លោក ពូទីន ព្រមានលោកខាងលិច បន្ទាប់ពីវាយប្រហារអ៊ុយក្រែនដោយមីស៊ីលឆ្លងទ្វីប
លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន បានចេញសារព្រមានក្តៅៗទៅកាន់ប្រទេសលោកខាងលិចបន្ទាប់ពីប្រទេសទាំងនោះបានអនុញ្ញាតិអោយអ៊ុយក្រែនប្រើប្រាស់សព្វាវុធទំនើបរបស់ខ្លួនមកវាយប្រហារចូលក្នុងទឹកដីរុស្សី។ ជាការឆ្លើយតប ទៅនឹងអ៊ុយក្រែនប្រើប្រាស់ម៉ីស៊ីលរយះចម្ងាយឆ្ងាយ ៦ គ្រាប់របស់សហរដ្ឋអាមេរិច រុស្សីបានប្រើប្រាស់ ម៉ីស៊ីលវាយបកវិញ។ ម៉ីស៊ីលដែលរុស្សីបានប្រើនោះ គឺមានឈ្មោះថា Oreshnik ឬភាសាអង់គ្លេសជាបច្ចេកទេសគឺហៅថា Intermediate range ballistic missile (IRBM) ដែលបានបាញ់ចេញពីតំបន់ភាគខាងត្បូងរបស់រុស្សីឈ្មោះថា អាស្រ្តាខាន Astrakhan ។ ការវាយប្រហារនេះ គឺផ្លោងសំដៅទៅកាន់ទីកន្លែងមួយនៅតំបន់ ឌីនិបប្រូ (Dnipro) របស់ប្រទេសអ៊ុយក្រែន។ លោកប្រធានាធិបតី ពូទីន…
តើអ្វីទៅជាកសិកម្មភាពតាមរបៀបព្រះជាម្ចាស់?
នេះគឺជាកិច្ចសន្ទនាជាមួយ អតីតនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម ហើយក៏ធ្លាប់មានបទពិសោធន៍ការងារហាត់ការនៅប្រទេសអ៊ីស្រាអ៊ែល មួយឆ្នាំផងដែរ។
Snipers ការពារលោកអតីតប្រធានាធិបតី បានបាញ់សម្លាប់ខ្មាន់កាំភ្លើង ទាន់ពេល!
ក្រុមអង្គរក្សសម្ងាត់(Snipers) របស់លោក ដូណាល់ត្រាំ បានបាញ់សម្លាប់ខ្មាន់កាំភ្លើងភ្លាមៗបន្ទាប់ពីខ្មាន់កាំភ្លើងរូបនោះបានធ្វើការបាញ់សំដៅមកលើបេក្ខជនប្រធានាធិបតី ដូណាល់ត្រាំ ខណៈពេលដែលលោកកំពុងតែថ្លែងសារនយោបាយមួយក្នុងរដ្ឋ ផេនហ្សាវ៉េញ្ញា (Pennsylvania)។ បើតាមប្រភពបានអោយដឹងថាខ្មាន់កាំភ្លើងគឺស្ថិតលើដំបូលអាគារមួយ ចម្ងាយប្រមាណ ១២០-១៥០ ម៉ែត្រ ពីឆាករបស់លោកអតីតប្រធានាធិបតី ដូណាល់ត្រាំ។ តាមរបាយការណ៍ បានឲ្យដឹងថា មានការស្រែកថា មានមនុស្សនៅលើដំបូល – រំពេចនោះ ប្រហែលខ្មាន់កាំភ្លើងចាប់ផ្តើមដឹងថាបែកការ ក៏សម្រុកបាញ់តម្រង់ទៅតែម្តង។ ដោយសំណាងល្អ គ្រាប់មិនបានបាញ់ចំគោលដៅនោះទេ គ្រាន់តែចំស្លឹកត្រចៀក ដែលបង្កឲ្យលោក ដូណាល់ត្រាំមានការរងរបួស។ ការបាញ់ប៉ងធ្វើឃាតនេះ ក៏ផ្លាតត្រូវចំអ្នកចូលម្នាក់បណ្តាលឲ្យស្លាប់តែម្តង។យុវជនដែលជាខ្មាន់កាំភ្លើងនោះ មានឈ្មោះថា Thomas…
តើលោកតាខ្ញុំស្លាប់ដោយរបៀបណា?
