហេតុអ្វីបានជាក្រុង អាឡាបាម៉ា មានរូបសំណាក រំលឹកគុណសត្វកញ្ចែ ចង្រៃដែលបំផ្លាញដំណាំខ្លាំងបំផុតក្នុងប្រវត្ថិសាស្រ្តអាមេរិក ក្នុងគេហទំព័រ smithsonian.com លោកបានសរសេរថា សត្វល្អិតចង្រៃនេះមានប្រភពមកពី ប្រទេស មុិចស៊ិកូ តំាងពីឆ្នំា ១៨៩២។ នៅពេលដែលសត្វនេះបានចូលមកបង្កើតកូនចៅច្រើនឡើងៗ វាបានបំផ្លាញដំណាំកប្បាសរបស់កសិករអាមេរិចកាំងខាងត្បូងរដ្ឋ អាឡាបាម៉ា អស់ជាង ២៣ កោដលានដុល្លាអាមេរិក។ 

លើសពីនេះទៅទៀត ការបំផ្លិចបំផ្លាញនេះបង្កអោយមានការអស់សង្ឃឹមយ៉ាងខ្លំាងដល់កសិករអាមេរិចកាំង។ កសិករបានចំណាយថវិការជាច្រើនទិញថ្នាំ បាញ់សម្លាប់សត្វកញ្ចែដ៏ចង្រៃនេះ ។ តែដោយគួរអោយសោកស្តាយ ទាំងការចំណាយខ្ពស់លើ ថ្នំាបាញ់ និង ប្រសិទ្ឋិភាពខ្សោយរបស់ថ្នាំ ទិន្នផលដំណាំកប្បាសបានធ្លាក់ចុះរហូតដល់វិស័យកសិកម្មកប្បាសក្នុងរដ្ឋទាំងមូលត្រូវរងគ្រោះយ៉ាងធ្ងញ់ធ្ងរ។ កសិករមួយចំនួនត្រូវចំណាកស្រុកទៅរដ្ឋដ៏ទៃទៀតដើម្បីរកការងារធ្វើផ្សេងក្រៅពីដំាដំណាំកប្បាស។ 

ប្រសិនបើសត្វកញ្ចែ Boll Weevil នេះវាបំផ្លាញប៉ុណ្ណឹងហើយ ចុះហេតុអ្វីបានជាគេនូវតែសង់រូបសំណាកដឹងគុណវាទៀត?

រឿងដែលសត្វកញ្ចែចង្រៃនេះនៅមិនទាន់ចប់នៅឡើយទេ។ បើថ្វីត្បិតតែវាបង្កការបំផ្លិចបំផ្លាញធំយ៉ាងណាក៏ដោយ ក៏កសិករអាមេរិចកំាងខ្លះនៅតែមិនបោះបង់ការព្យាយាមដោះស្រាយបញ្ហារបស់ពួកគេដែរ។ 

បើយោងតាមប្រធានមន្ទីអភិវឌ្ឈន៏ផ្នែកកសិកម្មសហរដ្ឋអាមេរិក USADA កាលពីឆ្នាំ ១៩០៩ បានចាត់ទុកសត្វល្អិតចង្រៃនេះថា ជា រលកបិសាច។ តាមពិតកសិកអាមេរិកអាចងាកទៅរកការដំណាំផ្សេងបាន ក៏ប៉ុន្តែដំណាំកម្រកប្បាសគឺមានតម្លៃទីផ្សាខ្ពស់បំផុតក្នុងសហរដ្ឋអាមេរិក។

អ្វីៗទាំងអស់ប្រែប្រួលនៅពេលដែលបុរសម្នាក់ឈ្មោះថា សេហ្សិន (Sessions) ដែលជាអ្នករកស៊ីលក់គ្រាប់ពូជកសិកម្ម ។ គាត់បានទៅលេង រដ្ឋ South Carolina ក្នុងគោលបំណងស្វែងរកគ្រាប់ពូជដំណាំផ្សេង។ បើផ្នែកទៅលើអាកាសធាតុក្នុងតំបន់ Coffee County , Alabama នេះដំណាំដែលអាចជំនួសកប្បាសបានគឺ មានតែ សណ្តែកតែមួយគត់ ពីព្រោះសត្វល្អិតចង្រៃ Boll Weevil ប៉ូលវីវល មិនអាចស៊ីបានទេ។ លោក សេហ្សិន ក៏បានសម្រេចទិញគ្រាប់សណ្តែកយកមកលក់អោយកសិករម្នាក់ឈ្មោះ បាល់ស្តីន (Baston) ។ 

លោក បាល់ស្តីន បានចាប់ផ្តើមសាកល្បងដំាសណ្តែកពេញក្នុងចម្បាររបស់លោក។ នៅក្នុងរដូវច្រូតផលដំបូង លោកទទួលបានប្រាក់ចំណូល ៨០០០ ដុល្លា ដែលចំនួននេះគាត់អាចយកទៅសងបំណុលឆ្នាំចាស់របស់គាត់ និង នៅសល់ខ្លះសម្រាប់ប្រើប្រាស់បានក្នុងគ្រួសារទៀតផង។ អ្វីដែលពិសេសនោះគឺថា លោកពុំចំាបាច់ត្រូវចំណាយលើថ្នំាបាញ់ សម្លាប់សត្វកញ្ចែ ប៉ូលវីវល ពីព្រោះសត្វនេះមិនស្គាល់ដំណាំថ្មីនេះទេ។ 

