ក្រសួងព្រមាននូវហានិភ័យជាមួយការវិនិយោគ OL Group

បើយោងតាមសារព័ត៍មាន ខ្មែរថាម ចុះផ្សាយនៅថ្ងៃនេះ បានអោយដឹងថា គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា
អគ្គលេខាធិការដ្ឋាន
របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនបានអនុញ្ញាតិផ្តល់អាជ្ញាប័ណ្ណសិទ្ធិដល់  ក្រុមហ៊ុន French OL Group នោះទេ។ 

គួរបញ្ជាក់ផងដែរថា គេសង្កេតឃើញមានយុវជនមួយចំនួន បានធ្វើការដាក់ទុនថវិការវិនិយោគជាមួយ កម្មវិធីភ្នាល់បាល់នេះ។ បើយោងតាមយុវជនមួយរូប ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ខ្មែរបុត្ថាណាការ ថា ការវិនិយោគនេះ គឺពុំទាន់ឃើញមានការខាតបង់អ្វីនោះទេ។ រូបលោក បានដាក់ប្រាក់ ខ្ទង់ ៦០ ទៅ ៧០ ដុល្លារសហរដ្ឋអាមេរិក។ មកដល់ពេលនេះ ប្រាក់បណ្តាក់ទុនរបស់គាត់បានកើនរហូតដល់ ៣០០ ដុល្លារទៅហើយ។ 

បើយោងតាមប្រភពដដែលបានអោយដឹងថា ក្រុមហ៊ុនបានអះអាងថា ខ្លួនទទួលបានការឯកភាពពីចំណែកក្រសួងការបរទេស និងសហប្រតិបត្តិការ អោយខ្លួនធ្វើប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ចំណែកក្រសួងការបរទេស និងសហប្រតិបត្តិការ កាលពីថ្ងៃអង្គារ បានចេញសេចក្ដីបដិសេធចំពោះលិខិតដែលបានផ្សព្វផ្សាយដោយក្រុមហ៊ុន French OL Group ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ដោយប្រើប្រាស់ឡូហ្គូ (Logo) និងត្រាក្លែងបន្លំរបស់ក្រសួងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងបានអំពាវនាវដល់អាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការស៊ើបអង្កេត និងចាត់វិធានការតាមផ្លូវច្បាប់ជាបន្ទាន់។ 

សូមអធ្យាស្រ័យរាល់កំហុសឆ្គងអក្ខរាវិរុទ្ធនៅក្នុងមាតិកាអត្ថបទនេះ

  • Related Posts

    លោក ពូទីន ព្រមានលោកខាងលិច បន្ទាប់ពីវាយប្រហារអ៊ុយក្រែនដោយមីស៊ីលឆ្លងទ្វីប

    លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន បានចេញសារព្រមានក្តៅៗទៅកាន់ប្រទេសលោកខាងលិចបន្ទាប់ពីប្រទេសទាំងនោះបានអនុញ្ញាតិអោយអ៊ុយក្រែនប្រើប្រាស់សព្វាវុធទំនើបរបស់ខ្លួនមកវាយប្រហារចូលក្នុងទឹកដីរុស្សី។  ជាការឆ្លើយតប ទៅនឹងអ៊ុយក្រែនប្រើប្រាស់ម៉ីស៊ីលរយះចម្ងាយឆ្ងាយ ៦ គ្រាប់របស់សហរដ្ឋអាមេរិច រុស្សីបានប្រើប្រាស់ ម៉ីស៊ីលវាយបកវិញ។  ម៉ីស៊ីលដែលរុស្សីបានប្រើនោះ គឺមានឈ្មោះថា Oreshnik ឬភាសាអង់គ្លេសជាបច្ចេកទេសគឺហៅថា Intermediate range ballistic missile (IRBM) ដែលបានបាញ់ចេញពីតំបន់ភាគខាងត្បូងរបស់រុស្សីឈ្មោះថា អាស្រ្តាខាន Astrakhan ។ ការវាយប្រហារនេះ គឺផ្លោងសំដៅទៅកាន់ទីកន្លែងមួយនៅតំបន់ ឌីនិបប្រូ (Dnipro) របស់ប្រទេសអ៊ុយក្រែន។  លោកប្រធានាធិបតី ពូទីន…

    តើអ្វីទៅជាកសិកម្មភាពតាមរបៀបព្រះជាម្ចាស់?

    នេះគឺជាកិច្ចសន្ទនាជាមួយ អតីតនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម ហើយក៏ធ្លាប់មានបទពិសោធន៍ការងារហាត់ការនៅប្រទេសអ៊ីស្រាអ៊ែល មួយឆ្នាំផងដែរ។​

    You Missed

    ប៉ាគីស្ថានប្រឆាំងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើកម្មវិធីមីស៊ីល ដោយហៅថាជាការរើសអើង

    ប៉ាគីស្ថានប្រឆាំងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើកម្មវិធីមីស៊ីល ដោយហៅថាជាការរើសអើង

    “ប្រធានាធិបតី លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ត្រូវការ លោកដូណាល់ត្រាំ ឈនៅខាងអ៊ុយក្រែន

    “ប្រធានាធិបតី លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ត្រូវការ លោកដូណាល់ត្រាំ ឈនៅខាងអ៊ុយក្រែន

    ​​បម្រើ​ម្ចាស់​ពីរ​នៅ​ក្នុង​ ម៉ាថាយ ៦ៈ​២៤

    ​​បម្រើ​ម្ចាស់​ពីរ​នៅ​ក្នុង​ ម៉ាថាយ ៦ៈ​២៤

    លោក ពូទីន ព្រមានលោកខាងលិច បន្ទាប់ពីវាយប្រហារអ៊ុយក្រែនដោយមីស៊ីលឆ្លងទ្វីប

    លោក ពូទីន ព្រមានលោកខាងលិច បន្ទាប់ពីវាយប្រហារអ៊ុយក្រែនដោយមីស៊ីលឆ្លងទ្វីប

    ការប្រុងប្រយ័ត្នពេលប្រឈមក្នុងជម្លោះ

    ការប្រុងប្រយ័ត្នពេលប្រឈមក្នុងជម្លោះ

    អ៊ុយក្រែន​បាញ់​មីស៊ីល Storm Shadow ចក្រភព​អង់គ្លេស​ទៅ​រុស្ស៊ី​ជា​លើក​ដំបូង

    អ៊ុយក្រែន​បាញ់​មីស៊ីល Storm Shadow ចក្រភព​អង់គ្លេស​ទៅ​រុស្ស៊ី​ជា​លើក​ដំបូង