ខាងក្រោមនេះនេះ គ្រាន់តែជាគំនិត ទស្សនៈក៏ដូចជា បទពិសោធន៍ខ្លះៗ អំពីភាពជាអ្នកដឹកនាំ។ លោកអ្នកអាចអាន និង គិតពីគំនិតគោលរបស់ម្ចាស់សំណេរត្រួសៗ ហើយ អាចបញ្ចេញទស្សនៈឬ យោបល់ផ្សេងៗបាន
កំណាព្យ៖ ដឹកនាំ!
**************
ក) ដឹកនាំមនុស្ស នាំត្រូវនាំខុស អាស្រ័យលើដឹក
រៀននាំអោយស្ទាត់ រៀនដឹកអោយថ្នឹក រៀននាំរៀនដឹក
រៀនក្រែងរៀនកោត។
ខ) ផ្តើមចេញពីខ្លួន កំហុសស្ទួនៗ ជាបទពិសោធន៍
ពេលខ្លះក៏ខ្លាំង ពេលខ្លះក៏ឆោត រៀនផ្ចង់រៀនផ្តោត
តម្រង់គោលដៅ។
គ) ជាអ្នកដឹកនាំ ចេះទប់ចេះទ្រាំ ចេះស្គាល់ជ្រះជ្រៅ
ចេះដឹងខ្ពស់ទាប ដឹងខុសដឹងត្រូវ ស្គាល់ភ្លើងស្គាល់ផ្លូវ
ដឹកនាំគេបាន។