តើអ្វីទៅ ដែលបង្កអោយមានភាពចលាចល បច្ចេកវិទ្យាសាកល?

កាលពីម្សិលមិញនេះ ពិភពលោកមានភាពចលាចលមួយបានកើតឡើងបន្ទាប់ពីមានការកាត់ផ្តាច់ប្រព័ន្ធទំនាក់ទំនងសាកល។ ក្នុងនោះមានការផ្អាកជើងហោះហោះរជុំវិញពិភពលោក វិស័យសេវាធនាគារ និងសេវាថែទាំសុខភាពផ្សេងៗក៏រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ។ ក្រុមហ៊ុនអាកាសចរហោះហើរត្រូវបានផ្អាកដោយសារតែបញ្ហា IT ដែលជាកំហុសមួយដែលធ្វើឱ្យកុំព្យូទ័រជាច្រើនបង្ហាញអេក្រង់កំហុសពណ៌ខៀវ។ ចំណែកឯនៅខាងកម្ពុជាយើងវិញ កាលពីម្សិលមិញមានការរអ៊ាក់រអ៊ួល សេវាធនាគារ ABA ផងដែរ តែទោះជាយ៉ាងណាក៏ដោយ ពុំទាន់មានការអះអាងឬបញ្ជាក់ណាមួយថា មានបញ្ហាបច្ចេកវិទ្យានៅកម្ពុជាមានការប៉ះពាល់ជាមួយបញ្ហា ប្រព័ន្ធទំនាក់ទំនងសាកលនោះទេ។  បើយោងតាមសារព័ត៍មានបរទេស គេសង្កេតឃើញមានអ្នកដំណើរតាមយន្តហោះប្រទេសផ្សេងៗត្រូវតម្រង់ជួរវែងៗ ដោយសារការពន្យារពេល និងការលុបចោលជើងហោះហើរនៅអាកាសយានដ្ឋានជុំវិញពិភពលោក ព្រោះតែការចុះឈ្មោះត្រូវធ្វើឡើងដោយដៃ។ តើអ្វីទៅដែលជាបញ្ហាបង្ករអោយមានភាពចលាចលសាកលនេះ? ក្រុមហ៊ុនសន្តិសុខតាមអ៊ីនធឺណិត ឬ Cybersecurity ឈ្មោះថា Crowdstrike បានទទួលស្គាល់ថាបញ្ហាគឺបណ្តាលមកពីការអាប់ដេត (Updates)…

ក្រុមហ៊ុន Kaspersky កម្ចាត់វីរុសរបស់រុស្ស៊ីនឹងបិទប្រតិបត្តិការនៅសហរដ្ឋអាមេរិកបន្ទាប់ពីការហាមឃាត់

ប្រភព CNN : ក្រុមហ៊ុនកម្ចាត់មេរោគកុំព្យូទ័រ ឈ្មោះថា Kaspersky របស់រុស្ស៊ីបាននិយាយកាលពីថ្ងៃច័ន្ទសប្តាហ៍នេះថាខ្លួននឹង “ផ្អាកជាបណ្តើរៗ”នូវប្រតិបត្តិការ ហើយក៏និងបញ្ឈប់បុគ្គលិករបស់ខ្លួន បន្ទាប់ពីក្រសួងពាណិជ្ជកម្មបានប្រកាសពីការហាមឃាត់ក្រុមហ៊ុននេះលក់ផលិតផលរបស់ខ្លួននៅសហរដ្ឋអាមេរិក។ បើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន ការបិទប្រតិបត្តិការនៅទឹកដីសហរដ្ឋអាមេរិករបស់ Kaspersky Lab នឹងចាប់ផ្តើមនៅថ្ងៃទី 20 ខែកក្កដាខាងមុខនេះ។ គិតមកដល់ពេលនេះ ក្រុមបានដំណើរជិតពីរទសវត្សរ៍ហើយ។  Kaspersky បានបដិសេធយ៉ាងខ្លាំងចំពោះការលើកឡើង របស់មន្ត្រីអាមេរិកថា រដ្ឋាភិបាលរុស្ស៊ីអាចប្រើប្រាស់កម្មវិធីកម្ចាត់មេរោគដ៏ពេញនិយមរបស់ Kaspersky មួយនេះ ក្នុងគោលបំណងឃ្លាំមើលជនជាតិអាមេរិកតាមរយៈការលួចចូល ឬការប្រមូលទិន្នន័យផ្សេងៗ។ បើគិតពីចំនួនមនុស្សប្រើប្រាស់កម្មវិធីកម្ចាត់មេរោគនេះ គឺមានជាង 400 លាននាក់…