ដំណឹងអំពីជោគជ័យគ្រាប់សណ្តែកនេះ បានលេចលឺទៅដល់កសិករដ៏ទៃទៀតក្នុងតំបន់ទាំងមូល។ មិនយូរប៉ុន្មាន ដំណាំសណ្តែកនេះបានក្លាយទៅដំណំាផ្តាច់មុខរបស់រដ្ឋ អាឡាបាម៉ា ហើយដោយមានភាពច្នៃប្រឌិត ពួកគេអាចច្នៃទិន្នផលនេះអោយក្លាយទៅជា ប្រេងសណ្តែក ដែលអាចលក់បានក្នុងតម្លៃខ្ពស់បំផុតក្នុងទីផ្សារ។ 

សេដ្ចកិច្ចក្នុងតំបន់ Coffee County នៃរដ្ឋ Alabama បានរីកចម្រើនឡើងយ៉ាងខ្លាំងតាមរយ:ការដំណំាសណ្តែកនេះ។ ហើយកសិករក្នុងតំបន់នេះក៏ សាងសង់រូបសំណាក សត្វកញ្ចែនេះឡើង ។

វាស្តាប់ទៅហាក់បីដូចជាមិនសូវសមទាល់តែសោះ ព្រោះ ប្រជាជនតំបន់នេះទៅជា រំលឹកគុណអ្វីដែលបំផ្លិចបំផ្លាញគេទៅវិញ។ តែប្រសិនបើយើងមើលទៅលើភាពជាក់ស្តែងទៅ យើងឃើញថា បើសិនជាមិនមានវត្តមានសត្វចង្រៃនេះទេ ប្រហែលជាកសិករក្នុងរដ្ឋអាឡាបាម៉ា នៅបន្តខាតបង់ និងធ្វើអាចនាំអោយសេដ្ឋកិច្ចរដ្ឋទាំងមូលកាន់តែដុនដាបជាងនេះថែមទៀត។ 

នៅពេលដែលកសិករងាកមកផ្លាស់ប្តូរដំំណាំវិញ គេឃើញថាដំណាំថ្មីនេះបានប្រែក្លាយសេដ្ឋកិច្ចតំបន់ទាំងមូលអោយរីកចម្រើនជាខ្លំាង គឺខ្លំាងជាង ដំណាំកប្បាសទៅទៀត។ 

តើអ្វីទៅដែលយើងអាចរៀនបាន?

ពេលខ្លះក្នុងជីវិតរបស់យើង ឧបសគ្គ ឬ បញ្ហាខ្លះអាចនំាការផ្លាស់ប្តូរមួយយ៉ាងធំ ប្រសិនបើយើងមិនបោះបង់ ហើយខិតខំព្យាយាមធ្វើអ្វីៗទាំងអស់ដើម្បីដោះស្រាយ។

មានពេលមួយរដ្ឋាភិបាលជាតិ និង អន្តរជាតិបានរឹតបន្តឹងទៅលើបារី ហើយផលប៉ះពាល់គឺត្រូវធ្លាក់ដល់កសិករក្នុងខេត្តកំពង់ចាម ដែលនិយមដំាដំណាំថ្នាំជក់ ។ បងប្អូនកសិករបានរអ៊ូថាការរឹតបន្តឹងនេះ បានធ្វើអោយជីវភាពរបស់ពួកគាត់ រងការប៉ះទង្គិចយ៉ាងខ្លំាង។ ពេលដែលបងប្អូនកសិករជួបប្រទះបញ្ហាខាងកសិកម្មនេះ វាធ្វើអោយខ្ញុំនឹកដល់សាច់រឿង សត្វកញ្ចែ ប៉ូលវីវល់ នេះតែម្តង។ ប្រហែលបងប្អូនកសិករអាចពិចារណាឯកមករកដំណាំណាផ្សេង ដែលមានទីផ្សារល្អជាងនេះវិញ។ ខ្ញុំពិតជាចង់ឃើញការផ្លាស់ប្តូរផ្នត់គំនិតមួយរបស់បងប្អូនប្រជាជនខ្មែរ។

តែទោះជាយ៉ាងក៏ដោយ ខ្ញុំបាទមិនអះអាងថាខ្លួនជាអ្នកជំនាញខាងផ្នែកសេដ្ឋកិច្ច ឬ ជំនាញខាងកសិកម្មអីនោះទេ។ ខ្ញុំគ្រាន់តែនឹកឃើញរឿងនេះទៅ គឺចង់ចែករំលែក ដល់មិត្តអ្នកអាន ហើយមួយទៀតក៏ចង់អនុវត្តសរសេរអក្សរខ្មែរអោយបានច្រើនផង។ 

