ហេតុផលទាំង ៥ ដែលនាំឲ្យសំណង់អាគាររលំ

នេះគឺជាអត្ថបទបកប្រែ និង កែសម្រួលចេញពីការសែត BBC / www.bbc.com/news/amp/world-africa-36205324


កាលពី ៤ ឆ្នាំ មុន គឺនៅក្នុង ឆ្នាំ ២០១៦ ក្នុងទីក្រុង ណាយរូប៊ី (Nairobi) នៃប្រទេស ឃិនយ៉ា (Kenya) នៅក្នុងទ្វីបអាហ្វ្រិក មានសំណង់អាគារមួយកន្លែងបាន ដួលរលំ ហើយបណ្តាល អោយមនុស្សប្រមាណជា ៣៣ នាក់បានស្លាប់ និង ៨០ នាក់ទៀតបានបាត់ខ្លួន នៅក្នុងសោកនាដកម្ម ដ៏សោកសង្រេងមួយនេះ។

ចាប់តាំងពីពេលនោះមក ក្រុមអ្នកជំនាញបាន ធ្វើការសិក្សាស្រាវជ្រាវអំពីមូលហេតុដែលនាំឲ្យសំណង់អាគារដួលរលំ នៅតំបន់ក្នុង ទ្វីបអាហ្វ្រិក។

កត្តាទាំង ៥ ដែលនាំឱ្យមានការដួលរលំសំណង់អាគារ

១). គ្រឹះរបស់អាគារ អត់មាំ

បើយោងតាមលោក សាស្ត្រាចារ្យ Anthony Ade មកពីសាកលវិទ្យាល័យ មួយក្នុងប្រទេស នីហ្សេរីយ៉ា បានមានប្រសាសន៍ថា ថ្លៃសង់គ្រឹះអាគារ គឺមានតម្លៃ ពាក់កណ្ដាលនៃ តម្លៃសង់អាគារទាំងមូល។

លោកបន្តទៀតថា មុនការសង់ ជាទូទៅ អ្នកសាងសង់គេត្រូវពិនិត្យលើកត្តា២ ទៅ ៣។ ទីមួយ គឺ ភាពរឹងមាំរបស់ដីក្រោម (បាតដី) ។ ទី២ គឺគេមើលទៅលើ ទម្ងន់ និង ទី ៣ គឺ សំភារៈសាងសង់របស់សំណង់អាគារ។

សណ្ឋានដីមាន ២ ប្រភេទ គឺ ប្រភេទដីទន់ (សំណើម) និង ប្រភេទដីរឹង។ សម្រាប់ការចាក់គ្រឹះលើដីទន់ ឬ ដី សើម គឺត្រូវទាមទារអោយ មានការចាក់គ្រឹះខ្លាំងជាង ដីរឹង។

មានសំណង់អាគារមួយចំនួននៅក្នុងទីក្រុង ឡាកុស ប្រទេសនីហ្សេរីយ៉ា បានបាក់ស្រុតដោយសារ ជាងសាងសង់ព្យាយាម កាត់បន្ថយការចំណាយ និង សន្សំលើការចាក់គ្រឹះ។ បើទោះបីជាសាងសង់នៅលើសណ្ឋានដីរឹងក៏ដោយ ការចាក់គ្រឹះគឺត្រូវតែធ្វើឡើងអោយមានលក្ខណះមាំទាំជានិច្ច។

កាលពីឆ្នាំ ២០១៣ នៅប៉ែកខាងជើងនៃប្រទេស រាវ៉ាន់ដា (Rawanda) សំណង់អាគារ ៤ ជាន់ បានបាក់ស្រុត បណ្តាលអោយបាត់បង់អាយុជីវិតមនុស្ស ៤ នាក់។ នេះគឺបណ្តាលមកពីគ្រឹះរបស់សំណង់អាគារមិនរឹងមាំគ្រប់គ្រាន់។