ប្រទេសកំពុងអភិវឌ្ឍន៍ត្រូវការបច្ចេកវិទ្យាអ្វីខ្លះ?

វគ្គ Great Minds គឺជាព្រឹត្តិការណ៍បច្ចេកវិទ្យាដ៏ធំបំផុតរបស់ពិភពលោក មានឈ្មោះថា The Consumer Electronics Show (CES) ដែលជាកម្មវិធីជជែកស្វែងយល់ពីតួនាទីរបស់បច្ចេកវិទ្យាក្នុងការដោះស្រាយវិបត្តិសកលលោកដូចជា — អាកាសធាតុ សន្តិសុខ និងការអភិវឌ្ឍន៍ នៅលើពិភពលោក។ តើបច្ចេកវិទ្យាវាអាចកាត់បន្ថយគម្លាតរវាងប្រទេសជឿនលឿន និងប្រទេសក្រីក្រ និងធានាបាននូវវឌ្ឍនភាពប្រកបដោយសមធម៌ដែរឬទេ? សមាជិកក្រុមដែលជាវាគ្មិនរួមមានលោក Stedman Graham ទីប្រឹក្សាធុរកិច្ច ប្រធាន និងនាយកប្រតិបត្តិរបស់ S. Graham and Associates; លោក…

ក្រសួងព្រមាននូវហានិភ័យជាមួយការវិនិយោគ OL Group

បើយោងតាមសារព័ត៍មាន ខ្មែរថាម ចុះផ្សាយនៅថ្ងៃនេះ បានអោយដឹងថា គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាអគ្គលេខាធិការដ្ឋាន របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនបានអនុញ្ញាតិផ្តល់អាជ្ញាប័ណ្ណសិទ្ធិដល់  ក្រុមហ៊ុន French OL Group នោះទេ។  គួរបញ្ជាក់ផងដែរថា គេសង្កេតឃើញមានយុវជនមួយចំនួន បានធ្វើការដាក់ទុនថវិការវិនិយោគជាមួយ កម្មវិធីភ្នាល់បាល់នេះ។ បើយោងតាមយុវជនមួយរូប ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ខ្មែរបុត្ថាណាការ ថា ការវិនិយោគនេះ គឺពុំទាន់ឃើញមានការខាតបង់អ្វីនោះទេ។ រូបលោក បានដាក់ប្រាក់ ខ្ទង់ ៦០ ទៅ ៧០ ដុល្លារសហរដ្ឋអាមេរិក។ មកដល់ពេលនេះ ប្រាក់បណ្តាក់ទុនរបស់គាត់បានកើនរហូតដល់…

ក្រុមហ៊ុនយក្ស Google រងបណ្តឹងផ្លូវច្បាប់ ពីសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក

(BBC) បើយោងតាមកាសែត BBC ចុះផ្សាយថ្ងៃនេះ បានអោយដឹងថា ក្រុមហ៊ុនយក្ស Google  កំពុងរង បណ្តឹង ផ្លូវច្បាប់ របស់សមាជិកព្រឹទ្ធសភាទទួលភារកិច្ចចាត់ចែងការងារខាង ផ្នែកបច្ចេកវិទ្យាមកពី រដ្ឋតិចសាសដោយសារក្រុមហ៊ុននេះបានដាក់វិធានការខុសច្បាប់ក្នុងការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មតាមអនឡាញ បែបលក្ខណ: ផ្តាច់មុខតែឯកឯង (Monopoly)។ តាមប្រភពដដែល បានអោយដឹងថា កាលពីថ្មីៗនេះ ក្រុមហ៊ុន Google បានឈានដល់កិច្ចព្រមព្រៀងជាមួយ ក្រុមហ៊ុន Facebook  ទៅលើ ការដេញថ្លៃ ក្តោបក្តាប់លើការផ្សព្វផ្សាយពាណិជ្ជកម្ម តាមប្រព័ន្ធអនឡាន។ គួរបញ្ជាក់ផងដែរថា នេះគឺជាបណ្តឹងចុងក្រោយមួយ…