សរសេរឡើងវិញ ថ្ងៃ១១ ខែកក្កដា ឆ្នាំ ២០២៤ (ថ្ងៃទី 13 ខែតុលា ឆ្នាំ 2018 ជាសំណេរដំបូង) សរសេរដោយលោក វង សេរីវឌ្ឍនៈ តាំងពីកើតមក ខ្ញុំមិនបានឃើញមុខតារបស់ខ្ញុំទេ។ ខ្ញុំបានសាកសួរលោកយាយ និង ម្តាយរបស់ខ្ញុំដើម្បី រកមូលហេតុដែលតាខ្ញុំស្លាប់កាលសម័យប៉ុលពត។ លោកតារបស់ខ្ញុំបានស្លាប់ដោយសារគាត់ប្រថុយជីវិតទៅស្ទូចត្រី ចិញ្ចឹមលោកយាយខ្ញុំ និងកូនៗរបស់គាត់។ រឿងរ៉ាវដ៏អាក្រក់ត្រូវបានប្រាប់អំពីរបបខ្មែរក្រហមដ៏សែនឃោរឃៅ លោកយាយលោកតា អ៊ុំពូមីងដែលរស់រានមានជីវិតពីរបបនេះភាគច្រើនគឺមិនចង់រំលឹកវានោះទេ ព្រោះវាធ្វើឱ្យទឹកភ្នែកពួកគាត់ស្រក់ និងការឈឺចាប់អាចងើបឡើងវិញ។ របបខ្មែរក្រហមចាប់ផ្តើមឆ្នាំ១៩៧៥ ដល់…
បន្លែស្លឹកបៃតងផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់សុខភាពយើង?
ការបរិភោគអាហារ’បៃតងគឺមានសារះសំខាន់ខ្លាំងណាស់សម្រាប់សុខភាពរបស់យើង។ អ្នកជំនាញចំណីអាហារសុខភាពរកឃើញអត្ថប្រយោជន៍សុខភាពជាច្រើននៃការញ៉ាំស្លឹកបៃតងផងដែរ។ ស្វែងយល់ឱ្យច្បាស់ថា ហេតុអ្វីបានជាបៃតងល្អសម្រាប់អ្នក! ផ្ការខាត់ណា និង ស្ពៃខៀវ សម្បូរទៅដោយសារធាតុចិញ្ចឹម និងជួយការពារយើងពីការបាត់បង់ការចងចាំ ក៏ដូចជាមហារីកសុដន់ និងក្រពេញប្រូស្តាត ផងដែរ។ ១.វាជួយថែរក្សាភ្នែករបស់អ្នក សារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនដែលជាធម្មតាមាននៅក្នុងស្លឹកបៃតង – វីតាមីន C និង E, beta-carotene, lutein និង zeaxanthin – ជួយពន្យឺតការវិវត្តនៃជំងឺភ្នែកដូចជាជំងឺភ្នែកឡើងបាយដែលទាក់ទងនឹងអាយុ ជំងឺភ្នែកឡើងបាយ និងដក់ទឹកក្នុងភ្នែក។ នៅក្នុងការសិក្សាមួយ ស្ត្រីដែលញ៉ាំខាត់ណាច្រើនជាងមួយដង ក្នុងមួយសប្តាហ៍គឺ…
ប្រទេសកំពុងអភិវឌ្ឍន៍ត្រូវការបច្ចេកវិទ្យាអ្វីខ្លះ?