ប្រហែលអ្នកអាចជាបុរសពីររូប មួយឈ្មោះ សេហ្សិន (អ្នកលក់គ្រាប់ពូជក្នុងស្រុក) ឬ ម្នាក់ទៀតឈ្មោះ បាល់ស្តីន ដែលជាអ្នកសាកល្បងដំបូង។ ប្រសិនបើគ្មានពួកគេទាំងពីរអ្នកនេះទេ ប្រហែល កសិករពុំបានមានឱកាសសាកល្បងដំាសណ្តែកនោះទេមើលទៅ។ 

សូមអភ័យទោសចំពោះកំហុសអក្ខរាវិរុទ្ឋទាំងឡាយ និងខ្លឹមសារដែលពុំសូវសមគួរ។

សូមកុំភ្លេច ជួយផ្តល់ជាមតិយោបល់ ផង។ 

សូមអរគុណ

  • Related Posts

    សង្រ្គាមអូសបន្លាយ៖ សេដ្ឋកិច្ចរុស្សីប៉ះពាល់ខ្លាំង

    តើអ្នកចង់ឲ្យអាជីពគ្រូបង្រៀនភាសាអង់គ្លេសរបស់អ្នកទទួលស្គាល់ដោយស្ថាប័ន អប់រំគ្រូបង្រៀនលំដាប់ពិភពលោកដែរឬទេ? ចុះឈ្មោះចូលរៀន Online ថ្ងៃនេះ ទទួលបានការបញ្ចុះតម្លៃពិសេស បើតាមប្រភពកាសែតក្នុងស្រុកមួយ ដែលបានដកស្រង់ព័ត៍មានពីបរទេស បានអោយដឹងថា សង្រ្គាមរវាងប្រទេសរុស្សី និង ប្រទេសអ៊ុយក្រែនបានប៉ះពាល់សេដ្ឋកិច្ចយ៉ាងខ្លាំងនៅក្នុងប្រទេសរុស្សី។  វិស័យដែលបានប៉ះពាល់ខ្លាំងជាងគេនោះគឺមានដូចជា ម្ហូបអាហារ និង ប្រេងឥន្ធនៈ ជាពិសេស និង រួមមានរបស់ប្រើប្រាស់ជាច្រើនទៀត។  គិតមកត្រឹមខែកញ្ញានេះ អតិផលរិណា ឡើងមកដល់ ៦ ភាគរយ នេះបើយោងតាមប្រភពដ៏ដែល។  ឥទ្ធិពលសេដ្ឋកិច្ចនេះ បានរាលដាលរហូតធ្វើអោយបំណុលរបស់រដ្ឋាភិបាលរុស្សីជួបវិបត្តិតែម្តង ចំណែកខាងយោធារបស់រុស្សីវិញ នោះក៏កំពុងជួបបញ្ហាត្រាំត្រែង និង…

    អគារទីក្រុងម៉ូស្កូរត្រូវបានវាយប្រហារជាថ្មី

    អាគារនៃទីក្រុងម៉ូស្កូមួយកន្លែងរងការវាយប្រហារ

    One thought on “តើសត្វកញ្ជែ Boll Weevil ជួយអ្វីខ្លះដល់សេដ្ឋកិច្ចអាមេរិក

    Leave a Reply

    Your email address will not be published. Required fields are marked *

    You Missed

    ប៉ាគីស្ថានប្រឆាំងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើកម្មវិធីមីស៊ីល ដោយហៅថាជាការរើសអើង

    ប៉ាគីស្ថានប្រឆាំងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើកម្មវិធីមីស៊ីល ដោយហៅថាជាការរើសអើង

    “ប្រធានាធិបតី លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ត្រូវការ លោកដូណាល់ត្រាំ ឈនៅខាងអ៊ុយក្រែន

    “ប្រធានាធិបតី លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ត្រូវការ លោកដូណាល់ត្រាំ ឈនៅខាងអ៊ុយក្រែន

    ​​បម្រើ​ម្ចាស់​ពីរ​នៅ​ក្នុង​ ម៉ាថាយ ៦ៈ​២៤

    ​​បម្រើ​ម្ចាស់​ពីរ​នៅ​ក្នុង​ ម៉ាថាយ ៦ៈ​២៤

    លោក ពូទីន ព្រមានលោកខាងលិច បន្ទាប់ពីវាយប្រហារអ៊ុយក្រែនដោយមីស៊ីលឆ្លងទ្វីប

    លោក ពូទីន ព្រមានលោកខាងលិច បន្ទាប់ពីវាយប្រហារអ៊ុយក្រែនដោយមីស៊ីលឆ្លងទ្វីប

    ការប្រុងប្រយ័ត្នពេលប្រឈមក្នុងជម្លោះ

    ការប្រុងប្រយ័ត្នពេលប្រឈមក្នុងជម្លោះ

    អ៊ុយក្រែន​បាញ់​មីស៊ីល Storm Shadow ចក្រភព​អង់គ្លេស​ទៅ​រុស្ស៊ី​ជា​លើក​ដំបូង

    អ៊ុយក្រែន​បាញ់​មីស៊ីល Storm Shadow ចក្រភព​អង់គ្លេស​ទៅ​រុស្ស៊ី​ជា​លើក​ដំបូង