២). សំភារៈសំណង់ មិនរឹងមាំគ្រប់គ្រាន់

បើយោងតាមអង្គការអាហ្វ្រិកដែលផ្តោតលើគុណភាពស្តង់ដារនៃការសាងសង់ បានធ្វើការពិភាក្សាជាមួយអាជ្ញាធរប្រទេស អំពីមូលហេតុដែលនាំឲ្យអាគារបាក់ស្រុត ជាច្រើននៅក្នុងប្រទេស។

ការសិក្សាររបស់ក្រុមការងារបានរកឃើញថា មានសំភារៈសំណង់មួយចំនួនគឺក្លែងក្លាយ ។ ពេលខ្លះគឺចម្រឹងដែកសាងសង់ គឺ ផលិតចេញពីប្រភេទដែកគុណភាពអន់ៗ ឬ ក្លែងក្លាយ ហើយបែរជាដាក់ស្លាកថា ជាប្រភេទដែកថែបទៅវិញ។

កាលពីឆ្នាំ ២០១៦ ដ៏ដែលនេះ គឺ នៅក្នុងខែ មេសា សំណង់អាគារ ៦ ជាន់ មួយកន្លែងក្នុងប្រទេស យូហ្គាន់ដា (Uganda) បានបាក់ស្រុតខ្ទេចខ្ទី។ អភិបាលក្រុងបានបញ្ជាក់ថា ការដួលរំលំរបស់អាគារគឺដោយសារតែការប្រើប្រាស់ សំភារៈសាងសង់ក្លែងក្លាយ។



លោកអភិបាលក៏បានរកឃើញថា ក្រុមហ៊ុនសំណង់ខ្លះបានក្លែងបន្លំ ឯកសារប្រភពនៃការផលិត របស់សំភារៈសំណង់មួយចំនួន។

ពេលខ្លះទៀត មេការសំណង់ដឹងថា សំភារៈគឺពុំសូវមានគុណភាព ប្រើប្រាស់ខុស ឬ មានតម្លៃធូរថ្លៃ តែពួកគេនូវតែ យកមកប្រើ នេះក៏ព្រោះតែពួកគេចង់កាត់បន្ថយការចំណាយ។

ឧទាហរណ៍ គេយកបេតុងដែលត្រូវចាក់សម្រាប់អាគារមួយជាន់ ទៅចាក់ក្រាលលើប្លង់សេរអាគារ ៤ ជាន់ទៅវិញ។

៣). កំហុសកម្មករ

ពេលខ្លះ សំភារៈសំណង់ផ្គត់ផ្គង់គឺ ពិតប្រាកដ ត្រឹមត្រូវ តែ កម្មករសំណង់បែជាប្រើប្រាស់ខុសឆ្គង ខុសស្តង់ដារទៅវិញ។ ឧទាហរណ៍ កម្មករដែលមិនមានស្តង់ដារ លាយស៊ីម៉ង់ត៍ មិនត្រឹមត្រូវតាមស្តង់ដារ សម្រាប់អាគារធំៗ ។ នេះគឺមកពីមេការសំណង់ ជួលកម្មករដែលគ្មានជំនាញ ដោយសារ ពួកគេគិតថា នេះគឺជាវិធីក្នុងការកាត់បន្ថយការចំណាយ ក្នុងគោលបំណងដើម្បីអោយចំណេញខ្លាំង។

នេះគឺជាបញ្ហាមួយដែលគេរកឃើញនៅក្នុងប្រទេស Uganda កាលពីឆ្នាំ ២០០៤ ។ គេសិក្សាឃើញថា កម្មករ មានការយល់ច្រឡំក្នុងការលាយ សមាមាត្រស៊ីម៉ងត៍ បេតុង។

អាគារ បេជេជេ ដែលមានកម្ពស់ ៥ ជាន់នៅក្នុងប្រទេស យូហ្គាន់ដា បានដួលរលំ សម្លាប់មនុស្សអស់ ១១ នាក់។ គេ រកឃើញថា កម្មករសំណង់មានការយល់ច្រឡំនឹង សមាមាត្រលាយស៊ីម៉ង់ត៍ តាមស្តង់ដារ សម្រាប់អាគារខ្ពស់។