Microsoft takes action against North Korea hackers [En-Khmer]

(Fox News- Technology) Microsoft is taking action against a North Korean hacking group it calls “Thallium.” A U.S. District Court issued a court order to the tech giant allowing it…

ក្រុមហ៊ុន Microsoft កំពុងចាត់វិធានទៅលើ ក្រុម Hackers របស់កូរ៉េ ខាងជើង

ក្រុមហ៊ុន Microsoft បានចាត់វិធានការប្រឆំាងក្រុម វាយប្រហារតាមអ៊ីនធើណេត ឬ ហៅថាក្រុម Hacker របស់ប្រទេសកូរ៉េខាងជើង ដែលមានឈ្មោះថា ” Thallium” ។ តុលាក្នុងតំបន់មួយរបស់អាមេរិក បានចេញដីការបញ្ជាអោយក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស គឺ Microsoft អោយមានសិទ្ឋិក្នុងការគ្រប់គ្រងទៅលើ ឈ្មោះ វេបសាយជាង ៥០ ដែលកំពុងតែប្រើប្រាស់ដោយក្រុម Hacker ឈ្មោះថា Thallium ។ ពួកគេបានប្រើប្រាស់ វេបសាយ ទំាងនេះក្នុងការលួចទិន្នន័យ ពីកុំព្យូទ័ររបស់អ្នកប្រើប្រាស់ ។…

តើអ្វីទៅជា Icloud?

ថ្ងៃ ពុធ ទី ១០ ខែ តុលា ឆ្នាំ ២០១៨ ដោយ ៖ វង សេរីវឌ្ឍនះ            *** ថ្មីៗនេះ ក្រុមហ៊ុន ផ្លែប៉ោម ដែលត្រូវបានគេស្គាល់ថាជា ក្រុមហ៊ុនមហាយក្ស Iphone បានបញ្ចេញសេរីម៉ូដែលទំនើប ហើយមានតម្លៃថ្លៃៗយ៉ាងខ្លំាង តែទោះជាតម្លៃថ្លៃយ៉ាងណាក៏ដោយ សម្រាប់អ្នកធូធារថវិការ វាមិនជាបញ្ហាអីសម្រាប់គេនោះទេ។  ទាក់ទងទៅនឹងលក្ខណ:ពិសេសផ្សេងៗ…

What is a blog Vs. a Website

Written By : Vong Serey Vatanak Date: October, 10, 2018                ***** When I started writing articles to update my www.vatanak.joomla.com, I received some comments that…

You Missed

ប៉ាគីស្ថានប្រឆាំងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើកម្មវិធីមីស៊ីល ដោយហៅថាជាការរើសអើង
“ប្រធានាធិបតី លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ត្រូវការ លោកដូណាល់ត្រាំ ឈនៅខាងអ៊ុយក្រែន
​​បម្រើ​ម្ចាស់​ពីរ​នៅ​ក្នុង​ ម៉ាថាយ ៦ៈ​២៤
លោក ពូទីន ព្រមានលោកខាងលិច បន្ទាប់ពីវាយប្រហារអ៊ុយក្រែនដោយមីស៊ីលឆ្លងទ្វីប
ការប្រុងប្រយ័ត្នពេលប្រឈមក្នុងជម្លោះ
អ៊ុយក្រែន​បាញ់​មីស៊ីល Storm Shadow ចក្រភព​អង់គ្លេស​ទៅ​រុស្ស៊ី​ជា​លើក​ដំបូង