វគ្គ Great Minds គឺជាព្រឹត្តិការណ៍បច្ចេកវិទ្យាដ៏ធំបំផុតរបស់ពិភពលោក មានឈ្មោះថា The Consumer Electronics Show (CES) ដែលជាកម្មវិធីជជែកស្វែងយល់ពីតួនាទីរបស់បច្ចេកវិទ្យាក្នុងការដោះស្រាយវិបត្តិសកលលោកដូចជា — អាកាសធាតុ សន្តិសុខ និងការអភិវឌ្ឍន៍ នៅលើពិភពលោក។ តើបច្ចេកវិទ្យាវាអាចកាត់បន្ថយគម្លាតរវាងប្រទេសជឿនលឿន និងប្រទេសក្រីក្រ និងធានាបាននូវវឌ្ឍនភាពប្រកបដោយសមធម៌ដែរឬទេ? សមាជិកក្រុមដែលជាវាគ្មិនរួមមានលោក Stedman Graham ទីប្រឹក្សាធុរកិច្ច ប្រធាន និងនាយកប្រតិបត្តិរបស់ S. Graham and Associates; លោក…
ច្បាប់ថ្មីអូស្រ្តាលី នឹងរិតត្បិតទិដ្ឋាការសម្រាប់សិស្សបរទេស
រដ្ឋាភិបាលអូស្រ្តាលីគ្រោងកាន់បន្ថយសិស្សនិស្សិតបរទេស បើយោងតាមព័ត៍មាន VOA ដែលបានចុះផ្សាយកាលពីថ្មីៗនេះ បានអោយដឹងថា រដ្ឋាភិបាលអូស្រ្តាលីនឹង ចេញច្បាប់ដាក់កំហិតទៅលើ ចំនួនសិស្សនិស្សិតដែលចង់មកបន្តការសិក្សានៅប្រទេសអូស្រ្តាលី។ ការកាត់បន្ថយចំនួនសិស្សបរទេសបែបនេះ គឺជាគោលនយោបាយដើម្បីសម្រួលនៅភាពតានតឹងពីបញ្ហាខ្វះខាតលំនៅដ្ឋាន និង បញ្ហាលំហូរខ្លាំងរបស់ជនអន្តោប្រវេសន៍ចូលទៅរស់នៅក្នុងប្រទេសអូស្រ្តាលី។ រដ្ឋាភិបាលក្នុងទីក្រុង Canberra បាននិយាយថា កម្មវិធីអប់រំអន្តរជាតិ ដែលនិស្សិតបរទេសមកសិក្សានៅប្រទេសអូស្ត្រាលី គឺអាចជាឱកាសនិយមសម្រាប់ជនអន្តោប្រវេសន៍ និងការក្លែងបន្លំទិដ្ឋាការចូលមកកាន់ប្រទេសអូស្រ្តាលី។ នៅឆ្នាំ 2023 តួលេខផ្លូវការបង្ហាញថា និស្សិតអន្តរជាតិចំនួន 787,000 នាក់បានសិក្សានៅប្រទេសអូស្ត្រាលី ដែលលើសពីកម្រិតចំនួនមុនពេលនៃការរាតត្បាតនៃ COVID-19ទៅទៀត ។ រដ្ឋមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់អូស្រ្តាលីបាននិយាយថា…
អុីស្រាអ៊ែលបន្តវាយប្រហារ ខណៈកិច្ចព្រមព្រៀមផ្អាកបាញ់គ្នាត្រូវបានពន្យាពេល