មានសុភាសិតមួយនៅក្នុងប្រទេសនេះ គេនិយាយថា ចង់កេងចំណេញមួយ ១ រយ តែ ប្រយ័ត្នខាតបង់ ១ លាន។

៤). ទម្ងន់ផ្ទុកធ្ងន់ជាងកម្លាំងទ្រ

លោក Ade ដែលជាសាស្រ្តាចារ្យ បានបន្តថា ប្រសិនបើ ទម្ងន់របស់អាគារធ្ងន់ជាងកម្លាំងទ្រ នោះច្បាស់ណាស់ សំណង់អគារវានឹងបាក់រលំជាមិនខាន។ ឧទាហរណ៍ យើងសាកអោយក្មេងតូចម្នាក់ យួររបស់មួយ ដែលធ្ងន់លើសពីកម្លាំងរបស់វា មិនយូរប៉ុន្មាន ក្មេងនោះវានឹងទម្លាក់ របស់នោះចោលជាមិនខាន។

កំហុសភាគច្រើនរបស់សំណង់អាគារ គឺ ម្ចាស់សំណង់ ឬ មេការសំណង់ចង់ មានការចំណេញ ដោយការបន្ថែមជាន់របស់អាគារ ខុសពីប្លង់មេ ដែលបានកំណត់ចេញ។ ឧទាហរណ៍ គម្រោងដំបូងគឺ ៣ ជាន់ តែដល់ពេលធ្វើគឺបែរជាសង់ ៤ ឬ ៥ ជាន់ទៅវិញ។

បើយោងតាម ការសែត Guardian កាលពីខែ មិនា ឆ្នាំ ២០១៦ មានអាគារ អផាតមិត មួយកន្លែង នៅក្នុងទីក្រុង ឡាកុស ដែលបានសាងសង់លើសជាន់ គឺលើសពីចំនួន ជាន់នៅក្នុង ប្លង់មេ។ អផាតមិន នេះបាន ដួលរលំ សម្លាប់មនុស្សជាង ៣៤ នាក់។

ក្នុងឆ្នាំ ២០១៤ មានព្រះវិហារគ្រិស្តសាសនាមួយកន្លែង ដែលមានគ្រូអធិប្បាយដ៏ល្បីមួយមួយ ឈ្មោះ TB Joshua។ អាគារនេះ បានដួលរលំ សម្លាប់មនុស្សជិត ១០០ នាក់។ បើតាមការស៊ើបអង្កេត បានរកឃើញថា ចំនួន ជាន់របស់ព្រះវិហារនេះ គឺ លើសពី ប្លង់ដែលបានចេញ។

មនុស្សប្រមាណជាង ១០០ នាក់ស្លាប់នៅក្នុងឆ្នាំ ២០១៤ ប្រទេស នីហ្សេរីយ៉ា ដោយសារការដួលរលំអាគារ។



៥). កម្លាំងរបស់អាគារ គឺ មិនត្រូវបានត្រួតពិនិត្យត្រឹមត្រូវ

លោក សាស្រ្តាចារ្យបន្តថា កាលណាមានសំណង់អាគារខ្ពស់ អ្នកត្រូវតែរឹតបន្តឹងច្បាប់គ្រប់គ្រងគុណភាព អោយបានច្បាស់លាស់។

ភាគច្រើនគឺថា “បើមិនចង់អស់លុយ គឺត្រូវតែអោយលុយ” ។ ក្នុងន័យនេះលោកសាស្ត្រាចារ្យចង់សំដៅទៅលើ អំពើពុករលួយរបស់ អាជ្ញាធរចុះត្រួតពិនិត្យ ដំណើរការនៃការសាងសង់។

