បញ្ហាថ្នំាញៀនជារឿងដ៏ស្មុគស្មាញនៅក្នុងសង្គមខ្មែរ ក៏ដូចជាបណ្តាសង្គមដ៏ទៃទៀតនៅលើពិភពលោក។ ភាគច្រើនគេសង្កេតឃើញថា យុវជនប្រុសស្រី គឺស្ថិតក្នុងវ័យដែលងាយនឹងធ្លាក់ចូលទៅក្នុងផ្លូវអបាយមុខ ប្រសិនបើមិនប្រុងប្រយ័ត្ន។
ជាក់ស្តែងកាលពីពេលថ្មីៗនេះ បើយោងតាមម្ចាស់អាខោន ឈ្មោះថា ជាង ជាតិ បោះដុំនឹងរាយបរិក្ខាត្រជាក់ បានបង្ហោះរូបភាពនៃព្រឹត្តិការណ៍ដ៏គួរអោយតក់ស្លត់មួយ ស្តីពីបុរសម្នាក់ដែលគេសង្ស័យថាជាមនុស្សញៀនថ្នំាបានឡើងលើបង្គោលភ្លើងបំពាក់ដោយតង់ស្យុងខ្ពស់ ហើយព្យាយាមវាយ នឹងកន្រ្ទាក់ខ្សែរកាបអគ្គិសនីរហូតដល់ឆក់ធ្លាក់មកដល់ដី។
បើពិនិត្យតាមខ្សែរអាត់វិដេអូនេះ គេឃើញមានហ្វូងមហាជនបាននំាគ្នាស្រែកបញ្ឈប់ និង ព្យាយាមគប់ដុំថ្មដើម្បីគំរាម និងផ្អាកសកម្មភាពរបស់បុរសម្នាក់នេះ។ ដោយអកុសល បុរសដែលមានវ័យ ៤០ ឆ្នាំជាងរូបនេះទំនងជាស្ថិតក្រោមឥទ្ធិពលថ្នាំញៀនបានសម្រេចកន្រ្ទាក់ខ្សែរកាបដែលផ្ទុកតង់ស្យុងភ្លើងខ្ពស់រហូតឆក់ធ្លាក់មកដល់ដី។
យើងមិនអាចសន្និដ្ឋានបានទេថាតើបុរសម្នាក់នេះបានបាត់បង់ជីវិត ឬ សន្លប់បាត់ស្មារតី ត្បិតអាខោនខាងលើ ពុំបានបញ្ជាក់ឡើយ។
ខ្មែរបុត្ថាណាការ សរសេរអត្ថបទនេះក្នុងគោលបំណងដាស់តឿនដល់ យុវជន យុវនារីអោយមានការប្រុងប្រយ័ត្នជាមួយ ថ្នាំញៀន ត្រូវជៀសអោយឆ្ងាយព្រោះ បើកាលណាថ្នាំចាប់ផ្តើមមានឥទ្ធិពលនៅក្នុងខ្លួនរបស់នរណាម្នាក់ហើយ គាត់ពុំអាចគ្រប់គ្រងស្មារតី និង ស្គាល់ជ្រោះនៃសេចក្តីស្លាប់នោះទេ ជាអាទ៍ ដូចជាបុរសម្នាក់នៅក្នុងខែ្សរវិដេអូនេះ ដូច្នោះដែរ។