(ប្រភព BBC) នៅមុននេះបន្តិច ភាគីខាងអុីស្រាអ៊ែលបានអះអាងថាខ្លួននៅតែបន្តធ្វើការវាយប្រហាទៅលើក្រុម ហ៊ា មាស់ ខណៈពេលដែល កិច្ចព្រមព្រៀងផ្អាកបាញ់គ្នាបួនថ្ងៃ ត្រូវបានពន្យាពេល។ បើយោងតាមការកិច្ចព្រមព្រៀងក្នុងការផ្អាកបាញ់គ្នានេះ គឺត្រូវចាប់ផ្តើមនៅថ្ងៃព្រហស្បត៍នេះតែម្តង តែប្រភពពីខាងរដ្ឋាភិបាលអុីស្រាអ៊ែលប្រាប់ថា កិច្ចព្រមព្រៀងនេះត្រូវបានពន្យាេពល យ៉ងហោចណាស់ រហូតដល់ថ្ងៃសុក្រស្អែកនេះដែរ។ តើអ្នកចង់ឲ្យអាជីពគ្រូបង្រៀនភាសាអង់គ្លេសរបស់អ្នកទទួលស្គាល់ដោយស្ថាប័ន អប់រំគ្រូបង្រៀនលំដាប់ពិភពលោកដែរឬទេ? ប្រទេស កាតា (Qatar)ដែលជាអ្នកសម្របសម្រួលអោយមានកិច្ចព្រមព្រៀងផ្អាកបាញ់គ្នានេះ បានអោយដឹងថា ខ្លួននឹងប្រកាសពីការចាប់ផ្តើមកិច្ចព្រមព្រៀងនេះ នៅប៉ុន្មានម៉ោងខាងមុខនេះ។ បើយោងតាម ប្រភព BBC ថ្ងៃនេះ បានអោយដឹងថា កិច្ចព្រមព្រៀងក្នុងការផ្អាកប្រយុទ្ធនេះ គឺត្រូវបានធ្វើឡើងក្នុងការឯកភាពគ្នារវាងភាគីទាំងសងខាង។…
អុីស្រាអ៊ែលអនុញ្ញាតិឲ្យរថយន្តប្រេង២គ្រឿងក្នុងមួយថ្ងៃដឹកចូល Gaza
(ប្រភព BBC) – ដោយសារ ការរងសម្ពាធពី សហរដ្ឋអាមេរិក ដែលជា សម្ព័ន្ធមិត្តរបស់ខ្លួន អ៊ីស្រាអ៊ែលបានយល់ព្រមឲ្យ មានការដឹកប្រេង ២ គ្រឿង ក្នុងមួយថ្ងៃចូលទៅ តំបន់ Gaza។ បើតាមមន្រ្តីមកពី ស្ថាប័នរដ្ឋរបស់សហរដ្ឋអាមេរិក (States Department) បានឲ្យដឹងថា ចំណុះប្រេងដែលដឹកចូល មានប្រមាណ ១៤ ម៉ឺន លីត្រ ដែលត្រូវបានអនុញ្ញាតិឲ្យឆ្លងចូល ទៅតំបន់ Gaza ក្នុងចន្លោះ ២…
ប្រធានាធិបតីអាមេរិក៖ ក្រុមហាម៉ាស់ ពិតជាមានបន្ទាយសម្ងាត់នៅក្រោមអាគារមន្ទីពេទ្យពិតមែន!
នៅក្នុងសន្និសិទកាសែតមួយ ដកស្រង់ដោយសារព័ត៍មាន CBS News លោកប្រធានាធិបតីអាមេរិក លោកចូរបាយឌិន បានថ្លែងប្រាប់ទៅក្រុមអ្នកកាសែតថា “ក្រុម ភេវរករ ហាម៉ាស់ ពិតជាមានទីតាំងទ័ពក្នុងរូងសម្ងាត់នៅខាងក្រោមអាគារមន្ទីពេទ្យ AI Shifa ដែលជាមន្ទីពេទ្យដ៏ធំជាងនៅគេមួយនៅតំបន់ភាគខាងជើងនៃ Gaza ពិតប្រាកដមែន។ អ៊ីស្រាអ៊ែលត្រូវបានទទួលការរិះគន់ពីសហគន៍អន្តរជាតិយ៉ាងខ្លាំង ដោយសារការវាយប្រយុទ្ធចូលទៅក្នុងទឹកដី Gaza ប្រមាណ ពី សប្តាហ៍កន្លងទៅនេះ។ រហូតមកដល់ពេលនេះ មានសេចក្តីរាយការណ៍មកថា ជនជាតិ ប៉ាឡីស្ទីន ជិត ១ ម៉ឺនអ្នកជាងត្រូវបានស្លាប់ដោយសារសង្រ្គាមដ៏ក្តៅគគុករវាង កងទ័ពអ៊ីស្រាអ៊ែល…