  • Related Posts

    លោក ពូទីន ព្រមានលោកខាងលិច បន្ទាប់ពីវាយប្រហារអ៊ុយក្រែនដោយមីស៊ីលឆ្លងទ្វីប

    លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន បានចេញសារព្រមានក្តៅៗទៅកាន់ប្រទេសលោកខាងលិចបន្ទាប់ពីប្រទេសទាំងនោះបានអនុញ្ញាតិអោយអ៊ុយក្រែនប្រើប្រាស់សព្វាវុធទំនើបរបស់ខ្លួនមកវាយប្រហារចូលក្នុងទឹកដីរុស្សី។  ជាការឆ្លើយតប ទៅនឹងអ៊ុយក្រែនប្រើប្រាស់ម៉ីស៊ីលរយះចម្ងាយឆ្ងាយ ៦ គ្រាប់របស់សហរដ្ឋអាមេរិច រុស្សីបានប្រើប្រាស់ ម៉ីស៊ីលវាយបកវិញ។  ម៉ីស៊ីលដែលរុស្សីបានប្រើនោះ គឺមានឈ្មោះថា Oreshnik ឬភាសាអង់គ្លេសជាបច្ចេកទេសគឺហៅថា Intermediate range ballistic missile (IRBM) ដែលបានបាញ់ចេញពីតំបន់ភាគខាងត្បូងរបស់រុស្សីឈ្មោះថា អាស្រ្តាខាន Astrakhan ។ ការវាយប្រហារនេះ គឺផ្លោងសំដៅទៅកាន់ទីកន្លែងមួយនៅតំបន់ ឌីនិបប្រូ (Dnipro) របស់ប្រទេសអ៊ុយក្រែន។  លោកប្រធានាធិបតី ពូទីន…

    តើអ្វីទៅជាកសិកម្មភាពតាមរបៀបព្រះជាម្ចាស់?

    នេះគឺជាកិច្ចសន្ទនាជាមួយ អតីតនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម ហើយក៏ធ្លាប់មានបទពិសោធន៍ការងារហាត់ការនៅប្រទេសអ៊ីស្រាអ៊ែល មួយឆ្នាំផងដែរ។​

    One thought on “ហេតុផលទាំង ៥ ដែលនាំឲ្យសំណង់អាគាររលំ

    1. ១.នៅបែកខាងជើងនៃប្រទេស —-> នៅបែ៉កខាងជើងនៃប្រទេស
      ២.មានការសំណង់អាគារខ្ពស់ —-> មានសំណង់អាគារខ្ពស់ៗ

    Leave a Reply

    Your email address will not be published. Required fields are marked *

    You Missed

    ប៉ាគីស្ថានប្រឆាំងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើកម្មវិធីមីស៊ីល ដោយហៅថាជាការរើសអើង

    ប៉ាគីស្ថានប្រឆាំងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើកម្មវិធីមីស៊ីល ដោយហៅថាជាការរើសអើង

    “ប្រធានាធិបតី លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ត្រូវការ លោកដូណាល់ត្រាំ ឈនៅខាងអ៊ុយក្រែន

    “ប្រធានាធិបតី លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ត្រូវការ លោកដូណាល់ត្រាំ ឈនៅខាងអ៊ុយក្រែន

    ​​បម្រើ​ម្ចាស់​ពីរ​នៅ​ក្នុង​ ម៉ាថាយ ៦ៈ​២៤

    ​​បម្រើ​ម្ចាស់​ពីរ​នៅ​ក្នុង​ ម៉ាថាយ ៦ៈ​២៤

    លោក ពូទីន ព្រមានលោកខាងលិច បន្ទាប់ពីវាយប្រហារអ៊ុយក្រែនដោយមីស៊ីលឆ្លងទ្វីប

    លោក ពូទីន ព្រមានលោកខាងលិច បន្ទាប់ពីវាយប្រហារអ៊ុយក្រែនដោយមីស៊ីលឆ្លងទ្វីប

    ការប្រុងប្រយ័ត្នពេលប្រឈមក្នុងជម្លោះ

    ការប្រុងប្រយ័ត្នពេលប្រឈមក្នុងជម្លោះ

    អ៊ុយក្រែន​បាញ់​មីស៊ីល Storm Shadow ចក្រភព​អង់គ្លេស​ទៅ​រុស្ស៊ី​ជា​លើក​ដំបូង

    អ៊ុយក្រែន​បាញ់​មីស៊ីល Storm Shadow ចក្រភព​អង់គ្លេស​ទៅ​រុស្ស៊ី​ជា​លើក​ដំបូង